ជំងឺឈាម

ចំណេះដឹងទូទៅ

ជំងឺឈាម

បែកញើសច្រើន និងចេញរោគសញ្ញា៤នេះទៀត អាចជាការបង្ករោគក្នុងឈាម

ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ កើត​ឡើង​នៅ​ពេល​ដែល​រាងកាយ​​របស់​យើង​ឆ្លង​មេរោគ​ប្រភេទ​ណា​មួយ ហើយ​រាលដាល​ពាសពេញ​រាងកាយ ព្រម​ទាំង​​បង្កើន​ហានិភ័យ​នៃ​ការ​ខូច​សរីរាង្គ។ ស្ថានភាព​នេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ដែល​​យើង​ចាំបាច់​ត្រូវ​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ ដើម្បី​ជៀសវាង​ផលវិបាក​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​នេះ គ្នា​យើង​គួរ​តែ​យកចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​មួយ​ចំនួន​ ដែល​អាច​បញ្ជាក់​ថា យើង​កំពុង​តែ​មាន​ការ​បង្ក​រោគ​ក្នុង​ឈាម។ រោគសញ្ញា​ទាំង៥​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម ១. ពិបាក​ដកដង្ហើម អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​រោគសញ្ញា​មួយ​ដែល​អាច​កើត​មាន​នោះ គឺ​ការ​ពិបាក​ដកដង្ហើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ស្រៀវស្រាញ ជាមួយ​គ្នា​នេះ​ដែរ ការ​ឆ្លង​មេរោគ​ក្នុង​ឈាម​ អាច​ប៉ះពាល់​ដល់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​របស់​យើង​ក្នុង​ពេល​តែ​មួយ​ ហើយ​អ្នក​ជំងឺ​ អាច​នឹង​​មាន​រោគសញ្ញា​ស្រៀវស្រាញ​​ក្នុង​ចំណោម​រោគសញ្ញា​ផ្សេង​ទៀត។ ៣. បែក​ញើស​ច្រើន​ជ្រុល ចំណែក​ឯ​ការ​បែក​ញើស​ច្រើន​ជ្រុល​ ក៏​ជា​រោគសញ្ញា​មួយ​ដែល​អ្នក​ជំងឺ​មួយ​ចំនួន​ឧស្សាហ៍​ជួប​ប្រទះ​ដូច​គ្នា។ [embed-health-tool-bmr] ៤. ធីងធោង ការ​បង្ក​រោគ​ដោយ​បាក់តេរី អាច​នាំ​ឲ្យ​កើត​មាន​ការ​បង្ក​រោគ​នៅ​ក្នុង​ឈាម​ ពីព្រោះ​វា​អាច​ឆ្លង​ទៅ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​ ដោយ​បង្កើត​ជាសង្វាក់ប្រតិកម្ម​ ។ ក្នុង​ករណី​ដែល​គ្នា​យើង​មាន​អារម្មណ៍​ធីងធោង នោះ​ក៏​អាច​ជា​រោគសញ្ញា​នៃ​ការ​បង្ក​រោគ​ក្នុង​ឈាម​ដែរ។ ៥. នោម​ឈឺ ទន្ទឹម​នឹង​នេះ​ដែរ រោគសញ្ញា​មួយ​ចំនួន​​ក៏​អាច​លេច​ឡើង ​​ អាស្រ័យ​ទៅ​តាម​​ប្រភេទ​នៃ​ការ​ឆ្លង​មេរោគ​ដែល​បង្ក​ទៅ​ជា​ការ​ឆ្លង​មេរោគ​ក្នុង​ឈាម។ តួ​យ៉ាង​ដូចជា​ អាការៈ​នោម​ឈឺ ដែល​កើត​ចេញ​ពី​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម?

ស្វែងរក ជំងឺឈាម

ជំងឺឈាមផ្សេងទៀត

ប្រភេទជំងឺឈាមសំខាន់ៗ អាចកើតទាំងលើក្មេង និង​មនុស្សធំ

ជំងឺឈាមគឺជាដំណើរខុសប្រក្រតីនៃកោសិកាណាមួយ ឬច្រើនក្នុងឈាមមិនអាចបំពេញមុខងារបានត្រឹមត្រូវ។ តួយ៉ាងដូចជា ពពួក​កោសិកាគ្រាប់ឈាមក្រហម គ្រាប់ឈាមស ផ្លាកែត ប្លាស្មា និង ពពួកប្រូតេអ៊ីនជាដើម។ កត្ដាដែលអាចបង្កឲ្យកើតជាជំងឺឈាមបាន នោះក៏ដោយសារតែកត្ដាហ្ស៊ែន និង កត្ដាកង្វះសារធាតុចិញ្ចឹមពីរបបអាហារ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ជំងឺឈាមចែកជាច្រើន​ប្រភេទសំខាន់ៗដូចជា៖ ១. ជំងឺស្លេកស្លាំង ជំងឺស្លេកស្លាំង (Anemia)គឺជាស្ថានភាពនៃជំងឺឈាមមួយប្រភេទដែលរាងកាយរបស់យើង ខ្វះគ្រាប់ឈាមក្រហម មិនអាចដឹកនាំអុកស៊ីសែន ទៅចិញ្ចឹមកោសិកាផ្សេងៗក្នុងរាងកាយបាន។ ជំងឺនេះអាចបង្ហាញរោគសញ្ញាដូចជា អស់កម្លាំង វិលមុខឬខ្សោយ ឈឺក្បាល ស្បែកស្លេកស្លាំង និងស្ងួតងាយមានស្នាមជាំ និងចង្វាក់បេះដូងលោតញាប់។ អ្នកដែលប្រឈមកើតជំងឺនេះមានដូចជា ស្ដី្រដែលមករដូវច្រើន ស្ដ្រីដែលឆ្លងទន្លេដែលប្រឈមនឹងការបាត់​បង់​ឈាមច្រើន កុមារអាយុ ១​ ឬ​២​ឆ្នាំ ខ្វះជាតិដែក។ សម្រាប់​កូន​ក្មេង​ ក្រោយពេលផ្ដាច់ដោះ និង​ប្ដូរ​របប​អាហារ ប្រព័ន្ធរំលាយអាហារមិនទាន់រឹងមាំគ្រប់គ្រាន់អាចស្រូបយកសារធាតុចិញ្ចឹមពីអាហាររឹងបាន ក៏​អាច​បណ្ដាល​ឲ្យ​ស្លេក​ស្លាំង​ដែរ​។ បន្ថែមពីនោះ ជំងឺស្លេក​ស្លាំង​ក៏ឃើញមានកើតលើមនុស្សវ័យ ៦៥ឆ្នាំឡើងផងដែរ។ ជំងឺស្លេកស្លាំងបង្កឡើងដោយ កត្ដាពីរសំខាន់ៗគឺ កង្វះជាតិដែកក្នុងរបបអាហារ និង តាមហ្សែន​តំណរពូជ។ ចំពោះ​ការព្យាបាលជំងឺនេះក៏ត្រូវធ្វើការសិក្សាពីមូលហេតុបង្ក។ ក្នុងករណីដែលជំងឺបង្កឡើងដោយការខ្វះខាតសារធាតុចិញ្ចឹម នោះ​ការ​ព្យាបាលគឺការបំពេញបន្ថែមសារធាតុចិញ្ចឹមដែលខ្វះ។ អ្នកជំងឺអាចជាសះស្បើយបានដូចជា ជំងឺស្លេកស្លាំងខ្វះវីតាមីន និង […]


ជំងឺឈាមផ្សេងទៀត

ស្ទះសរសៃឈាមវ៉ែនជ្រៅបណ្តាលមកពីមូលហេតុអ្វី បង្ការបែបណា?

ជំងឺ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ​ កើត​ឡើង​នៅ​ពេល​ដែល​​មាន​កំណក​ឈាម​នៅ​ក្នុង​សរសៃ​វ៉ែន​ជ្រៅ​នៃ​ជើង​។ ក្នុង​ករណី​ខ្លះ ជំងឺ​​នេះ​ក៏​កើត​ឡើង​នៅ​ក្នុង​សរសៃ​ឈាម​វ៉ែន​​នៅ​​ដៃ ក្នុង​ខួរ​ក្បាល​ និង​​សរសៃ​វ៉ែន​នាំ​ឈាម​ចេញ​ពី​ពោះវៀន​តូច​ផង​ដែរ​​ ហើយ​​ជា​ធម្មតា​ប៉ះពាល់​ដល់​តំបន់​មាន​លំហូរ​ឈាម​​ថយ​ចុះ ឬ​ប្រែប្រួល។ ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ កំណក​ឈាម​អាច​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ ហើយ​ក្លាយ​ជា​ប្រភព​នៃ​ផលវិបាក​ដ៏​គ្រោះថ្នាក់។​ យ៉ាង​ណា​មិញ យើង​អាច​បង្ការ​ជំងឺ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ​​បាន​ ដោយ​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម។ [embed-health-tool-bmr] រោគសញ្ញា​ ឈឺចាប់​ និង​ហើម​ជើង​ម្ខាង ប៉ុន្តែ​ក៏​អាច​កើត​លើ​ជើង​ទាំង​សង​ខាង​ដូច​គ្នា​។ ការ​ឈឺចាប់​ អាច​កើត​មាន​​​ផ្ដើមពី​​កំភួន​ជើង ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​រមួល​ក្រពើ​ មាន​អារម្មណ៍​ក្ដៅ​ឧណ្ហ​ៗ​នៅ​លើ​ជើង ស្បែក​ត្រង់​ជើង​​ឡើង​ពណ៌​ក្រហម​ ឬ​ប្រែ​ពណ៌ ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ ជំងឺ​​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ​អាច​បណ្ដាល​មាន​ការ​ស្ទះ​សរសៃ​ឈាម​នៅ​សួត ដោយ​ចេញ​រោគសញ្ញា​ដូច​ខាងក្រោម៖ ពិបាក​ដកដង្ហើម​ភ្លាម​ៗ ឈឺ​ទ្រូង​កាន់​តែ​ខ្លាំង​ នៅ​ពេល​ដកដង្ហើម​ ឬ​ក្អក វិល​មុខ ឬ​សន្លប់ ដកដង្ហើម​ញាប់​ និង​ជីពចរ​លឿន​​​​​ ​​​ប្រសិនបើ​យើង​ប្រឈម​នឹង​រោគសញ្ញា​ទាំង​នេះ ចាំបាច់​ត្រូវ​ទៅ​ជួប​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។   ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​ ជា​ទូទៅ យើង​អាច​ប្រឈម​នឹង​ជំងឺ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ​​កាន់​តែ​ខ្ពស់​ ប្រសិនបើ​យើង​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​​ខាង​ក្រោម​នេះ៖ ធ្លាប់​វះកាត់ មាន​ជំងឺ​មហារីក មិន​ធ្វើ​ចលនា​រយៈពេល​យូរ​ ដោយ​សារ​ការ​គេង​ ឬសម្រាក​លើ​គ្រែ​ក្រោយ​វះកាត់​ សម្ពាធ​ក្នុង​សរសៃ​វ៉ែន​កើន​ឡើង ខ្សោយ​បេះដូង​ ធាត់​ជ្រុល មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ ជក់​បារី​ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ​ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! […]


ជំងឺស្លេកស្លាំង

គន្លឹះល្អៗទាំង៤ បង្ការជំងឺស្លេកស្លាំងបែបធម្មជាតិ គ្នាយើងគួរដឹង!

​ជំងឺ​ស្លេកស្លាំង​ ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើត​ឡើង​នៅ​ពេល​ដែល​យើង​ខ្វះ​កោសិកា​ឈាម​ក្រហម និង​មិន​អាច​ស្រូប​យក​អុកស៊ីសែន​​គ្រប់គ្រាន់​ ដើម្បី​បំពេញ​មុខងារ​ប្រក្រតី​នៃ​រាងកាយ​។ ភាគ​ច្រើន​ ជំងឺ​នេះ​ប៉ះពាល់​លើ​​ស្ត្រី និង​មាន​ចំនួន​​អ្នក​ដែល​​កើត​​ជា​ស្ត្រី​​ដល់​ទៅ​ ៤៦៨,៤លាន​នាក់​នៅ​ទូទាំង​ពិភពលោក។ រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​មាន​លក្ខណៈ​ស្រាល ហើយ​នៅ​ដំណាក់កាល​ដំបូង​ៗ ជំងឺ​នេះ​មិន​បង្ហាញ​រោគសញ្ញា​ណា​មួយ​ឡើយ។ យ៉ាង​ណា​មិញ នៅ​ពេល​ស្ថានភាព​ជំងឺ​ចាប់ផ្ដើម​ធ្ងន់ធ្ងរ​ យើង​នឹង​សង្កេត​ឃើញ​សញ្ញា​ដូច​ខាង​ក្រោម​៖ អស់​កម្លាំង ខ្សោយ វិល​មុខ​ ឈឺ​ក្បាល​ សីតុណ្ហភាព​រាងកាយ​ទាប ស្បែក​ស្លេកស្លាំង ដកដង្ហើម​ខ្លី​ៗ ឬ​ឈឺ​ទ្រូង ​ក្រចក​​ផុយ​ស្រួយ ឃ្លាន​ទឹក​កក ភេសជ្ជៈ​ត្រជាក់​ៗ ឬ​វត្ថុ​ផ្សេង​ៗ​ដែល​មិន​មែន​ជា​អាហារ ស្វែងយល់បន្ថែមតាមរយៈវីដេអូខាងក្រោម៖ https://youtu.be/RkkE7yiIUw4 យើង​អាច​បង្ការ​ជំងឺ​ស្លេកស្លាំង​ដោយ​វិធី​​ណា​ខ្លះ​? ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ១. យក​ចិត្ត​ទុក​ដាក់​លើ​រោគសញ្ញា​ ដើម្បី​បង្ការ​ជំងឺ​ស្លេកស្លាំង យើង​ចាំបាច់​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​រោគសញ្ញា​​មិន​ប្រក្រតី​មួយ​ចំនួន។ ប្រសិនបើ​យើង​សង្កេត​ឃើញ​លាមក​មាន​ឈាម​ ឬ​​មក​រដូវ​ច្រើន​​ជាង​ធម្មតា គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ។ ២. ផ្លាស់ប្ដូរ​របប​អាហារ ទន្ទឹម​នឹង​នេះ​ដែរ កង្វះ​ជាតិ​ដែក​ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​ស្លេកស្លាំង​ផង​ដែរ​។​ ហេតុ​នេះ ហើយ​ ដើម្បី​បង្ការ​ជំងឺ​ស្លេកស្លាំង​ដោយ​សារ​កង្វះ​ជាតិ​ដែក​ យើង​ចាំបាច់​ត្រូវ​បញ្ចូល​អាហារ​ដែល​សម្បូរ​ជាតិ​ដែក​ ដែល​រួម​មាន​បន្លែ​ស្លឹក​បៃតង ​សាច់​គ្មាន​ខ្លាញ់​ សាច់​មាន់ និង​ត្រី​។ [embed-health-tool-heart-rate] ៣. ញ៉ាំ​អាហារ​បំប៉ន​​ជាតិ​ដែក គ្នា​យើង​មួយ​ចំនួន​ អាច​​មាន​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹង​អាហារ​ ដែល​នាំ​ឲ្យ​ការ​ស្រូប​យក​​ជាតិ​ដែក​មាន​កម្រិត។ ក្នុង​ករណី​នេះ ការ​ញ៉ាំ​អាហារ​បំប៉ន​ជាតិ​ដែក​ គឺ​ជា​ជម្រើស​ដ៏​​ល្អ​មួយ​។ ៤. ជៀសវាង​អាហារ​ និង​ភេសជ្ជៈ​មួយ​ចំនួន​ អាហារ​ខ្លះ​ អាច​ប៉ះពាល់​ដល់​ការ​ស្រូប​យក​ជាតិ​ដែក​ […]


ជំងឺឈាមផ្សេងទៀត

គន្លឹះធម្មជាតិទាំង៦ អាចជួយបង្កើនកម្រិតគ្រាប់ឈាមអេម៉ូគ្លូបីន

អេម៉ូគ្លូបីន​ផ្ទុក​ជាតិ​ដែក​ដែល​អាច​ស្រូប​យក​អុកស៊ីសែន​ និង​ចែក​ចាយ​ពាសពេញ​រាងកាយ។ ប៉ុន្តែ​បើ​កម្រិត​អេម៉ូគ្លូបីន​ធ្លាក់​ចុះ នោះ​យើង​អាច​មាន​អាការៈ​អស់​កម្លាំង ពិបាក​ដក​ដង្ហើម​ វិល​មុខ ខ្សោយ​ មិន​ឃ្លាន​អាហារ និង​បេះដូង​លោត​ញាប់។ ក្នុង​ករណី​​​​​ដែល​​បញ្ហា​នេះ​ក្លាយ​ជា​ស្ថានភាព​រ៉ាំរ៉ៃ ​យើង​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្លេកស្លាំង​។ ដូច្នេះ​ហើយ​ ដើម្បី​បង្កើន​បរិមាណ​នៃ​ជាតិ​អេម៉ូគ្លូបីន យើង​គួរ​តែ​ផ្លាស់ប្ដូរ​របប​អាហារ​ និង​បែបបទ​រស់​នៅ​មួយ​ចំនួន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ​​​​​​១.​ ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​ កង្វះ​ជាតិ​ដែក​ ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​យើង​កើត​ជំងឺ​ស្លេកស្លាំង និង​មាន​កម្រិត​ អេម៉ូគ្លូបីន​ទាប​។ ហេតុ​នេះ​ហើយ​ ការ​បញ្ចូល​បន្លែ​ស្លឹក​​បៃតង​នៅ​ក្នុង​របប​អាហារ​ ដូចជា​ស្ពៃ​ពួយ​ឡេង​ ឆៃថាវ​ក្រហម​ ព្រម​ទាំង​ថ្លើម​សត្វ​ និង​​ស៊ុត​​ ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ។ បន្ថែម​ពី​នេះ ផ្លែឈើ​ស្រស់​​ និង​ផ្លែឈើ​ក្រៀម​ រួម​មាន​ផ្លែ​ប៉ោម​ ទទឹម ឪឡឹក គ្រាប់​ល្ពៅ គ្រាប់​លម៉ើ និង​អាល់ម៉ុន​​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បង្កើន​កម្រិត​អេម៉ូគ្លូបីន​ដូច​គ្នា។ [embed-health-tool-heart-rate] ២. បង្កើន​ការ​ញ៉ាំ​វីតាមីន​C ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ជាតិ​ដែក​ និង​វីតាមីន​C ​​គឺ​ល្អ​បំផុត​ក្នុង​ការ​ជួយ​បង្កើន​កម្រិត អេម៉ូគ្លូបីន​។ ​អាហារ​ដែល​សម្បូរ​វីតាមីន​C ​មាន​ដូចជា​ក្រូច ស្រ្តប៊ឺរី ល្ហុង ផ្កា​ខាត់​ណា​ខៀវ ​ក្រូច​ថ្លុង​ និង​​ប៉េងប៉ោះ។ ៣. បង្កើន​ការ​ញ៉ាំ​អាស៊ីដ​ហ្វូលិក ​​អាស៊ីដ​ហ្វូលិក ​ជា​វីតាមីន​B-complex ​ដែល​មាន​សារសំខាន់​ក្នុង​ការ​បង្កើត​កោសិកា​ឈាម​ក្រហម​។ […]


ជំងឺឈាមផ្សេងទៀត

ដឹងអត់? ក្រុមឈាមមួយៗសុទ្ធតែមានហានិភ័យសុខភាពផ្សេងៗគ្នា

ពិត​ណាស់​ ប្រភេទ​​ក្រុម​ឈាម​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​យល់​ច្បាស់​​ពី​ការ​​បរិច្ចាគ​ ឬ​ទទួល​ឈាម​ពី​អ្នកណា​ម្នាក់​ប្រកប​​ដោយ​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​​​​ដឹង​អំពី​ហានិភ័យ​សុខភាព​​ជាក់លាក់​​មួយ​ចំនួន​​ដូច​គ្នា​។ ១. ជំងឺ​បេះដូង ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ឈាម​ក្រុម​O មាន​ហានិភ័យ​ទាប​​ក្នុង​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង​។ កត្តា​នេះ​ពីព្រោះ​តែ​ក្រុម​ឈាម​ប្រភេទ​ផ្សេង​មាន​កូលេស្តេរ៉ូល និង​ប្រូតេអ៊ីន​កម្រិត​ខ្ពស់​ ដែល​ពាក់ព័ន្ធ​នឹង​ការ​កក​ឈាម។ ២. ជំងឺ​មហារីក​ក្រពះ​ ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​ឈាម​ប្រភេទ​A, AB និង​B ​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក​ក្រពះ​ខ្ពស់​ជាង​ក្រុម​ឈាម​ប្រភេទ​O ជា​ពិសេសអ្នក​ដែល​មាន​ក្រុម​ឈាម​A ។ ក្រុម​អ្នក​ស្រាវជ្រាវ​​យល់​ថា នេះ​ប្រហែល​មក​ពី​ការ​​ឆ្លង​មេរោគH.pylori ច្រើន​កើត​ចំពោះ​អ្នក​ដែល​មាន​ឈាម​ប្រភេទ​A។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៣. បញ្ហា​ការ​ចងចាំ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា អ្នក​ដែល​មាន​បញ្ហា​ការ​ចងចាំ​គឺ​ច្រើន​តែ​ជា​អ្នក​មាន​ក្រុម​ឈាម​ប្រភេទ​AB។ ៤. ភាពតានតឹង​ ភាពតាន​តឹង​​បង្កើន​កម្រិត​​អ័រម៉ូន​Cortisol ដែល​ជា​អ័រម៉ូន​ស្រ្តេស។ ចំពោះ​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​A ​មាន​កម្រិតអ័រម៉ូន​Cortisol ​ច្រើន​ជាង​ក្រុម​ឈាម​ប្រភេទ​ផ្សេង​ទៀត​។ ៥. ជំងឺ​គ្រុន​ចាញ់ អ្នក​ដែល​មាន​ឈាម​ប្រភេទ​O ​អាច​មិនសូវកើត​ជំងឺ​គ្រុន​ចាញ់​​។ ជា​ធម្មតា យើង​អាច​ឆ្លង​ជំងឺ​គ្រុន​ចាញ់​តាម​រយៈ​មូស​ដែល​ផ្ទុក​មេរោគ។ យ៉ាង​ណា​មិញ ប៉ារ៉ាស៊ីត​ដែល​បង្ក​មេរោគ​នេះ ពិបាក​នឹង​ភ្ជាប់​ខ្លួន​ទៅ​នឹង​កោសិកា​ឈាម​ក្រុម​O​​ណាស់​។ [embed-health-tool-bmi] អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? ៦. ដំបៅ​ក្រពះ ចំណែក​ឯ​បញ្ហា​ដំបៅ​ក្រពះ​ អាច​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ស្រទាប់​ក្រពះ […]


ជំងឺឈាមផ្សេងទៀត

ក្រុមឈាមមានប៉ុន្មានប្រភេទ? អ្នកណាខ្លះអាចបរិច្ចាកឈាមបាន?

ក្រុម​ឈាម​មាន​៤​ប្រភេទ គឺ​ក្រុម​ឈាម​A, B, AB ​និង​ក្រុម​ឈាម​O ហើយ​ក្រុម​ឈាម​ទាំង​នេះ​ត្រូវ​បាន​​កំណត់​​ដោយ​ហ្សែន​​ដែល​ទទួល​បាន​ពី​ឪពុក​ម្ដាយ​។ ក្រុម​ឈាម​នីមួយ​ៗ​ អាច​មាន​រ៉េស៊ីស​វិជ្ជមាន​ ឬអវិជ្ជមាន ដែល​មាន​ក្រុម​ឈាម​សរុប​ចំនួន​​៨​​ប្រភេទ​។ អង់ទីករ និង​អង់ទីហ្សែន ឈាម​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កោសិកា​ឈាម​ក្រហម​ កោសិកា​ឈាម​ស និង​ប្លាកែត​នៅ​ក្នុង​ប្លាស្មា។ ក្រុម​ឈាម​របស់​យើង​ត្រូវ​បាន​សម្គាល់​ដោយ​អង់ទីករ និង​អង់ទីហ្សែន​នៅ​ក្នុង​ឈាម។ អង់ទីករ​ជា​ប្រូតេអ៊ីន​ដែល​មាន​នៅ​ក្នុង​ប្លាស្មា ​ជា​ផ្នែក​មួយ​​នៃ​ការ​ការពារ​ធម្មជាតិ​របស់​រាងកាយ។ អង់ទីករ​​ស្គាល់​វត្ថុ​ចម្លែក​ ដូចជា​ពពួក​មេរោគ និង​បញ្ជូន​សញ្ញា​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ ដើម្បី​បំផ្លាញ​​មេរោគ​ទាំង​នោះ។ ចំណែក​អង់ទីហ្សែន​ជា​ម៉ូលេគុល​ប្រូតេអ៊ីន​ដែល​មាន​នៅ​លើ​ផ្ទៃ​ខាង​លើ​នៃ​កោសិកា​ឈាម​ក្រហម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ប្រព័ន្ធ​ABO ​មាន​ក្រុម​ឈាម​សំខាន់​ៗ​ចំនួន​៤ ដែល​កំណត់​ដោយ​ប្រព័ន្ធ​ABO៖ ក្រុម​ឈាម​A៖ មាន​អង់ទីករ​នៅ​លើ​កោសិកា​ឈាម​ក្រហម​ និង​អង់ទីហ្សែន​នៅ​ក្នុង​ប្លាស្មា ក្រុម​ឈាមB៖ មាន​អង់ទីករ​ និង​អង់ទីហ្សែន​នៅ​ក្នុង​ប្លាស្មា ក្រុម​ឈាមO៖ មិន​មាន​អង់ទីហ្សែន ប៉ុន្តែ​​មាន​ទាំង​អង់ទីករ​ប្រឆាំង​នឹង​ក្រុម​ឈាម​A និង​ក្រុម​ឈាមB​នៅ​ក្នុង​ប្លាស្មា ក្រុម​ឈាមAB៖ មាន​ទាំង​​អង់ទីហ្សែនA និង​B​ ប៉ុន្តែ​មិន​មាន​អង់ទីករ​​ ការ​បញ្ចូល​ឈាម​ដែល​ខុស​ក្រុម​ឈាម​ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ឧទាហរណ៍ ប្រសិនបើ​ក្រុម​ឈាម​B ផ្ដល់​ឈាម​ទៅ​ឲ្យ​ក្រុម​ឈាម​A នោះ អង់ទីករ​ប្រឆាំង​នឹង​ក្រុម​ឈាម​A ​នឹង​វាយ​ប្រហារ​កោសិកា​ក្រុម​ឈាម​A។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត […]


ជំងឺស្លេកស្លាំង

Aplastic Anemia ជាជំងឺកម្រ តែអាច​មានគ្រោះថ្នាក់ធ្ងន់ធ្ងរ គ្នាយើងគួរប្រយ័ត្ន!

ជំងឺ​Aplastic Anemia  ជា​ជំងឺ​កម្រ​មួយ​ ប៉ុន្តែ​​អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​ខួរ​ឆ្អឹង​ មិន​អាច​ផលិត​កោសិកា​ឈាម​ថ្មី​ៗ​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​រាងកាយ​បំពេញ​មុខងារ​ប្រក្រតី។ ជំងឺ​នេះ អាច​វិវត្ត​យ៉ាង​ឆាប់​រហ័ស ឬ​យឺតយ៉ាវ និង​អាច​ស្រាល​ ឬ​ធ្ងន់ធ្ងរ។ បច្ចុប្បន្ន​នេះ យើង​មិន​អាច​បង្ការ​ជំងឺAplastic Anemia​នេះ​បាន​ទេ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! អ្វី​ទៅ​ជា​រោគសញ្ញា​នៃ​ជំងឺAplastic Anemia​? អស់កម្លាំង បង្ក​រោគ​ដែល​មាន​រយៈពេល​យូរ​ ងាយ​ជាំ ឬ​​ងាយ​ចេញ​ឈាម​ ជំងឺAplastic Anemia​​បណ្ដាល​មក​ពី​អ្វី​? ​ជំងឺAplastic Anemia​ ​បណ្ដាល​មក​ពី​ការ​ខូច​កោសិកា​ដើម​នៅ​ក្នុង​ខួរ​ឆ្អឹង។ មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ខូច​ខួរ​ឆ្អឹង គឺ​ដោយ​សារ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​វាយប្រហារ និង​បំផ្លាញ​កោសិកា​ដើម​នៅ​ក្នុង​ខួរ​ឆ្អឹង។ មូលហេតុ​ដទៃ​ទៀត​នៃ​ជំងឺAplastic Anemia រួម​មាន​ថ្នាំ​មួយ​ចំនួន​ ដែល​ប្រើ​ក្នុង​ការ​ព្យាបាល​ដោយ​​គីមី និង​ការ​ប៉ះពាល់​នឹង​ជាតិ​ពុល​ ឬ​សារធាតុ​គីមី​នៅ​ក្នុង​បរិស្ថាន។ [embed-health-tool-heart-rate] អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? ​យើង​អាច​ព្យាបាល​​​​​​ជំងឺAplastic Anemia​ដោយ​របៀប​ណា​? ការ​ព្យាបាល​ជំងឺAplastic Anemia​រួម​មាន​៖ ​ប្ដូរ​ឈាម​ និង​ខួរ​ឆ្អឹង​ […]


ជំងឺស្លេកស្លាំង

ជំងឺស្លេកស្លាំងដោយបែកគ្រាប់ឈាមក្រហម បណ្ដាល​មក​ពីបញ្ហាទាំងនេះ

ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម ជា​ជំងឺ​មួយ​ដែល​កោសិកា​ឈាម​ក្រហម​ត្រូវ​បំផ្លាញ​លឿន​ជាង​​ការ​ផលិត។ ជាក់​ស្ដែង កោសិកា​ឈាម​ក្រហម​ដឹកនាំ​អុកស៊ីសែន​​ទៅ​គ្រប់​ផ្នែក​ទាំង​អស់​នៃ​រាងកាយ ប៉ុន្តែ​ប្រសិនបើ​​បរិមាណ​កោសិកា​ឈាម​​ទាប​ជាង​ធម្មតា នោះ​យើង​អាច​មាន​ជំងឺ​ស្លេកស្លាំង។ យ៉ាង​ណា​មិញ​ ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម អាច​កើត​ឡើង​ដោយ​សារ​តែ​តំណ​ពូជ ឬ​​កើត​ឡើង​ដោយ​ឯកឯង។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម​​បណ្ដាល​មក​​ពី​អ្វី​? ក្រៅ​ពី​តំណ​ពូជ រាងកាយ​យើង​អាច​បង្កើត​កោសិកា​​ឈាម​ក្រហម​ធម្មតា ប៉ុន្តែ​ត្រូវ​បាន​បំផ្លាញ​​នៅ​ពេល​ក្រោយ ដោយ​សារ​តែ​៖ ការ​ឆ្លង​មេរោគ​ជាក់លាក់ ​ការប្រើប្រាស់​ថ្នាំ ដូចជា​ថ្នាំផ្សះ ​ថ្នាំ​ប្រឆាំង​នឹង​គ្រុន​ចាញ់​។ ជំងឺ​មហារីក​ឈាម​ ជំងឺភាព​ស៊ាំ​ប្រឆាំង​ខ្លួន​ឯង ដុំ​សាច់​ ប្រឹសបេះដូងសិប្បនិមិ្មត្ត​ដែល​​បំផ្លាញ​កោសិកា​ឈាម​ក្រហម​​ នៅ​ពេល​ដែល​ចេញ​ពី​បេះដូង ប្រតិកម្ម​ធ្ងន់ធ្ងរ​ចំពោះ​ការ​បញ្ចូល​ឈាម។ [embed-health-tool-heart-rate] រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម ស្បែក​ស្លេកស្លាំង ទឹក​នោម​ពណ៌​​ខ្មៅ​ គ្រុន​ក្ដៅ​ ខ្សោយ​ វិលមុខ វង្វេង​ស្មារតី លំពែង និង​ថ្លើម​រីក​ធំ ចង្វាក់​បេះដូង​លោត​ញាប់​ សំឡេង​បេះដូង​ខុសពីធម្មតា​​ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? យើង​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហមបាន​ឬ​អត់​? ពិត​ណាស់ ជំងឺ​ស្លេកស្លាំងដោយ​​បែក​គ្រាប់​ឈាម​ក្រហម​ កើត​ឡើង​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ដែល​យើង​ពិបាក​នឹង​គ្រប់គ្រង​បាន។ […]


ជំងឺឈាមផ្សេងទៀត

បញ្ហាស្ទះដុំកំណកឈាមក្នុងសួតបណ្តាលមកពីអ្វី? បង្ការដោយរបៀបណា?

ជំងឺ​​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត គឺ​ជា​ការ​ស្ទះ​​ភ្លាម​ៗ​នៅ​ក្នុង​សរសៃ​ឈាម​​សួត​។ ជា​ធម្មតា បញ្ហា​នេះ​កើត​ឡើង​នៅ​ពេល​ដែលដុំ​កំណក​ឈាម​​ដាច់​ចេញ និង​​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ទៅ​កាន់​សួត​។ ជំងឺ​​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត ជា​ស្ថានភាព​ធ្ងន់ធ្ងរ​ដែល​អាច​បណ្ដាល​ឲ្យ​៖ ខូច​សួត​ជា​រៀង​រហូត​ កម្រិត​អុកស៊ីហ្សែន​ចុះទាប​នៅ​ក្នុង​ឈាម​ ខូច​សរីរាង្គ​ផ្សេង​ទៀត​នៅ​ក្នុង​រាងកាយ​ ដោយ​សារ​តែ​ខ្វះ​អុកស៊ីហ្សែន​។ អ្នក​ណា​ខ្លះ​ងាយ​ប្រឈម​នឹង​ជំងឺ​​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត​? យើង​គ្រប់​គ្នា​ សុទ្ធ​តែ​​អាច​កើត​ជំងឺ​មួយ​នេះ ប៉ុន្តែ​អ្នក​ដែល​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខាង​ក្រោម​ ងាយ​ប្រឈម​នឹង​ជំងឺ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត​​កាន់​តែ​ខ្ពស់​៖ ធ្លាប់​ធ្វើការ​វះកាត់ ពិសេស​វះកាត់​ផ្លាស់ប្ដូរ​សន្លាក់ ជំងឺ​មហារីក​ ជំងឺ​បេះដូង ជំងឺ​សួត​ បាក់​ឆ្អឹង​ត្រគាក ឬ​ជើង​ ឬ​មាន​របួស​ផ្សេង​ទៀត​ ប្រើប្រាស់​ថ្នាំ​អ័រម៉ូន​ ដូចជា​ថ្នាំ​ពន្យារ​កំណើត ​មាន​ផ្ទៃពោះ និង​សម្រាល​កូន​ កត្តា​អាយុ​ មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ​ ធាត់​ជ្រុល ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! រោគសញ្ញា​នៃ​ជំងឺ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត​មាន​អ្វី​ខ្លះ? អ្នក​ជំងឺ​ស្ទះ​ដុំ​កំណក​ឈាម​ក្នុង​សួត​​ប្រហែល​ពាក់​កណ្ដាល​មិន​បង្ហាញ​រោគសញ្ញា​ឡើយ​។ ​យ៉ាង​ណា​មិញ រោគសញ្ញា​នៃ​ជំងឺ​នេះ រួម​មាន​ហត់​ ចុក​ទ្រូង ឬ​ក្អក​ចេញ​ឈាម​។ ចំណែក​ឯ​រោគសញ្ញា​នៃ​កំណក​ឈាម​ រួម​មាន​ ហើម​ ឈឺចាប់ និង​ក្រហម​នៅ​ជើង។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? […]


ជំងឺឈាមផ្សេងទៀត

ធ្លាក់ឈាមច្រើន ឬធ្លាក់ឈាមមិនប្រក្រតីពេលមករដូវ អាចជាសញ្ញានៃវិបត្តិឈាមកើតលើស្រ្តី

ជំងឺ​វិបត្តិ​ឈាម និង​វិបត្តិ​កំណក​ឈាម​​កើត​លើ​ទាំង​​បុរស​ និង​ស្ត្រី​ ប៉ុន្តែ​ជំងឺ​ទាំង​នេះ​បាន​ក្លាយ​​ជា​បញ្ហា​​សុខភាព​ចម្បង​ចំពោះ​ស្ត្រី ពីព្រោះ​​វា​អាច​​ប៉ះពាល់​ដល់​សុខភាព​បន្ត​ពូជ និង​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​​។ ​យោង​តាម​ទិន្នន័យ​បច្ចុប្បន្ន​បាន​ប៉ាន់​ប្រមាណ​ថា ១%​នៃ​ស្ត្រី​នៅ​សហរដ្ឋ​អាមេរិក អាច​មាន​​វិបត្តិ​ហូរ​ឈាម​ដោយ​មិន​ដឹង​ខ្លួន។ ជាក់ស្ដែង ជំងឺ​វិបត្តិ​ឈាម​​ទូទៅ​បំផុត​ដែល​ប៉ះពាល់​ដល់​ស្ត្រី គឺ​ជំងឺ​Von Willebrand ​​ដែល​ធ្វើ​ឲ្យ​​កើត​មាន​កង្វះ ឬ​ពិការ​ភាព​នៃ​សមត្ថភាព​របស់​រាងកាយ​​ក្នុង​ការ​ផលិត​​ប្រូតេអ៊ីន​ជាក់លាក់​​ជួយ​ឲ្យ​មាន​កំណក​ឈាម។ ទោះ​បី​ជា​ជំងឺ​Von Willebrand ​​​កើត​ឡើង​​​​ចំពោះ​បុរស​ និង​ស្ត្រី​​ស្មើ​គ្នា​ក៏​ដោយ​ ប៉ុន្តែ​ស្ត្រី​អាច​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​សម្គាល់​​រោគសញ្ញា​នៃ​ជំងឺ​នេះ​បាន នៅ​ពេល​ដែល​មាន​ការ​ធ្លាក់​ឈាម​ច្រើន​ ឬ​មិន​ប្រក្រតី​នៅ​អំឡុង​ពេល​មក​រដូវ និង​ក្រោយ​សម្រាល​កូន​រួច។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ជាមួយ​គ្នា​នេះ​ដែរ ជំងឺ​នេះ និង​ជំងឺ​វិបត្តិ​ឈាម​ផ្សេង​ទៀត ក៏​អាច​​បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​​ការ​បាត់បង់​គភ៌​ម្ដង​ហើយ​ម្ដង​ទៀត ការ​ចេញ​ឈាម​ខ្លាំង​អំឡុង​ពេល​ធ្វើ​ធ្មេញ ​ឈាម​ច្រមុះ​ញឹកញាប់​ និង​ហូរ​ឈាម​ច្រើន​អំឡុង​ពេល​ ឬ​ក្រោយ​ពេល​វះកាត់។ អត្ថបទគួរអាន៖ មូលហេតុអ្វីអូនតូចឧស្សាហ៍ហើមកូនកណ្តុរ? ដឹងទេ! បាត់បង់ឈាមប៉ុណ្ណេះលីត្រ យើងអាចបាត់បង់ជីវិតបាន មានរបួស ឬ​មុត ហូរឈាម​យូរ អាចមានជំងឺឈាមក្រកក គ្រាប់ឈាមសឡើងច្រើន កើតមហារីកឈាមមែនទេ? មានអត់ ជំងឺឈាមស ស៊ីឈាមក្រហម? ស្ត្រី​ដែល​មាន​ឈាម​រដូវ​ច្រើន ​ឬ​កើត​ជំងឺVon Willebrand មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្លេកស្លាំង ឈឺចាប់​អំឡុង​ពេល​មក​រដូវ ​ទទួល​ការ​បញ្ចូល​ឈាម​ ​ព្រម​ទាំង​ប៉ះពាល់​ដល់​ស្ថានភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ថែម​ទៀត​ផង​។ ក្រៅ​ពី​ជំងឺ Von […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស