backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ខ្វះសារធាតុចិញ្ចឹមសំខាន់ពីរមុខនេះ ឆ្អឹងកូនខ្សោយ អត់មាំ អន់កម្ពស់ ឯធ្មេញក៏មានបញ្ហា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 19, 2019

ខ្វះសារធាតុចិញ្ចឹមសំខាន់ពីរមុខនេះ ឆ្អឹងកូនខ្សោយ អត់មាំ អន់កម្ពស់ ឯធ្មេញក៏មានបញ្ហា

កាល់ស្យូម និងវីតាមីន D ជាប្រភេទវីតាមីនជួយឆ្អឹង និងធ្មេញកូនលូតលាស់ល្អ រឹងមាំ។ សារធាតុចិញ្ចឹមទាំងនេះមានទំនាក់ទំនងនឹងគ្នា មិនអាចអត់មួយណាបាននោះទេ ដោយសារតែរាងកាយត្រូវការវីតាមីន D ដើម្បីស្រូបយកកាល់ស្យូមសម្រាប់ទ្រទ្រង់ដល់ការលូតលាស់ឆ្អឹង និងធ្មេញ។

១- ប្រភពនៃកាល់ស្យូម

លោកវេជ្ជបណ្ឌិតឯកទេសរោគកុមារនៃមន្ទីរពេទ្យកុមារជាតិ អ៊ុន យូ បានឲ្យដឹងថា កាល់ស្យូម ដើរតួនាទីសំខាន់ក្នុងការទ្រទ្រង់រាងកាយឲ្យរឹងមាំ ធ្វើឲ្យឆ្អឹង និងធ្មេញមានសុខភាពល្អ ជាសារធាតុបញ្ចេញអង់ស៊ីម និងអ័រម៉ូន ធ្វើឲ្យប្រព័ន្ធប្រសាទ និងសាច់ដុំដំណើរការបានល្អ។ ក្រៅពីជួយឲ្យឆ្អឹងរឹងមាំ ធ្មេញលូតលាស់ល្អ កាល់ស្យូមមានមុខងារសំខាន់ជួយរក្សាកម្តៅក្នុងខ្លួនក្មេង។

ម៉ាក់ប៉ាភាគច្រើនប្រហែលជាបានដឹងហើយថា ទឹកដោះគោសម្បូរទៅដោយជាតិកាល់ស្យូម ប៉ុន្តែក្រៅពីទឹកដោះគោគ្រប់ប្រភេទ និងផលិតផលពីទឹកដោះគោ កាល់ស្យូមក៏មាននៅអាហារមួយចំនួនដែរ។

– ទឹកដោះគោ

– យ៉ាអួ

– ឈីស

– តៅហ៊ូ

– ស៊ុត

– ត្រីសាឌីន ត្រីសាលម៉ុន

– សណ្តែកសៀង សណ្តែកខៀវ

– ប្រូខូលី បន្លៃបៃតង

– ល្ង គ្រាប់អាល់ម៉ុន។

វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេសរោគកុមារ

២- ប្រភពនៃវីតាមីន D

វីតាមីន D អាចធ្វើឲ្យឆ្អឹងរឹងមាំ ព្រោះជួយរាងកាយស្រូបយកកាល់ស្យូមបានច្រើន។ ពន្លឺព្រះអាទិត្យនៅពេលព្រឹក ជាប្រភពនៃវីតាមីន D ដ៏ល្អបំផុត អ៊ីចឹងហើយបានកូនកើតមក គ្រូពេទ្យតម្រូវឲ្យយកកូនមកហាលពន្លឺថ្ងៃពេលព្រឹកឲ្យបានកន្លះម៉ោង ដើម្បីឆ្អឹងកូនរឹងមាំផង ចៀសផុតពីជំងឺខាន់លឿងផង។

ក្រៅពីពន្លឺព្រះអាទិត្យ វីតាមីន D ក៏មាននៅក្នុងអាហារមួយចំនួនខាងក្រោមនេះ៖

– ត្រីសាលម៉ុន

– ត្រីធូណា

– ថ្លើម

– ស៊ុតពណ៌ក្រហម

– គ្រាប់ធញ្ញជាតិ

– សណ្តែកសៀង

– ទឹកក្រូច។

អត្ថ​បទពាក់ព័ន្ធ៖

៣- បរិមាណកាល់ស្យូមក្មេងត្រូវការ

អ្នកជំនាញអាហារូបត្ថម្ភ និងជាអនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភនៃមន្ទីរពេទ្យកុមារជាតិ លោកស្រី វេជ្ជបណ្ឌិត ហួរ ដានេ បានណែនាំឲ្យម៉ាក់ប៉ាទាំងអស់ដែលចង់ឲ្យឆ្អឹងកូនរឹងមាំ កូនលូតកម្ពស់បានល្អ ត្រូវតែឲ្យកូនញ៉ាំអាហារសម្បូរជាតិកាល់ស្យូមឲ្យបានច្រើន ញ៉ាំបន្លែផ្លែឈើឲ្យបានគ្រប់មុខ ត្រូវនាំកូនហាត់ប្រាណឲ្យបានញឹកញាប់។

ចំណីដែលចាំបាច់សម្រាប់កុមារលូតកម្ពស់ ឆ្អឹងរឹងមាំ មិនអាចខ្វះបាន គឺទឹកដោះគោ ឬយ៉ាអួ ហើយត្រូវឲ្យកូនញ៉ាំ ឬផឹក ២ ដង/ថ្ងៃ ដោយផឹកពេលព្រឹក ១ កែវ និងល្ងាច ១ កែវជាប្រចាំ ហើយវិធីនេះអនុវត្តចំពោះកុមារមានអាយុចាប់ពី ២ ឆ្នាំឡើងទៅ។

– ក្មេងអាយុ ១-៣ ឆ្នាំ គួរទទួលជាតិកាល់ស្យូមយ៉ាងតិច ៧០០ មិល្លីក្រាម/ថ្ងៃ

– ក្មេងអាយុ ៤-៨ ឆ្នាំ គួរទទួលជាតិកាល់ស្យូមយ៉ាងតិច ១.០០០ មិល្លីក្រាម/ថ្ងៃ

– ក្មេងអាយុ ៩-១៨ ឆ្នាំ គួរទទួលជាតិកាល់ស្យូមយ៉ាងតិច ១.៣០០ មិល្លីក្រាម/ថ្ងៃ។

ហួរ ដានេ
វេជ្ជបណ្ឌិត ហួរ ដានេ អនុប្រធាននាយកដ្ឋានអាហារូបត្ថម្ភ

៤- កង្វះជាតិកាល់ស្យូម និងវីតាមីន D ប៉ះពាល់អ្វីខ្លះ?

កង្វះជាតិកាល់ស្យូម និងវីតាមីន D ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ឆ្អឹង និងធ្មេញ ការកន្ត្រាក់សាច់ដុំ ប្រព័ន្ធប្រសាទ និងបញ្ហាជាច្រើនទៀត។ ទាក់ទងនឹងឆ្អឹង កាលណាខ្វះកាល់ស្យូម ធ្វើឲ្យឆ្អឹងខ្សោយ អាចវិវត្តទៅជាខូចរូបរាងរបស់ឆ្អឹង ដូចជា ជំងឺពាក់ព័ន្ធឆ្អឹង ហៅថា Rickets (ដោយសារខ្វះជាតិកាល់ស្យូម វីតាមីន D និងផូស្វាត) ជាដើម។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម