backup og meta

គួរជៀសវាងថើបត្រចៀកទារក បើមិនចង់ឲ្យអាអូនស្តាប់លែងឮជារៀងរហូត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 05, 2023

    គួរជៀសវាងថើបត្រចៀកទារក បើមិនចង់ឲ្យអាអូនស្តាប់លែងឮជារៀងរហូត

    ការ​ថើប​នៅ​លើ​ត្រចៀក​ទារក​ អាច​បណ្តាល​ឲ្យ​​អា​អូន​ស្តាប់​លែង​ឮជា​រៀង​រហូត​ ​ឬ​ហៅ​ថា​ជា​ជំងឺ “Cochlear kiss injury”។ ជាក់ស្តែង ការ​ថើប​នៅ​លើ​រន្ធ​ត្រចៀក បង្កើត​សម្ពាធ​អវិជ្ជមាន​ដែល​ទាញ​ភ្នាស tympanic ចេញ​មក​ខាង​ក្រៅ និង​បណ្តាល​ឲ្យ​មាន​ការ​ផ្លាស់ទី​នៃ​រចនាសម្ព័ន្ធ​ត្រចៀក​ផ្នែក​កណ្តាល​។ កត្តា​នេះ​ហើយ ទើប​សារធាតុ​រាវ​នៃ​ត្រចៀក​ផ្នែក​ខាង​ក្នុង​នឹង​លេច​ធ្លោយ ព្រម​ទាំង​បំផ្លាញ​​កោសិកា​រោម Cochlear។

    រោគសញ្ញា​នៃ​ជំងឺ​នេះ មាន​ដូចជា​ស្តាប់​មិន​ឮ ហឹង​ត្រចៀក ប្រតិកម្ម​ទៅ​នឹង​សំឡេង និង​ចង្អោរ

    បើ​មិន​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា​ទេ​នោះ ជំងឺ Cochlear kiss injury អាច​បណ្តាល​ឲ្យ​ទារក​ស្តាប់​លែង​ឮ​ជា​រៀង​រហូត។

    ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ទារក​ធ្វើ​រោគវិនិច្ឆ័យ​ទាន់​ពេល និង​ទទួល​ការ​ព្យាបាល​ភ្លាម​ៗ បញ្ហា​ស្តាប់​មិន​ឮ អាច​នឹងជា​សះស្បើយ​មក​វិញ​ដោយ​ការ​ចាក់​ថ្នាំ ​intra tymapnic steroid injections នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Vasanthi Anand ជា​គ្រូពេទ្យ​ផ្នែក​ Senior Cochlear Implant និង​វេជ្ជបណ្ឌិត Ashwini Nagaraj Gowda ជា​គ្រូពេទ្យ​ផ្នែក​សោតវិញ្ញាណ​ប្រចាំ​មន្ទីរពេទ្ យ​Rainbow Children’s Hospital។ ចំពោះ​កុមារ​ដែល​កើត​ជំងឺ​នេះ អាច​បណ្តាល​ឲ្យ​មាន​ការ​និយាយ​ស្តី​យឺតយ៉ាវ ក៏​ដូចជា​ប៉ះពាល់​ដល់​គុណភាព​នៃ​ជីវិត​របស់​ក្មេង​តែ​ម្តង។

    ថើបកូន

    ដូច្នេះ​ហើយ ប្រការ​សំខាន់​ ប៉ា​ម៉ាក់​គួរ​ជៀសវាង​ថើប​រន្ធ​ត្រចៀក​កូន​ ជា​ពិសេស​ចំពោះ​ទារក​ និង​កុមារ​តូច​ៗ ដែល​មិន​ទាន់​អភិវឌ្ឍ​រន្ធ​ត្រចៀក​បាន​​ពេញលេញ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម