សារជាតិសំខាន់៤ប្រភេទក្នុងរបបអាហារ ជួយការពារបញ្ហាស្លេកស្លាំង
ជំងឺស្លេកស្លាំង គឺជាលក្ខខណ្ឌមួយដែលរាងកាយមិនអាចផលិតគ្រាប់ឈាមក្រហមបានពេញលេញ ហើយមិនអាចដឹកនាំអុកស៊ីសែនទៅចិញ្ចឹមកោសិកាបានគ្រប់គ្រាន់ ទើបបណ្ដាលឲ្យអ្នកជំងឺមានអាការៈស្លេកស្លាំង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឺស្លេកស្លាំងអាចកើតឡើងច្រើនលើវ័យចំណាស់ ចាប់ពីអាយុ៦០ឆ្នាំឡើង ហើយសម្រាប់អ្នកវ័យកណ្ដាល កុមារ មានភាគរយតិចអាចកើតជំងឺនេះ។ មូលហេតុនាំឲ្យកើតបញ្ហានេះបណ្ដាលមកពីកត្ដាកង្វះសារជាតិចិញ្ចឹមពីរបបអាហារ ពិសេសសារធាតុសំខាន់ៗដែលរួមចំណែកជួយដល់ការបង្កើតគ្រាប់ឈាមក្រហមតែម្ដង។ ខាងក្រោមគឺជាសារជាតិចិញ្ចឹមជាមួយរបបអាហារដែលជំនួយការផលិតគ្រាប់ឈាមក្រហម។ ១.ជាតិដែក អ្នកជំងឺស្លេកស្លាំងអាចបណ្ដាលមកពីខ្វះខាតជាតិដែក ជាសារធាតុសំខាន់ដែលយើងអាចរកបាននៅក្នុងបន្លែបៃតង ផ្លែឈើ សាច់ក្រហម គ្រឿងសមុទ្រ និង ពពួកគ្រាប់ធញ្ញជាតិ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមិនអាចពឹងផ្អែកតែលើរបបអាហារមួយមុខបានទេ ដូច្នេះក៏ត្រូវពឹងផ្អែកលើពពួកអាហារបំប៉ន(ថ្នាំជាតិដែក)។ ប៉ុន្ដែមុននឹងប្រើប្រាស់ត្រូវពិភាក្សាជាមួយគ្រូពេទ្យ និងឆ្លងកាត់ការធ្វើតេស្ដឈាមជាមុនសិន។ ២.វីតាមីន C វីតាមីន C ក៏ជាផ្នែកមួយសំខាន់ជួយដល់សុខភាពរាងកាយបានច្រើន ក្នុងនោះក៏មានចំណែកក្នុងការបង្កើតបរិមាណគ្រាប់ឈាមក្រហមផងដែរ។ ព្រោះថា វីតាមីន C គឺជាភ្នាក់ងារសំខាន់ ជួយរាងកាយស្រូបយកជាតិដែក និងធ្វើមេតាប៉ូលីសបង្កើតបានជាកោសិកាឈាមក្រហម។ យើងអាចរទទួលបានវីតាមីន C ពីពពួកផ្លែឈើមានជាតិជូរ ដូចជាក្រូច ទំពាំងបាយជូរ ត្របែក ប៉ោម ជាដើម ហើយក៏មានលើពពួកបន្លែដូចជា ប៉េងបោះ ប្រូខូលី ម្នាស់ និងម្ទេស។ ៣.វីតាមីន B12 វីតាមីន B12 ជាសារធាតុរលាយក្នុងទឹក ហើយមានមុខងារជួយខួរឆ្អឹងបង្កើតកោសិការឈាមក្រហម ការធ្វើមេតាប៉ូលីសកោសិកា […]