ជំងឺស្លេកស្លាំង ជាជំងឺមួយប្រភេទដែលកើតឡើងនៅពេលដែលយើងខ្វះកោសិកាឈាមក្រហម និងមិនអាចស្រូបយកអុកស៊ីសែនគ្រប់គ្រាន់ ដើម្បីបំពេញមុខងារប្រក្រតីនៃរាងកាយ។ ភាគច្រើន ជំងឺនេះប៉ះពាល់លើស្ត្រី និងមានចំនួនអ្នកដែលកើតជាស្ត្រីដល់ទៅ ៤៦៨,៤លាននាក់នៅទូទាំងពិភពលោក។
រោគសញ្ញានៃជំងឺស្លេកស្លាំងមានលក្ខណៈស្រាល ហើយនៅដំណាក់កាលដំបូងៗ ជំងឺនេះមិនបង្ហាញរោគសញ្ញាណាមួយឡើយ។ យ៉ាងណាមិញ នៅពេលស្ថានភាពជំងឺចាប់ផ្ដើមធ្ងន់ធ្ងរ យើងនឹងសង្កេតឃើញសញ្ញាដូចខាងក្រោម៖
- អស់កម្លាំង
- ខ្សោយ
- វិលមុខ
- ឈឺក្បាល
- សីតុណ្ហភាពរាងកាយទាប
- ស្បែកស្លេកស្លាំង
- ដកដង្ហើមខ្លីៗ ឬឈឺទ្រូង
- ក្រចកផុយស្រួយ
- ឃ្លានទឹកកក ភេសជ្ជៈត្រជាក់ៗ ឬវត្ថុផ្សេងៗដែលមិនមែនជាអាហារ
ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖
យើងអាចបង្ការជំងឺស្លេកស្លាំងដោយវិធីណាខ្លះ?
ចង់គណនា BMR ចុចទីនេះ!
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
១. យកចិត្តទុកដាក់លើរោគសញ្ញា
ដើម្បីបង្ការជំងឺស្លេកស្លាំង យើងចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះរោគសញ្ញាមិនប្រក្រតីមួយចំនួន។ ប្រសិនបើយើងសង្កេតឃើញលាមកមានឈាម ឬមករដូវច្រើនជាងធម្មតា គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យទើបជាការប្រសើរ។
២. ផ្លាស់ប្ដូររបបអាហារ
ទន្ទឹមនឹងនេះដែរ កង្វះជាតិដែកក៏អាចនាំឲ្យមានជំងឺស្លេកស្លាំងផងដែរ។ ហេតុនេះ ហើយ ដើម្បីបង្ការជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែក យើងចាំបាច់ត្រូវបញ្ចូលអាហារដែលសម្បូរជាតិដែក ដែលរួមមានបន្លែស្លឹកបៃតង សាច់គ្មានខ្លាញ់ សាច់មាន់ និងត្រី។

៣. ញ៉ាំអាហារបំប៉នជាតិដែក
គ្នាយើងមួយចំនួន អាចមានបញ្ហាអាលែកហ្ស៊ីទៅនឹងអាហារ ដែលនាំឲ្យការស្រូបយកជាតិដែកមានកម្រិត។ ក្នុងករណីនេះ ការញ៉ាំអាហារបំប៉នជាតិដែក គឺជាជម្រើសដ៏ល្អមួយ។
៤. ជៀសវាងអាហារ និងភេសជ្ជៈមួយចំនួន
អាហារខ្លះ អាចប៉ះពាល់ដល់ការស្រូបយកជាតិដែក ហើយអាហារដែលយើងគួរជៀសវាង ឬកាត់បន្ថយ មានដូចជា៖
- អាហារដែលមានជាតិTannin ដូចជាកាហ្វេ តែ
- ស៊ុតផ្នែកស
- ប្រូតេអ៊ីននៅក្នុងសណ្ដែកសៀង