backup og meta

ប្រភេទអាហារទាំងនេះ អ្នកមានជំងឺ​ទឹកនោមផ្អែមគួរស្វែងយល់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 23, 2022

    ប្រភេទអាហារទាំងនេះ អ្នកមានជំងឺ​ទឹកនោមផ្អែមគួរស្វែងយល់

    សម្រាប់​អ្នកមាន​ជំងឺទឹកនោមផ្អែម ជា​ការ​ណែ​នាំ​គឺត្រូវចៀស​វា​ង​អាហារ​ដែលសម្បូរ​ជាតិ​ស្ករ ឬ​កាបូអ៊ីដ្រាត ដោយ​បារម្ភ​ថាជាតិ​ស្ករ​ក្នុង​ឈាម​នឹង​កើន​ឡើងធ្វើ​ឲ្យ​ពិបាក​គ្រប់​គ្រង​។​

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ជាក់ស្ដែងណាស់វិធីសាស្ដ្រការពារការកើនឡើងជាតិស្ករក្នុងឈាមខ្ពស់របស់អ្នកជំងឺទឹកនោមផ្អែម គឺការគេចឲ្យផុតពីពពួកអាហារណាមានកម្រិតកាបូអ៊ីដ្រាត​ខ្ពស់​ ព្រោះអាហារសម្បូរកាបូអ៊ីដ្រាត រាងកាយអាចបំបែក និងងាយបំប្លែងទៅជាជាតិស្ករនៅក្នុងឈាមខ្ពស់​ដែរ​។

    ថែទាំទឹកនោមផ្អែម

    តើគេចែកប្រភេទអាហារកាបូនអ៊ីដ្រាតប៉ុន្មានប្រភេទ?

    យោងតាមរបាយការណ៍ពីម CDC អាមេរិកបានបែងចែករបបអាហារកាបូនអ៊ីដ្រាតជាបីប្រភេទសំខាន់ៗ ដូចជា៖

    ១.ជាតិស្ករ៖ ប្រភេទអាហារផ្ដោតសំខាន់ទៅលើកម្រិតជាតិស្ករ មិនថាជាតិស្ករធម្មជាតិចេញពីផ្លែឈើស្រស់ បន្លែ ទឹកដោះគោ និង អាហារច្នៃប៉ុណ្ណោះទេ គឺត្រូវរាប់បញ្ចូលទាំងអស់ ហើយអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាមបាន គ្រាន់តែបរិមាណតិច ឬច្រើនតែប៉ុណ្ណោះ។

    ២.ជាតិម្សៅ៖ អាហារដែលមានជាតិម្សៅ ក៏ជាប្រភេទអាហារដែលអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងបានដែរ ប៉ុន្ដែក្នុងកម្រិតមធ្យម។ អាហារទាំងនោះមានដូចជា ពពួកដំឡូង បាយ នំប៉័ង គ្រាប់ធញ្ញជាតិគ្រៀម ស្រស់ បន្លែ និង ពោតជាដើម។

    ៣.ជាតិសរសៃ៖ ដែលមាននៅក្នុងបន្លែ ផ្លែឈើស្រស់ គឺមិនបង្កឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់នោះទេ។ ថ្វីដ្បិតជាតិសរសៃអាចពន្យឺត ការបំបែកអាហារក្នុងក្រពះពោះវៀន ប៉ុន្ដែសារធាតុនេះគឺល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។

    តាមការស្រាវជ្រាវពីសាកលវិទ្យាល័យរដ្ឋ Ohio សហរដ្ឋអាមេរិក បានធ្វើការពិសោធន៍ទៅលើអ្នកស្ម័គ្រចិត្ត ១៦នាក់ ដោយតាមដានមើលពីរបបអាហាររបស់ពួកគេរយៈពេល១ខែ។ អ្នកស្ម័គ្រចិត្តពាក់កណ្តាលបរិភោគអាហារដែលមានជាតិកាបូអ៊ីដ្រាតតិចជាង ២៣៤ក្រាមក្នុងមួយថ្ងៃ និង ពាក់កណ្ដាលទៀត ញ៉ាំច្រើន ២៣៤ក្រាមក្នុងមួយថ្ងៃដូចគ្នា។

    លទ្ធផលបង្ហាញថា អ្នកដែលមានរបបអាហារមានជាតិកាបូអ៊ីដ្រាតតិច មានសុខភាពល្អប្រសើរ កូលេស្ដេរ៉ូលក្នុងឈាមក៏ថយចុះ ពិសេសជួយឲ្យអាំងស៊ុយលីនក្នុងខ្លួនអាចគ្រប់គ្រងជាតិស្ករបានយ៉ាងល្អ ហើយលទ្ធផលនេះផ្ទុយពីអ្នកដែលញ៉ាំអាហារសម្បូរជាតិកាបូអ៊ីដ្រាតច្រើន។ ដូច្នេះប្រភេទអាហារដែលសម្បូរកាបូនអ៊ីដ្រាតគឺ មិនល្អសម្រាប់សុខភាពអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ឡើយ។

    អត្ថបទគួរអាន៖

    ជារួមគួរកត់សម្គាល់ថា អាហារដែលសម្បូរជាតិកាបូអ៊ីដ្រាត ហើយប៉ះពាល់ដល់សុខភាពខ្លាំងគឺមានក្នុងប្រភេទអាហារផ្សំពីគ្រាប់ធញ្ញជាតិដូចជា នំប៉័ង ដំឡូងបារាំងបំពង អាហារដែលមានជាតិស្ករ នំស្រួយ នំផ្អែម អាហារកែច្នៃ និង ស្រាបៀរ ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 23, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម