សុខភាពបេះដូង

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 07, 2022

សុខភាព​បេះដូង - បេះដូងមិន​ល្អ​អាច​បង្ក​ដោយ​បញ្ហា​ជា​ច្រើន​ដូចជា ​ជំងឺលើសម្ពាធឈាម ជំងឺបេះដូង ​​ការបង្ករោគលើបេះដូង ​​លើសជាតិខ្លាញ់ ​ខូចបេះដូង ​ជំងឺសរសៃឈាមបេះដូង ​បេះដូងដើរខុសចង្វាក់ ​ជំងឺបេះដូងពីកំណើត ​ប្រឹសបេះដូង ​ក្រិនសរសៃឈាមបេះដូង ​ជំងឺសាច់ដុំបេះដូង ​បញ្ហាបេះដូងផ្សេងទៀត។ សម្រាប់​អ្នក​ចង់​ស្វែងយល់​ពី​បញ្ហា​បេះដូង ផ្នែក​នេះ​អាច​មាន​ចម្លើយ​ច្រើន​សម្រាប់​ឲ្យ​បងប្អូន​ស្វែងយល់

ចំណេះដឹងទូទៅ

សុខភាពបេះដូង

វ៉ាក់សាំងបង្ការជំងឺរើមអាចកាត់បន្ថយការកើតជំងឺបេះដូងបាន ៨ ឆ្នាំ

យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា គ្រាន់តែចាក់វ៉ាក់សាំងបង្ការជំងឺរើម ក៏អាចជួយយើងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានផងដែរ។ ក្រុមអ្នកស្រាវជ្រាវមកពីទស្សនាវដ្តី European Health Journal បានរកឃើញថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺរើម មានហានិភ័យក្នុងការឆ្លងជំងឺសរសៃឈាមបេះដូងទាបជាងប្រមាណ ២៣% រួមទាំងគ្រោះថ្នាក់សរសៃឈាមខួរក្បាល និងខ្សោយបេះដូង រហូតដល់ ៨ ឆ្នាំឯណោះ។ គួររំឭកផងដែរថា ការសិក្សានេះបានធ្វើឡើងលើមនុស្សច្រើនជាង ១ លាននាក់ ដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ពីទិន្នន័យឆ្នាំ២០១២ ហើយមានប្រសិទ្ធភាពការពារខ្ពស់ចំពោះបុរសដែលមានអាយុក្រោម ៦០ឆ្នាំ អ្នកដែលអសកម្ម និងអ្នកជក់បារី។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក លោកសាស្រ្តាចារ្យ Dong Keon Yon មកពីសាកលវិទ្យាល័យ Kyung Hee ផ្នែកឱសថសាស្រ្តប្រចាំទីក្រុងសេអ៊ូល បានគូសបញ្ជាក់ថា មានហេតុផលមួយចំនួនដែលធ្វើឱ្យវ៉ាក់សាំងបង្ការជំងឺរើមនេះ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន។ មេរោគរើមអាចបង្កការបំផ្លាញក្នុងសរសៃឈាម ការរលាក និងកំណក ដែលអាចបង្កឱ្យកើតជាជំងឺបេះដូង។ នៅពេលដែលយើងបានចាក់ថ្នាក់បង្ការជំងឺនេះ វាប្រៀបដូចជាយើងបានកាត់បន្ថយហានិភ័យនៃជំងឺបេះដូងដូច្នោះដែរ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC)ក៏បានណែនាំឱ្យអ្នកដែលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ ធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺរើមនេះឱ្យបាន២ដូស។ ពិតណាស់ […]

អត្ថបទផ្សេងទៀតពី សុខភាពបេះដូង

ស្វែងរក សុខភាពបេះដូង

លើសជាតិខ្លាញ់

តើអាហារខ្លាញ់ប៉ះពាល់សុខភាពបេះដូងបែបណាខ្លះ?

មុខម្ហូបភាគច្រើនដែលចម្អិនដោយខ្លាញ់ តែងមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះក៏ងាយស្រួលចម្អិន និងឆាប់បានញ៉ាំទៀតផង។ ប៉ុន្ដែដឹងទេថា ម្ហូបទាំងនោះក៏អាចប៉ះពាល់ដល់សុខភាពបេះដូងរបស់យើងនៅថ្ងៃអនាគតផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វីបានជាអាហារខ្លាញ់ប៉ះពាល់ដល់សុខភាពបេះដូង? ប្រភេទអាហារដែលបានចម្អិនដោយខ្លាញ់ ហើយជាប្រភេទខ្លាញ់ចម្រាញ់ពីខ្លាញ់សត្វ មិនថា ឆា ចៀន បំពងនោះទេ នឹងបង្កឲ្យអ្នកញ៉ាំប្រឈមកើនឡើងកូលេស្ដេរ៉ូលក្នុងសរសៃឈាម និងបណ្ដាលឲ្យប៉ះពាល់សរសៃឈាមផងដែរ។ មូលហេតុដែលបណ្ដាលឲ្យប៉ះពាល់ដល់សរសៃឈាមនោះព្រោះតែ កូលេស្ដេរ៉ុលដែលមានក្នុងសរសៃឈាមទាំងប៉ុន្មាននឹងប្រមូលផ្ដុំបន្ដិចម្ដងៗ រហូតវិវត្ដទៅជាកំណកខ្លាញ់ធ្វើឲ្យសរសៃឈាមប្រឈមរួមតួចប៉ះពាល់ដល់ចរន្ដឈាម។ ការណ៍នេះ សរសៃឈាមអាចវវិត្ដទៅជាជំងឺក្រិនសរសៃឈាម ដែលមូលហេតុចម្បងបំផុត ប៉ះពាល់ដល់សុខភាពបេះដូង។ តាមការសិក្សាបានបង្ហាញថា ការញ៉ាំអាហារដែលចម្អិនដោយខ្លាញ់ជាប្រចាំ មានហានិភ័យខ្ពស់កើត ជំងឺខ្លាញ់ក្នុងសរសៃឈាមបេះដូង ជំងឺគាំងបេះដូង បេះដូងខ្សោយ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ មូលហេតុសំខាន់អាហារខ្លាញ់ប្រឈមកើតជំងឺគាំងបេះដូង ជំងឺគាំងបេះដូងកើតឡើងនៅពេលដែល​​សរសៃឈាមមិនអាចបញ្ជូនឈាមទៅកាន់សាច់ដុំបេះដូងបានគ្រប់គ្រាន់។ មូលហេតុនោះគឺដោយសារតែក្នុងសរសៃឈាមមានកំណកខ្លាញ់ច្រើន ធ្វើឲ្យស្ទះសរសៃឈាមមិនអាចដំណើការបានល្អ។ ហើយការកើតមានកំណកខ្លាញ់ក្នុងសរសៃឈាមច្រើន គឺបណ្ដាលមកពីការញ៉ាំអាហារចម្អិនដោយខ្លាញ់សត្វនេះឯង។ ដូចគ្នាផងដែរ ស្របពេលដែលអត្រានៃការកើតមានជំងឺគាំងបេះដូងដោយសារកម្រិតកូលេស្ដេរ៉ូលក្នុងឈាមច្រើន នោះជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក៏ប្រឈមកើតដូចគ្នា ពិសេសនៅពេលដែលសរសៃឈាមមិនអាចបញ្ជូនឈាម ផ្ដល់អុកស៊ីសែន និង សារធាតុចិញ្ចឹមដល់ខួរក្បាលគ្រប់គ្រាន់។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង […]


លើសជាតិខ្លាញ់

ការឡើងកូលេស្ដេរ៉ូលក្នុងសរសៃឈាមបណ្ដាលឲ្យឈឺក្បាលដែរឬទេ?

តើអ្វីទៅជាកូលេស្ដេរ៉ូល? ហើយមានមុខងារធ្វើអី? កូលេស្ដេរ៉ូលគឺជាខ្លាញ់ក្នុងសរសៃឈាម ដែលរាងកាយរបស់យើងស្រូបចេញពីរបបអាហារដែលយើងបានញ៉ាំរាល់ថ្ងៃ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! កូលេស្ដេរ៉ូល មាន ២ប្រភេទសំខាន់ៗ គឺកូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) និងកូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL)។ តើក្នុងចំណោមកូលេស្ដេរ៉ូលទាំង ២ប្រភេទនេះ មួយណាល្អចំពោះសុខភាព? កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលល្អ ដោយសារវានាំកូលេស្ដេរ៉ូលទៅកាន់ថ្លើម ចេញពីរាងកាយ។ វាជួយបំបាត់បញ្ហារាងកាយលើសកូលេស្ដេរ៉ូល ដូច្នេះកូលេស្ដេរ៉ូល មិនទៅប្រមូលផ្ដុំច្រើននៅក្នុងសរសៃអាកទែ។ កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) មាននៅក្នុងបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន ឬប្រេងអូលីវ។ កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL) កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលអាក្រក់ […]


ជំងឺលើសសម្ពាធឈាម

លើសសម្ពាធឈាមអាចបង្ហាញរោគសញ្ញាអស់កម្លាំងដែរទេ?

អាការៈអស់កម្លាំង អាចបណា្ដលមកពីមូលហេតុច្រើនយ៉ាង ក្នុងនោះអាចជាការគេងមិនគ្រប់គ្រាន់ រាងកាយខ្វះវីតាមីន ឬខ្សោយគ្រាប់ឈាមក្រហម ក៏អាចបណ្ដាលឲ្យអស់កម្លាំងបានដែរ។ ប៉ុន្ដែករណីមួយទៀត ការអស់កម្លាំងក៏បណ្ដាលមកពីបញ្ហាលើសសម្ពាធឈាមដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ការលើសសម្ពាធឈាមធ្វើឲ្យយើងប្រឈមនឹងការអស់កម្លាំង ងងុយគេង។ មូលហេតុនោះគឺថា នៅពេលសម្ពាធឈាមឡើងខ្ពស់ បេះដូងក៏ចាប់ផ្ដើមធ្វើការខ្លាំងជាងធម្មតា ដើម្បីច្របាច់ឈាម បញ្ជូនអុកស៊ីសែនទៅកាន់ខួរក្បាល និង សរីរាង្គដទៃទៀតឲ្យគ្រប់គ្រាន់ ដូច្នេះទើបបណ្ដាលឲ្យយើងងាយអស់កម្លាំង។ មិនតែប៉ុណ្ណោះការលើសសម្ពាធឈាមក៏មានរោគសញ្ញាបន្ទាប់បន្សំផ្សេងៗទៀតផងដែរ ដូចជា ហៀរសំបោរ ឈឺក្បាល ចុកទ្រូង ស្រវាំងភ្នែក ចុករួយក បេះដូងលោតញាប់ និង ថប់ដង្ហើម។ ការលើសសម្ពាធឈាមដោយបង្ហាញរោគសញ្ញាអស់កម្លាំង គឺមិនសូវប្រឈមគ្រោះថ្នាក់នោះទេ យើងអាចទៅជួបជាមួយគ្រូពេទ្យទាន់ពេលវេលា និង ធ្វើការពិនិត្យមើលសម្ពាធឈាម ដើម្បីទទួលការព្យាបាលឲ្យត្រឹមត្រូវ ដូច្នេះមិនជាបញ្ហាព្រួយបារម្ភនោះទេ។ តើការថយចុះសម្ពាធឈាម អាចបណ្ដាលឲ្យអស់កម្លាំងដែរទេ? មិនថាការឡើង ឬ ចុះសម្ពាធឈាមនោះទេ គឺមានទំនាក់ទំនងរវាងបេះដូង និង ខួរក្បាល ដូច្នេះ ហើយការថយចុះសម្ពាធឈាមក៏អាចធ្វើឲ្យអស់កម្លាំងដូចគ្នា។ លោកវេជ្ជបណ្ឌិត Luke Laffin នៃមន្ទីរព្យាបាល clevelandclinic បានមានប្រសាសន៍ថា ការថយចុះសម្ពាធឈាម ករណីខ្លះមិនបង្ហាញរោគសញ្ញាអ្វីគួរកត់សម្គាល់នោះទេ ប៉ុន្ដែករណីភាគច្រើនក៏បង្ហាញរោគសញ្ញា អស់កម្លាំង […]


បញ្ហាបេះដូងផ្សេងទៀត

ប៉ាម៉ាក់គួរដឹង! ជំងឺបេះដូងប៉ុន្មានប្រភេទនេះ​ អាចកើតលើកុមារ​ និងទារក

តើកុមារអាចប្រឈមកើតជំងឺបេះដូងដែរទេ? មិនខុសនោះទេកុមារក៏អាចប្រឈមកើតជំងឺបេះដូងផងដែរ។ ដូច្នេះយើងមិនអាចនិយាយបានថា ជំងឺបេះដូងអាចកើតឡើងតែមនុស្សចាស់ ឬវ័យជំទង់បាននោះទេ។ ខាងក្រោមគឺជាជំងឺបេះដូងដែលអាចកើតមានចំពោះកុមារ និង ទារកផង​ដែរ​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ១.ជំងឺបេះដូងពីកំណើត ជំងឺបេះដូងពីកំណើតគឺជាជំងឺបេះដូងមួយប្រភេទដែលកើតលើកុមារតាំងពីកំណើតមកម្ល៉េះ។ ជំងឺនេះស្ដែងឡើងដោយសារតែរចនាសម្ព័ន្ធមុខងារបេះដូងដំណើរការមិនប្រក្រតី បណ្ដាលឲ្យអ្នកជំងឺមានអាការៈ ហត់ ពិបាកដកដង្ហើម ខ្សោយ ករណីខ្លះអាចសន្លប់ ហើយ មាត់ ស្បែក ម្រាមដៃ និងម្រាមជើង ឡើងពណ៌ស្វាយ។ កុមារដែលកើតជំងឺនេះជាទូទៅ យើងអាចដឹងបានតាំងពីនៅជាទារកក្នុងផ្ទៃម្ដាយមកម្ល៉េះ គឺពេលពិនិត្យផ្ទៃពោះដោយអេកូ។ ក្នុងអំឡុងពិនិត្យផ្ទៃពោះ ប្រសិនបើទារកឮសំឡេងចង្វាក់បេះដូងមិនធម្មតា គ្រូពេទ្យនឹងធ្វើតេស្តមួយចំនួនដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ហើយការធ្វើតេស្តមានដូចជា អេកូបេះដូង ថតកាំរស្មីអ៊ិច ឬស្កែន (MRI)ជាដើម។ ២.ជំងឺក្រិនសរសៃឈាម ជំងឺក្រិនសរសៃឈាមគឺសំដៅទៅលើអាការៈមួយបង្កឡើងដោយសារការកកើតខ្លាញ់កូលេស្ដេរ៉ូលក្នុងសរសៃឈាមច្រើន និងធ្វើឲ្យសរសៃឈាមប្រែជារួមតូច មិនអាចធ្វើឲ្យចរន្ដឈាមក្នុងបេះដូងដំណើរ​បានល្អ ដែលងាយធ្វើឲ្យអ្នកជំងឺប្រឈមនឹងការគាំងបេះដូងតែម្ដង។ ប៉ុន្ដែយ៉ាងណាក៏ដោយ ជំងឺក្រិនសរសៃឈាមនេះភាគច្រើនកើតលើមនុស្សចាស់ មិនសូវកើតលើកុមារនោះទេ ប្រសិនបើកុមារមិនមានបញ្ហា ការធាត់ជ្រុលលើសគីឡូ មានជំងឺទឹកនោមផ្អែម និងការលើសម្ពាធឈាមទេ​នោះ​។ ៣.ជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី ជំងឺចង្វាក់បេះដូងលោតខុសប្រក្រតី ក៏ជាជំងឺបេះដូង ដែលប្រឈមកើតលើកុមារ។ វាគឺជាការបម្រែបម្រួលចង្វាក់បេះដូងមិនប្រក្រតី ពោលបេះដូងអាចលោតញាប់ពេក ឬលោតយឺតពេក។ ប៉ុន្ដែចំពោះកុមារភាគច្រើនអាចជួបអាការៈដោយបេះដូងលោតញាប់ច្រើនជាង លោតយឺត។ រោគសញ្ញានៃជំងឺនេះគឺ កុមារមានសុខភាពខ្សោយ អស់កម្លាំង វិលមុខ […]


បញ្ហាបេះដូងផ្សេងទៀត

ភ្ញាក់ពីគេងមានអារម្មណ៍ធេងធោង វិលមុខ មកពី​អ្វី?

ហេតុអ្វីសុខៗស្រាប់តែមានអារម្មណ៍វិលមុខ ធេងធោង អស់កម្លាំងពេលព្រឹកពេលក្រោកពីគេង? ប្រាកដណាស់ អាការៈនេះអាចកើតមានជាទូទៅមិនកំណត់វ័យនោះទេ គ្រាន់តែភាគច្រើនកើតលើវ័យចំណាស់ច្រើនជាងក្មេងប៉ុណ្ណោះ។ មូលហេតុសំខាន់បំផុតដែលបណ្ដាលឲ្យយើងជួបបញ្ហានេះមានមួយ​ចំនួន​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.សម្ពាធឈាមថយចុះ ការថយចុះសម្ពាធឈាមក៏បណ្ដាលឲ្យយើងភ្ញាក់ពីគេងមានអារម្មណ៍វិលមុខ ពិសេសពេលដែលសម្ពាធឈាមត្រូវថយចុះលឿន ខណៈយើងភ្ញាក់ពីគេងហើយក្រោកឡើងភ្លាមៗ។ ការគេងមិនថា គេងផ្ងារ គេងផ្កាប់ ឬចំហៀងនោះទេ តែងតែប៉ះពាល់ដល់សម្ពាធឈាមជានិច្ច។ តួយ៉ាងការគេងផ្ងារធ្វើឲ្យសម្ពាធឈាម ត្រូវធ្លាក់ចុះមកសួត ចរន្ដឈាមត្រូវចេញពីក្បាល ឆ្លងកាត់ពោះ និង ដល់ចុងជើង ដូច្នេះពេលយើងភ្ញាក់ហើយក្រោកឡើងភ្លាមៗ ចរន្ដឈាមក៏មិនអាចសម្រួលបានភ្លាមៗនោះទេ ទើបបណ្ដាលឲ្យយើងវិលមុខ។ ប៉ុន្ដែអាការៈអាចនឹងប្រសើរឡើងវិញចន្លោះពី ២ ទៅ ៣នាទី ពេលចរន្ដឈាម ដំណើរការស្រួលឡើងវិញ។ ២.ខ្សោះជាតិទឹក ប្រសិនបើយើងមិនបានញាំទឹកគ្រប់គ្រាន់ទេ រាងកាយប្រឈមការខ្សោះជាតិទឹក សម្ពាធឈាមក៏ចុះទាប ដូច្នេះជុំវិញការថយចុះសម្ពាធឈាម គឺជាមូលហេតុចម្បងបណ្ដាលធ្វើឲ្យយើងវិលមុខបាន។ ប៉ុន្ដែមិនជាអ្វីគួរឲ្យព្រួយបារម្ភនោះទេ ប្រសិនបើដោយសារមូលហេតុនេះមែន យើងអាចញ៉ាំទឹកឲ្យបានច្រើន និងញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ នោះសុខភាពនឹងប្រសើរឡើងវិញ។ ៣.ឥទ្ធិពលថ្នាំ ការប្រើប្រាស់ថ្នាំមួយចំនួនអាចបណ្ដាលឲ្យវិលមុខពេលព្រឹក ពេលក្រោកពីគេង ព្រោះប្រសិទ្ធភាពថ្នាំទាំងនោះក៏អាចប៉ះពាល់ទៅដល់សម្ពាធឈាមដូចគ្នា។ ពពួកថ្នាំទាំងនោះមានដូចជា ថ្នាំផ្សះ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ថ្នាំប្រឆាំងនឹងជំងឺឆ្កួតជ្រូក ថ្នាំប្រឆាំងនឹងមេរោគ ថ្នាំប្រឆាំងមេរោគអេដស៍ ថ្នាំបញ្ចុះទឹកនោម ថ្នាំបំបាត់ការឈឺចាប់ និង ថ្នាំការពារភាពស៊ាំជាដើម។ ចូរពិភាក្សាជាមួយគ្រូពេទ្យ ប្រសិនបើមានអាការៈវិលមុខ ក្រោយពេលញ៉ាំថ្នាំទាំងនោះ។ ៤.គេងបាត់ដង្ហើម ប្រសិនបើយើងមានបញ្ហាគេងបាត់ដង្ហើម ឬដកដង្ហើមមិនស្រួល […]


បញ្ហាបេះដូងផ្សេងទៀត

កុំប្រហែសឲ្យសោះ! វ័យក្រោម ៤០ ឆ្នាំ ក៏អាចជួបបញ្ហាគាំងបេះដូងបានដែរ

យើងធ្លាប់តែឮថា បញ្ហាគាំងបេះដូងអាចកើតមានតែចំពោះមនុស្សចាស់ចាប់ពីវ័យ ៦០ឆ្នាំឡើងទៅ ប៉ុន្ដែបច្ចុប្បន្ននេះការគាំងបេះដូង ក៏អាចកើតមានចំពោះមនុស្សវ័យក្រោម៤០ឆ្នាំបានដែរ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត Luke Laffin ផ្នែកសុខភាព និង សរសៃឈាមបេះដូង នៃមន្ទីរព្យាបាល clevelandclinic មានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ ជំងឺគាំងបេះដូងក៏អាចកើតមានទៅលើមនុស្សវ័យចាប់ចន្លោះពី២០ឆ្នាំ ដល់៤០ឆ្នាំបានដែរ មិនចាំបាច់ទាល់តែចូលដល់វ័យចំណាស់នោះទេ ប៉ុន្ដែស្ថិតក្នុងភាគរយតិច។ ទាំងនេះគឺដោយសារតែការរស់នៅបានផ្លាស់ប្ដូរទម្លាប់ស្ទើរតែទាំងស្រុងទៅហើយ ទាំងការហូបចុក និង ការកាត់បន្ថយសកម្មភាពប្រចាំថ្ងៃ។ ជាក់ស្ដែងណាស់ ការរស់នៅដែលមានភាពសុខស្រួល រាងកាយមិនសូវមានសកម្មភាព ដូចជាការចំណាយពេលយូរម៉ោងអង្គុយធ្វើការមុខកុំព្យូទ័រ ការញ៉ាំអាហារកែច្នៃ អាហារមានជាតិខ្លាញ់ច្រើន ការផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត ការការជក់បារី និង ប្រើប្រាស់សារធាតុញៀន ទាំងនេះធ្វើប៉ះពាល់ដល់សុខភាពយើងខ្លាំងណាស់។ កត្ដា៤យ៉ាងបង្កឲ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន៖ ១.ការជក់បារី ការជក់បារី បូករួមទាំងបារីអគ្គិសនី អាចប៉ះពាល់សុខភាពបេះដូង។ ព្រោះថា ក្នុងផ្សេងបារីមានផ្ទុកទៅដោសារធាតុគីមីរាប់ពាន់ប្រភេទ ក្នុងនោះសារធាតុម្យ៉ាងដែលយើងស្គាល់ច្បាស់គឺ នីកូទីនតែម្ដង។ សារធាតុនីកូទីនអាចបង្កឲ្យមានខ្លាញ់ក្នុងសរសៃឈាម វិវត្ដទៅរកជំងឺលើសឈាម ដែលជាមូលហេតុចចម្បងបង្កជាជំងឺបេះដូងបាន។ ២.ការប្រើប្រាស់សារធាតុញៀន សារធាតុញៀនខុសច្បាប់ក៏មិនខុសគ្នានឹងបារីនោះដែរ សុទ្ធតែអាចបង្កឲ្យប៉ះពាល់ដល់សុខភាពបេះដូង។ ការសិក្សាបានបង្ហាញថា សារធាតុញៀន ដូចជា កញ្ឆា កូកាអ៊ីន សុទ្ធតែអាចធ្វើអ្នកប្រើប្រាស់ប្រឈមកើតជំងឺគាំងបេះដូង មិនថាក្មេង ឬមនុស្សចាស់នោះទេ។ ៣. របបអាហារ របបអាហារ ដែលមានដូចជា ពពួកអាហារកែច្នៃ […]


បញ្ហាបេះដូងផ្សេងទៀត

ហេតុអ្វីម៉ាញ៉េស្យូមមានអត្ថប្រយោជន៍ចំពោះអាការៈញ័រទ្រូង ?

ញ័រទ្រូង គឺជាការលោតញាប់បេះដូងឬកន្រ្តាក់ញាប់ខុសពីធម្មតាក្នុងរយៈពេលខ្លី ប៉ុន្មានវិនាទី ឬប៉ុន្មាននាទី ពេលខ្លះក៏អាចមានអារម្មណ៍ញ័រនៅក ឬបំពង់កដូចគ្នា។ ករណីញ័រទ្រូងអាចជាសញ្ញាគ្រោះថ្នាក់ពិសេសម្រាប់អ្នកមានជំងឺបេះដូង ប៉ុន្តែសម្រាប់អ្នកមានសុខភាពបេះដូងធម្មតានោះមិនមែនជាបញ្ហានោះទេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ញ័រទ្រូងអាចបណ្ដាមកពីកត្ដាច្រើនយ៉ាង ក្នុងនោះមាន កត្ដាផ្លូវចិត្ដ សុខភាពបេះដូង និង របបអាហារតែម្ដង។ ការសិក្សាបានបង្ហាញថា ការញ័រទ្រូង ក៏ជាសញ្ញាមួយក្នុងចំណោមសញ្ញាដទៃទៀតដែលបង្ហាញថា រាងកាយរបស់យើងកំពុងតែខ្វះម៉ាញ៉េស្យូម។ អ្នកស្រីវេជ្ជបណ្ឌិត Tamanna Singh ឯកទេស​សុខភាពបេះដូង នៃមន្ទីរព្យាបាល clevelandclinic មានប្រសាសន៍ថា ម៉ាញ៉េស្យូមគឺជាសារធាតុរ៉ែដែលគ្រប់គ្រងចង្វាក់បេះដូង នៅពេលដែលបេះដូងខ្វះសារធាតុរ៉ែនេះនឹងធ្វើឲ្យចង្វាក់បេះដូងលោត ឬកន្ដ្រាក់ញាប់ជាងធម្មតា។ ព្រោះម៉ាញ៉េស្យូមមានឥទ្ធិពលខ្លាំងទៅលើដំណើរការបញ្ជូនចរន្តអគ្គិសនីក្នុងចង្វាក់បេះដូង។ ដូច្នេះការខ្វះម៉ាញ៉េស្យូមគឺជារឿងសាមញ្ញបំផុតនឹងធ្វើឲ្យយើងមានអារម្មណ៍៍ថា ញ័រទ្រូង។ អ្នកស្រីបានបន្ថែមទៀតថា ក្រៅតែពីមុខងារជួយគ្រប់គ្រងចង្វាក់បេះដូង ម៉ាញ៉េស្យូមក៏មានចំណែកជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម បង្កើតប្រូតេអ៊ីន ជំនួយដល់ឆ្អឹង DNA សាច់ដុំ និង មុខងារប្រព័ន្ធប្រសាទទៀតផង។ បរិមាណម៉ាញ៉េស្យូម ដែលរាងកាយយើងត្រូវការប្រចាំថ្ងៃ អាយុ ១៤ឆ្នាំ ទៅ ១៨ឆ្នាំ ប្រុស ៤១០មិលី្លក្រាម ស្រី ៣៦០មិលី្លក្រាម អាយុ ១៩ឆ្នាំ ទៅ ៣០ឆ្នាំ ប្រុស ៤០០មិលី្លក្រាម […]


ជំងឺបេះដូង

ចំណាយពេល១២សប្ដាហ៍បង្កើតទម្លាប់ទាំងនេះដើម្បីសុខភាពបេះដូង

យើងក៏បានដឹងហើយថា សុខភាពបេះដូងគឺជារឿងសំខាន់ខ្លាំងណាស់ ដែលមិនអាចមើលរំលងបាន។ យើងក៏បានដឹងខ្លះទៀតថា សុខភាពបេះដូងល្អប្រសើរ គឺអាស្រ័យទៅលើឥរិយាបថ​ នៃការស់នៅ និងការហូបចុក។ ដូច្នេះប្រសិនបើយើងអាចគ្រប់គ្រងរបបអាហារបានល្អ បង្កើតទម្លាប់ធ្វើសកម្មភាពរាងកាយបានទៀងទាត់ នោះនឹងធ្វើឲ្យបេះដូងមានសុខភាពល្អ។ ដូច្នេះខាងក្រោមគឺជាទម្លាប់រស់នៅ ដែលយើង គួរអនុវត្ដដើម្បីឲ្យបេះដូងកាន់តែមានសុខភាពល្អ ដោយចំណាយពេលត្រឹមតែ១២សប្ដាហ៍ប៉ុណ្ណោះ តើនឹងមានអ្វីប្លែក? ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.ទម្លាប់ហាត់ប្រាណ ការបង្កើតទម្លាប់ហាត់ប្រាណគឺជាវិធីមួយជួយដល់សុខភាពរាងកាយទាំងមូលល្អប្រសើរ ពិសេសសុខភាពបេះដូងតែម្ដង។ ការមានទម្លាប់ហាត់ប្រាណទៅតាមចំណូលចិត្ដមិនថា ការដើរ រត់ ការរាំ ការហែលទឹក ជិះកង់ ឬកាយសម្ពន្ធផ្សេងៗជាដើម សុទ្ធតែមានអត្ថប្រយោជន៍ដល់សុខភាពបេះដូង។ ដូច្នេះយើងគួរសាកល្បងអនុវត្ដឲ្យបាន យ៉ាងហោច កន្លះម៉ោង ទៅ ១ម៉ោងទៅតាមពេលវេលាដែលយើងអាចឆ្លៀតបាន ឲ្យបាន និង​១២សប្ដាហ៍ក្រោយយើង​នឹងមានអារម្មណ៍ថាសុខភាពបេះដូង រឹងមាំជាងមុន។ ២.ការឈប់ជក់បារី បន្ទាប់ពីការហាត់ប្រាណ យើងក៏គួរសាកល្បងដកខ្លួនចេញពីទម្លាប់ជក់បារី។ ការជក់បារី ឬស្រូប​ផ្សេង​បារី​ គឺអាចប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ក្នុងនោះទាំងសុខភាពសួត ខួរក្បាល និង បេះដូងផងដែរ។ សាកល្បងផ្ដាច់បារី ឲ្យបាន ហើយ​សង្កេត​មើល​ថា​១២សប្ដាហ៍ក្រោយ​នឹងជួយឲ្យសុខភាពបេះដូងចាប់ផ្ដើមល្អប្រសើរ អារម្មណ៍ស្រស់ថ្លាជាងមុនបែប​ណា។ ៣.កាត់បន្ថយការញ៉ាំអាហារខ្លាញ់ អាហារខ្លាញ់ ដូចជាពពួក ឆា បំពង ចៀន […]


បញ្ហាបេះដូងផ្សេងទៀត

ចូលចិត្តញ៉ាំប្រៃអាច​ធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូង

អំបិលជាជាតិរ៉ែមួយប្រភេទដែលរាងកាយយើងត្រូវការជាប្រចាំផងដែរ ព្រោះវាមានតួនាទី ជួយរក្សាតុល្យភាពជាតិទឹកក្នុងរាងកាយ ជួយបំពេញមុខងារប្រព័ន្ធប្រសាទ និង ជំនួយសាច់ដុំ។ ក៏ប៉ុន្ដែប្រសិនបើយើងញ៉ាំអំបិលច្រើន នោះវានឹងបណ្ដាលឲ្យប៉ះពាល់ដល់បេះដូងវិញដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លោកវេជ្ជបណ្ឌិត Dr. Laffin នៃមន្ទីពេទ្យ Cleveland បានលើកឡើងថា ការញ៉ាំអំបិលច្រើន ឬអាហារដែលមានជាតិប្រៃខ្លាំង អាចប្រឈមឲ្យកើតមានបញ្ហាចាល់ជាតិទឹកក្នុងរាងកាយ ក៏ជាផ្នែកមួយវិវត្ដទៅរកការលើសសម្ពាធឈាម។ ការលើសសម្ពាធឈាម អាចជាហានិភ័យខ្ពស់កើតជំងឺគាំងបេះដូង ខ្សោយបេះដូង និង គ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ដូច្នេះគួរតែកាត់បន្ថយទម្លាប់ការញ៉ាំប្រៃ ញ៉ាំកាន់តែតិច កាន់តែល្អ។ វេជ្ជបណ្ឌិតបានណែរនាំទៀតថា សម្រាប់អ្នកដែលមានសុខភាពធម្មតា ការញ៉ាំអំបិលអាចកំណត់នៅក្រោម ២ ៣០០ មិល្លីក្រាមក្នុងមួយថ្ងៃ។ ចំណែកអ្នកមានសុខភាពប្រឈមកើតជំងឺលើសឈាម ឬអ្នកមានជំងឺបេះដូងស្រាប់ អាចកាត់បន្ថយនៅក្រោម ១ ៥០០ មិល្លីក្រាម ក្នុងមួយថ្ងៃ។ អ្នកជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ប្រឈមគ្រោះថ្នាក់ប្រសិនបើមិនអាចកាត់បន្ថយការញ៉ាំប្រៃ ឲ្យនៅកម្រិតទាបបំផុតទៅ​តាម​កា​រ​ណែ​នាំ​របស់​គ្រូពេទ្យ​។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង […]


បញ្ហាបេះដូងផ្សេងទៀត

ដឹងអត់? ងូតទឹកក្ដៅឧណ្ហៗ អាចការពារពីជំងឺបេះដូង និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល

ការសិក្សាមួយបានបង្ហាញថា ការងូតទឹកក្ដៅឧណ្ហៗមានអត្ថប្រយោជន៍ដល់សុខភាព ក្នុងនោះអាចជួយការពារពីជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការសិក្សានេះធ្វើឡើង និងដឹកនាំដោយលោកវេជ្ជបណ្ឌិត Hiroyasu Iso សាស្ដ្រាចារ្យ និង អ្នកស្រាវជ្រាវ នៃសាកលវិទ្យាល័យ Osaka នៃប្រទេសជប៉ុន។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! លទ្ធផលនៃការសិក្សាបានបញ្ជាក់ថា ទម្លាប់នៃការងូតទឹកជាប្រចាំគឺជារឿងល្អមួយផ្នែក ហើយបើបានងូតទឹកក្ដៅទៀត នោះកាន់តែមានប្រយោជន៍ខ្លាំងដល់សុខភាពបេះដូង មុខងារសរសៃឈាម និងការពារពីជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ការសិក្សានេះធ្វើឡើងទៅលើប្រជាជនជប៉ុនចំនួន ៣០ ០០០ នាក់ ដោយតាមដានពីទម្លាប់នៃការងូតទឹក និង ឱកាសនៃការប្រឈមកើតជំងឺសរសៃឈាមបេះដូងរបស់ពួកគេ ប្រើប្រាស់ពេលវេលារហូតដល់ទៅ ២០ឆ្នាំ។ លទ្ធផលបង្ហាញថា ការងូតទឹកក្ដៅយ៉ាងហោច ចន្លោះពី ៣ ទៅ ៥ដង ក្នុងមួយសប្ដាហ៍ អាចជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូង ២៨% និង កាត់បន្ថយគ្រោះថ្នាក់សរសៃឈាមខួរក្បាល ២៦%។ [embed-health-tool-heart-rate] ហេតុអ្វីការងូតទឹកក្ដៅអាចជួយការពារពីជំងឺបេះដូង និង គ្រោះថ្នាក់សរសៃឈាមខួរក្បាល? ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការងូតទឹកក្ដៅឧណ្ហៗ អាចជួយដល់បេះដូង ព្រោះកម្ដៅភាយចេញពីទឹកអាចជួយបង្កើនដំណើរការចង្វាក់បេះដូង និង ជួយជំរុញមុខងារសរសៃឈាម ដែលជាផ្នែកមួយជួយឲ្យបេះដូងច្របាច់ឈាមរត់សព្វពេញរាងកាយបានល្អ។ ម្យ៉ាងវិញទៀត ការងូតទឹកក្ដៅ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ