សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!
របបអាហារប្រចាំថ្ងៃមានសារៈសំខាន់ណាស់ ចំពោះសុខភាពទូទៅ ជាពិសេសសម្រាប់អ្នកដែលចង់គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ ក៏ដូចជាទទួលបានថាមពលស្វាហាប់ក្នុងពេលតែមួយ។ ខាងក្រោមនេះ ជាសារធាតុចិញ្ចឹមសំខាន់ៗទាំង៣មុខ ដែលអ្នកជំងឺទឹកនោមផ្អែមមិនគួរមើលរំលង! សារធាតុចិញ្ចឹមសំខាន់ៗទាំង៣សម្រាប់អ្នកជំងឺទឹកនោមផ្អែម ១. ជាតិសរសៃ ជាតិសរសៃអាចជួយគ្រប់គ្រងកម្រិតជាតិគ្លុយកូសក្នុងឈាម និងកាត់បន្ថយការស្រូបយកជាតិស្ករបានយ៉ាងមានប្រសិទ្ធភាព នេះបើយោងតាមការសិក្សាដែលចេញផ្សាយដោយបណ្ណាល័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រសាធារណៈ។ ជាក់ស្តែង ជាតិសរសៃមាន២ប្រភេទ គឺជាតិសរសៃរលាយ និងមិនរលាយ។ ចំពោះជាតិសរសៃរលាយមាននៅក្នុងផ្លែឈើ សណ្តែក និងអាវ័ន (Oats) និងជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដោយកាត់បន្ថយកម្រិតជាតិស្ករក្នុងចរន្តឈាម។ រីឯជាតិសរសៃមិនរលាយ មាននៅក្នុងគ្រាប់ធញ្ញជាតិ ដែលជួយដល់ការរំលាយអាហារ ព្រមទាំងជួយគ្រប់គ្រងទម្ងន់បានយ៉ាងល្អ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ម៉ាញ៉េស្យូម ម៉ាញ៉េស្យូមដើរតួនាទីយ៉ាងសំខាន់ក្នុងការរំញោចអាំងស៊ុយលីន និងការបំប្លែងជាតិស្ករ។ យោងតាមការស្រាវជ្រាវដែលចេញផ្សាយដោយ World Journal of Diabetes បង្ហាញថាអ្នកជំងឺទឹកនោមផ្អែមច្រើនតែមានកម្រិតម៉ាញ៉េស្យូមទាប ហើយកង្វះម៉ាញេស្យូមអាចបង្កើនហានិភ័យនៃការគ្រប់គ្រងជាតិស្ករមិនល្អ។ បន្លែស្លឹកបៃតង និងគ្រាប់ធញ្ញជាតិផ្ទុកទៅដោយម៉ាញេស្យូម និងអាចជួយរក្សាការគ្រប់គ្រងជាតិស្ករក្នុងឈាមបានល្អប្រសើរ។ ៣. វីតាមីន D ក្រៅពីល្អសម្រាប់ប្រព័ន្ធភាពស៊ាំ និងសុខភាពឆ្អឹងហើយ វីតាមីន D ក៏អាចជួយសម្រួលដល់ការធ្វើមេតាប៉ូលីសជាតិគ្លុយកូស និងអាំងស៊ុយលីនផងដែរ។ កម្រិតវីតាមីន D ទាបជាប់ពាក់ព័ន្ធនឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ ដូច្នេះហើយ ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម គ្នាយើងគួរតែស្រូបយកវីតាមីន D ឱ្យបានគ្រប់គ្រាន់តាមរយៈការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ […]