home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ទម្លាប់អាក្រក់មួយចំនួន បណ្ដាលឲ្យពុកឆ្អឹងទាំងនៅវ័យក្មេង

ទម្លាប់អាក្រក់មួយចំនួន បណ្ដាលឲ្យពុកឆ្អឹងទាំងនៅវ័យក្មេង

ក្នុងវិស័យ​វេជ្ជសាស្ត្រ ខែ​តុលានេះ ជាខែ​ស្វែងយល់​ពីជំងឺពុកឆ្អឺង (Osteoporosis Awareness Month) ហើយ “Hello គ្រូពេទ្យ” នឹង​ជម្រាប​ជូន​មូលហេតុ និង​ទម្លាប់​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​យើង​ពុកឆ្អឹង​ទាំង​នៅ​វ័យ​ក្មេង។

១. អាហារប្រៃ

អាហារ​ប្រៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ ដូចជា ពពួក​សាច់​ប្រឡាក់ ត្រី​ប្រឡាក់ សុទ្ធតែ​បណ្ដាល​ឲ្យ​ពុកឆ្អឹង។ ជាតិប្រៃ ឬសូដ្យូម មិនថា ដោយផ្ទាល់ ឬប្រយោល​ទេ មាន​ឥទ្ធិពល​លើ​តម្រងនោម ក្នុងការ​ស្រូប​កាល់ស្យូម​ឡើង​វិញ ហើយ​វាបណ្ដាល​ឲ្យ​លើស​បរិមាណ​កាល់ស្យូម​យ៉ាងខ្លាំង។ បញ្ហានេះពាក់ព័ន្ធ​ជាមួយ​ការ​ធ្វើមេតាប៉ូលិស​សមាសធាតុ​កាល់ស្យូម ចេញពី​ឆ្អឹង។ តាម​ការណែនាំ យើង​គួរ​ញ៉ាំ​ជាតិ​ប្រៃ ឬសូដ្យូម ប្រមាណ ២,៣​ក្រាម/ថ្ងៃ ឬប្រមាណ ១​ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ។

២. ភេសជ្ជៈ​ប្រភេទ Soft Drink

ភេសជ្ជៈ Soft Drink ជាទូទៅ ត្រូវស្គាល់​ថា ជាភេសជ្ជៈ​មាន​សមាសធាតុ​ស្ករ​ច្រើន ដែល​វាបណ្ដាល​ឲ្យ​ដង់ស៊ីតេ​ឆ្អឹងធ្លាក់ចុះ។ ក្រៅពី​សមាសធាតុ​ស្ករ សមាសធាតុ​ផូស្វ័រ និង​កាហ្វេអ៊ីន ក៏បណ្ដាល​ឲ្យ​កម្រិត​កាល់ស្យូម ក្នុង​រាងកាយ មាន​អតុល្យភាព​ផងដែរ។

ក្រៅពី Soft Drink ពពួក​គ្រឿងស្រវឹង (អាល់កុល) ក៏បង្ក​ផលប៉ះពាល់​ដល់​ឆ្អឹង​ដែរ ដោយ​វារារាំង​ការស្រូប​កាល់ស្យូម​របស់​រាងកាយ។ ជាតិ​ពុល ដែល​មាន​នៅក្នុង​គ្រឿងស្រវឹង បាន​សម្លាប់​កោសិកា​បង្កើត​ឆ្អឹង និង​បំផ្លាញ​សរសៃប្រសាទ ដែល​គ្រប់គ្រង​តុល្យភាព និង​ការពារ​លំនឹង​របស់​មនុស្ស។

សម្រាប់​ស្រីៗ ដែល​ផឹកគ្រឿងស្រវឹង​ច្រើន អាច​មាន​បញ្ហា​រដូវមិន​ទៀង ដែល​ជាកត្ដាមួយ ធ្លាក់ចុះ​អ័រម៉ូន Oestrogen និង​កើនឡើង​ហានិភ័យ​នៃការ​ពុកឆ្អឹង។ ចំណែក​ប្រុសៗ អាច​កកើត​អ័រម៉ូន Testosterone តិច ហើយ​វាក៏​បណ្ដាល​ឲ្យ​ការ​ផលិត​កោសិកា​ឆ្អឹង​តិច​ផងដែរ។

៣. ​ស្ត្រេស

បញ្ហា​ស្ត្រេស​បណ្ដាល​ឲ្យខូចឆ្អឹង ហាក់បីដូច​ជាចម្លែក​បន្ដិច ប៉ុន្ដែ​វាជាការពិត។ នៅពេល​យើង​ជួប​បញ្ហា​ស្ត្រេស រាងកាយ​របស់​យើង ផលិត​អ័រម៉ូន Cortisol ហើយ​អ័រម៉ូននេះ រារាំង​ការ​កកើត​ឆ្អឹង និង​បង្កើន​ការ​ពុកឆ្អឹង។ ក្នុង​ករណី​បញ្ហា​ស្ត្រេសរ៉ាំរ៉ៃ ប្រតិកម្ម​ក្រពេញ Hypothalamic-Hituitary-Adrenal (HPA) Axis រារាំង​ការ​កកើត​អ័រម៉ូន Gonadal និង​អ័រម៉ូន​ផ្សេងៗ​ទៀត ហើយ​វា​បង្កើន​កម្រិត​រលាក​នៅ​ក្នុង​រាងកាយ ដែល​រារាំង​ការកកើត​ឆ្អឹង និង​បណ្ដាល​ឲ្យ​ឆ្អឹងចុះខ្សោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 21/10/2019
ត្រួតពិនិត្យដោយ ដេត ធន្នី