អ្វីទៅជា SYNBIOTICS?
រូបមន្ត SYNBIOTICS ជាការសំយោគរវាង បាក់តេរីល្អៗ (Probiotic) ជាមួយនឹងចំណីអាហាររបស់បាក់តេរីល្អៗ (Prebiotics) ចូលទៅក្នុងផលិតផលតែមួយ ងាយស្រួលដល់ម៉ាក់ប៉ា មិនសូវមានពេលវេលាជ្រើសរើសអាហារច្រើនមុខ ដើម្បីកូនទទួលបានបាក់តេរីល្អៗច្រើនក្នុងពោះវៀន ប្រឆាំងនឹងពពួកបាក់តេរីអាក្រក់ដែលបង្កជាជំងឺ បង្អាក់ការលូតលាស់ និងការអភិវឌ្ឍរាងកាយក្មេង។
ហេតុផលសំខាន់ក្មេងតូចត្រូវការ SYNBIOTICS
១. ជួយខួរក្បាលលូតលាស់ល្អ
កាលណាដែលកូនទទួលបានអាហារូបត្ថម្ភល្អដូចជា SYNBIOTICS អាចជួយជំរុញដល់Gut-Brain Axis ដែលជាការតភ្ជាប់រាងកាយ និងគីមីរវាងពោះវៀន និងខួរក្បាល ពោលគឺជាបណ្ដាញនៃសរសៃប្រសាទរាប់លានដែលបញ្ជូនព័ត៌មានទៅខួរក្បាល។ សារធាតុគីមីដែលគេហៅថាប្រព័ន្ធបញ្ជូនសរសៃប្រសាទដូចជាសេរ៉ូតូនីន និង GABA (គ្រប់គ្រងអារម្មណ៍នៃការភ័យខ្លាច និងការថប់បារម្ភ) ត្រូវបានបញ្ជូនទៅមកពីខួរក្បាល ដែលភាគច្រើនផលិតនៅក្នុងពោះវៀន។ បាក់តេរីល្អ ឬ ប្រ៉ូបាយអូទិកល្អៗនៅក្នុងពោះវៀនរួមចំណែកដល់ផលិតភាពសារធាតុគីមី និងព័ត៌មានផ្ដល់សញ្ញាសម្រាប់សុខភាពផ្លូវចិត្ត និងរាងកាយល្អដល់កូនយើង។