backup og meta

ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 04, 2021

    ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​

    ​ធ្វើការ​ពី​ផ្ទះ​ច្រើន​ជាង​៥៥​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ អាច​បង្កើន​ហានិភ័យ​ប្រឈម​​ជំងឺ​បេះដូង​។ ​ជាក់​ស្ដែង អង្គការ​WHO និង​ILO​បាន​ប៉ាន់​ប្រមាណ​ថា​ នៅ​ឆ្នាំ​២០១៦​ មាន​មនុស្ស​ចំនួន​៣៩៨ ០០០​នាក់​បាន​បាត់បង់​ជីវិត​ដោយ​សារ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​៣៤៧ ០០០នាក់​​ដោយ​សារ​ជំងឺ​បេះដូង​ ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើ​ការ​យ៉ាង​តិច​៥៥​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​។ នៅ​ចន្លោះ​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១៦ ចំនួន​អ្នក​ស្លាប់​ដោយ​​ជំងឺ​បេះដូង ដោយ​សារ​ធ្វើការ​ច្រើន​ម៉ោង​បាន​កើន​ឡើង​៤២% និង​ដោយ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​ចំនួន​១៩%។​

    ពិត​ណាស់​ ការ​ប្រជុំ​តាម​​អនឡាញ​ជា​រឿង​ដែល​ចាំបាច់​មួយ​សម្រាប់​​ការ​ធ្វើការ​ពី​ផ្ទះ​។​ ប៉ុន្តែ​ការ​ចំណាយ​ពេល​​នៅ​ទល់​មុខ​អេក្រង់​រយៈពេល​យូរ​ម៉ោង​ អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​មាន​សម្ពាធ និង​បណ្ដាល​ឲ្យ​មាន​​ផលវិបាក​ផ្សេង​ៗ​​។ លោក​សាស្ត្រាចារ្យ​Jeremy Bailenson​​​ស្ថាបនិក​នៃ​​មន្ទីរ​ពិសោធន៍​អន្តរកម្ម​មនុស្ស​និម្មិត Stanford​​​បាន​ពិនិត្យ​មើល​ផលវិបាក​ខាង​ផ្លូវ​ចិត្ត​នៃ​ការ​ចំណាយ​ពេល​ច្រើន​ម៉ោង​ដើម្បី​​ធ្វើ​ការ​​​ពី​ផ្ទះ​ និង​បាន​ពន្យល់​ពី​មូលហេតុ​៤​យ៉ាង​ ពាក់ព័ន្ធ​នឹង​​​ការ​ជជែក​តាម​វីដេអូ​ ដែល​ធ្វើ​ឲ្យ​យើង​អស់​កម្លាំង​។

  • ការ​ប៉ះ​ភ្នែក​ជិត​នឹង​​អេក្រង់​រយៈពេល​យូរ និង​កម្រិត​ខ្លាំង​
  • មាន​អារម្មណ៍​អស់​កម្លាំង​នៅ​ពេល​ឃើញ​​​រូប​ខ្លួន​ឯង​​នៅ​ក្នុង​វីដេអូ​
  • កាត់បន្ថយ​ការ​ធ្វើ​ចលនា
  • ​​​​តម្រូវការ​ការ​យល់​ដឹង​​ខ្ពស់​ជាង​ការ​ជជែក​ផ្ទាល់​
  • ធ្វើការពីផ្ទះ

    ធ្វើការ​​ច្រើន​ម៉ោង​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​

    ធ្វើការ​ច្រើន​ម៉ោង​​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ ហើយ​វា​ក៏​មាន​ទំនាក់ទំនង​នឹង​ការ​កើន​ឡើង​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ និង​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ​។ ពន្លឺ​ដែល​ចេញ​ពី​អេក្រង់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​​អាច​បង្កើត​អារម្មណ៍​​នៃ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។​ នៅ​ពេល​ដែល​យើង​ធ្វើការ​ច្រើន​ម៉ោង​ រាងកាយ​របស់​យើង​ត្រូវការ​សម្រាក​ ហើយ​យើង​​នឹង​មិន​មាន​ពេល​គ្រប់គ្រាន់​​​ក្នុង​ការ​​ធ្វើ​លំហាត់​ប្រាណ ដែល​កត្តា​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។

    លើស​ពី​នេះ​ វា​អាច​​បណ្ដាល​ឲ្យ​យើង​ញ៉ាំ​អាហារ​មិន​ទៀងទាត់​ពេលវេលា​ ព្រម​ទាំង​ធ្វើ​ឲ្យ​កម្រិត​ស្រ្តេស​ផ្លូវ​ចិត្ត​កាន់​តែ​ខ្ពស់​ថែម​ទៀត​ ដែល​អាច​នាំ​ឲ្យ​​យើង​កើត​មាន​អាការៈ​គាំង​បេះដូង​ និង​ជំងឺ​គ្រោះថ្នាក់​​សរសៃ​ឈាម​ខួរ​ក្បាល​ដោយ​មិន​ដឹង​ខ្លួន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម