backup og meta

ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2022

    ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?

    ស្ត្រី​ខ្លះ​ក្រោយ​សម្រាល​កូន​ហើយ​ឃើញ​មាន​សរសៃ​ខៀវ​ៗ​ពេញ​ទ្រូង ដែល​ចាស់​ៗ​ហៅថា សរសៃ​ទឹក​ដោះ។ ទោះ​ជា​មិនឈឺចាប់​ក្ដី តែ​វា​មើល​ទៅ​គួរ​ឲ្យ​ខ្លាច និង​មិន​ស្រស់​ស្អាត​ឡើយ ទើប​មាន​ម៉ាក់​ៗ​ខ្លះ​ចង់​ដឹង​ពី​វិធី ដើម្បី​កែខៃ​បញ្ហា​នេះ។

    អ្នក​ម៉ាក់ ប៉ែន សុនារី បាន​ចែក​រំលែក​បញ្ហា​ឡើង​សរសៃ​ខៀវ​ៗ​នោះ​ថា បណ្ដាល​មកពី​ក្រពេញ​ទឹក​ដោះ ព្រម​ទាំង​ដើម​ទ្រូង​រីក​ធំ​ទៀត​នោះ ទើប​សរសៃ​ឃើញ​ច្បាស់​បែប​នេះ ដើម្បី​កាត់​បន្ថយ យើង​អាច​បំបៅ​កូន​ឲ្យ​បាន​ញឹកញាប់ ដើម្បី​កុំឲ្យ​តឹង​ដើម​ទ្រូង ហើយ​សរសៃ​ក៏​មិន​ឃើញ​ច្បាស់​ៗ​ពេក។ អាជីវករ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា យើង​ក៏​ត្រូវ​ឡេ​លាប​ផ្ដល់​សំណើម​ដល់​ស្បែក​ផង​ដែរ ដើម្បី​ឲ្យ​ស្បែក​ទន់​រលោង ប្រហែល ១ ខែ​ក្រោយ​លុប​បាត់​អស់​ច្រើន​បាន។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ស្រ្តី​វ័យ ៣០ ឆ្នាំ​រូប​នោះ​បន្ថែម​ទៀត​ថា ការ​លាបរឹត ខាត់អប់ ស្បែកជាមួយពន្លៃ និងស្លៀកពាក់ឲ្យ​បាន​ជិតៗក៏ជា​ដំណោះស្រាយ​មាន​ប្រសិទ្ធិភាពបាត់​សរសៃ​ខៀវ​ផង​ដែរ។

    សម្រាលកូន

    ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា បញ្ហា​ឡើង​សរសៃ​ខៀវ​បែប​នោះ អាច​ដោយសារ​ការ​រីក​សរសៃ​វ៉ែន ព្រោះ​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​ប្រូហ្សេស្តេរ៉ូន​ច្រើន​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​ប៉ុណ្ណោះ។ ចំពោះ​ការ​ឡើង​សរសៃ​ខៀវ​នេះ​មិនមែន​តែ​ដើមទ្រូង​ឡើយ គឺ​អាច​មាន​នៅ​ដៃ ជើង ភ្លៅ ពោះ ។

    លោក​បាន​បញ្ជាក់​ទៀត​ថា វា​ជា​ធម្មជាតិ​សម្រាប់​ស្ត្រី​ជា​ម្ដាយ​នៅ​សរសៃ​ខ្ចី ដូចនេះ​កាលណា​កម្រិត​អ័រម៉ូន​នោះ​ធ្លាក់​ចុះ វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯង​ៗ។

    អត្ថបទពាក់ព័ន្ធ៖

    ចំណុចសំខាន់

    បញ្ហា​ឡើង​សរសៃ​ខៀវ​បែប​នោះ អាច​ដោយសារ​ការ​រីក​សរសៃ​វ៉ែន ព្រោះ​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​ប្រូហ្សេស្តេរ៉ូន​ច្រើន​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​ប៉ុណ្ណោះ។ ចំពោះ​ការ​ឡើង​សរសៃ​ខៀវ​នេះ​មិនមែន​តែ​ដើមទ្រូង​ឡើយ គឺ​អាច​មាន​នៅ​ដៃ ជើង ភ្លៅ ពោះ ។
    លោក​បាន​បញ្ជាក់​ទៀត​ថា វា​ជា​ធម្មជាតិ​សម្រាប់​ស្ត្រី​ជា​ម្ដាយ​នៅ​សរសៃ​ខ្ចី ដូចនេះ​កាលណា​កម្រិត​អ័រម៉ូន​នោះ​ធ្លាក់​ចុះ វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯង​ៗ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម