backup og meta

ម៉ាក់ៗបំបៅដោះកូនគួររក្សាជាតិទឹកឲ្យបានត្រឹមត្រូវ កុំឲ្យ​ខ្វះទឹកដោះសម្រាប់អូនៗ

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 31, 2020

    ម៉ាក់ៗបំបៅដោះកូនគួររក្សាជាតិទឹកឲ្យបានត្រឹមត្រូវ កុំឲ្យ​ខ្វះទឹកដោះសម្រាប់អូនៗ

    នៅ​ពេល​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ ម៉ាក់ៗ​ជួយ​បំពេញ​ជាតិ​ទឹក​ដល់​កូនព្រោះទឹក​ដោះ​មាន​ជាតិ​ទឹក​ប្រហែល​៩០%។ ទោះបីជា​ការ​សិក្សា​បាន​បង្ហាញ​ថា​ស្ត្រី​បំបៅ​ដោះ​កូន​មិន​ចាំ​បាច់​ផឹក​ទឹក​ច្រើន​ជាង​ធម្មតា​ក៏​ដោយ​ ក៏​អ្នក​ជំនាញ​នៅ​តែ​ណែនាំ​ឲ្យ​ផឹក​ប្រហែល ៣,៧​លីត្រ​ក្នុង​មួយ​ថ្ងៃ។ ការ​បំពេញ​ជាតិ​ទឹក​គឺ​មិន​មែន​សំដៅ​ទៅ​លើ​ទឹក​តែ​មួយ​មុខ​ទេ​ គឺ​រួម​ទាំង​ទឹកដោះគោ  ទឹក​ផ្លែឈើ ផ្លែ​ឈើ​ និង​បន្លែ​ជាដើម​។

    ការ​សិក្សា​ទៅលើ​ឥទ្ធិពល​នៃ​ការ​ផឹក​ទឹក​បន្ថែម​សម្រាប់​ម៉ាក់ៗ​បំបៅ​ដោះ​កូន​ទៅ​លើ​ការ​ផលិត​ទឹកដោះ បាន​ឲ្យ​ដឹង​ថា​ការ​ផឹក​ទឹក​ច្រើន​ជាង​ធម្មតា​មិន​បាន​បង្កើន​ការ​ផលិត​ទឹកដោះ​ទេ។ ប៉ុន្តែ​ការ​ផឹក​ទឹក​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​ថយ​ចុះ​នៃ​ការ​ផលិត​ទឹក​ដោះ​បាន ដោយ​សារថា​ទឹក​ដោះ​​ផលិត​ចេញពីជាតិ​ទឹកបាន​ពី​​ក្នុង​ខ្លួន​ម៉ាក់​ៗ។ ប្រសិនជា​ម៉ាក់ៗ​ផឹក​ទឹក​មិន​គ្រប់គ្រាន់ ម៉ាក់ៗ​អាច​នឹង​មាន​បញ្ហា​ខ្វះ​ជាតិ​ទឹក​ និង​មាន​ផល​ប៉ះពាល់​ដូចជា៖

    • ទល់លាមក
    • វិលមុខ
    • បបូរមាត់​ស្ងួត និង​ប្រេះ
    • អស់កម្លាំង
    • ឈឺក្បាល
    • អារម្មណ៍​ឡើង​ចុះ
    • រមួលក្រពើ
    • ចង្អោរ។

    ក្រៅ​ពី​ផឹក​ទឹក​ ម៉ាក់ៗ​ក៏​អាច​បំពេញ​ជាតិ​ទឹក​បាន​យ៉ាង​ងាយ​ស្រួល​តាម​រយៈ​ជម្រើស​ផ្សេងៗ​មាន​ដូចជា៖

  • ទឹកដោះគោ
  • ទឹក​បន្លែ ឬ​ទឹក​ផ្លែឈើ
  • ផ្លែឈើ​ដូចជា​ផ្លែ​ក្រូច ផ្លែ​ឪឡឹក និង​ពពួក​បឺរី
  • ស៊ុប
  • បន្លែ​ដូចជា​ផ្លែ​ប៉េងប៉ោះ ត្រសក់ និង​សាលាដ។
  • យ៉ាងណា​មិញ អ្នក​ជំនាញ​ក៏​បាន​ណែនាំ​ឲ្យ​ចៀសវាង​ភេសជ្ជៈ​មួយ​ចំនួន​ពេល​បំបៅ​ដោះ​កូន៖

  • ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ដូចជា​ទឹកសូដា (soft drink)
  • ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន
  • គ្រឿងស្រវឹង។
  • គួរ​បញ្ជាក់​ដែរ​ថា ការ​ផឹក​ទឹក​ច្រើន​ពេក​ក៏​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ទឹក​ដោះ​ដែរ​ព្រោះ​រាងកាយ​នឹង​រក្សា​តុល្យភាព​អេឡិចត្រូលីត​​​ដោយ​បញ្ចេញ​ជាតិ​ទឹក​ដែល​លើស​​​ពី​ក្នុង​សុដន់​ដែរ ដែល​នេះ​អាច​បន្ថយ​ការ​ផលិត​ទឹកដោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម