ការមករដូវ

ការមករដូវ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​​ផ្នែក​សុខភាព​ផ្លូវ​ភេទ​​របស់​ស្រីៗ​ ជាពិសេស​ឈាន​ដល់​វ័យ​មាន​ឈាម​រដូវ ថា​តើ​វដ្ដ​​ឈាម​រដូវ​មក​ទៀង ឬ​មិន​ទៀង ​ពណ៌​ឈាម​រដូវ​ប្រាប់​អ្វី ខ្លះ​ពីស្ថានភាព​សុខភាព​មនុស្ស​ស្រី។ តើ​ឈាម​រដូវ​អាច​បង្ក​បញ្ហា ឬ​ហានិភ័យ​អ្វី​ខ្លះ ព្រម​ទាំង​បញ្ហា​ជា​ច្រើន​ទៀត

ចំណេះដឹងទូទៅ

ការមករដូវ

សម្ពាធឈាមខ្ពស់ អាចប៉ះពាល់ដល់វដ្តរដូវរបស់ស្រីៗ

នៅ​ពេល​ដែល​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ចាប់​ពី ១៤០/៩០mmHg ឬ​ខ្ពស់​ជាង​នេះ នោះ​បាន​ន័យ​ថា​យើង​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ឬ​មាន​ជំងឺ​លើស​ឈាម។ ក្នុង​ករណី​នេះ អ្នក​ជំងឺ​ច្រើន​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល ញ័រ​ទ្រូង ឬ​ហូរ​ឈាម​ច្រមុះ។ ចំពោះ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ការវិវត្ត​នៃ​​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ រួម​មាន​របប​អាហារ​មិន​ល្អ ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង កង្វះ​សកម្មភាព​រាងកាយ និង​ស្រ្តេស។ ជាក់ស្តែង អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់ អាច​មាន​ហានិភ័យ​នៃ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​គាំង​បេះដូង។ យ៉ាង​ណា​មិញ គ្នា​យើង​ជា​ច្រើន​​ប្រហែល​​មិន​ទាន់​​ដឹង​ទេ​ថា បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! លើស​សម្ពាធ​ឈាម​រ៉ាំរ៉ៃ អាច​បណ្តាល​ឲ្យ​មក​រដូវ​មិន​ទៀងទាត់ លំហូរ​ឈាម​ទៅ​កាន់​ស្បូន​ និង​អូវែ អាច​រង​ផល​ប៉ះពាល់​ដោយសារ​សម្ពាធ​ឈាម​ខ្ពស់​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់ ឬ​ធ្លាក់​ឈាម​ច្រើន​ជ្រុល។ សូម្បី​តែ​ការ​ប្រើប្រាស់​ថ្នាំ​ជាក់លាក់​សម្រាប់​ព្យាបាល​បញ្ហា​លើស​សម្ពាធ​ឈាម​ក៏​មាន​​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មក​រដូវ​ច្រើន​ជ្រុល​​ដូច​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ ​ចំពោះ​ស្រីៗ​​ដែល​ឧស្សាហ៍​មក​​រដូវ​មិន​​ទៀង ​ក៏​ងាយ​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​។ ជា​រួម​ បញ្ហា​ទាំង​ពីរ​នេះ មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅ​វិញ​ទៅ​មក។ គន្លឹះ​​មួយ​ចំនួន​គួរ​អនុវត្តអំឡុង​ពេល​មក​រដូវ សម្រាប់​អ្នក​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ ញ៉ាំ​របប​អាហារ​តុល្យភាព ដែល​សម្បូរ​ទៅ​ដោយ​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ជៀសវាង​ញ៉ាំ​អាហារ​ប្រៃ​ខ្លាំង ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ កាត់បន្ថយ​ស្រ្តេស ដោយ​ការ​ហាត់​យូហ្គា ឬ​ធ្វើ​សមាធិ ពិនិត្យ​មើល​សម្ពាធ​ឈាម​ជា​រៀង​រាល់​ថ្ងៃ កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន គ្រឿង​ស្រវឹង និង​ជាតិ​ស្ករ​ច្រើន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ […]

ស្វែងរក ការមករដូវ

ការមករដូវ

អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំទឹកដូងបានអត់?

គ្នា​យើង​ច្បាស់​ជា​បាន​ដឹង​​រួច​មក​ហើយ​ពី​គុណ​ប្រយោជន៍​ល្អ​ៗ​នៃ​ការ​ញ៉ាំ​ទឹក​ដូង។ ប៉ុន្តែ តើ​​យើង​អាច​ញ៉ាំ​ភេសជ្ជៈ​សុខភាព​មួយ​ប្រភេទ​​នេះ ​អំឡុង​ពេល​មក​រដូវ​បាន​អត់? ហើយវាផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ? ហេតុផល​៣​យ៉ាង​ ស្រី​ៗ​គួរ​ញ៉ាំ​ទឹក​ដូង ១. កាត់បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ ពិត​ណាស់​ ទឹក​ដូង​អាច​ជួយ​រដូវ​មក​លឿន​ ដែល​ស័ក្តិសម​សម្រាប់​ស្រីៗ​យើង​ដែល​មក​រដូវ​មិន​ទៀងទាត់។ ក្រៅ​ពី​នេះ ទឹក​ដូង​ក៏​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ ព្រម​ទាំង​​កម្ចាត់​បញ្ហា​កំណក​ឈាម​​ ដោយ​សារ​តែ​ភេសជ្ជៈ​មួយ​នេះ​ សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​សំខាន់​ៗ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ដោះស្រាយ​បញ្ហា​រាំង​រដូវ យោង​តាម​អ្នក​ជំនាញ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ជាមួយ​នឹង​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​នៅ​ក្នុង​ភេសជ្ជៈ​មួយ​នេះ ដែល​រួម​មាន​វីតាមីន​ ម៉ាញេស្យូម​ ប៉ូតាស្យូម កាល់ស្យូម​ ម៉ង់កាណែស និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ធ្វើ​ឲ្យ​ទឹក​ដូង​មាន​សមត្ថភាព​​ក្នុង​ការ​បង្កើត​គ្រាប់​ឈាម​​​បាន​យ៉ាង​អស្ចារ្យ។ ពេល​ខ្លះ នៅ​ពេល​ដែល​​មក​រដូវ​ច្រើន​ជ្រុល ​គ្នា​យើង​អាច​ប្រឈម​នឹង​ការ​រាំង​រដូវ ហេតុនេះ​ហើយ ទើប​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ញ៉ាំ​ទឹក​ដូង ដើម្បី​កាត់បន្ថយ​រោគសញ្ញា។ [embed-health-tool-ovulation] ៣. ជួយ​ឲ្យ​មក​រដូវ​រលូន ​​​​​​​​ស្រីៗ​យើង​តែង​ជួប​ប្រទះ​បញ្ហា​ផ្សេង​ៗ​គ្នា​ អំឡុង​ពេល​នៃ​វដ្ដ​រដូវ។ ប៉ុន្តែ ទឹក​ដូង​អាច​ធានា​ឲ្យ​យើង​មក​រដូវ​ដោយ​រលូន​ និង​មិន​ឈឺចាប់។ ជាង​នេះ​ទៅ​ទៀត ទឹក​ដូង​ក៏​​សម្បូរ​ទៅ​ដោយ​សារធាតុ​អេឡិចត្រូលីត ដែល​អាច​ជួយ​រក្សា​ជាតិ​ទឹក​ រក្សា​ថាមពល​រាងកាយ ក៏​ដូចជា​ជួយ​ជំរុញ​លំហូរ​ឈាម​អំឡុង​ពេល​មក​រដូវ​ថែម​ទៀត​ផង។ អត្ថប្រយោជន៍​ដទៃ​ទៀត​នៃ​ទឹក​ដូង ទឹក​ដូង​ក៏​មាន​សមាសធាតុ ដែល​ជួយ​បន្សុទ្ធ​រាងកាយ​ ជួយ​ឲ្យ​ត្រជាក់​ថ្លើម​ កាត់បន្ថយ​ការ​រលាក ព្រម​ទាំង​ការពារ​រាងកាយ​ពី​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ មិន​តែ​ប៉ុណ្ណោះ ទឹក​ដូង​ក៏​អាច​ជួយ​ការពារ​ក្រួស​តម្រង​នោម​ ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ និង​ផ្តល់​អត្ថប្រយោជន៍​ដ៏​លើសលប់​ដល់​ស្បែក​ និង​សក់។ ប្រសិនបើ​ញ៉ាំ​ទឹក​ដូង​ជា​ទៀងទាត់​ […]


ការមករដូវ

អាការៈចង្អោរអំឡុងពេលមករដូវ អាចមកពីកត្តាទាំងនេះ

ជា​ធម្មតា អាការៈ​ចង្អោរ​អំឡុង​ពេល​មក​រដូវ អាច​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន ប៉ុន្តែ​ប្រសិនបើ​យើង​មាន​អាការៈ​គួប​ផ្សំ​ ដូចជា​គ្រុន​ក្តៅ ឬ​រាករូស គួរ​ទៅ​ពិគ្រោះ​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ។ យោង​តាម​ការ​សិក្សា​​​មួយ​ក្នុង​ឆ្នាំ​២០២០ ទៅ​លើ​ស្ត្រី​ចំនួន​៣៥៤ ដែល​មាន​អាយុ​ចន្លោះ​ពី​១៨ ដល់​៣៥​ឆ្នាំ​​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ចង្អោរ​ជា​អាការៈ​ទូទៅ​ដែល​កើត​លើ​ស្រី​ៗ​ដែល​មានមរិមាណឈាម​រដូវ​ច្រើន​ ហើយ​មានមូលហេតុ​បង្ក​​មួយ​ចំនួន​។​ ១. ការ​ឈឺចាប់​ខ្លាំង​ពេល​មក​រដូវ ​​​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ដំបូង អាច​កើត​ឡើង​មុន​ ឬ​អំឡុង​ពេល​មក​រដូវ។ នៅ​ពេល​ដែល​​អ័រម៉ូន​Prostaglandins​កើន​ឡើង​ សារធាតុ​គីមី​នឹង​​បណ្តាល​ឲ្យ​ស្បូន​កន្ត្រាក់​ និង​បង្ក​ជា​ការ​ឈឺចាប់។ ជាមួយ​គ្នា​នេះ ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ​ដោយ​សារ​តែ​បញ្ហា​សុខភាព​ ដូចជា​ជំងឺ​ទាក់ទងស្រទាប់អង់ដូម៉ែត្រ ​ជំងឺ​រលាក​អាង​ត្រគាក ឬ​​ដុំ​ស្បូន។ រោគ​សញ្ញា​ផ្សេង​ទៀត មាន​ដូច​ជា៖ ចង្អោរ ពិបាក​រំលាយ​អាហារ ក្អួត ទល់​លាមក ហើម​ពោះ ២. រោគសញ្ញា​មុន​ពេល​មក​រដូវ ស្រី​ៗ​យើង​ច្រើន​ជាង​៩០%​ ប្រឈម​នឹង​រោគសញ្ញា​មុន​មក​រដូវ​ទាំង​នេះ៖ ប្រែប្រួល​អារម្មណ៍ ផ្លាស់ប្ដូរ​ចំណង់​អាហារ ឈឺ​ក្បាល ឈឺ​សុដន់​ ហើម​ពោះ អស់​កម្លាំង។ ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣. ជំងឺ​រលាក​អាង​ត្រគាក ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​រលាក​អាង​ត្រគាក ប្រសិនបើ​យើង​មាន​ដៃគូ​រួម​ភេទ​ច្រើន​ ប្រើ​កង​​​ដាក់​ក្នុង​ស្បូន​ ឬ​អាយុ​តិច​ជាង​២៥​ឆ្នាំ។ ជា​ទូទៅ ជំងឺ​នេះ​មិន​បង្ក​​រោគសញ្ញា​​​ចំពោះ​ស្រី​ៗ​គ្រប់​រូប​ឡើយ​ ប៉ុន្តែ​គ្នា​យើង​ខ្លះ អាច​ប្រឈម​នឹង​អាការៈ​ដូចជា៖ គ្រុន​ក្តៅ ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម ចង្អោរ ធ្លាក់​ឈាម​នៅ​ចន្លោះ​ពេល​មក​រដូវ […]


ការមករដូវ

ចុកពោះក្រោយពេលមករដូវបណ្តាលមកពីអ្វី? ដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រី​ៗ​យើង​​មួយ​ចំនួន​ អាច​មាន​អាការៈ​​ចុក​ពោះ​​ក្រោយ​ពេល​មក​​រដូវ​​ ដែល​បញ្ហា​មួយ​នេះ​ពុំ​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ឡើយ។ ប៉ុន្តែ ជួន​កាល អាការៈ​ចុក​ពោះ​ខ្លះ​ ​​ចាំបាច់​ត្រូវ​ធ្វើ​ការ​ព្យាបាល​ ទើប​បាន​ធូរស្រាល​។ តើ​ការ​ចុក​ពោះ​ក្រោយ​មក​ពេល​​រដូវបណ្តាល​មក​ពី​មូលហេតុ​អ្វី? ហើយ​យើង​អាច​គ្រប់គ្រង​ស្ថានភាព​​មួយ​នេះ​តាម​វិធី​ណា? មូលហេតុ​បង្ក​នៃ​ការ​ចុក​ពោះ​ក្រោយ​ពេល​​មក​រដូវ ១. ធ្លាក់​មេ​ជីវិត​ញី មូលហេតុ​ទូទៅ​មួយ​នៃ​ការ​ចុក​ពោះ​ក្រោយ​ពេល​មក​​រដូវ អាច​បណ្តាល​មក​ពី​ការ​ធ្លាក់​មេ​ជីវិត​ញី។ អំឡុង​ពេល​នេះ ស្បូន​របស់​យើង​កន្ត្រាក់​ និង​បណ្តាល​ឲ្យ​មាន​​ការ​ឈឺចាប់​​នៅ​​ត្រង់​ពោះ​ផ្នែក​ខាង​ក្រោម។ ​ប្រហែល​ជា​៤០​%​នៃ​ស្រី​ៗ​ក្នុង​វ័យ​បន្ត​ពូជ អាច​ប្រឈម​នឹង​ការ​ឈឺចាប់​បែប​នេះ​ជា​រៀង​រាល់​ខែ។ ២. ពពោះ អ័រម៉ូន​​ដែល​បញ្ចេញ​ក្នុង​អំឡុង​ពេល​ពពោះ​ថ្មីថ្មោង អាច​បង្ក​ឲ្យ​មាន​អាការៈ​​ចុក​ពោះ​តិចតួច​ទៅ​ធ្ងន់ធ្ងរ។ មូលហេតុ​នៃ​ការ​ចុក​ពោះ​​នេះ ​​ទាក់ទង​ទៅ​នឹង​ការ​​បង្ក​កំណើត នៅ​ពេល​ដែល​ស៊ុត​ញី​ភ្ជាប់​ទៅ​នឹង​ស្បូន។ ក្នុង​​អំឡុង​ពេល​នេះ យើង​ក៏​អាច​សង្កេត​ឃើញ​មាន​​ធ្លាក់​ឈាម​ពី​ទ្វារ​មាស​តិចតួច​ផង​ដែរ។ យ៉ាង​ណា​មិញ ​អាការៈ​ចុក​ពោះ​ខ្លាំង ធ្លាក់​ឈាម​តិចតួច ឬ​មាន​ធ្លាក់​សារធាតុ​រាវ និង​ជាលិកា​ពី​ទ្វារ​មាស ក៏​អាច​បង្ហាញ​ពី​ការ​រលូត​កូន​ដូច​គ្នា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ៣. កូន​ក្រៅ​ស្បូន ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន​ កើត​ឡើង​នៅ​ពេល​ដែល​អំប្រ៊ីយ៉ុង​ក​កំណើត​នៅ​ខាង​ក្រៅ​ស្បូន ដែល​អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ចុក​ពោះ​ក្រោយ​ពេល​មក​រដូវ។ ការ​ឈឺចាប់ ធ្លាក់​ឈាម​ និង​ចង្អោរ អាច​ជា​រោគសញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន។ ៤. ជំងឺ​Endometriosis ជំងឺEndometriosis ​ជា​ស្ថានភាព​ដែល​កោសិកា​​ពាស​ក្នុង​ស្បូន​លូតលាស់​នៅ​ខាង​ក្រៅ​ស្បូន។ កោសិកា​ទាំង​នេះ អាច​ផ្សាំ​នៅ​លើ​អូវែ ដៃ​ស្បូន​និង​សរីរាង្គ​ផ្សេង​ទៀត​ដូចជា​ពោះវៀន​ និង​ប្លោក​នោម​។ ជំងឺ​មួយ​នេះ ជា​មូលហេតុ​ទូទៅ​ដែល​នាំ​ឲ្យ​គ្នា​យើង​មាន​ការ​ឈឺ​ចាប់ និង​ចុក​ពោះ​ក្រោយ​ពេល​មក​រដូវ ហើយ​​​​ប៉ះពាល់​ដល់​ស្រី​​ៗ​ដែល​​មាន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ ទៅ​៤៤​ឆ្នាំ​ច្រើន​ជាង​១១%​តាំង​ពី​កំណើត​មក​ម្ល៉េះ។ ៥. ដុំ​គីស​អូវែ ដុំ​គីស​អូវែ ជា​ថង់​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុ​រាវ […]


ការមករដូវ

ឆ្ងល់អត់ បើមករដូវយឺត តែមិនមានផ្ទៃពោះ អាចបណ្តាលមកពីកត្តាអ្វីខ្លះ?

រាល់​​ការ​មក​រដូវ​យឺត ឬ​បាត់​រដូវ មិន​​មែន​សុទ្ធ​តែ​​បញ្ជាក់​ពី​ការ​មាន​ផ្ទៃពោះ​ទាំង​ស្រុង​ឡើយ។ ជា​ទូទៅ​ ​ស្រី​ៗ​យើង​មាន​វដ្ដ​រដូវ​មិន​ដូច​គ្នា​ទេ ហើយ​​ពេល​ខ្លះ​ ស្ថានភាព​សុខភាព​ជាក់លាក់​មួយ​ចំនួន​ ក៏​អាច​បណ្តាល​ឲ្យ​យើង​មក​រដូវ​យឺតយ៉ាវ ឬ​បាត់​រដូវ​ផង​ដែរ។ វដ្ដ​រដូវ​ធម្មតា​របស់​ស្រី​ៗ​យើង​ អាច​មាន​ចន្លោះ​ពី​២១​ថ្ងៃ ទៅ​៤០​ថ្ងៃ ប៉ុន្តែ​​បើ​យើង​មិន​មក​រដូវ​ក្នុង​រយៈពេល​នេះ នោះ​អាច​បណ្តាល​មក​ពី​កត្តា​​ខាង​ក្រោម​នេះ។ ១. ស្រ្តេស ស្រ្តេស​រ៉ាំរ៉ៃ ជា​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​យើង​មក​រដូវ​​យឺតយ៉ាវ។ ជាក់ស្តែង ស្រ្តេស​អាច​​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គ្នា​យើង រំខាន​ដល់​ដំណេក ក៏​ដូចជា​អាច​ប៉ះពាល់​ដល់​ផ្នែក​របស់​ខួរក្បាល​ (Hypothalamus) ដែល​មាន​តួនាទី​គ្រប់គ្រង​វដ្ដ​រដូវ​​ថែម​ទៀត​ផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. វិបត្តិ​​ក្នុង​ការ​ញ៉ាំ​អាហារ ទន្ទឹម​នឹង​នេះ​ដែរ ការ​ប្រែប្រួល​ទម្ងន់​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ​។ ​អ្នក​ដែល​មាន​វិបត្តិ​ក្នុង​ការ​ញ៉ាំ​អាហារ ឬ​ពិបាក​ញ៉ាំ​អាហារ​ ងាយ​នឹង​មក​​រដូវ​មិន​ទៀងទាត់​ណាស់។ បន្ថែម​ពី​នេះ ប្រសិនបើ​យើង​ស្រក​ទម្ងន់​ខ្លាំង​ជ្រុល ក៏​អាច​បណ្តាល​ឲ្យ​​មក​រដូវ​យឺត ឬ​បញ្ឈប់​ការ​មក​រដូវ​ ដោយ​សារ​តែ​មិន​មាន​ខ្លាញ់​គ្រប់គ្រង​ក្នុង​ការ​ធ្លាក់​មេ​ជីវិត​ញី។ [embed-health-tool-ovulation] ៣. ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ ​​​​​​​ចំណែក​ឯ​ជំងឺ​គីស​ទឹក​ក្រពេញ​អូវែ​ក៏​ពាក់ព័ន្ធ​នឹង​ការ​មក​រដូវ​យឺតយ៉ាវ ឬ​មក​រដូវ​មិន​ទៀង។ ស្រីៗ​ដែល​ប្រឈម​នឹង​ជំងឺ​នេះ អាច​មាន​អ័រម៉ូន​ភេទ​ប្រុស​​ច្រើន​ជ្រុល ព្រម​ទាំង​អាច​មាន​គីស​នៅ​លើ​អូវែ។ ស្ថានភាព​មួយ​នេះ អាច​បណ្តាល​ឲ្យ​មាន​អតុល្យភាព​អ័រម៉ូន​ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្លាក់​មេ​ជីវិត​ញី។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


ការមករដូវ

ឈឺចាប់ពេលមករដូវ គួរដោះស្រាយបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ស្រីៗ​​មួយ​ចំនួន​ប្រឈម​នឹង​ការ​ឈឺចាប់​នៅ​​ពេល​មក​រដូវ​កាន់​តែ​ខ្លាំង​ អំឡុង​ខែ​រងា​ គឺ​​ដោយ​សារ​តែ​ការ​ថយ​ចុះ​សកម្មភាព​​របស់​អូវែ។ បន្ថែម​ពី​នេះ កម្រិត​វីតាមីន​Dទាប ការ​ថយ​ចុះ​លំហូរ​ឈាម​ និង​​ការ​កន្ត្រាក់​សរសៃ​ឈាម ក៏​អាច​បណ្តាល​ឲ្យ​យើង​មក​រដូវ​មិន​ទៀងទាត់​ ឬ​ឈឺចាប់​កាន់​តែ​ខ្លាំង​ផង​ដែរ។ ដូច្នេះ​ហើយ ដើម្បី​ដោះស្រាយ​បញ្ហា​ឈឺចាប់​ពេល​មក​រដូវ​ខ្លាំង អំឡុង​ខែ​រងា គ្នា​យើង​អាច​សាកល្បង​អនុវត្តន៍​តាម​តិចនិក​​ទាំង៥​ខាង​ក្រោម​នេះ។ ​១. បញ្ចូល​រមៀត​ក្នុង​របប​អាហារ រមៀត​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចុក​ពោះ​បាន​មួយ​កម្រិត។ គ្នា​យើង​អាច​បន្ថែម​រមៀត​បន្តិច​ចូល​ទៅ​ក្នុង​ស៊ុប សម្ល​ការី និង​បន្លែ ឬ​ទឹក​ដោះ​គោ។ ២. រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ ការ​ហើម​ពោះ អំឡុង​ពេល​មក​រដូវ អាច​បណ្តាល​ឲ្យ​​​អាការៈ​ចុក​ពោះ​កាន់​តែ​យ៉ាប់យ៉ឺន។ អ៊ីចឹង​ហើយ ស្រីៗ​យើង​គួរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​ និង​ជា​ពិសេស គួរ​ញ៉ាំ​ទឹក​ក្តៅ​ឧណ្ហ​ៗ ដែល​​មាន​សមត្ថភាព​ជួយ​បង្កើន​លំហូរ​ឈាម​​ទៅ​ពាសពេញ​រាងកាយ​ និង​ជួយ​ឲ្យ​សាច់ដុំ​បាន​សម្រាក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ​​៣. ស្អំ​កំណាត់​ក្តៅ ទន្ទឹម​នឹង​នេះ​ដែរ យើង​មិន​គួរ​រំលង​ការ​ស្អំ​កំណាត់​ក្តៅ​នៅ​លើ​ពោះ ឬ​ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ​ឡើយ ពីព្រោះ​​កម្តៅ​ អាច​ជួយ​បង្កើន​លំហូរ​ឈាម​ និង​កាត់បន្ថយ​ការ​ឈឺចាប់​បាន​យ៉ាង​ល្អ។ [embed-health-tool-ovulation] ៤. ធ្វើ​លំហាត់​ប្រាណ ជាមួយ​គ្នា​នេះ ការ​ហាត់ប្រាណ​អាច​ជួយ​បញ្ចេញ​អ័រម៉ូន​Endorphins ​ដែល​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​រីករាយ ​កាត់​បន្ថយ​ការ​ឈឺចាប់​ និង​សម្រាក​សាច់ដុំ ហើយ​អ័រម៉ូន​មួយ​ប្រភេទ​នេះ ក៏​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​​​តាម​បែប​ធម្មជាតិ​ដែរ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ […]


ការមករដូវ

វដ្ដរដូវធ្វើឲ្យស្រីៗងាយខ្វះជាតិដែក គួរ​ដោះស្រាយបែបណា?

វដ្ដរដូវគឺជាការប្រែប្រួលរាងកាយដែលស្រីៗស្ថិតក្នុងវ័យបន្តពូជជួបប្រទះជារៀងរាល់ខែដើម្បីត្រៀមខ្លួនបង្កកណើត។ នៅពេលគ្មានការបង្កកំណើត ស្រទាប់ឬភ្នាសស្តើងៗរបស់ស្បូននឹងធ្លាក់លាយឡំ​ជាមួយ​ឈាមតាមទ្វារមាសបង្កើតបានជាឈាមរដូវ ហើយការមករដូវនេះជាមូលហេតុ​ទូទៅដែល​ធ្វើ​ឱ្យស្រីៗ​អាច​ប្រឈម​នឹង​បញ្ហាខ្វះជាតិដែក។ ១. មូលហេតុខ្វះជាតិដែកអំឡុងពេលមករដូវ វដ្តរដូវធ្វើឱ្យស្រីៗបាត់បង់ឈាមក្រហមដែលងាយធ្វើឱ្យខ្វះជាតិដែក ព្រោះជាតិដែក ៧០% គឺ​ស្ថិត​នៅ​ក្នុង​ហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ហើយមាននាទីដឹក​ជញ្ជូន​អុកស៊ីសែន​ទៅកាន់​គ្រប់ជាលិកានៅក្នុងរាងកាយ។ ជាតិដែក ៥% ទៀតស្ថិតក្នុង​ប្រូតេអ៊ីន​សំខាន់ៗ​ផ្សេងទៀតក្នុងរាងកាយ និងជាតិដែក ២៥% ផ្សេងទៀតស្តុកទុកក្នុងថ្លើមក្នុងប្រូតេអ៊ីនឈ្មោះ ferritin ដើម្បីប្រើប្រាស់ពេលត្រូវការ។ បើពេលមករដូវ ស្រីៗមិនបានញុំាអាហារដែលសម្បូរជាតិ​ដែកគ្រប់គ្រាន់​ដើម្បីបំពេញជាតិដែក​ដែល​បាត់បង់តាមឈាមរដូវទេ រាងកាយនឹងខ្វះជាតិដែក។ ពេលនោះរាងកាយនឹងប្រើប្រាស់​ជាតិដែក​ដែល​ស្តុកទុកដើម្បី​ផលិតឈាមក្រហមមកបំពេញឈាមដែលបាត់បង់ ហើយជាលទ្ធផល​ស្រីៗ​អាច​មានបញ្ហាស្លេកស្លាំងដោយសារខ្វះជាតិដែក ជាពិសេសស្រីៗដែលមាន​ឈាម​រដូវច្រើន។ [embed-health-tool-bmr] ២. អាការៈខ្វះជាតិដែកអំឡុងពេលមករដូវ ជាទូទៅពេលមករដូវ ស្រីៗខ្សោយដោយសារបាត់បង់ឈាមនិងជាតិដែក តែបើស្រីៗខ្វះជាតិដែក​ខ្លំាង អាចមានអាការៈដូចជា៖ ល្ហិតល្ហៃគ្មានកម្លាំងកំហែង ស្លេកស្លាំង វិលមុខ ឈឺក្បាល ថប់ដង្ហើម ពិបាកផ្ចង់អារម្មណ៍ ភ្លេចភ្លាំង ត្រជាក់ដៃជើង ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣. វិធីសាស្រ្តបំពេញជាតិដែកអំឡុងពេលមករដូវ ដើម្បីបំពេញជាតិដែកបានលឿនក្នុងអំឡុងពេលមករដូវ ស្រីៗអាចបញ្ចូល​អាហារមានផ្ទុក​ជាតិដែក​ច្រើន​ក្នុងរបបអាហារដែលរួមមាន៖ សាច់ក្រហមដូចជា សាច់គោ ជ្រូក មាន់ និង​សាច់ទា បន្លែស្លឹកបៃតង សណ្តែក គ្រាប់ធញ្ញជាតិ ស្ពៃក្តោប ដំឡូងបារំាង ទំពាំងបាយជូរក្រៀម ចៀសវាងភេជ្ជៈរារាំងរាងកាយក្នុងការស្រូបយកជាតិដែកដូចជា គ្រឿងស្រវឹង កាហ្វេ​និង​ភេជ្ជៈមាន​ផ្ទុកជាតិកាហ្វេអ៊ីនរួមមាន […]


ការមករដូវ

ដោះស្រាយ​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​មុន​ពេល​មក​រដូវ​តាម​តិចនិក​ទាំង​នេះ

គ្នា​យើង​ណា​ខ្លះ​ដែល​ប្រឈម​នឹង​ជំងឺ​គ្រុន​ផ្ដាសាយ​ធំ​មុន​ពេល​មក​រដូវ? ពិត​ណាស់​ អាការៈ​ចុក​ពោះ ប្រែប្រួល​អារម្មណ៍ និង​ហើម​ពោះ​អាច​ជា​រោគសញ្ញា​មុន​មក​រដូវ។ យ៉ាង​ណា​មិញ ជំងឺ​គ្រុន​ផ្តាសាយ​ធំ​មុន​មក​រដូវ ​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​ដូច​គ្នា។ ​រោគសញ្ញា​មុន​ពេល​មក​រដូវ ស្រី​ៗ​ខ្លះ​ អាច​មាន​រោគសញ្ញា​មុន​មក​រដូវ​ ​ស្រដៀង​នឹង​ជំងឺ​គ្រុន​​ផ្ដាសាយ​ធំ ប៉ុន្តែ​មិន​ឆ្លង​ទៅ​អ្នក​ផ្សេង​ឡើយ។ រោគសញ្ញា​ទាំង​នេះ​ រួម​មាន​៖ ឈឺ​ក្បាល​ គ្រុន​ក្តៅ ​ឈឺ​សាច់ដុំ ឈឺ​ខ្នង ចុក​ពោះ ចង្អោរ អស់​កម្លាំង ទល់​លាមក។ [embed-health-tool-ovulation] គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​បណ្តាល​មក​ពី​អ្វី? ការ​ប្រែប្រួល​អ័រម៉ូន​ ដែល​កើត​ឡើង​អំឡុង​ពេល​មក​រដូវ អាច​បណ្តាល​ឲ្យ​មាន​រោគសញ្ញា​គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​ ហើយ​រោគសញ្ញា​ទាំង​នេះ អាច​បន្ត​ដល់​រយៈពេល​២​សប្តាហ៍ និង​ជា​ទូទៅ​ចាប់ផ្តើម​បន្ទាប់​ពី​ធ្លាក់​មេ​ជីវិត​ញី។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! គន្លឹះ​ដោះស្រាយ​បញ្ហា​គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​ ពិត​ណាស់​ យើង​មិន​អាច​បញ្ចៀស​រោគសញ្ញា​គ្រុន​ផ្ដាសាយ​ធំ​មុន​មក​រដូវ​ទាំង​ស្រុង​ក៏​ពិត​មែន​ ប៉ុន្តែ​គ្នា​យើង​អាច​កាត់​បន្ថយ​​រោគសញ្ញា​បាន​ ដោយ​អនុវត្តន៍​តាម​វិធីសាស្ត្រ​ខាង​ក្រោម​នេះ៖ ​​​​​ញ៉ាំ​អាហារ​ក្នុង​បរិមាណ​តិចតួច និង​ញឹកញាប់​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យនៅ​ថេរ បញ្ចូល​គ្រាប់​ធញ្ញជាតិ​ក្នុង​របប​អាហារ​ ដូចជា​អង្ករ​សម្រូប និង​សណ្តែក​ កាត់បន្ថយ​អាហារ​ និង​ភេសជ្ជៈ​ជាក់លាក់​មួយ​ចំនួន​ ដែល​ធ្វើ​ឲ្យ​ប្រែប្រួល​អ័រម៉ូន ដូចជា​អំបិល​ កាហ្វេ​អ៊ីន​ និង​ជាតិ​អាល់កុល បន្ថែម​​ជាតិ​កាល់ស្យូម​ ​រួម​មាន​ទឹក​ដោះ​គោ និង​ទឹក​ដោះ​គោ​ជូរ ហាត់​ប្រាណ និង​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ ដើម្បី​ឲ្យ​ប្រព័ន្ធ​រាងកាយ​ដំណើរការ​ល្អ អំឡុង​ពេល​មក​រដូវ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ […]


ការមករដូវ

សំណួរសំខាន់ៗទាំង៤ ពាក់ព័ន្ធនឹងការថែទាំអនាម័យអំឡុងពេលមករដូវ ស្រីៗគួរដឹង!

ការ​ថែទាំ​អនាម័យ​មាន​សារៈសំខាន់​ណាស់​ ជា​ពិសេស​អំឡុង​ពេល​មក​រដូវ​តែ​ម្ដង ប៉ុន្តែ​គ្នា​យើង​ខ្លះ​ប្រហែល​ជា​មាន​ចម្ងល់​មិន​ខាន​ ថា​តើ​ការ​រក្សា​អនាម័យ​ដូចម្ដេច​ទើប​ត្រឹមត្រូវ និង​អាច​បញ្ចៀស​ ឬ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេងៗ​បាន។ ខាង​ក្រោម​នេះ ជា​សំណួរ​ខ្លឹម​ៗ​ពាក់ព័ន្ធ​នឹង​ការ​ថែទាំ​អនាម័យ​អំឡុង​ពេល​មក​រដូវ​ ដែល​ស្រី​ៗ​មិន​គួរ​រំលង។ ​​១. យើង​គួរ​លាង​សម្អាត​បរិវេណ​ទ្វារ​មាស​អំឡុង​ពេល​មក​រដូវ​ញឹកញាប់​ប៉ុនណា? ឈាម​អាច​បង្ក​ភាព​ងាយស្រួល​ដល់​ការ​លូតលាស់​របស់​​បាក់តេរី ដូច្នេះ​ហើយ​ គ្រូពេទ្យ​ជំនាញ​ណែនាំ​ឲ្យ​ស្រី​ៗ​យើង​លាង​សម្អាត​បរិវេណ​ទ្វារ​មាស​យ៉ាង​ហោច​ណាស់​២​ដង​ក្នុង​មួយ​ថ្ងៃ គឺ​នៅ​ពេល​ព្រឹក​ និង​ពេល​ល្ងាច ប៉ុន្តែ​យើង​អាច​លាង​សម្អាត​ញឹកញាប់​ជាង​នេះ​បាន​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. យើង​គួរ​ប្រើ​ទឹក​អនាម័យ​អំឡុង​ពេល​មក​រដូវ​ឬ​អត់? ការ​ពិត​ទៅ ទ្វារ​មាស​ជា​សរីរាង្គ​ដែល​អាច​លាង​ជម្រះ​ខ្លួន​ឯង​បាន​ ហើយ​ការ​ប្រើ​សាប៊ូ​ធម្មតា ឬ​ផលិតផល​អនាម័យ​​​មួយ​ចំនួន អាច​ប៉ះពាល់​ដល់​floraធម្មជាតិ​នៃ​ទ្វារ​មាស​ទៅ​វិញ។ ដូច​នេះ យើង​គួរ​លាង​ជម្រះ​បរិវេណ​នោះ ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ដោយ​មិន​ចាំបាច់​ប្រើ​សាប៊ូ​ឡើយ។ [embed-health-tool-ovulation] ៣. ពេល​មក​រដូវ​ អាច​​ប្រើ​ផលិតផល​​កម្ចាត់​ក្លិន​មិន​ល្អ​នៃ​ទ្វារ​មាស​បាន​អត់? ផលិតផល​កម្ចាត់​ក្លិន​នៃ​បរិវេណ​ទ្វារ​មាស​ អាច​បង្ក​ឲ្យ​រលាក​ទ្វារ​មាស ដែល​មាន​រោគសញ្ញា​ដូចជា​រមាស់​ ក្រហម​ និង​ធ្លាក់​ទឹក​រម្អិល​​ច្រើន​លើស​ពី​​ធម្មតា។ អីចឹង​ហើយ​ យើង​គួរ​កាត់បន្ថយ​ការ​ប្រើប្រាស់​ផលិតផល​ទាំង​នេះ ទើប​ជា​ការ​ប្រសើរ។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? ធ្លាក់​កំណក​ឈាម​ធំ​ៗ​ពេល​មក​រដូវ បណ្ដាល​មក​ពី​អ្វី​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អំឡុង​ពេល​មក​រដូវ​ ស្រី​ៗ​អាច​ញ៉ាំ​អាហារ​ជូរ​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មក​រដូវ​ច្រើន​ និង​ឈឺចាប់​ អាច​មក​ពី​បញ្ហា​សុខភាព​មួយ​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មូលហេតុមកឈាម​រដូវ​តិច​ជាង​​ធម្មតា អាច​មក​ពី​ហេតុផល​ទាំង​នេះ ពណ៌ឈាមរដូវ អាចបញ្ជាក់ឲ្យដឹងពីបញ្ហាសុខភាពមនុស្សស្រី ៤. បើ​ប្រើ​សំឡី​អនាម័យ​នៅ​ពេល​គេង​ យើង​គួរ​ក្រោក​ជា​រៀង​រាល់​៤​ម៉ោង​ម្ដង​ ដើម្បី​ប្ដូរ​​ឬ​អត់?​​ ​​​​នៅ​ពេល​ដែល​យើង​បញ្ចេញ​សកម្មភាព​នៅ​អំឡុង​ពេល​ថ្ងៃ លំហូរ​នៃ​វដ្ដ​រដូវ​របស់​យើង​ក៏​ច្រើន […]


ការមករដូវ

អាកាសធាតុម្ដងក្ដៅ ម្តងត្រជាក់ អាចប៉ះពាល់វដ្តរដូវស្រីៗអត់?

ពិត​ណាស់​ ស្រី​ៗ​យើង​ភាគ​ច្រើន​ប្រឈម​នឹង​ការ​ប្រែប្រួល​វដ្ដ​រដូវ​ នៅ​ពេល​ដែល​អាកាសធាតុ​ក្ដៅ​ ហើយ​សើម។ នៅ​​រដូវ​ក្ដៅ វដ្ដ​រដូវ​អាច​មាន​រយៈពេល​យូរ ឬ​មក​ញឹកញាប់​ជាង​ធម្មតា។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​ប៉ះពាល់​នឹង​កម្ដៅ​ថ្ងៃ​ខ្លាំង​ពេក​ ​អាច​បណ្ដាល​ឲ្យ​មាន​ការ​ប្រែប្រួល​រយៈពេល​នៃ​វដ្ដ​រដូវ។ ដូច​គ្នា​នេះ​ដែរ បើ​ស្រី​ៗ​យើង​ផ្លាស់ទី​ទៅ​កន្លែង​ថ្មី ដែល​មាន​អាកាសធាតុ​ក្ដៅ ឬ​ត្រជាក់ រាងកាយ​យើង​ក៏​ពិបាក​សម្រប​ទៅ​នឹង​សីតុណ្ហភាព ដែល​ជា​ហេតុ​នាំ​ឲ្យ​រយៈពេល​នៃ​វដ្ដ​រដូវ​មាន​ការ​ប្រែប្រួល។ [embed-health-tool-ovulation] ​​​អាកាសធាតុ​ក្ដៅ និង​វដ្ដ​រដូវ​មាន​ទំនាក់ទំនង​គ្នា​អ្វី​ខ្លះ? អាកាសធាតុ​មិន​បង្ក​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​វដ្ដ​រដូវ​ឡើយ​ ប៉ុន្តែ​អាច​​បណ្ដាល​ឲ្យ​មាន​រោគសញ្ញា​មួយ​ចំនួន​ ដូចជា​អស់​កម្លាំង ស្រ្តេស កើត​មុន​ និង​មិន​ស្រួល​ខ្លួន​ ដែល​តែងតែ​កើត​ឡើង​អំឡុង​ពេល​មក​រដូវ។ ស្រី​ៗ​យើង​ជា​ច្រើន​ អាច​ជួប​ប្រទះ​ការ​ឆ្លង​មេរោគ​ផ្សិត អំឡុង​ពេល​មក​រដូវ ពីព្រោះ​តែ​បរិយាកាស​ក្ដៅ​ ហើយ​សើម​ដែល​ងាយ​ឲ្យ​បាក់តេរី​លូតលាស់។ បន្ថែម​ពី​នេះ ការ​ឆ្លង​មេរោគ​ទ្វារ​មាស​អំឡុង​ពេល​រដូវ​ក្ដៅ ក៏​អាច​ជា​កត្តា​មួយ​ដែល​នាំ​ឲ្យ​យើង​មក​រដូវ​មិន​ទៀង​ផង​ដែរ។ ចំណែក​ឯ​ការ​បែក​ញើស​ខ្លាំង​ អាច​នាំ​ឲ្យ​អតុល្យភាព​អេឡិចត្រូលីត រមាស់​ស្បែក​ និង​ឆ្លង​មេរោគ​ផ្សិត​ក្នុង​រដូវ​ក្ដៅ។ ទម្លាប់​ញ៉ាំ​អាហារ អំឡុង​ពេល​រដូវ​ក្ដៅ ​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ តួ​យ៉ាង​ដូចជា​​ផ្លែ​ស្វាយ​ ល្ហុង ឬ​ម្នាស់​ អាច​ធ្វើ​ឲ្យ​រដូវ​មក​លឿន​ជាង​ធម្មតា ដោយ​សារ​តែ​ផ្លែឈើ​ទាំង​នេះ​ធ្វើ​ឲ្យ​អាង​ត្រគាក​ក្ដៅ និង​កន្ត្រាក់​ស្បូន ហើយ​សូម្បី​តែ​បញ្ហា​ស្រ្តេស​ក៏​អាច​ប៉ះពាល់​ដល់​វដ្ដ​រដូវ។ ជាមួយ​គ្នា​នេះ​ដែរ ការ​ហាត់ប្រាណ​ជា​ទៀងទាត់​ អំឡុង​ពេល​រដូវ​ក្ដៅ អាច​នាំ​ឲ្យ​រដូវ​យើង​មក​យឺត​រយៈពេល​១​ថ្ងៃ ឬ​២​ថ្ងៃ។ ការ​ប្រែប្រួល​អ័រម៉ូន​ អំឡុង​ពេល​មក​រដូវ អាច​ធ្វើ​ឲ្យ​រាងកាយ​រក្សា​ទុក​ជាតិ​ទឹក​ និង​អំបិល​លើស​ពី​ធម្មតា […]


ការមករដូវ

ស្រីៗយើងឆ្ងល់អត់ថាពេលមករដូវអាចប្រើទឹកអនាម័យបានដែរទេ?

ជួនកាល​ ស្រី​ៗ​យើង​តែង​ប្រើ​ទឹក​អនាម័យ​​ជា​រៀង​រាល់​ថ្ងៃ មិន​​​ថា​អំឡុង​ពេល​មក​រដូវ​​ ឬអត់​នោះ​ទេ។ តើ​ទម្លាប់​បែប​នេះ ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​ដែរ​អត់? បើ​យោង​ទៅ​តាម​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា​ ជា​ទូ​ទៅ ទឹក​អនាម័យ​ គឺ​ប្រើ​តែ​ពេល​ដែល​មាន​បញ្ហា​ស្ងួត​ រមាស់ និង​ក្រហាយ​ទ្វារ​មាស​ប៉ុណ្ណោះ ព្រម​ទាំង​ដើម្បី​​ជួយ​រក្សា​កម្រិត​pH​នៃ​ទ្វារ​មាស​ឲ្យ​​មាន​សុខភាព​ល្អ និង​បង្ការ​ការ​​ឆ្លង​​បាក់តេរី​ផ្សេងៗ។ តើ​​យើង​អាច​ប្រើ​ទឹក​អនាម័យ​អំឡុង​ពេល​មក​រដូវ​បាន​អត់? ពិត​ណាស់​ ការ​ប្រើ​ផលិតផល​ថែទាំ​​ទ្វារ​មាស​​ ​ជា​ទៀងទាត់​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ប៉ុន្តែ​បើ​យើង​ប្រើ​​​ទឹក​អនាម័យ​នៅ​ពេល​មក​រដូវ អាច​បង្ក​​គ្រោះថ្នាក់​តិចតួច​ដែរ ពីព្រោះ​ថា​ផលិតផល​នេះ អាច​រំខាន​ដល់​ដំណើរការ​លាង​សម្អាត​ទ្វារ​មាស​តាម​លក្ខណៈ​ធម្មជាតិ និង​អាច​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ និង​ឆ្លង​បាក់តេរី​នៅ​ក្នុង​ទ្វារ​មាស​ផង​ដែរ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចុះ​យើង​អាច​ប្រើ​សាប៊ូ​ជំនួស​ដែរ​ទេ? ទន្ទឹម​នឹង​នេះ ស្រី​ៗ​យើង​​​មិន​គួរ​ប្រើ​សាប៊ូ​លាង​សម្អាត​បរិវេណ​ពិសេស​​​ឡើយ ពីព្រោះ​ពពួក​សាប៊ូ​ទាំង​នេះ អាច​រារាំង​ដល់​តុល្យភាព​flora និង​pH ក៏​ដូចជា​បង្កើន​ការ​ឆ្លង​មេរោគ និង​បាក់តេរី​នៅ​ក្នុង​ទ្វារ​មាស​កាន់​តែ​ច្រើន​​​ឡើង។ ជា​ធម្មតា សាប៊ូ​មាន​តួនាទី​រក្សា​កម្រិត​pH​នៃ​ស្បែក​ ដែល​មាន​កម្រិត​៥,៥ ស្រប​ពេល​ដែល​កម្រិត​pH​នៃ​ទ្វារ​មាស​មាន​ត្រឹមតែ​ចន្លោះ​ពី​៣,៨ ដល់​៤,៥​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ​ ការ​ប្រើ​សាប៊ូ​លាង​សម្អាត​ទ្វារ​មាស អាច​បំផ្លាញ​​ដល់​សុខភាព​ទ្វារ​មាស​បាន​។ យ៉ាង​ណា​មិញ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​យើង​ប្រើ​ទឹក​អនាម័យ​ដែល​​គ្មាន​ជាតិ​កាត់ គ្មាន​ពណ៌ និង​គ្មាន​ក្លិន​ មិនថា​ពេល​មក​រដូវ ឬ​ពេល​ធម្មតា ទើប​ជា​ជម្រើស​ដ៏​ប្រសើរ។ បន្ថែម​ពី​នេះ ស្រី​ៗ​យើង​ក៏​អាច​លាង​សម្អាត​បរិវេណ​ទ្វារ​មាស​ដោយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ជំនួស​ឲ្យ​ការ​ប្រើសាប៊ូ​បាន​ដូច​គ្នា។ ​ ជា​រួម​ ទឹក​អនាម័យ​ស្ត្រី​​ មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ថែទាំ​សុខភាព​ទ្វារ​មាស មិន​ថា​ពេល​មក​រដូវ​នោះ​ទេ​ ប៉ុន្តែ​យើង​ចាំបាច់​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស