ទារក

ទារក - ផ្នែក​នេះ​នឹង​បែងចែក​ការ​លូតលាស់​របស់​កូន​តូច​ជា​ទីស្រលាញ់​ក្នុង​ឆ្នាំដំបូង គន្លឹះ​ក្នុង​ការបំបៅដោះ​ឲ្យ​ម៉ាក់ៗ​បាន​ដឹង ​អាហារូបត្ថម្ភទារក​ដែល​គេ​ត្រូវ​ការ​ក្នុង​វ័យ​លូតលាស់ ​វិធី​និង​របៀប​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត ព្រម​ទាំង​មូលហេតុ និង​ដំណោះស្រាយ​ចំពោះ​​​​ទារកកើត​មិនគ្រប់ខែ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ទារក

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!

ជ្រាំងអណ្តាតអាចធ្វើឱ្យកូនតូចមិនចង់បៅ ឬថយការបៅដោយសារ ឈឺមាត់ រញ៉ាំរញ៉ូវពិបាកលួងជាដើម ហើយច្រើនកើតលើទារក ជាពិសេសទារកអាយុក្រោម ៦ ខែ។ ចឹងម៉ាក់ៗគួរធ្វើម៉េច ការពារកូនតូចកុំឱ្យជ្រាំងអណ្តាត? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺទូទៅ​បាន​ឱ្យដឹង​ថា ជ្រាំងអណ្តាតគឺជាការឆ្លងមេរោគផ្សិតនៅលើអណ្តាត និងក្នុងមាត់ដែលបង្កឱ្យមានការរលាកនៅក្នុង និងជុំវិញមាត់កូនតូច។            ជ្រាំងអណ្តាតអាចធ្វើឱ្យ៖ ​មាត់ទារកមាន​សភាព​ក្រហម និងឈឺក្រហាយ ឡើង​សៗ​ក្ដាំងលើអណ្តាត និងក្នុងក្រអូមមាត់ (បបូរមាត់ កន្ថើង ថ្ពាល់ផ្នែកខាងក្នុងមាត់) ​ដែលមិន​អាច​ជូត​ចេញ​បាន ទារកមិន​ចង់បៅ ឬ​ញ៉ាំ​អាហារ​ ទារករញ៉ាំរញ៉ូវ ទារកប្រេះស្បែកគែមបបូរមាត់ ទារករលាកគូទ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក​វេជ្ជបណ្ឌិតបានបន្ថែមថា ដើម្បីការពារកូនតូចពីជ្រាំងអណ្តាតម៉ាក់ៗគួរ៖ ១. បើបំបៅកូនដោយទឹកដោះ ត្រូវសម្អាតក្បាលដោះ និងជូតឱ្យស្ងួតបន្ទាប់ពីបំបៅម្តងៗ លាងសម្អាត និងសម្លាប់មេរោគម៉ាស៊ីនបូមទឹកដោះ រក្សាទឹកដោះដែលបានបូម ឬច្របាច់រួចក្នុងទូរទឹកកក ចាំដល់ពេលបំបៅកូន ចាំយកចេញ ដើម្បីការពារមេរោគផ្សិតដុះលូតលាស់ ២. បើបំបៅកូនដោយម្សៅទឹកដោះគោ ត្រូវលាងសម្អាត និងសម្លាប់មេរោគកំប៉ុងទឹកដោះគោ បន្ទាប់ពីបំបៅកូនរួចម្តងៗ ៣. […]

អត្ថបទផ្សេងទៀតពី ទារក

ស្វែងរក ទារក

ទារក

ម៉េចទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញខ្លួនឯងអត់?

មាន​ម៉ាក់​ៗ​​មួយ​ចំនួន​ឆ្ងល់​ថា បើ​អា​អូន​មាន​បញ្ហា​ផ្ចិត​លៀន​ ឬក្លនលើផ្ចិតកូន អាច​មាន​ផលប៉ះពាល់​ដល់​សុខភាព​កូន​​ដែរទេ? ហើយ​វា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដែរ​អត់? ពិត​ណាស់​ បញ្ហា​ផ្ចិត​លៀន​តែង​កើត​ឡើង​ជា​ញឹកញាប់​លើ​ទារក​ និង​កុមារ​តូចៗ ហើយ​ជាពិសេស​គឺ​ទារក​ដែល​កើត​មិន​គ្រប់​ខែ។ ជា​ទូទៅ ផ្ចិត​លៀន​មាន​រាង​ជា​ដុំ​ពក​ដែល​គ្មាន​ការ​ឈឺចាប់​ ឬ​នៅ​ជិត​នឹង​ផ្ចិត​របស់​ទារក។ វា​អាច​រីក​មាឌ​នៅ​ពេល​ដែល​អា​អូន​សើច ក្អក​ យំ ឬ​បន្ទោបង់​ និង​រួម​តូច​ទៅ​វិញ​ នៅ​ពេល​ដែល​កូន​គេង។ ភាគច្រើន​បញ្ហា​ផ្ចិត​លៀន​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​កូន​មាន​អាយុ​៤ឬ​៥​ឆ្នាំ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ម៉េច​បាន​ទារក​កើត​មក​មាន​បញ្ហា​ផ្ចិត​លៀន? រង្វង់​ទងផ្ចិត​គឺ​ជា​សាច់ដុំ​ដែល​ព័ទ្ធ​ជុំវិញ​ផ្ចិត។ អំឡុង​ពេល​ពពោះ ទងផ្ចិត​ហូរ​តាម​រង្វង់​ទងផ្ចិត​ដើម្បី​នាំ​ឈាម​ និង​សារធាតុ​ចិញ្ចឹម​ដល់​ទារក​ដែល​កំពុង​លូតលាស់ ហើយ​រង្វង់​ទងផ្ចិត​នឹង​បិទ​ជិត​ក្រោយ​សម្រាល ប៉ុន្តែ​ប្រសិនបើ​វា​មិន​បិទជិត​ត្រឹមត្រូវ​ទេ​នោះ អា​អូន​អាច​ជួប​បញ្ហា​ប៉ោង​នៅ​ជិត​ផ្ចិត ជា​ពិសេស​នៅ​ពេល​ដែល​ទារក​យំ ឬ​ក្អក។ [embed-health-tool-child-growth-chart] ពេល​ណា​ដែល​គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​? តាម​ធម្មតា ផ្ចិត​លៀន​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​មិន​ចាំបាច់​ធ្វើ​ការ​វះកាត់​នោះ​ទេ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​តាមដាន​ពី​ការប្រែប្រួល​នៅ​លើ​ផ្ចិត​របស់​ទារក។ ប្រសិនបើ​​ផ្ចិត​កូន​នៅ​តែ​លៀន​មិន​បាត់​​ក្រោយ​​អាអូន​អាយុ​៥​ឆ្នាំ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ឬ​ក្នុង​ករណី​ដែល៖ ផ្ចិត​លៀន​កាន់​តែ​ធំ មាន​ហើម​ ឬ​រឹង ផ្ចិត​លៀន​ចេញ​នៅ​ពេល​ដែល​ទារក​គេង និង​មិន​អាច​សង្កត់​ឲ្យ​ចូល​ក្នុង​បាន កូន​មាន​អាការៈ​ឈឺចាប់​នៅ​ពេល​ប៉ះ​ផ្ចិត ស្បែក​នៅ​លើ​ផ្ចិត​ដែល​លៀន​មាន​ពណ៌​ក្រហម​ ឬ​ខ្មៅ​ជាង​ធម្មតា។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុង​មានបញ្ហាប្រព័ន្ធរំលាយអាហារហើយ សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង? អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន […]


ការថែទាំទារក

មីក្រូប្លាស្ទិក (Microplastics) ក្នុងដបទឹកដោះគោ គ្រោះថ្នាក់ណាស់ចំពោះទារក និងកុមារតូចៗ

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ដបទឹកដោះគោប្រភេទ polyprophylene (pp) បាន​បញ្ចេញ​មីក្រូប្លាស្ទិក ឬ​ប្លាស្ទិក​តូច​ល្អិត រហូត​ដល់​ទៅ​១៦,២០០,០០០ ក្នុង​មួយ​លីត្រ ហើយ​ការ​សម្លាប់​មេរោគ និង​ការ​ប៉ះពាល់​នឹង​សីតុណ្ហភាព​ខ្ពស់​ គឺ​ជា​ដើម​ចង​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​មីក្រូ​ប្លាស្ទិក​ជ្រាប​ចេញ​ពី​​ខាង​ក្នុង​ដប។ ផលប៉ះពាល់​នៃ​មីក្រូប្លាស្ទិក​លើ​ទារក​ និង​កុមារ​តូចៗ ពិត​ណាស់​ ទារក​ និង​កុមារ​តូចៗ​ងាយ​ប៉ះពាល់​ទៅ​នឹង​មីក្រូប្លាស្ទិក​ជាង​គេ ហើយ​​ក៏​ប្រឈម​នឹង​ហានិភ័យ​សុខភាព​ខ្លាំង​ដូច​គ្នា។ យោង​តាម​របាយការណ៍​ថ្មី​មួយ​​បាន​បង្ហាញ​ពី​ភស្តុតាង​រវាង​ទំនាក់ទំនង​ពី​ការ​ប៉ះពាល់​មីក្រូ​ប្លាស្ទិក​លើ​ទារក​ និង​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺ​មហារីក​ បញ្ហា​ពិបាក​ផ្ចង់​អារម្មណ៍  និង​បញ្ហា​សុខភាព​ផ្សេង​ទៀត​ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​ប្រព័ន្ធ​អង់ដូគ្រីន​របស់​កូន ត្រូវ​បាន​រាំងស្ទះ។​ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! យើង​អាច​កាត់បន្ថយ​ការ​ប៉ះពាល់​នឹង​មីក្រូប្លាស្ទិក​ដោយ​វិធី​ណា? ដប​ទឹក​ដោះ​គោ​ភាគច្រើន​​ផលិត​ពី​សារធាតុ polypropylene (PP) ដូច្នេះ​ហើយ​ ប្តូរ​ពី​ការ​ប្រើប្រាស់​​ដប​ប្រភេទ​នេះ ប៉ា​ម៉ាក់​គួរ​ជ្រើសរើស​ដប​ណា​ដែល​ធ្វើ​ពី​កែវ ឬ​សារធាតុ​ PPSU ​ជំនួស​វិញ។ ចំពោះ​ដប​កែវ គឺ​ធន់​នឹង​សីតុណ្ហភាព​ក្តៅ​ខ្លាំង ហើយ​ក៏​មិន​លេច​ជ្រាប​សារធាតុ​គីមី​គ្រោះថ្នាក់​ដែរ ប៉ុន្តែ​យើង​ពិបាក​ថែទាំ​បន្តិច​ ព្រោះ​វា​ងាយ​នឹង​បែកបាក់។ រី​ឯ​ដប ​PPSU ត្រូវ​បាន​ផលិត​ឡើង​ពី​ប្លាស្ទិក​កម្រិត​វេជ្ជសាស្រ្ត ដូច្នេះ​ហើយ​ ទើប​មាន​ភាព​ធន់​នឹង​សីតុណ្ហភាព​ខ្ពស់​ បើ​ប្រៀបធៀប​ទៅ​នឹង​ដបPP។ [embed-health-tool-child-growth-chart] ក្រៅ​ពី​ប្រុង​ប្រយ័ត្ន​ចំពោះ​ដប​ទឹក​ដោះគោ ប៉ា​ម៉ាក់​ក៏​គួរ​លាង​សម្អាត​ប្រដាប់ប្រដា​លេង​ដែល​ធ្វើ​ពី​ជ័រ​របស់​កូន​ឲ្យ​បាន​ស្អាត​ល្អ​ ព្រម​ទាំង​រក្សា​អនាម័យ​​ជានិច្ច​ចំពោះ​បន្ទប់​គេង​ ឬ​កន្លែង​លេង​របស់​កូន ជៀសវាង​មាន​ខ្យល់​ពុល​ ដែល​នាំ​ឲ្យ​កូន​មាន​​បញ្ហា​​សុខភាព​។ អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន […]


ទារក

ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

ម៉ាក់ៗដឹងអត់ ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ។ ពិត​ណាស់​ យោង​តាម​ទិន្នន័យ​ និង​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​​​មក​ពី​ស្ថាប័ន​សុខភាព​កំពូល​ៗ ដូចជា​​​អង្គការ​សុខ​ភាព​ពិភព​លោក​ជា​ដើម​​ បាន​​រក​ឃើញ​ពី​គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​​ទារក​ទើប​កើត និង​ម៉ាក់​ៗ ដែល​រួម​មាន​៖ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​ អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​ឮសំឡេង បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​ រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​ លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់។​ ​ទន្ទឹម​នឹង​នេះ​ដែរ មិន​មែន​តែ​ម៉ាក់​ទេ​ដែល​អាច​​ប៉ះ​ស្បែក​នឹង​ស្បែក​ជាមួយ​ទារក​ កូន​ក៏​អាច​ដាក់​ឲ្យ​ប៉ះ​ស្បែក​ទ្រូង​ជា​មួយ​ឪពុក​បាន ផង​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​​ថា​​ នៅ​ពេល​ដែល​ទារក​​​​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​​ទ្រូង​ឪពុក​ភ្លាម​ៗ​ក្រោយ​សម្រាល​ ក៏​មានគុណ​ប្រយោជន៍​ដូច​ទៅ​នឹង​ការ​ប៉ះ​ស្បែក​ទ្រូង​របស់​ម្ដាយ​ផង​ដែរ​ ដោយ​រាប់​ទាំង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​កូន​ស្ងប់​អារម្មណ៍​។ ​ ​​​​ សរុប​មក ការ​ប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាម​ៗ ក្រោយសម្រាលពិតជាមាន​អត្ថប្រយោជន៍ណាស់ ពិសេស​គឺ​ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់​កូន​តែម្តង​ បន្ទាប់ពី​ទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ​ ម៉ាក់ៗ​គួរ​តែជ្រើសរើសអាហារបន្ថែម​ដែលសមស្រប […]


អាហារូបត្ថម្ភទារក

តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះ​ដល់កុមារ?

ពិត​ណាស់​ ​សុខភាព​ក្រពះពោះវៀន​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​ទូទៅ​​របស់​កុមារ។ នៅ​ពេល​ដែល​កូន​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ នោះ​ការ​ធ្វើ​មេតាបូលីស​ ក៏​ដូចជា​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ក៏​បាន​ល្អ​ដូច​គ្នា ដែល​កត្តា​នេះ អាច​ជួយ​​​ជុំរុញ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​រាងកាយ​ម៉ាំមួន។ ប៉ា​ម៉ាក់​ដឹង​អត់​ថា​ នៅ​ពេល​ដែល​កូន​មាន​អាយុ​៣​ឆ្នាំ ​បាក់តេរី​ល្អ​នៅ​​ក្នុង​ក្រពះពោះវៀន​អា​អូន​ចាប់ផ្តើម​អភិវឌ្ឍពេញលេញហើយ ហើយ​បាក់តេរី​ទាំង​នេះ​អាច​រស់នៅ​ជា​ច្រើន​ឆ្នាំ ឬ​អាច​ពេញ​មួយ​ជីវិត​ផង​ក៏​មាន។ យ៉ាង​ណា​មិញ ដើម្បី​រក្សា​ពពួក​បាក់តេរី​ទាំង​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ យើង​ចាំបាច់​ត្រូវ​គិតគូរ​ដល់​​សារធាតុ​២គឺ Prebiotic និង Probiotic។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​កុមារ? Probiotics គឺជាប្រភេទ​បាក់តេរីដែលមានជីវិត និង​ល្អ​សម្រាប់សុខភាពកុមារ​។ អត្ថប្រយោជន៍នៃសារធាតុនេះ ធ្វើ​​ឲ្យសុខភាពក្រពះពោះវៀនរបស់កុមាររឹងមាំ តាមរយៈ​​ការ​ធ្វើ​ឲ្យ​មីក្រុប​ក្នុង​ក្រពះពោះវៀនមានតុល្យភាព។ ​សារធាតុ Probiotics នេះ សម្បូរក្នុង​ប្រភេទ​អាហារ​ផ្អាប់ ដូចជា យ៉ាអួរ និងប្រភេទជ្រក់ ជា​ដើម។ ដោយឡែក Prebiotics គឺ​ជា​ប្រភេទ​អាហារ​សរសៃ​ដែល​​​អាហារ​របស់​ Probiotics  ហើយ​អត្ថប្រយោជន៍​របស់​វា​គឺ​​ជួយ​ឲ្យ​សារធាតុ Probiotics ដែល​ជា​បាក់តេរីល្អ មានភាពធំធាត់ និង​រឹង​មាំ ដើម្បីពង្រឹង​សុខភាពក្រពះពោះវៀន។ សារធាតុ​នេះ សម្បូរ​នៅក្នុង​បន្លែ ផ្លែឈើ និង​គ្រាប់ធុញ្ញជាតិមួយចំនួន​ដូច​ជា […]


ការបំបៅដោះ

អំឡុងពេលបំបៅដោះកូន ម៉ាក់ៗគួរថែទាំអនាម័យបែបណាទើបល្អ?

ការ​បំបៅ​ដោះ​កូន​ គឺ​ជា​ការ​បង្កើត​ទំនាក់ទំនង​ដ៏​មាន​ន័យ​​រវាង​ម៉ាក់​ៗ និង​ទារក ហើយ​ក៏​​ជា​ពេល​​ផ្តល់​​អាហារ​បំប៉ន​​ដ៏​ចាំបាច់​​ដល់​អា​អូន​ផង​ដែរ។ ដើម្បី​ធានា​ថា ការ​បំបៅ​ដោះ​កូន​ ​ប្រកប​ដោយ​ផាសុកភាព​ និង​មាន​អនាម័យ​ល្អ ម៉ាក់​ៗ​ត្រូវ​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​​ជាប់​ជា​ប្រចាំ។ គន្លឹះ​ជួយ​ឲ្យ​ការ​បំបៅ​ដោះ​កូន​​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​ភាព​ងាយ​ស្រួល ១. ផ្លាស់ប្ដូរ​សំលៀក​បំពាក់​បំបៅ​ដោះ​ជា​រៀង​រាល់​ថ្ងៃ ​ពិត​ណាស់​ ទឹក​ដោះ​អាច​នឹង​ជ្រាប​ចេញ​ទៅ​លើ​​សំលៀកបំពាក់​បំបៅ អ៊ីចឹង​ហើយ ម៉ាក់​ៗ​គួរ​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​បំបៅ​ឲ្យ​បាន​ញឹកញាប់​ ដើម្បី​រក្សា​អនាម័យ​ និង​បញ្ចៀស​បាក់តេរី និង​ក្លិន​មិន​ល្អ ក៏​ដូចជា​បង្ការ​ការ​រលាក ឬ​ការ​ចម្លង​រោគ​នៅ​លើ​សុដន់​ និង​ស្បែក​អា​អូន​​។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជូត​សម្អាត​សុដន់ ទន្ទឹម​នឹង​នេះ​ដែរ យើង​គួរ​តែ​សម្អាត​សុដន់​ នៅ​មុន​ពេល​បំបៅ​ដោះ ពីព្រោះ​មេរោគ​ផ្សេង​ៗ​​ អាច​តោង​ជាប់​នឹង​ស្បែក​ម៉ាក់។ ម៉ាក់​ៗ​គួរ​ជ្រើសរើស​កំណាត់​ជូត ដែល​គ្មាន​ជាតិ​អាកុល គ្មាន​បន្ថែម​​ក្លិន​ និង​គ្មាន​សារធាតុ​Phenoxyethanol ព្រម​ទាំង​អាច​រក្សា​ Microflora ​ល្អ​នៃ​ស្បែក​សុដន់​។ ៣. សម្អាត​ឧបករណ៍​បូម​ទឹក​ដោះ ឧបករណ៍​បូម​ទឹក​ដោះ បង្ក​នូវ​ភាព​ងាយ​ស្រួល​ដល់​ការ​បំបៅ​ដោះ​កូន។ ប៉ុន្តែ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​សម្អាត​ឧបករណ៍​នេះ ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ការ​ការ​ឆ្លង​បាក់តេរី និង​​អាច​ជួយ​រក្សា​ទឹក​ដោះ​ឲ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ដែល​កូន​បៅ។ ៤. ប្រើ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ​ជា​ទៀងទាត់ ​ចំពោះ​អាវ​ទ្រនាប់​សម្រាប់​បំបៅ​ដោះ ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បំបៅ​ដោះ ដែល​មាន​ភាព​ងាយ​ស្រួល និង​រក្សា​​អនាម័យ​បាន​ល្អ ព្រម​ទាំង​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ពី​ដៃ ទៅ​សុដន់​ ឬ​មាត់​របស់​ទារក។ ដូច​នេះ ម៉ាក់​ៗ​គួរ​តែ​ជ្រើសរើស​ប្រភេទ​អាវ​ណា​ដែល​មាន​ខ្យល់​ចេញ​ចូល​និង​ដោះដូរ​ដៃ​អាវ​បាន​ ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-baby-poop-tool] ៥. លាង​សម្អាត​ដៃ​មុន​ពេល​បំបៅ​ដោះ​កូន ចុង​ក្រោយ​នេះ […]


ទារក

ជៀសវាងថើបត្រចៀកទារក បើមិនចង់ឲ្យអាអូនស្តាប់លែងឮរៀងរហូត

ការ​ថើប​នៅ​លើ​ត្រចៀក​ទារក​ អាច​បណ្តាល​ឲ្យ​​អា​អូន​ស្តាប់​លែង​ឮជា​រៀង​រហូត​ ​ឬ​ហៅ​ថា​ជា​ជំងឺ “Cochlear kiss injury”។ ជាក់ស្តែង ការ​ថើប​នៅ​លើ​រន្ធ​ត្រចៀក បង្កើត​សម្ពាធ​អវិជ្ជមាន​ដែល​ទាញ​ភ្នាស tympanic ចេញ​មក​ខាង​ក្រៅ និង​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់ទី​នៃ​រចនាសម្ព័ន្ធ​ត្រចៀក​ផ្នែក​កណ្តាល​។ កត្តា​នេះ​ហើយ ទើប​សារធាតុ​រាវ​នៃ​ត្រចៀក​ផ្នែក​ខាង​ក្នុង​នឹង​លេច​ធ្លោយ ព្រម​ទាំង​បំផ្លាញ​​កោសិកា​រោម Cochlear។ រោគសញ្ញា​នៃ​ជំងឺ​នេះ មាន​ដូចជា​ស្តាប់​មិន​ឮ ហឹង​ត្រចៀក ប្រតិកម្ម​ទៅ​នឹង​សំឡេង និង​ចង្អោរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ ជំងឺ Cochlear kiss injury អាច​បណ្តាល​ឲ្យ​ទារក​ស្តាប់​លែង​ឮ​ជា​រៀង​រហូត។ ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ទារក​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល និង​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ បញ្ហា​ស្តាប់​មិន​ឮ អាច​នឹងជា​សះស្បើយ​មក​វិញ​ដោយ​ការ​ចាក់​ថ្នាំ ​intra tymapnic steroid injections នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Vasanthi Anand ជា​គ្រូពេទ្យ​ផ្នែក​ Senior Cochlear Implant និង​វេជ្ជបណ្ឌិត Ashwini Nagaraj Gowda ជា​គ្រូពេទ្យ​ផ្នែក​សោតវិញ្ញាណ​ប្រចាំ​មន្ទីរពេទ្ យ​Rainbow Children's Hospital។ ចំពោះ​កុមារ​ដែល​កើត​ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​មាន​ការ​និយាយ​ស្តី​យឺតយ៉ាវ […]


ទារក

ទារកយំមិនបាត់សោះនៅពេលយប់ អាចមកពីមូលហេតុទាំង ៦ នេះ

ប៉ា​ម៉ាក់​អាច​មាន​អារម្មណ៍​ធុញ​ថប់​ នៅ​ពេល​ដែល​កូន​តូច​យំ​មិន​ឈប់​​នៅ​ពេល​យប់​ ហើយ​យើង​ក៏​មិន​ដឹង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​កូន​គេង​លក់​វិញ។ ពិត​ណាស់​ អា​អូន​តូចក៏​ត្រូវ​ការ​គេង​ដូចជា​ប៉ា​ម៉ាក់​ដែរ។ អ៊ីចឹង​ហើយ​ ដើម្បី​ឲ្យ​កូន​គេង​បាន​ស្កប់ស្កល់​ យើង​គួរ​ស្វែង​យល់​ពី​មូលហេតុ​ទូទៅ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​កូន​យំ និង​គន្លឹះ​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព។ មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​កូន​យំ​នៅ​ពេល​យប់ ១. ឃ្លាន ទារក​តូច​ៗ ត្រូវ​ការ​បៅ​ឲ្យ​បាន​​ច្រើន​ដង​ ពីព្រោះ​ក្រពះ​អា​អូន​នៅ​តូច​ខ្លាំង។ ជា​ទូទៅ ទារក​ទើប​កើត​ភ្ញាក់​ដើម្បី​បៅដោះ​នៅ​ពេល​យប់​ញឹកញាប់​ដូច​ទៅ​នឹង​ពេល​ថ្ងៃ ហើយ​ការ​គេង​របស់​កូន​ក៏​មិន​ខុស​គ្នា​ច្រើន​ រវាង​ពេល​ថ្ងៃ និង​ពេល​យប់​ដែរ។ ប៉ុន្តែ នៅ​ពេល​ចូល​ដល់​អាយុ​៣​ខែ អា​អូន​នឹង​គេង​បាន​យូរ​ជាង ហើយ​គម្លាត​ក្នុង​ការ​បៅ​នៅ​ពេល​យប់​​ក៏​យូរ​ជាង​មុន​ដូច​គ្នា។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ហើម​ពោះ មួយ​វិញ​ទៀត អា​អូន​អាច​លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​អំឡុង​ពេល​បំបៅ​ដោះ ដែល​ធ្វើ​ឲ្យ​កូន​មាន​អាការៈ​មិន​ស្រួល​ខ្លួន។ ដើម្បី​បញ្ឈប់​បញ្ហា​មួយ​នេះ ប៉ា​ម៉ាក់​គួរ​ដាក់​ឲ្យ​កូន​អង្គុយ​ ឬ​​ដាក់​​កូន​បញ្ឈរ​ឲ្យ​ត្រង់​នៅ​ពេល​បំបៅ​។ យើង​ក៏​អាច​កាត់បន្ថយ​បញ្ហា​ទល់​​ខ្យល់​ក្រោយ​បំបៅ​រួច ដោយ​ដាក់​កូន​បញ្ឈរ​នៅ​លើ​ភ្លៅ និង​ទះ​ខ្នង​កូន​​ថ្នម​ៗ​ដើម្បី​បណ្តេញ​ខ្យល់​ចេញ​ពី​បំពង់​អាហារ។ ៣. ដុះ​ធ្មេញ ជា​ធម្មតា អា​អូន​ចាប់ផ្តើម​ដុះ​ធ្មេញ​នៅ​ចន្លោះ​​អាយុ​៦​ខែ ហើយ​ការ​ដុះ​ធ្មេញ​នេះ អាច​បង្ក​ការ​ឈឺចាប់​ និង​ធ្វើ​ឲ្យ​កូន​ក្តៅ​ខ្លួន​ផង​ក៏​មាន។ យ៉ាង​ណា​មិញ មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺចាប់​នៅ​ពេល​ដុះ​ធ្មេញ ដោយ​ឲ្យ​កូន​ខាំ​ប្រដាប់​ត្រដុស​ធ្មេញ  ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​សម្រាប់​កុមារ ឬ​ញី​អញ្ចាញ​របស់​កូន​ថ្នមៗ​ដោយ​ប្រើ​ម្រាម​ដៃ​ស្អាត។ [embed-health-tool-due-date] ៤. ចុក​ពោះ ប្រសិនបើ​ទារក​មាន​សុខភាព​ល្អ ប៉ុន្តែ​យំ​នៅ​ពេល​យប់​ដោយ​គ្មាន​មូលហេតុ​​លើស​ពី​៣​ម៉ោង​ក្នុង​ថ្ងៃ និង​យ៉ាង​ហោច​ណាស់​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ កូន​អាច​មាន​អាការៈ​ចុក​ពោះ។ បញ្ហា​នេះ អាច​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​អា​អូន​មាន​អាយុ​ចន្លោះ​ពី​៣ ទៅ​៤​ខែ។ ៥. ទល់​លាមក ជាមួយ​គ្នា​នេះ បញ្ហា​ទល់​លាមក​​អាច​ធ្វើ​ឲ្យ​ទារក​យំ​រករឿង ប៉ុន្តែ​អា​អូន​នឹង​លែង​អី​វិញ នៅ​ពេល​ដែល​បន្ទោបង់​រួច។ […]


ទារក

ជំងឺសើស្បែកមួយប្រភេទនេះកើតលើទារក បណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ជំងឺ​សើ​ស្បែក ​​Impetigo គឺ​ជា​ការ​បង្ក​រោគ​លើ​ស្បែក​ទូទៅ ដែល​បណ្តាល​ឲ្យ​មាន​ដំបៅ និង​ពង​បែក។ ភាគ​ច្រើន​ ជំងឺ​មួយ​នេះ​កើត​លើ​កុមារ និង​ទារក ដោយ​អាច​ឆ្លង​ពី​​កុមារ​​ម្នាក់​ទៅ​​កុមារ​ម្នាក់​ទៀត ព្រម​ទាំង​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ទារក​ទើប​កើត។ ក្នុង​ករណី​ដែល​ក្មេង​កើត​ជំងឺ​សើ​​ស្បែក​មួយ​​នេះ ប៉ា​ម៉ាក់​គួរ​តែ​​ឲ្យ​កូន​សម្រាក​ព្យាបាល​នៅ​ផ្ទះ រហូត​ដល់​រោគសញ្ញា​បាន​ជា​សះស្បើយ​ទាំង​ស្រុង។ រោគសញ្ញា​នៃ​ជំងឺ​សើ​ស្បែក​លើ​កុមារ និង​ទារក ​​ជំងឺ​សើ​ស្បែក ​​Impetigo អាច​បណ្តាល​ឲ្យ​មាន​ដំបៅ​នៅ​លើ​ស្បែក​ និង​​ពង​បែក​ដែល​លូតលាស់​យ៉ាង​ឆាប់​រហ័ស។ ជួនកាល​ ដំបៅ​ទាំង​នោះ​មាន​សភាព​រឹង ឬ​ទន់​ និង​រមាស់។ ជា​ទូទៅ ដំបៅ​លេច​ឡើង​នៅ​រយៈពេល​១​ថ្ងៃ ទៅ​៣​ថ្ងៃ​ បន្ទាប់​ពី​ឆ្លង​មេរោគ និង​អាច​ឆ្លង​​បាន​នៅ​ពេល​ដែល​មាន​សារធាតុ​រាវ​ហូរ​ចេញ​ពី​ដំបៅ​ទាំង​នោះ។ យ៉ាង​ណា​មិញ ការ​ចម្លង​រោគ​នឹង​ត្រូវ​បាន​បញ្ឈប់ នៅ​ពេល​ដែល​ដំបៅ​មាន​ក្រមរ ឬ​បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​រយៈពេល​២៤​ម៉ោង។ រោគសញ្ញា​ផ្សេង​ទៀត រួម​មាន​ គ្រុន​ក្តៅ ហើម​កូន​កណ្តុរ ឬ​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ជំងឺ​សើ​ស្បែក​​Impetigo ជំងឺ​មួយ​នេះ កើត​ឡើង​បណ្តាល​មកពី​បាក់តេរី​ Staphylococcus ឬ ​Streptococcus ដែល​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​ នៅ​ពេល​អេះ​ ឬ​ការ​របើក​ក្រមរ ឬ​សត្វ​ទិច។ ជា​ធម្មតា ជំងឺ​សើ​ស្បែក​​Impetigo​ច្រើន​តែ​កើត​លើ​កុមារ​តូច​ៗ ពីព្រោះ​ការ​ឆ្លង​មេរោគ​អាច​រាលដាល​នៅ​ក្នុង​បរិយាកាស​ដូចជា​សាលារៀន​ ឬ​មណ្ឌល​ថែទាំ​កុមារ។ ​ [embed-health-tool-child-growth-chart] ​យើង​អាច​បញ្ចៀស​ជំងឺ​សើ​ស្បែក​​Impetigo​ដោយ​របៀប​ណា? ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​សើ​ស្បែក​​Impetigo ប៉ា​ម៉ាក់​គួរ​ណែនាំ​ឲ្យ​កូន​អនុវត្តន៍​វិធីសាស្ត្រ​ខាង​ក្រោម​៖ ជៀសវាង​ប៉ះពាល់​ដំបៅ លាង​សម្អាត​ដៃ​ជា​ទៀងទាត់ ជា​ពិសេស​ក្រោយ​ពេល​លាប​ក្រែម​ទៅ​លើ​ដំបៅ […]


ទារក

ប៉ាម៉ាក់ឆ្ងល់អត់ ម៉េចបានទារកទើបកើតមានបញ្ហាភ្នែកពីកំណើត?

ភ្នែក​របស់​ទារក​ទើប​កើត ​ងាយ​ប្រតិកម្មណាស់​ អ៊ីចឹង​ហើយ​ ម៉ាក់ៗ​គួរ​ថែទាំ​ភ្នែក​អា​អូន​​​នៅ​មុន​ និង​ក្រោយ​ពេល​សម្រាល​​ឲ្យ​បាន​ដិតដល់។ ពិត​ណាស់ ទារក​អាច​រង​ផល​​​ប៉ះពាល់​ទៅ​នឹង​អាហារ​ដែល​ម៉ាក់​​ញ៉ាំ​។ ហេតុនេះ​ហើយ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​អាហារ​ផ្សេង​ៗ​អំឡុង​ពេល​ពពោះ។ មូលហេតុ​អ្វី​បាន​ជា​កូន​មាន​បញ្ហា​ភ្នែក​ពី​កំណើត? ១. ការ​ឆ្លង​មេរោគ ទារក​អាច​ប្រឈម​នឹង​ជំងឺ​ភ្នែក​ក្រហម ក្រោយ​សម្រាល ហើយ​បញ្ហា​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ ការ​រលាក ឬ​ការ​ស្ទះ​ថង់​ទឹក​ភ្នែក។ ប៉ុន្តែ ក្នុង​ករណី​មាន​ការ​ឆ្លង​មេរោគ នោះ​អាច​បង្ក​​ឲ្យ​មាន​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ដែល​​ប៉ា​ម៉ាក់​​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។ ២. ជំងឺ​ហ្សែន​ ជួនកាល បញ្ហា​ហ្សែន​​ក៏​អាច​​​ឆ្លង​ពី​ប៉ា​ម៉ាក់​មក​​ទារក​​ផង​ដែរ និង​បណ្តាល​ឲ្យ​មាន​ការ​ចុះ​ខ្សោយ​នៃ​គំហើញ។ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​ប្រាកដ​ថា​អា​អូន​មាន​ជំងឺ​ហ្សែន​ពី​កំណើត​ឬ​អត់ យើង​គួរ​តែ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព។ ៣. ប៉ះពាល់​នឹង​ជាតិ​អាកុល​ ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​ទារក​ប៉ះពាល់​នឹង​ជាតិ​អាកុល​អំឡុង​ពេល​​នៅ​ក្នុង​ផ្ទៃ នោះ​អា​អូន​អាច​​វិវត្តន៍​ទៅ​រក​វិបត្តិ​ជាតិ​អាកុល​លើ​ទារក​  ដូចជា​ជំងឺ​សរសៃ​ប្រសាទ​អុបទិក  ជំងឺរីកប៉ោងសរសៃឈាមបាតភ្នែក ភ្នែកតូចពីកំណើត ដែល​អាច​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ភ្នែក​ទារក។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៤. ប៉ះពាល់​ទៅ​នឹង​ថ្នាំ​ញៀន ​​ការ​សិក្សា​បាន​បង្ហាញ​ថា ម៉ាក់​ៗ​​ដែល​ប្រើ​ថ្នាំ​ញៀន​ ឬ​ប្រើប្រាស់​ថ្នាំ​ខុស​ច្បាប់ អាច​ចម្លង​បញ្ហា​ភ្នែក​មួយ​ចំនួន​ទៅ​ឲ្យ​កូន​បាន។ ចំពោះ​ទារក​ដែល​ប៉ះពាល់​ទៅ​នឹង​ថ្នាំ​ញៀន​អំឡុង​ពេល​នៅ​ក្នុង​ផ្ទៃ អាច​ប្រឈម​នឹង​បញ្ហា​គំហើញ ឬ​ស្រវាំង​ភ្នែកនិងញ៉ាក់ភ្នែកជា​ដើម។ [embed-health-tool-baby-poop-tool] ៥. ម៉ាក់​​មាន​ជំងឺ​ទឹក​នោម​ផ្អែម ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់​ៗ​គួរ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ពីព្រោះ​ថា​នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់​ នោះ​ទារក​ក្នុង​ផ្ទៃ​នឹង​អាច​ប្រឈម​ជំងឺ​ខូចសរសៃឈាមបាតភ្នែក ដែល​ជា​ផល​ប៉ះពាល់​ទូទៅ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​លើ​កុមារ។ អត្ថបទគួរអាន៖ ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? អូទីស្សឹម អាចជាមូលហេតុធ្វើឲ្យខ្លាញ់ល្អក្នុងឈាម HDL ធ្លាក់ចុះទាប […]


ទារក

កូនតូចរករឿងនៅពេលដុះធ្មេញ ប៉ាម៉ាក់អាចជួយកូនតាមវិធីទាំងនេះ

ការ​ដុះ​ធ្មេញ ជា​ដំណាក់កាល​លូតលាស់​ដ៏​សំខាន់​មួយ​សម្រាប់​ទារក​ ហើយ​តែង​កើត​ឡើង​នៅ​ចន្លោះ​អាយុ​៤​ខែ ដល់​៣​ឆ្នាំ។ នៅ​ពេល​ដែល​ធ្មេញ​ដុះ​ចេញ​ពី​អញ្ចាញ​ ទារក​អាច​ប្រឈម​នឹង​អាការៈ​មិន​ស្រួល​​ខ្លួន និង​ឈឺចាប់​។ អីចឹង​ហើយ​ ដើម្បី​ជួយ​កាត់បន្ថយ​អាការៈ​ទាំង​នេះ ប៉ា​ម៉ាក់​អាច​អនុវត្តវិធីសាស្ត្រ​មួយ​ចំនួន​ដូច​ខាង​ក្រោម។ ​សញ្ញា​ និង​រោគសញ្ញា​បង្ហាញ​ថា​កូន​កំពុង​​ដុះ​ធ្មេញ ទារក​ខ្លះ​មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ​ ស្រប​ពេល​ដែល​​ទារក​ខ្លះ​ទៀត មាន​សញ្ញា​ដូចជា៖ ឆាប់​មួម៉ៅ ហៀរ​ទឹក​មាត់​ច្រើន​ជ្រុល ចូលចិត្ត​ខាំ និង​ទំពារ​អ្វី​គ្រប់​យ៉ាង ឈឺ និង​ហើម​អញ្ចាញ ញី ឬ​ទាញ​ត្រចៀក​ ច្រមុះ សីតុណ្ហភាព​រាងកាយ​កើន​ឡើង។​ នៅ​ពេល​ដែល​ធ្មេញ​ដុះ​ចេញ​មក​ អញ្ចាញ​អា​អូន​អាច​​មាន​អាការៈ​ក្រហម​ និង​ឈឺចាប់ ដែល​កត្តា​នេះ អាច​រំខាន​ដល់​ការ​គេង​របស់​កូន​បាន។ យ៉ាង​ណា​មិញ រោគសញ្ញា​ទាំង​នេះ​កើត​ឡើង​ជា​ទូទៅ និង​មិន​​បង្ក​ជា​បញ្ហា​​ណា​មួយ​ឡើយ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គន្លឹះ​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​នៅ​ពេល​ទារក​​ដុះ​ធ្មេញ ១. ប្រើ​ប្រដាប់​ខាំ​ធ្មេញ ពពួក​ប្រដាប់​ខាំ​ធ្មេញ​ទាំង​នេះ អាច​ជួយ​បំបាត់​អាការៈ​មិន​ស្រួល​ខ្លួន​របស់​ទារក​ ដែល​មាន​ច្រើន​ប្រភេទ និង​ទំហំ ហើយ​ខ្លះ​ទៀត​អាច​រក្សា​ទុក​នៅ​ក្នុង​ទូរ​ទឹកកក​ ដើម្បី​ជួយ​បង្កើន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់។ [embed-health-tool-baby-poop-tool] ២. ច្រាស់​ដុស​ធ្មេញ​មាន​សរសៃ​ទន់​ ​​ប៉ា​ម៉ាក់​អាច​ប្រើ​ច្រាស់​ប្រភេទ​នេះ ដើម្បី​ធ្វើការ​ម៉ាស្សា​នៅ​អញ្ចាញ​ធ្មេញ​របស់​ទារក​ថ្នម​ៗ ដែល​នេះ​អាច​ជួយ​កាត់បន្ថយ​អាការៈ​ឈឺចាប់​ និង​ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង។ ៣. បន្លែ និង​ផ្លែឈើ ក្នុង​ករណី​ដែល​កូន​មាន​អាយុ​ច្រើន​ជាង​៦​ខែ យើង​អាច​ឲ្យ​កូន​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ដូចជា​ការ៉ុត ត្រសក់ ឬ​ផ្លែ​ប៉ោម​។ ពពួក​បន្លែ និង​ផ្លែឈើ​ទាំង​នេះ មាន​សុវត្ថិភាព និង​ល្អ​សម្រាប់​កាត់បន្ថយ​ការ​ឈឺចាប់​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ