backup og meta

កំពុងបំបៅដោះកូន តើអាចញុំាថ្នាំគ្រាប់ពន្យារកំណើតបានទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

    កំពុងបំបៅដោះកូន តើអាចញុំាថ្នាំគ្រាប់ពន្យារកំណើតបានទេ?

    ថ្នាំគ្រាប់ពន្យារកំណើតគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយ​​ពន្យារកំណើតជាច្រើនដែលអាចការពារស្រ្តីពីការមានកូនបានដល់ទៅ ៩៩%។ តើថ្នាំគ្រាប់ពន្យារកំណើតមានសុវត្ថិភាពសម្រាប់ម៉ាក់ៗបំបៅ​ដោះ​​ដែរឬទេ? មានផលប៉ះពាល់ដល់ទារកដែរឬទេ?

    ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យ​បង្អែកមិត្តភាពកម្ពុជា​ចិនសែន​សុខបានឱ្យដឹងថា ការបំបៅដោះគឺជាមធ្យោបាយពន្យារ​កំណើត​តាម​បែបធម្មជាតិដែលជួយពន្យារការបញ្ចេញមេជីវិតញីរបស់ស្រ្តី។ ម៉ាក់ៗបំបៅ​ដោះ​មិនគួរញុំា​ថ្នាំ​ពន្យារ​កំណើតទេ បើ៖

    • អាអូនមានអាយុតិចជាងអាយុ ៦ ខែ
    • ម៉ាក់ៗមិនទាន់មករដូវ
    • ម៉ាក់ៗបំបៅដោះកូនតែមួយមុខគត់រយៈពេល ៦ ខែ
    • ម៉ាក់ៗបំបៅដោះកូនទៀងទាត់ (យ៉ាងហោចណាស់ ៤ ម៉ោងម្តងនៅពេលថ្ងៃ និង ៦ ម៉ោងម្តង​នៅ​ពេលយប់)

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ម៉ាក់ៗបំបៅដោះដែលមិនមានលក្ខខណ្ឌដូចខាងលើមិនអាចប្រើការបំបៅដោះជាមធ្យោបាយពន្យារកំណើតទេ។ ដូច្នេះម៉ាក់ៗអាចជ្រើសរើសមធ្យោបាយពន្យារកំណើតណាមួយដែលស័ក្តិសមនឹងម៉ាក់ៗ។

    លោកវេជ្ជបណ្ឌិតបានបន្ថែមថា ម៉ាក់ៗបំបៅដោះដែលមិនមានលក្ខខណ្ឌដូចលោកបានលើកឡើង គួរពិគ្រោះ​ជាមួយគ្រូពេទ្យជំនាញសិនមុននឹង​ញុំាថ្នាំពន្យារកំណើត។

    បើម៉ាក់ៗជ្រើសរើសការញុំាថ្នាំគ្រាប់ពន្យាកំណើត ម៉ាក់ៗអាចញុំាថ្នាំគ្រាប់ពន្យារកំណើតដែលមិនមានផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន ព្រោះថ្នាំគ្រាប់ពន្យារកំណើតដែលមានផ្ទុកជាតិអ័រម៉ូន​អ៊ីស្រ្តូសែន​អាចកាត់​បន្ថយ​ការផលិតទឹកដោះរបស់ម៉ាក់ៗ។

    តាមសៀវភៅថ្នាំគ្រាប់ពន្យារកំណើតដែលបោះពុម្ភដោយសមាគមថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់​បានឱ្យដឹងថា ថ្នាំគ្រាប់ពន្យារកំណើតមានពីរប្រភេទគឺ៖

    ១. ថ្នាំគ្រាប់ស៊ីអូស៊ី

    ថ្នាំគ្រាប់ស៊ីអូស៊ីជាថ្នាំដែលមានថ្នាំគ្រាប់ពណ៌លឿង ២១ គ្រាប់ និងក្រហម ៧ គ្រាប់។ ថ្នាំនេះ​មាន​ជាតិអ័រម៉ូន ២ មុខគឺអ៊ីស្រ្តូសែន និងប្រូហ្សេស្ទីនដែល​ដូចគ្នានឹងអ័រម៉ូនធម្មជាតិរបស់ស្រ្តី។

    ២. ថ្នាំគ្រាប់ភីអូភី

    ថ្នាំគ្រាប់ភីអូភីជាថ្នាំដែលមានថ្នាំតែមួយពណ៌ចំនួន ២៨ គ្រាប់ ហើយមានជាតិអ័រម៉ូនប្រូហ្សេស្ទីន​តែ​មួយមុខគត់ដែលដូចគ្នានឹងអ័រម៉ូនធម្មជាតិរបស់ស្រ្តី។

    ការញុំាថ្នាំគ្រាប់ពន្យារកំណើតក្នុងអំឡុងពេលបំបៅដោះមិនបង្កគ្រោះថ្នាក់​ដល់ទារកទេ គ្រាន់តែថ្នាំ​គ្រាប់ពន្យាកំណើត​ដែលមានផ្ទុកជាតិ​អ័រម៉ូន​អ៊ីស្រ្តូសែន​អាចកាត់បន្ថយ​ការផលិត​​ទឹកដោះ​របស់​ម៉ាក់ៗ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ម៉ាក់ៗបំបៅដោះមិនគួរញុំា​ថ្នាំ​ពន្យារ​កំណើតទេ បើ៖
    • អាអូនមានអាយុតិចជាងអាយុ ៦ ខែ
    • ម៉ាក់ៗមិនទាន់មករដូវ
    • ម៉ាក់ៗបំបៅដោះកូនតែមួយមុខគត់រយៈពេល ៦ ខែ
    • ម៉ាក់ៗបំបៅដោះកូនទៀងទាត់
    ម៉ាក់ៗបំបៅដោះដែលមិនមានលក្ខខណ្ឌដូចខាងលើអាចញុំាថ្នាំគ្រាប់ពន្យាកំណើតដែលមិនមានផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន។
    ថ្នាំគ្រាប់ពន្យារកំណើតមានពីរប្រភេទគឺ៖
    • ថ្នាំគ្រាប់ស៊ីអូស៊ី
    • ថ្នាំគ្រាប់ភីអូភី

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Dec 28, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម