banner

avatar
badge

វេជ្ជ. ចាន់ ស៊ីណេត

យល់ដឹងពីសារសំខាន់របស់ជាតិដែក

អាហារូបត្ថម្ភ

អ្វី​ជា​ជាតិ​ដែក? អាច​រក​បាន​ពី​អាហារ​ណា​ខ្លះ?​

ជាតិ​ដែក​ជា​សារធាតុ​រ៉ែ​មួយ​សំខាន់​ក្នុង​ការ​រក្សា​ឲ្យ​ឈាម​ក្នុង​រាង​កាយ​យើង​មាន​សុខ​ភាព​ល្អ​។​ រ៉ែ​មួយ​ប្រភេទ​នេះ​ជា​សមាស​ធាតុ​សំខាន់​របស់ hemoglobin ដែល​ជា​ប្រភេទ​ប្រូតេអ៊ីន​ម្យ៉ាង​នៅ​ក្នុង​កោសិកា​ឈាម​ក្រហម​ មាន​នាទី​ដឹក​នាំ​អុកស៊ីសែន​ពី​សួត​ទៅ​កាន់​ផ្នែក​ផ្សេងៗ​ទៀត​នៃ​រាង​កាយ​។​ ដូច​គ្នា​ដែរ​ជាតិ​ដែក​ក៏​ជា​ផ្នែក​មួយ​នៃ myoglobin ដែល​ជា​ប្រូតេអ៊ីន​ដឹក​នាំ និង​ស្តុក​ទុក​អុកស៊ីសែន​ជា​ពិសេស​នៅ​ក្នុង​ជាលិកា​សាច់​ដុំ។ ក្រៅ​ពី​នេះ ជាតិ​ដែក​ក៏​មាន​សារសំខាន់​សម្រាប់​ការ​លូត​លាស់​ខួរ​ក្បាល​ប្រកប​ដោយ​សុខភាព​ល្អ​សម្រាប់​កុមារ ហើយ​ក៏​ជួយ​ដល់​ដំណើរ​ការ​ផ្សេងៗ​នៃ​កោសិកា​រាង​កាយ និង​អ័រម៉ូន​ផង​ដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១. តម្រូវ​ការ​បរិមាណ​ជាតិ​ដែក​ ​ជាតិ​ដែក​មិន​មែន​បង្កើត​បាន​ដោយ​រាង​កាយ​នោះ​ទេ​ ​ពោល​គឺ​ជាតិ​ដែក​បាន​មកពី​​អ្វី​ដែល​យើង​ញ៉ាំ​។ តម្រូវ​ការ​ជាតិ​ដែក​ប្រចាំ​ថ្ងៃ​អាច​ប្រែ​ប្រួល​ទៅ​តាម​វ័យ និង​ភេទ​។​ បុរស​វ័យ​១៨​ឆ្នាំ​ឡើង៖ ៨,៧​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ស្រ្តី​វ័យ​ ១៩-៥០​ឆ្នាំ៖ ១៤,៨​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ស្រ្តី​វ័យ​ ៥០​ឆ្នាំ​ឡើង៖ ៨,៧​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ​ទារក​វ័យ​៧-១២​ខែ​៖ ​១១​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ កុមារ​តូច​​១-៣​ឆ្នាំ៖ ៧​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ កុមារ​វ័យ​៤-៨​ឆ្នាំ៖ ១០​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​ប្រុស​ជំទង់​៖ ១១​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ក្មេង​ស្រី​ជំទង់​៖ ១៥​មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ​បរិមាណ​ជាតិ​ដែក​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ ​អាច​ទទួល​បាន​ពី​របប​អាហារ​។ សម្រាប់​ក្មេង​ស្រី​ជំទង់ ឬ​ស្រ្តី​ពេញ​វ័យ​ អាច​បាត់​បង់​ជាតិ​ដែក​​ច្រើន​បើ​សិន​ជា​ឈាម​រដូវ​ ប្រចាំខែមក​ច្រើន ហើយ​ករណី​នេះ ​អាច​ប្រឈម​នឹង​បញ្ហា​ស្លេក​ស្លាំង​ដោយ​សារ​ខ្វះ​ជាតិដែក។ ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​បើ​មាន​បញ្ហា​បែប​នេះ ដើម្បី​ច្បាស់​ថា​តើ​ក្មេង​ស្រីឬ​ស្រ្តី​ពេញ​វ័យ​ត្រូវ​ការ​ថ្នាំ​គ្រាប់​ជាតិ​ដែក​ដើម្បី​ញ៉ាំ​បន្ថែម​លើ​របប​អាហារ​ឬ​យ៉ាង​ណា​។ អត្ថបទគួរអាន៖ ស្ពៃតឿសម្បូរលើទីផ្សារ មានប្រយោជន៍ច្រើនចំពោះសុខភាព ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ទាំងនេះជា​ប្រភេទអាហារមាន​ជាតិស្ករទាប ល្អសចំពោះ​សុខភាព […]

ជាតិដែក និង​សុខភាពស្រ្តី

ការមករដូវ

វដ្ដរដូវធ្វើឲ្យស្រីៗងាយខ្វះជាតិដែក គួរ​ដោះស្រាយបែបណា?

វដ្ដរដូវគឺជាការប្រែប្រួលរាងកាយដែលស្រីៗស្ថិតក្នុងវ័យបន្តពូជជួបប្រទះជារៀងរាល់ខែដើម្បីត្រៀមខ្លួនបង្កកណើត។ នៅពេលគ្មានការបង្កកំណើត ស្រទាប់ឬភ្នាសស្តើងៗរបស់ស្បូននឹងធ្លាក់លាយឡំ​ជាមួយ​ឈាមតាមទ្វារមាសបង្កើតបានជាឈាមរដូវ ហើយការមករដូវនេះជាមូលហេតុ​ទូទៅដែល​ធ្វើ​ឱ្យស្រីៗ​អាច​ប្រឈម​នឹង​បញ្ហាខ្វះជាតិដែក។ ១. មូលហេតុខ្វះជាតិដែកអំឡុងពេលមករដូវ វដ្តរដូវធ្វើឱ្យស្រីៗបាត់បង់ឈាមក្រហមដែលងាយធ្វើឱ្យខ្វះជាតិដែក ព្រោះជាតិដែក ៧០% គឺ​ស្ថិត​នៅ​ក្នុង​ហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ហើយមាននាទីដឹក​ជញ្ជូន​អុកស៊ីសែន​ទៅកាន់​គ្រប់ជាលិកានៅក្នុងរាងកាយ។ ជាតិដែក ៥% ទៀតស្ថិតក្នុង​ប្រូតេអ៊ីន​សំខាន់ៗ​ផ្សេងទៀតក្នុងរាងកាយ និងជាតិដែក ២៥% ផ្សេងទៀតស្តុកទុកក្នុងថ្លើមក្នុងប្រូតេអ៊ីនឈ្មោះ ferritin ដើម្បីប្រើប្រាស់ពេលត្រូវការ។ បើពេលមករដូវ ស្រីៗមិនបានញុំាអាហារដែលសម្បូរជាតិ​ដែកគ្រប់គ្រាន់​ដើម្បីបំពេញជាតិដែក​ដែល​បាត់បង់តាមឈាមរដូវទេ រាងកាយនឹងខ្វះជាតិដែក។ ពេលនោះរាងកាយនឹងប្រើប្រាស់​ជាតិដែក​ដែល​ស្តុកទុកដើម្បី​ផលិតឈាមក្រហមមកបំពេញឈាមដែលបាត់បង់ ហើយជាលទ្ធផល​ស្រីៗ​អាច​មានបញ្ហាស្លេកស្លាំងដោយសារខ្វះជាតិដែក ជាពិសេសស្រីៗដែលមាន​ឈាម​រដូវច្រើន។ [embed-health-tool-bmr] ២. អាការៈខ្វះជាតិដែកអំឡុងពេលមករដូវ ជាទូទៅពេលមករដូវ ស្រីៗខ្សោយដោយសារបាត់បង់ឈាមនិងជាតិដែក តែបើស្រីៗខ្វះជាតិដែក​ខ្លំាង អាចមានអាការៈដូចជា៖ ល្ហិតល្ហៃគ្មានកម្លាំងកំហែង ស្លេកស្លាំង វិលមុខ ឈឺក្បាល ថប់ដង្ហើម ពិបាកផ្ចង់អារម្មណ៍ ភ្លេចភ្លាំង ត្រជាក់ដៃជើង ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. វិធីសាស្រ្តបំពេញជាតិដែកអំឡុងពេលមករដូវ ដើម្បីបំពេញជាតិដែកបានលឿនក្នុងអំឡុងពេលមករដូវ ស្រីៗអាចបញ្ចូល​អាហារមានផ្ទុក​ជាតិដែក​ច្រើន​ក្នុងរបបអាហារដែលរួមមាន៖ សាច់ក្រហមដូចជា សាច់គោ ជ្រូក មាន់ និង​សាច់ទា បន្លែស្លឹកបៃតង សណ្តែក គ្រាប់ធញ្ញជាតិ ស្ពៃក្តោប ដំឡូងបារំាង ទំពាំងបាយជូរក្រៀម ចៀសវាងភេជ្ជៈរារាំងរាងកាយក្នុងការស្រូបយកជាតិដែកដូចជា គ្រឿងស្រវឹង កាហ្វេ​និង​ភេជ្ជៈមាន​ផ្ទុកជាតិកាហ្វេអ៊ីនរួមមាន […]

បញ្ហាស្ត្រីផ្សេងទៀត

កម្រិតជាតិដែករាងកាយស្រីៗត្រូវការជាប្រចាំ ដើម្បីសុខភាពល្អ

ជាតិដែកជាសារធាតុរ៉ែដែលរាងកាយត្រូវការដើម្បីផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រតេអ៊ីន​នៅក្នុង​កោសិកា​ឈាមក្រហម មាននាទីដឹកនាំអុកស៊ីសែនពីសួតទៅចែកចាយគ្រប់ជាលិកាក្នុងរាងកាយ និងមាយអូក្លូប៊ីន (myoglobin) ដែលជាប្រតេអ៊ីនចែកចាយអុកស៊ីសែនទៅឱ្យសាច់ដុំ។ ជាងនេះ​ទៅ​ទៀត រាងកាយយើងក៏ត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនដែរ។ បរិមាណជាតិ​ដែករាងកាយ​ត្រូវ​ការ​ប្រចាំថ្ងៃគឺអាស្រ័យលើអាយុនិង ភេទ ក្នុងនោះស្រីៗស្ថិតក្នុងវ័យបន្តពូជ​ត្រូវការជាតិដែកច្រើនជាង​បុរសដែលមានវ័យដំណាលគ្នា។ ១. តម្រូវការបរិមាណជាតិដែករបស់ស្រីៗ ស្រីៗស្ថិតក្នុងវ័យបន្តពូជត្រូវការជាតិដែកប្រចាំថ្ងៃច្រើនជាងបុរសដែលមានវ័យដំណាលគ្នាដោយសារស្រីៗបាត់បង់ឈាមពេលមករដូវនិងដោយសារមានផ្ទៃពោះ។ ក្មេងស្រីជំទង់ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីស្ថិតក្នុងវ័យបន្តពូជ ១៩-៥០ ឆ្នាំ៖ ១៨ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីពពោះ៖ ២៧ មិល្លីក្រាមក្នុងមួយថ្ងៃ ស្ត្រីបំបៅដោះ៖ ៩-១០ មិល្លីក្រាមក្នុងមួយថ្ងៃ ស្រ្តីចាប់ពីអាយុ ៥១ ឆ្នាំឡើងទៅ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ [embed-health-tool-ovulation] ២. ប្រភពជាតិដែក យើងអាចទទួលបានជាតិដែកគ្រប់គ្រាន់ដោយបានពី​អាហារ​មួយ​ចំនួន​ដូច​ជា៖​ សាច់គោ ជ្រូក មាន់ ទា និងគ្រឿងសមុទ្រ សណ្តែក បន្លែស្លឹកបៃតង ដំឡូងជ្វា គ្រាប់ស្វាយចន្ទី គ្រាប់រីករាយ គ្រាប់កៅឡាក់ ទំពាំងបាយជូរក្រៀម ដំណាប់លម៉ើ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. ផលវិបាកកង្វះជាតិដែក កង្វះជាតិដែកក្នុងរយៈពេលខ្លីមិនបង្កឱ្យមានរោគសញ្ញាអ្វីទេ ព្រោះរាងកាយនឹងប្រើប្រាស់​ជាតិដែក​ដែលស្តុកទុកក្នុងថ្លើម។ […]

បញ្ហាផ្ទៃពោះ

ស្រី្តមា​ន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជាតិ​ដែក តែប្រយ័ត្នរឿងញ៉ាំថ្លើមសត្វ

ស្រី្តមា​ន​ផ្ទៃ​ពោះត្រូវការជាតិដែកច្រើនជាងស្រ្តីស្ថិតក្នុងវ័យបន្តពូជ ពោល គឺ ២៧០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ ដោយសារតែ​តម្រូវការច្រើនជា​ងធម្មតាបែបនេះហើយ ទើបអាច​ជាហេតុងាយធ្វើឱ្យ​ម៉ាក់ៗខ្លះ​ប្រឈម​បញ្ហាខ្វះជាតិដែក។ ថ្វីបើថ្លើមសត្វសម្បូរជាតិដែក តែម៉ាក់ៗ​ត្រូវ​ប្រយ័ត្ន​ក្នុងការញុំា ព្រោះថ្លើមសត្វផ្ទុកវីតាមីន A ក្នុងកម្រិតខ្ពស់។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅ​មន្ទីរ​ពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ម៉ាក់ៗគួរញុំាថ្នាំជាតិដែកយ៉ាងតិច ៩០ គ្រាប់ក្នុងអំឡុងពេលពពោះដែលក្នុងមួយគ្រាប់អាចមានជាតិដែកចន្លោះ ២០០-៣២៥ មិល្លីក្រាម ឯបរិមាណជាតិដែកនៅសល់ ម៉ាក់ៗអាច​ទទួល​បាន​ពីអាហារសម្បូរជាតិដែក​ផ្សេង​ទៀត​។ ១. មូលហេតុស្រ្តីពពោះត្រូវការជាតិដែកបន្ថែម ក្នុងអំឡុងពេលពពោះ ម៉ាក់ៗត្រូវការជាតិដែកច្រើន​ដើម្បីផលិតឈាមក្រហម​បន្ថែម​សម្រាប់​ដឹកនាំ​អុកស៊ីសែនទៅឲ្យទារកក្នុងផ្ទៃ ទ្រទ្រង់ការលូតលាស់គភ៌និងសុក។ មួយវិញទៀត ម៉ាក់ៗត្រូវការជាតិដែកបន្ថែមដោយសារ​ក្នុងអំឡុងពេលពពោះ​បរិមាណ​ឈាម​ម៉ាក់ៗ​ត្រូវកើនប្រហែល ៥០% សម្រាប់បង្រ្គប់ឈាមនិងកាត់បន្ថយផលប៉ះពាល់​ពីការបាត់បង់ឈាម​អំឡុង​ពេលសម្រាល ព្រោះក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ម៉ាក់ៗអាចបាត់បង់ឈាមប្រហែល ៥០០ មិល្លីលីត្រនិងប្រហែល ១០០០ មិល្លីលីត្រ បើសម្រាលដោយវះកាត់។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ប្រភពអាហារសម្បូរជាតិដែក ដើម្បីកាត់បន្ថយហានិភ័យខ្វះជាតិដែកអំឡុងពេលពពោះ ម៉ាក់ៗអាចទទួលបានជាតិដែកប​ន្ថែម​ពី​អាហារដូចជា៖ សាច់គោ ជ្រូក មាន់ ទា ត្រី គ្រឿងសមុទ្រ សណ្តែក បន្លែស្លឹកបៃតង មើមឆាយថាវក្រហម ល្ពៅ គ្រាប់ល្ពៅ […]

អាហារសម្បូរជាតិដែក

អាហារូបត្ថម្ភ

កំពូលៗអាហារ ជួយផលិតគ្រាប់ឈាមក្រហមបានល្អ

ការញុំាអាហារសម្បូរជាតិដែកអាចជួយបំពេញតម្រូវការជាតិដែកដែលរាងកាយយើងត្រូវការជាប្រចាំក្នុងមួយថ្ងៃ ហើយ​ជួយ​បង្ការបញ្ហារខ្វះជាតិដែកនិងជួយរាងកាយផលិតឈាមក្រហមគ្រប់គ្រាន់។ ជាតិដែកជារ៉ែសំខាន់ក្នុងការផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រូតេអ៊ីនក្នុងឈាមក្រហម។ ១. មូលហេតុរាងកាយត្រូវការជាតិដែក រាងកាយត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ ព្រោះកោសិកាឈាម​ក្រហម​មួយ​អាចរស់បានតែ ១២០ ថ្ងៃប៉ុណ្ណោះ។ ជាមធ្យម ខួរឆ្អឹងផលិតឈាមក្រហម ២ លានកោសិកា​ក្នុង​មួយ​វិនាទី​ដែលស្មើនឹងបរិមាណឈាមក្រហមងាប់ក្នុងមួយវិនាទីដែរ។ ដូច្នេះ ក្នុងមួយថ្ងៃរាងកាយ​​​​ផលិត​កោសិកាឈាម​ក្រហមប្រហែល ១៧៣ ទៅ ២៥៩ ពាន់លាន ហើយកោសិកាឈាមក្រហម​ដែល​ងាប់​នឹង​ត្រូវកម្ចាត់ចោលក្នុងថ្លើម។ ឈាមក្រហមសម្បូរទៅដោយហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមានផ្ទុកជាតិដែក មាននាទីផ្តល់​ពណ៌​ក្រហម​ឱ្យ​ឈាម ព្រមទាំងដឹកនាំអុកស៊ីសែនពីសួតទៅកាន់​ជាលិកាពាសពេញរាងកាយ និងដឹកនាំ​កាបូន​ឌីអុកស៊ីត​ពីក្នុងរាងកាយត្រលប់ទៅសួតវិញដើម្បីបញ្ចេញចោល។ [embed-health-tool-heart-rate] ជាតិដែកក៏មាននាទីផលិត​មាយអូក្លូប៊ីន (myoglobin) ដែលជាប្រូតេអ៊ីនដឹកនាំអុកស៊ីសែន​ទៅឱ្យ​សាច់​ដុំដែរ។ ជាងនេះទៅទៀតរាងកាយត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូន ជួយដល់ការលូតលាស់​រាងកាយ​និងពង្រឹងប្រព័ន្ធភាពសុំា។ ជាតិដែកប្រហែល ៧០% គឺស្ថិតក្នុងហេម៉ូក្លូប៊ីន ៥% ស្ថិតក្នុងប្រូតេអ៊ីនសំខាន់ៗផ្សេងទៀត​ក្នុង​រាងកាយ​និង ២៥% ស្តុកទុកក្នុងថ្លើមក្នុងប្រូតេអ៊ីន ferritin សម្រាប់ប្រើប្រាស់នៅពេលត្រូវការ។ រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះនៅពេលរាងកាយមិនទទួល​បានជាតិដែក​គ្រប់គ្រាន់​ពីចំណីអាហារ រាងកាយនឹងប្រើប្រាស់ជាតិដែកដែលស្តុកទុក​ក្នុងខ្លួនដែលមានបរិមាណ​ប្រហែល ២៥% រហូតដល់អស់ ហើយបណ្តាលឱ្យយើងខ្វះជាតិដែក។   ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. អាហារសម្បូរជាតិដែក ខាងក្រោមជាអាហារសម្បូរជាតិដែកដែលយើងគួរបញ្ចូលក្នុងរបបអាហារ​​ដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់៖ សណ្តែក៖ សណ្តែកសៀង សណ្តែកបាយ សណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកអង្គុយ សាច់ក្រហម៖ សាច់គោ […]

អាហារូបត្ថម្ភ

បន្លែបីមុខនេះសម្បូរជាតិដែក ​រាង​កាយ​យើង​ត្រូវ​ការ

បន្លែសម្បូរជាតិដែកមានច្រើនប្រភេទដូចជា សណ្តែកសៀង សណ្តែកបារាំង ផ្សិត បន្លែស្លឹកបៃតង និង​ប៉េងប៉ោះជាដើម។ ក្នុងនោះស្ពៃក្តោប ដំឡូងបារាំង និងផ្កាខាត់ណាខៀវ មានជាតិដែកខ្ពស់​ដែល​យើង​មិន​គួរមើលរំលង។ ហេតុអ្វី? រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះដើម្បីទទួលបានជាតិ​ដែកគ្រប់គ្រាន់ យើង​ត្រូវ​ញុំា​អាហារ​សម្បូរជាតិដែក។ ប្រភពអាហារសម្បូរជាតិដែកមាន​ពីរគឺ​សាច់សត្វ​និងរុក្ខជាតិដែល​ជា​បន្លែនិងផ្លែឈើក្រៀម។ ១. វិធីជួយរាងកាយស្រូបយកជាតិដែកពីបន្លែបានល្អ ដើម្បីឱ្យរាងកាយស្រូបយកជាតិដែកពីបន្លែនិងផ្លែឈើបានល្អ យើងត្រូវ​ញុំាអាហារសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូចឬអម្បូរបឺរី ត្របែក ល្ហុង ត្រសក់ស្រូវ ដំឡូងជ្វា ម្ទេសហាវៃ ប៉េងប៉ោះ​ជាដើម​ក្នុងពេលដំណាល​គ្នាជាមួយបន្លែឬផ្លែឈើសម្បូរជាតិដែកផ្សេង​ទៀត​។ ឧទាហរណ៍​ថា ក្រោយ​ញុំាបាយជាមួយឆាសណ្តែកកួរ យើងគួរញុំាត្រសក់ស្រូវ ក្រូចឬល្ហុងជាបង្អែមតាម​ក្រោយ​។ ២. បន្លែសម្បូរជាតិដែកបីមុខដែលរាងកាយត្រូវការ ស្ពៃក្ដោប៖ ស្ពៃក្តោបមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប ហើយមានវីតាមីន C ខ្ពស់។ ក្នុងស្ពៃក្តោប៨៩ ក្រាមមានផ្ទុកជាតិដែក ០,៤ មិល្លីក្រាមនិងវីតាមីន C ៣២,៦ មិល្លីក្រាម។ ស្ពៃក្តោបស្រួយ មានរសជាតិផ្អែមឡែមៗ ជាពិសេសមានពីរពណ៌គឺពណ៌សនិងស្វាយ ហើយ​យើង​អាចយកស្ពៃក្តោបធ្វើអន្លក់ ញាំ ម្ហូបឆាឬស្ងោរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ដំឡូងបារំាង៖ ជាបន្លែមើមសម្បូរទៅដោយជាតិដែកនិងវីតាមីន […]

អាហារូបត្ថម្ភ

ដឹងថាធ្វើការរវល់ច្រើនមិន​សូវ​បាន​ចម្អិន​ម្ហូប​ តែអាហារប្រភេទនេះគួរកាត់បន្ថយខ្លះ

អាហារប៉ះពាល់សុខភាពមានអ្វីខ្លះ? អាហារពេញនិយមសម្រាប់អ្នកធ្វើការក្នុង​ការិយាល័យ គឺសាំងវិច នំបុ័ង​សាច់ នំប្រៃ នំខូឃី ឬម្ជូរជាដើម។ ដោយសារ​​​​រវល់ធ្វើការ មានពេលសម្រាកខ្លី គ្មានពេល​វេលាគ្រប់គ្រាន់​ក្នុង​ការចម្អិន ឬញុំាអាហារ ជាពិសេសអាហារពេលព្រឹកនិងអាហារសម្រន់ នៅជិត​កន្លែងធ្វើការមានលក់​អី​ក៏​ទិញ​ហ្នឹងញុំាទៅ។ មួយវិញទៀត អាហារ​ទំាងនេះ​​មានមានភាពងាយ​ស្រួល​ក្នុងការញុំា ដោយអាច​ញុំាបណ្តើរ​ធ្វើការ​បណ្តើរក៏បាន មិនចំណាយពេលយូរក្នុងការញុំា។ យ៉ាងណាមិញ យើងគួរកាត់បន្ថយអាហារទាំងនេះ ព្រោះ​ប៉ះពាល់សុខភាពច្រើន​ដែរ​។ ១. អាហារ Fast Food អាហារហ្វាសហ្វូតរួមមាន ដំឡូងបំពង ភីហ្សា បឺហ្គឺ សាំងវិច នំបុ័ងទួគី នំបុ័ង​ហតដក នំបុ័ងសាច់ នំដូណាត់ ភ្លៅមាន់បំពង និងស្លាបមាន់ក្រឡុកជាដើម​ដែលសម្បូរទៅដោយម្សៅកែច្នៃ ផ្ទុក​ខ្លាញ់ អំបិល ស្ករ និងកាឡូរីខ្ពស់។ ការញុំាអាហារហ្វាសហ្វូតច្រើនបង្កើនហានិភ័យធាត់ កើតជំងឺ​លើស​សម្ពាធ​ឈាម ជំងឺបេះដូង មហារីកពោះវៀនធំ ទឹកនោមផ្អែម និងបាក់ទឹកចិត្ត។ ២. អាហារកែច្នៃ ការញុំាអាហារកែច្នៃដូចជា មីកំប៉ុង ប្រហិត សាច់ប៉ាត់តេ នំកញ្ចប់ ឬអាហារ​កំប៉ុង​ច្រើនអាច​ធ្វើឱ្យ​យើង​ធាត់ ប្រឈម​បញ្ហាលើសសម្ពាធឈាម កើតជំងឺបេះដូង និងជំងឺទឹក​នោមផ្អែម​ដោយសារ​ក្នុង​អាហារកែច្នៃ​មាន​សារធាតុចិញ្ចឹមតិចតួច តែផ្ទុកកាបូអ៊ីដ្រាតកៃច្នៃ ជាតិស្ករ អំបិល […]

អាហារូបត្ថម្ភ

ស៊ុត អាហារងាយរកតែសម្បូរ​ជាតិដែក​ដែល​រាង​កាយ​ត្រូវ​ការ

ស៊ុតជាអាហារសាមញ្ញ មានតម្លៃសមរម្យ ងាយស្រួលចម្អិន និងមានរសជាតិ​ឆ្ងាញ់ ថែមទាំងអាច​យក​ធ្វើ​ជា​បង្អែមបានទៀតផង។ ស៊ុតមិនត្រឹមតែផ្ទុកជាតិដែកខ្ពស់ទេ ថែមទាំងសម្បូរប្រូតេអ៊ីន វីតាមីន​ និងសារធាតុរ៉ែ​ជាច្រើនប្រភេទដែលល្អចំពោះសុខភាព។ ស៊ុតមួយគ្រាប់ទម្ងន់ប្រហែល ៥០ ក្រាមមានសារធាតុចិញ្ចឹមដូចជា៖ ជាតិដែក ០,៩ មិល្លីក្រាម ប្រូតេអ៊ីន ៦,៣ ក្រាម វីតាមីន A ៨០​ មីក្រូក្រាម វីតាមីន D ១ មីក្រូក្រាម ខូលីន (Choline) ១៤៧ មិល្លីក្រាម ១. ជាតិដែក យើងត្រូវការជាតិដែកផលិតឈាមក្រហម និងដឹកនាំអុកស៊ីសែន​ចែក​ចាយ​ពាសពេញរាងកាយ។ លើស​ពី​នេះ​ទៅទៀត ជាតិដែកក៏មាននាទី​ជួយ​ពង្រឹងប្រព័ន្ធភាពសុំា និងផលិតអង់ស៊ីម​សម្រាប់​បំប្លែង​អាហារ​ទៅ​ជា​ថាមពលដែរ។ ២. ប្រូតេអ៊ីន ប្រូតេអ៊ីនមិនត្រឹមតែជួយឱ្យរាងកាយមានកម្លាំងទេ ថែមទាំងជួយពង្រឹង ជួសជុល និងបង្កើន​ម៉ាស​សាច់​ដុំ​ទៀត​ផង។ ពិសេសជាងនេះទៅទៀត ប្រូតេអ៊ីនជួយឱ្យដល់ការលូតលាស់​ និងជួសជុល​កោសិកា​ក្នុង​រាងកាយ​ដែលជួយដល់សុខភាពស្បែក សក់ និងក្រចក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៣. វីតាមីន A វីតាមីន A ជួយដល់សុខភាពភ្នែក ការពារភ្នែកពីការបំផ្លាញពីកាំរស្មី UV […]

អាហារូបត្ថម្ភ

គួរ​ដឹង! សាច់​ដែល​យើង​ញ៉ាំប្រចាំ​ថ្ងៃ​បី​ប្រភេទ​សម្បូរដោយជាតិ​ដែក

សាច់សម្បូរជាតិដែកមានអ្វីខ្លះ? សាច់​ជា​អាហារ​​សម្បូរ​ប្រូតេអុីនដែល​រាយ​កាយ​យើង​ត្រូវ​ការ​​សម្រាប់​ដំណើរ​ការ​ជា​ប្រក្រតី​។​ សាច់​ក៏​ជា​ប្រភព​នៃ​ជាតិ​ដែក​ផង​ដែរ ក្នុងនោះមានសាច់​​បីប្រភេទដែលងាយរក មិនត្រឹម​តែ​​ផ្ទុកជាតិដែកខ្ពស់ទេ ថែមទាំង​សម្បូរ​ប្រូតេអុីន និងវីតាមីនជាច្រើន។ រាងកាយយើងត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ និងដឹកនាំអុកស៊ីសែនទៅចិញ្ចឹម​គ្រប់ជាលិកាក្នុងខ្លួន។ យើងអាចទទួលបានជាតិដែកគ្រប់គ្រាន់តាមរយៈការញុំាអាហារសម្បូរជាតិដែក ហើយ​ខាង​ក្រោមជាសាច់សម្បូរជាតិដែកដែលងាយរក​បាន​។​ ១. សាច់គោ ថ្វីត្បិតតែសាច់គោមានតម្លៃរាងថ្លៃបន្តិច តែមានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយម្ហូប​ធ្វើ​ពីសាច់គោដែលពេញ​និយម​មាន ម្ជូរគ្រឿងសាច់គោ ឡុកឡាក់​សាច់គោ ឆាខាត់ណាសាច់គោ និងឡាបសាច់គោជាដើម។ ក្នុង​សាច់​​គោ ១០០ ក្រាមមានជាតិដែក ១,៩ មិល្លីក្រាម ប្រូតេអុីន ១,៧ ក្រាម វីតាមីន B12 ២,១ មីក្រូក្រាម ស័ង្កសី ៤,២ មិល្លីក្រាម និងប៉ូតាស្យូម ២៧០ ​មិល្លីក្រាម។ ២. សាច់ជ្រូក សាច់ជ្រូកជាសាច់ពេញនិយមជាងគេ ព្រោះមានតម្លៃសមរម្យ ហើយអាចច្នៃបានជាម្ហូបច្រើនមុខ។ ម្ហូបធ្វើ​ពី​សាច់ជ្រូកដែលពេញនិយមគឺបាយសាច់ជ្រូក ខ ស្ងោរជ្រក់ជើងជ្រូក និងជ្រូកខ្វៃជាដើម។ ក្នុង​សាច់​​ជ្រូក ១០០ ក្រាមមានជាតិដែក ០,៩ មិល្លីក្រាម ប្រូតេអុីន ១៦,៩ ក្រាម វីតាមីន B12 ០,៧ មីក្រូក្រាម ស័ង្កសី […]

អាហារូបត្ថម្ភ

អាហារប្រភេទនេះ អាចបង្កឲ្យកើតមហារីកក្រពះពោះវៀន គ្នាយើងគួរប្រយ័ត្ន!

ម្ហូបពេញនិយមតាមផ្ទះមានដូចជាត្រីងៀត ត្រីហើម ត្រីឆ្អើរ ផ្អក ប្រហុកជាដើមដែល​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​យើង​ភាគ​ច្រើន​​ញ៉ាំតាំង​ពី​ដើម​មក​។ អាហារទាំងនេះអាចញុំាបានគ្រប់រដូវកាល ហើយផ្ទះខ្លះ​សឹងតែ​ខ្វះ​មិនបាន ឱ្យតែអស់​ដឹង​តែទិញថែមហើយ។ ទោះជាឆ្ងាញ់យ៉ាងណាក៏ដោយ យើងគួរកាត់បន្ថយខ្លះ ព្រោះតាមការសិក្សាបានឱ្យ​ដឹងថា អាហារទាំងនេះក៏អាច​ប៉ះពាល់សុខភាពដែរ​។ ១. ត្រីប្រឡាក់ លោកសាស្រ្តាចារ្យ​វេជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាមនៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​អះ​អាង​ថា ការញុំាត្រីប្រឡាក់ ត្រីហើមច្រើន​ជា​ប្រចាំអាចបង្កើន​ហានិភ័យ​កើត​មហារីក​ក្រពះ ព្រោះ​អាហារ​ទាំង​​នេះ​មានផ្ទុកជាតិប្រៃច្រើន។ លោក​លើក​ឧទាហរណ៍​ជា​ភស្តុតាង​វិទ្យាសាស្រ្គថា ​ជន​ជាតិជប៉ុនចូលចិត្ត​ញ៉ាំ​ត្រី​ប្រឡាក់​​ ដែល​ជា​ហេតុ​​ធ្វើ​ឱ្យ​ជន​ជាតិ​ជប៉ុន​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើនជាង​នៅ​លើ​ពិភពលោក។ ជាងនេះទៅទៀត ការញុំាជាតិប្រៃច្រើនអាច​ធ្វើ​ឱ្យរាង​កាយ​យើង​ឡើង​ជាតិ​ប្រៃ ចាល់ជាតិទឹក បណ្តាល​ឱ្យ​កើតជំងឺលើសសម្ពាធឈាម ជំងឺ​បេះដូង និងពុកឆ្អឹង។ [embed-health-tool-bmr] ២. ត្រីឆ្អើរ តាមការសិក្សាបានឱ្យដឹងថា ការញុំាត្រីឆ្អើរច្រើនអាចបង្កើនហានិភ័យកើតមហារីក ជាពិសេស​មហារីក​ក្រពះ​ពោះវៀន ដោយសារត្រីឆ្អើរមានផ្ទុកសារធាតុ PAHs និង HCAs។ ការឆ្អើរត្រីឱ្យ​ក្រៀម​ធ្វើ​ឱ្យជាតិទឹក​និង​ខ្លាញ់​​ត្រីស្រក់លើភ្លើង បង្កើតបានជាផ្សែងដែលពោពេញទៅដោយសារធាតុ PAHs (Polycyclic aromatic hydrocarbons) ជ្រាបចូលពេញសាច់ត្រី ហើយនៅពេលសាច់ត្រី​ឆ្លងកាត់ការ​ចម្អិនរហូតក្រៀម​នឹងបង្កើត​ជាសារធាតុគីមី HCAs (Heterocyclic amines)។ ទាំង PAHs និង HCAs ធ្វើឱ្យមានការបំរែបំរួល DNA ដែលបង្កើនហានិភ័យកើតមហារីក។ ចង់គណនា BMI […]

អាហារូបត្ថម្ភ

កម្រិតជាតិដែករាងកាយកូនត្រូវការតាមវ័យ និងអាហារគួរញ៉ាំ

កម្រិត​ជាតិដែកប៉ុន្មានដែលកូនត្រូវ​ការ​ប្រចាំថ្ងៃ? ជាតិដែកជាសារធាតុ​រ៉ែដែលមាន​​មុខងារក្នុងការចូលរួមសំយោគ DNA នៅក្នុងកោសិកា ព្រមទាំង​ជាធាតុ​ផ្សំ​មួយយ៉ាងសំខាន់របស់ហេម៉ូក្លូប៊ីន (Hemoglobin) ​ដែលជាប្រូតេអ៊ីននៅក្នុង​គ្រាប់​ឈាមក្រហម។ ការ​ខ្វះ​ជាតិដែកបង្កឱ្យកូនមាន​ផលវិបាក​សុខភាព​​ផ្សេងៗ ដូច​នេះ​ហើយ​ទើប​ប៉ា​ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ការពារ​កូន​កុំ​ឲ្យ​ខ្វះជាតិ​ដែក​។​ ១. កម្រិតជាតិដែកកូនត្រូវការតាមវ័យ ជាទូទៅទារកទើបកើតរហូតដល់អាយុ ៦ ខែមានជាតិដែកស្តុកទុកក្នុងខ្លួន​គ្រប់គ្រាន់សម្រាប់​ផលិត​ឈាម​ក្រហម​ហើយ ​មិនចាំបាច់ត្រូវការជាតិដែកបន្ថែមទេ។ ចាប់ពីអាយុ ៧ ខែឡើងទៅ កម្រិត​ជាតិដែក​កូនត្រូវ​ការ​ប្រចាំថ្ងៃប្រែប្រួលតាមវ័យ៖ ទារកអាយុ ៧-១២ ខែ៖ ១១ មិល្លីក្រាមក្នុងមួយថ្ងៃ កុមារអាយុ ១-៣ ឆ្នាំ៖ ៧ មិល្លីក្រាមក្នុងមួយថ្ងៃ កុមារអាយុ ៤-៨ ឆ្នាំ៖ ១០ មិល្លីក្រាមក្នុងមួយថ្ងៃ កុមារអាយុ ៩-១៣ ឆ្នាំ៖ ៨ មិល្លីក្រាមក្នុងមួយថ្ងៃ ក្មេងស្រីអាយុ ១៤-១៨ ឆ្នាំ៖ ១៥ មិល្លីក្រាមក្នុងមួយថ្ងៃ ក្មេងប្រុសអាយុ ១៤-១៨ ឆ្នាំ៖ ១១ មិល្លីក្រាមក្នុងមួយថ្ងៃ ២. ផលប៉ះពាល់នៃការខ្វះជាតិដែកលើកុមារ លោកវេជ្ជបណ្ឌិត ទ្រី លីធាង ឯកទេសរោគកុមារ និងជំងឺឈាមលើកុមារ​នៅមន្ទីរ​ពេទ្យ​កុមារជាតិ​បាន​​ឱ្យ​ដឹង​ថា នៅពេលខ្វះជាតិដែក កូននឹង ជួបផលវិបាកសុខភាពធំៗបីយ៉ាង៖ ក. […]

រង្វាស់​សុខភាព​ផ្សេង​ទៀត