ខ្វះជាតិកាល់ស្យូមក្នុងឈាម (Hypocalcemia) មានន័យថាកម្រិតកាល់ស្យូមក្នុងឈាមថយចុះ ដែលមិនអាចបំពេញតម្រូវការប្រើប្រាស់របស់រាងកាយគ្រប់គ្រាន់។ អាការៈបែបនេះ ប្រសិនបើយើងមិនយកចិត្ដទុកដាក់ អាចបណ្ដាលឲ្យសុខភាពយើងប្រឈមជំងឺផ្សេងៗច្រើន។
ខ្វះជាតិកាល់ស្យូមក្នុងឈាម (Hypocalcemia) មានន័យថាកម្រិតកាល់ស្យូមក្នុងឈាមថយចុះ ដែលមិនអាចបំពេញតម្រូវការប្រើប្រាស់របស់រាងកាយគ្រប់គ្រាន់។ អាការៈបែបនេះ ប្រសិនបើយើងមិនយកចិត្ដទុកដាក់ អាចបណ្ដាលឲ្យសុខភាពយើងប្រឈមជំងឺផ្សេងៗច្រើន។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
កង្វះជាតិកាល់ស្យូមក្នុងឈាម ក្នុងដំណាក់កាលដំបូងមិនបង្ហាញរោគសញ្ញាណាគួរកត់សម្គាល់នោះទេ។ ករណីខ្លះបញ្ហានេះ កើតឡើងក្នុងរយៈពេលខ្លីហើយបាត់ទៅវិញដោយខ្លួនឯង ប៉ុន្ដែបើកើតឡើងអូសបន្លាយរយៈពេលយូរ នឹងស្ដែងចេញរោគសញ្ញាផ្សេងៗ និងបង្កផលលំបាកដល់រាងកាយមួយចំនួនផងដែរ។
អ្នកដែលមានកង្វះជាតិកាល់ស្យូមក្នុងឈាមអាចជួបប្រទះ ចុះខ្សោយសាច់ដុំ ការឈឺចាប់សាច់ដុំ ការរមួលក្រពើ និងឈឺចាប់ត្រង់ភ្លៅ និងដៃ នៅពេលធ្វើចលនា។ បន្ថែមពីនេះអ្នកជំងឺអាចមានអាការៈស្ពឹកដៃជើង ព្រមទាំងជុំវិញមាត់។
ថយចុះជាតិកាល់ស្យូមក៏អាចបណ្ដាលឲ្យអ្នកជំងឺជួបអាការៈ អស់កម្លាំង បាត់បង់ថាមពល អារម្មណ៍ស្ពឹកស្រពន់ នឹងឈានដល់ការគេងមិនលក់។ លើសពីនេះ អ្នកជំងឺអាចមានអាការៈឈឺក្បាល វិលមុខ ឬភ្លេចភ្លាំងច្រើន។
អ្នកជំងឺខ្លះអាចប្រឈមនឹងអាការៈស្បែកស្ងួត ជ្រុះសក់ ងាយរលាក បើធ្ងន់ធ្ងរអាចចេញកន្ដួលរមាស់លើស្បែក ឈានដល់ការកើតជំងឺសើស្បែក (psoriasis)។
សុខភាពឆ្អឹងត្រូវការជាតិកាល់ស្យូមជាចាំបាច់ ដើម្បីបំពេញតម្រូវការលូតលាស់ និងភាពរឹងមាំ មិនត្រឹមតែប៉ុណ្ណោះឆ្អឹងក៏មានមុខងារសំខាន់ជួយរក្សាបរិមាណសារធាតុសំខាន់នេះផងដែរ។ នៅពេលបរិមាណកាល់ស្យូមទាប ខណៈដែលរាងកាយត្រូវការប្រើប្រាស់ច្រើន នោះវានឹងបង្វែរសារធាតុនេះ ចេញពីឆ្អឹង ទើបបណ្ដាលកំហាប់ឆ្អឹងគ្មានភាពរឹងមាំ។
អ្នកបាត់បង់កាល់ស្យូមងាយប្រឈមបញ្ហាផ្នែកសុខភាពផ្លូវចិត្ដ ដូចជា អារម្មណ៍ស្មុគស្មាញ កើតស្ដ្រេស និងថប់បារម្ភ។ ក្នុងស្ថានភាពបែបនេះអ្នកជំងឺត្រូវទៅជួបពិភាក្សាជាមួយគ្រូពេទ្យ និងព្យាបាលឲ្យលឿនបំផុត ព្រោះការកើតមានអារម្មណ៍តានតឹងច្រើន ក៏អាចឈានឲ្យប៉ះពាល់ទៅដល់ការឡើងសម្ពាធឈាមផងដែរ។
ជាក់ស្ដែងណាស់ រាងកាយរបស់យើងមិនអាចផលិតសារធាតុនេះបានដោយខ្លួនឯងទេ ដូច្នេះយើងមានតែពឹងផ្អែកលើ របបអាហារ និង សារធាតុបំប៉នពីខាងក្រៅជំនួយទើបបាន។ អាហារទាំងនោះមានដូចជា ទឹកដោះគោ បន្លែបៃតង បន្លែភ្លៅកង្កែប កូនស្ពៃ និងស្លឹកសណ្ដែក សុទ្ធតែមានផ្ទុកកាល់ស្យូមជាច្រើន ហេតុនេះយើងគួរញ៉ាំបន្លែទាំងអស់នោះឲ្យបានច្រើន។
គ្រាប់ធញ្ញជាតិម្យ៉ាង ហៅថា Millet និងគ្រាប់ល្ង ត្រូវគេរកឃើញថា មានផ្ទុកជាតិកាល់ស្យូមជាច្រើន យើងគួរញ៉ាំប្រភេទអាហារទាំងនេះ ឲ្យបានច្រើន។ចំពោះផ្លែឈើវិញយើងគួរញ៉ាំឲ្យបានច្រើនជាពិសេសផ្លែឈើ មានផ្ទុកវីតាមីន C ។

អត្ថបទពាក់ព័ន្ធ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hypoparathyroidism https://www.nhs.uk/conditions/hypoparathyroidism/
Relation Between Low Calcium Intake, https://www.ahajournals.org/doi/full/10.1161/01.HYP.35.5.1154
What is hypocalcemia? https://my.clevelandclinic.org/health/diseases/23143-hypocalcemia
Low calcium levels https://www.cancerresearchuk.org/about-cancer/coping/physically/blood-calcium/low-calcium-levels
What is a Calcium Blood Test? https://medlineplus.gov/lab-tests/calcium-blood-test/
កំណែប្រែបច្ចុប្បន្ន
04/10/2022
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ