backup og meta

មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 27, 2021

    មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ?

    កូនកណ្តុរ ឬក្រពេញទឹករងៃគឺជាក្រពេញតូចប៉ុនគ្រាប់សណ្តែក ហើយក្រពេញ​នេះមាន​ពាសពេញ​រាងកាយ​របស់មនុស្ស​យើង។ នៅពេលដែលប្រព័ន្ធការពាររាង​កាយ​ក្មេងៗមិន​អាចទប់ទល់​នឹង​ការឆ្លងមេរោគពីខាងក្រៅ កូនកណ្តុរអាចចាប់បាក់តេរី វីរុស ឬកោសិកាមិនប្រក្រតីទាំងនោះទុក ដែលជាហេតុបណ្តាល​ឱ្យ​ហើមកូនកណ្តុរ ។ តើក្មេងៗហើមកូនកណ្តុរដោយសារមូលហេតុអ្វីខ្លះ?

    ជាធម្មតាកូនកណ្តុរនឹងហើមនៅជិតកន្លែងដែលមានការបង្ករោគ។ ឧទាហរណ៍ ទារកដែល​មាន​មេរោគ​លើស្បែកក្បាលអាចហើមកូនកណ្តុរនៅខាងក្រោយក។ អូនតូចដែល​ហើមកូនកណ្តុរ​នៅ​ជុំវិញ​ថ្គាមអាចជាសញ្ញានៃការឆ្លងមេរោគនៅក្នុងធ្មេញ ឬមាត់។ ក្មេងៗហើម​កូនកណ្តុរ​អាច​បណ្តាល​មក​ពី៖

  • ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងលើ ដូចជា គ្រុនផ្តាសាយ
  • ការឆ្លងបាក់តេរីដូចជា រលាកបំពង់ក ឬការឆ្លងមេរោគក្នុងត្រចៀក
  • ការឆ្លងវីរុសដូចជា​ ជំងឺ mononucleosis អុតស្វាយ ឬកញ្រ្ជិល
  • ជំងឺកម្រមួយចំនួនដែលប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយ
  • មហារីក តែកម្រណាស់
  • ជាទូទៅគ្រូពេទ្យនឹងព្យាបាលការហើមកូនកណ្តុរតាមប្រភេទជំងឺ ឬការបង្ករោគ។ កូនកណ្តុរនឹង​វិល​ត្រឡប់មកទំហំធម្មតាវិញ បន្ទាប់ពីជាពីជំងឺ ឬការបង្ក​រោគណាមួយ។ យ៉ាងណាមិញ​គ្រូពេទ្យនឹង​ធ្វើ​ការ​ពិនិត្យឱ្យអូនតូចបន្ថែម​ទៀត ប្រសិនបើ៖

    • កូនកណ្តុរហើមធំជាង ២,៥ សង់ទីម៉ែត្រ
    • បន្ទាប់ពីការព្យាបាលហើយ អូនតូចនៅតែហើមកូនកណ្តុរ
    • កូនកណ្តុរដែលហើមឡើងរឹង គ្មានការឈឺចាប់ និងស្ថិតជាប់នៅមួយកន្លែង
    • ស្រកទម្ងន់ដោយគ្មានមូលហេតុ ឬបែកញើសពេលយប់
    • ហើមកូនកណ្តុរពេញរាងកាយ

    ប្រសិនបើអូនតូចមានរបួស ប៉ាម៉ាក់អាចការពារអូនតូចមិនឱ្យហើម​កូនកណ្តុរដោយ​សម្អាតរបួស​របស់​អូនតូចឱ្យបានត្រឹមត្រូវ និងត្រូវឱ្យអូនតូច​ញុំា​ថ្នាំ​ផ្សះតាម​វេជ្ជបញ្ជា​ ប្រសិនបើរបួសនោះធ្ងន់ធ្ងរ និងមានការអនុញ្ញាតិពីគ្រូពេទ្យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 27, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម