ក្រោយសម្រាលកូនរួច ហាមធ្វើរឿងទាំង ៥ នេះប្រយ័ត្នស៊យធំ!
ក្រោយសម្រាលកូន រាងកាយម៉ាក់ៗប្រឈមនឹងការប្រែប្រួលជាច្រើន ដែលទាមទារឱ្យយើងសម្រាកគ្រប់គ្រាន់ ដើម្បីបានជាសះស្បើយឡើងវិញ។ ហេតុនេះហើយ ការថែទាំសុខភាពផ្លូវចិត្ត និងផ្លូវកាយបានល្អ ជារឿងចាំបាច់បំផុតក្នុងអំឡុងពេលនេះ។ អ៊ីចឹងហើយ! ដើម្បីជុំវិញឱ្យមានការជាសះស្បើយឡើងវិញ ម៉ាក់ៗគួរជៀសវាងធ្វើរឿងប៉ុន្មាននេះ ១. កុំប្រឹងធ្វើការហួសកម្លាំង អ្វីដែលម៉ាក់ៗគួរប្រយ័ត្នអំឡុងពេលនេះ គឺជៀសវាងធ្វើការហួសកម្លាំង ឬធ្វើលំហាត់ប្រាណខ្លាំងក្លាពេក ក្នុងអំឡុងពេល ៦ សប្តាហ៍ក្រោយសម្រាល ដើម្បីឱ្យរាងកាយបានសម្រាកគ្រប់គ្រាន់ និងឆាប់វិលត្រលប់មករកសភាពដើមវិញ។ ចុចទីនេះ ដើម្បីគណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បីមើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាងជក់បារី ប្រសិនបើម៉ាក់ៗជក់បារី អាអូននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីព្រោះសរីរាង្គទារកនៅតែបន្តអភិវឌ្ឈក្រោយសម្រាល ជាពិសេសគឺសួត និងខួរក្បាល។ លើសពីនេះ ការស្រូបយកផ្សែងបារី ក៏អាចរារាំងដល់ការអភិវឌ្ឍ និងបង្កើនហានិភ័យនៃការឆ្លងមេរោគផ្សេងៗលើទារកដូចគ្នា។ ៣. ញ៉ាំអាហារឱ្យទៀងទាត់ ថ្វីត្បិតតែម៉ាក់ចាំបាច់ត្រូវផ្តោតលើការមើលថែទាំអាអូនក៏ពិតមែន តែយើងក៏ត្រូវការសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់ដូចគ្នា។ ហេតុនេះហើយ ម៉ាក់ៗចាំបាច់ត្រូវញ៉ាំរបបអាហារតុល្យភាព ដូចជាបន្លែ ផ្លែឈើ និងត្រីសាច់ ដើម្បីជួយដល់ការផលិតទឹកដោះ និងជួយឱ្យរាងកាយឆាប់ជាសះស្បើយ។ ៤. កុំធ្វើព្រងើយនឹងសញ្ញានៃការបាក់ទឹកចិត្តក្រោយសម្រាល រយៈពេលពីរបីសប្តាហ៍ដំបូងក្រោយសម្រាល រាងកាយយើងប្រឈមនឹងការប្រែប្រួលជាច្រើន រួមទាំងអ័រម៉ូនផងដែរ។ ពិតណាស់ មានម៉ាក់ៗជាច្រើនតែងមានអារម្មណ៍សោកសៅក្រោយសម្រាលកូន ប៉ុន្តែបើរោគសញ្ញានេះមានលក្ខណៈធ្ងន់ធ្ងរ ឬបន្តរយៈពេលយូរជាងពីរបីសប្តាហ៍ ម៉ាក់អាចនឹងកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាល ដែលតម្រូវឱ្យម៉ាក់ស្វែងរកជំនួយពីអ្នកជំនាញ។ [embed-health-tool-due-date] ៥. កុំភ្លេចពន្យារកំណើត គ្រូពេទ្យសម្ភពភាគច្រើន ណែនាំឲ្យម៉ាក់ៗដែលសម្រាលកូនរួច តមការរួមភេទរហូតដល់ ៦ […]