backup og meta

ម៉ាក់ៗគួរដឹង! SYNBIOTICS សំខាន់​ខ្លាំងសម្រាប់​កូនសម្រាលដោយវះកាត់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 25, 2022

    ម៉ាក់ៗគួរដឹង! SYNBIOTICS សំខាន់​ខ្លាំងសម្រាប់​កូនសម្រាលដោយវះកាត់

    ការ​សិក្សា​មួយ​បាន​រក​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​បាត់​តេរី​ល្អ​ដែល​កូន​ទទួល​បាន​ពី​ម្ដាយ រវាង​កូន​កើត​តាម​ធម្មជាតិ និង​កូន​កើត​ដោយ​វះកាត់​។ ការ​សិក្សា​រក​ឃើញ​ថា​កូន​កើត​តាម​ធម្មជាតិ​បាន​ទទួល​បាក់តេរី​ល្អ​ច្រើន​ពី​ម្ដាយ ខណៈ​កូន​កើត​ដោយ​ការ​វះ​កាត់​មិន​បាន​ទទួល​បាក់​តេរី​ទាំង​នេះ​ទេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNN កាលពី​ឆ្នាំ​២០១៩​។

    យ៉ាងណា ការ​សិក្សា​នេះ​បាន​បញ្ជាក់​ដែរ​ថា ភាព​ខុស​គ្នា​រវាង​បាក់តេរី​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​កូន​មាន​អាយុ​ចន្លោះ​ពី​ប្រាំមួយ​ខែ​ទៅ​ប្រាំបួន​ខែ ដោយ​សារ​ថា​នេះ​ជា​ពេល​ដែល​កូន​អាច​ញ៉ាំ​អាហារ​បន្ថែម​បាន​ដែល​​​ជួយ​ដល់​ការ​លូត​លាស់​របស់​បាក់តេរី​ក្នុង​ពោះ​វៀន​កូន​។

    លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​ សុខ​លើក​ឡើង​ថា តាម​គោល​ការ​ក្រ​សួង ក៏​ដូច​ជា​អង្គការ​សុខ​ភាព​ពិភព​លោក ម៉ាក់​ៗ​គួរ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច​ប្រាំមួយ​ខែ ឬ​ច្រើន​ជាង​នេះ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ មិន​ថា​កូន​កើត​តាម​ធម្មជាតិ ឬ​ដោយ​វះ​កាន់​នោះ​ទេ​។

    លោក​បន្ថែម​ថា ក្រោយ​អាយុ​បាន​ប្រាំមួយ​ខែ ម៉ាក់​ៗ​អាច​បន្ថែម​របប​អាហារ​ដល់​កូន​ដែល​មាន​បន្លែ​ចម្រុះ ត្រី​សាច់ តាម​រយៈ​អ្វី​ដែល​គេ​ហៅ​ថា​បបរ​ខាប់​គ្រប់​គ្រឿង​។ ការ​បន្ថែម​របប​អាហារ​នេះ លោក​ថា​​​អាច​ជួយ​ដល់​សុខភាព​ក្រពះ​ពោះវៀន​លូត​លាស់​បាន​ល្អ ជួយ​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​ និង​ការពារ​កូន​មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ទៀត​ផង​។ អាហារ​ល្អ​ចំពោះ​សុខ​ភាព​ក្រពះ​ពោះ​វៀន និង​ជួយ​ដល់​​បាក់តេរី​ល្អ​លោក​ថា គឺ​ជា​អាហារ​សម្បូរ​ Probiotics និង​ Prebiotics ដែល​អាច​រក​បាន​ពី​ចេក ទំពាំង​បារាំង ខ្ទឹម​ស ខ្ទឹម​បារាំង និង​ផ្លែ​ប៉ោម ជា​ដើម​។

    សម្រាលកូន១

    ក្រៅ​ពី​នេះ ទឹក​ដោះ​គោ​ម្សៅ​មួយ​ចំនួន​ក៏​មាន​សារធាតុ​ SYNBIOTICS ដែរ ដែល​ជា​ការ​សំយោគ​រវាង​ Prebiotics និង Probiotics បញ្ចូល​គ្នា មាន​ប្រយោជន៍​ចំពោះ​សុខភាព​ក្រពះ​ពោះ​វៀន​កូន​ ប្រព័ន្ធភាពស៊ាំ និង​ការ​ពារ​កូន​មិន​ងាយ​ឈឺ​ផង​ដែរ។

    មួយ​វិញ​ទៀត SYNBIOTICS គឺ​កាន់​តែ​សំខាន់​ថែម​ទៀត​សម្រាប់​កូន​ដែល​កើត​ដោយ​ការ​វះ​កាត់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ worldnutrijournal.org។ ប្រ​ភព​ដដែល​នេះ​បញ្ជាក់​ថា SYNBIOTICS មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​លូត​លាស់​របស់​កូន និង​កាន់​តែ​ចាំ​បាច់​ថែម​ទៀត​សម្រាប់​កូន​ដែល​កើត​ដោយ​វះកាត់​។ ដោយ​សារ​តែ​កូន​ដែល​កើត​ដោយ​វះកាត់​មិន​សូវ​ទទួល​បាន​បាក់តេរី​ល្អ​ពី​ម្ដាយ​ដូច​កូន​ដែល​កើត​តាម​ធម្មជាតិ ដូច​នេះ SYNBIOTICS ជា​សារធាតុ​សំខាន់​ក្នុង​ការ​បំពេញ​ចន្លោះ​ខ្វះ​ខាត​នេះ។

    បើ​តាម​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​មួយ​ឆ្នាំ​មន្ទីរ​ពេទ្យ​នេះ​ទទួល​សម្រាក​កូន​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះ​ចំនួន​ ១ម៉ឺន​នាក់ និង​ក្នុង​នោះ​មាន​២ ៧០០​នាក់​សម្រាល​កូន​ដោយ​វះកាត់។ អង្គការ​សុខ​ភាព​ពិភព​លោក​បាន​ឲ្យ​ដឹង​ថា​ គិត​ជា​ទូទៅ​ស្រ្តី​សម្រាល​កូន​ប្រហែល​ ១៥​ភាគ​ត្រូវ​តម្រូវ​សម្រាល​ដោយ​វះកាត់​ដើម្បី​សង្គ្រោះ​ជីវិត​ម្ដាយ និង​កូន ពី​ហានិភ័យ​ផ្សេងៗ។ ប៉ុន្តែ​ សម្រាប់​នៅ​ប្រទេស​ចិន ប្រេស៊ីល និង​អ៊ឺ​រ៉ង់​វិញ ការ​សម្រាល​កូន​ដោយ​វះកាត់​មាន​ជាង​​៧០ភាគ​រយ នៃ​ស្រ្តី​សម្រាល​កូន​ទាំងអស់​ក្រោម​ហេតុ​ផល​ផ្សេងៗ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 25, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម