backup og meta

វដ្ដរដូវធ្វើឲ្យស្រីៗងាយខ្វះជាតិដែក គួរ​ដោះស្រាយបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 05, 2023

    វដ្ដរដូវធ្វើឲ្យស្រីៗងាយខ្វះជាតិដែក គួរ​ដោះស្រាយបែបណា?

    វដ្ដរដូវគឺជាការប្រែប្រួលរាងកាយដែលស្រីៗស្ថិតក្នុងវ័យបន្តពូជជួបប្រទះជារៀងរាល់ខែដើម្បីត្រៀមខ្លួនបង្កកណើត។ នៅពេលគ្មានការបង្កកំណើត ស្រទាប់ឬភ្នាសស្តើងៗរបស់ស្បូននឹងធ្លាក់លាយឡំ​ជាមួយ​ឈាមតាមទ្វារមាសបង្កើតបានជាឈាមរដូវ ហើយការមករដូវនេះជាមូលហេតុ​ទូទៅដែល​ធ្វើ​ឱ្យស្រីៗ​អាច​ប្រឈម​នឹង​បញ្ហាខ្វះជាតិដែក

    ១. មូលហេតុខ្វះជាតិដែកអំឡុងពេលមករដូវ

    វដ្តរដូវធ្វើឱ្យស្រីៗបាត់បង់ឈាមក្រហមដែលងាយធ្វើឱ្យខ្វះជាតិដែក ព្រោះជាតិដែក ៧០% គឺ​ស្ថិត​នៅ​ក្នុង​ហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម ហើយមាននាទីដឹក​ជញ្ជូន​អុកស៊ីសែន​ទៅកាន់​គ្រប់ជាលិកានៅក្នុងរាងកាយ។ ជាតិដែក ៥% ទៀតស្ថិតក្នុង​ប្រូតេអ៊ីន​សំខាន់ៗ​ផ្សេងទៀតក្នុងរាងកាយ និងជាតិដែក ២៥% ផ្សេងទៀតស្តុកទុកក្នុងថ្លើមក្នុងប្រូតេអ៊ីនឈ្មោះ ferritin ដើម្បីប្រើប្រាស់ពេលត្រូវការ។

    បើពេលមករដូវ ស្រីៗមិនបានញុំាអាហារដែលសម្បូរជាតិ​ដែកគ្រប់គ្រាន់​ដើម្បីបំពេញជាតិដែក​ដែល​បាត់បង់តាមឈាមរដូវទេ រាងកាយនឹងខ្វះជាតិដែក។ ពេលនោះរាងកាយនឹងប្រើប្រាស់​ជាតិដែក​ដែល​ស្តុកទុកដើម្បី​ផលិតឈាមក្រហមមកបំពេញឈាមដែលបាត់បង់ ហើយជាលទ្ធផល​ស្រីៗ​អាច​មានបញ្ហាស្លេកស្លាំងដោយសារខ្វះជាតិដែក ជាពិសេសស្រីៗដែលមាន​ឈាម​រដូវច្រើន

    ២. អាការៈខ្វះជាតិដែកអំឡុងពេលមករដូវ

    ជាទូទៅពេលមករដូវ ស្រីៗខ្សោយដោយសារបាត់បង់ឈាមនិងជាតិដែក តែបើស្រីៗខ្វះជាតិដែក​ខ្លំាង អាចមានអាការៈដូចជា៖

    • ល្ហិតល្ហៃគ្មានកម្លាំងកំហែង
    • ស្លេកស្លាំង
    • វិលមុខ ឈឺក្បាល
    • ថប់ដង្ហើម
    • ពិបាកផ្ចង់អារម្មណ៍ ភ្លេចភ្លាំង
    • ត្រជាក់ដៃជើង

    មករដូវ

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ៣. វិធីសាស្រ្តបំពេញជាតិដែកអំឡុងពេលមករដូវ

    ដើម្បីបំពេញជាតិដែកបានលឿនក្នុងអំឡុងពេលមករដូវ ស្រីៗអាចបញ្ចូល​អាហារមានផ្ទុក​ជាតិដែក​ច្រើន​ក្នុងរបបអាហារដែលរួមមាន៖

  • សាច់ក្រហមដូចជា សាច់គោ ជ្រូក មាន់ និង​សាច់ទា
  • បន្លែស្លឹកបៃតង សណ្តែក គ្រាប់ធញ្ញជាតិ ស្ពៃក្តោប ដំឡូងបារំាង
  • ទំពាំងបាយជូរក្រៀម
  • ចៀសវាងភេជ្ជៈរារាំងរាងកាយក្នុងការស្រូបយកជាតិដែកដូចជា គ្រឿងស្រវឹង កាហ្វេ​និង​ភេជ្ជៈមាន​ផ្ទុកជាតិកាហ្វេអ៊ីនរួមមាន ទឹកក្រូច ឬទឹកតែជាដើម
  • វដ្តរដូវងាយធ្វើឱ្យស្រីៗខ្វះជាតិដែកដោយសារបាត់បង់ឈាម ដែលបណ្តាល​ឱ្យល្វើយគ្មានកម្លាំង​និងមានបញ្ហាសុខភាពជាច្រើន។ ដូច្នេះស្រីៗគួរញុំាអាហារសម្បូរជាតិដែក គេងយ៉ាងហោចណាស់ ៨ ម៉ោង​ក្នុង​មួយ​យប់​​ដើម្បីបំពេញថាមពលនិងញុំាទឹកយ៉ាងតិច ២ លីត្រក្នុងមួយថ្ងៃ ដើម្បី​​បំពេញ​ជាតិ​ទឹកដែលបានបាត់បង់តាមឈាមរដូវ។ ការខ្វះជាតិទឹកអាចង្កឱ្យវិលមុខនិង​ធ្វើឱ្យអាការៈមករដូវ​កាន់​តែធ្ងន់ធ្ងរ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – វដ្តរដូវធ្វើឱ្យស្រីៗបាត់បង់ឈាមក្រហមដែលងាយធ្វើឱ្យខ្វះជាតិដែក ព្រោះជាតិដែក ៧០% គឺ​ស្ថិត​នៅ​ក្នុងហេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីននៅក្នុងកោសិកាឈាមក្រហម។
    – ដើម្បីបំពេញជាតិដែកបានលឿនក្នុងអំឡុងពេលមករដូវ ស្រីៗអាច៖
    • ញុំាអាហារសម្បូរជាតិដែក
    • ចៀសវាងគ្រឿងស្រវឹងនិងជាតិកាហ្វេអ៊ីន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Apr 05, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម