backup og meta

ការ​ផឹកកាហ្វេ និងជំងឺបេះដូង មាន​អ្វីទាក់ទងគ្នាអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Oct 05, 2020

    ការ​ផឹកកាហ្វេ និងជំងឺបេះដូង មាន​អ្វីទាក់ទងគ្នាអត់?

    កាហ្វេ ត្រូវចាត់ទុកជាភេសជ្ជៈពេញនិយមបំផុតសម្រាប់មនុស្សពេញវ័យទូទាំងពិភពលោក។ ក្រៅពីធ្វើឲ្យអារម្មណ៍​កាន់តែស្រស់​ស្រាយ​នៅពេលព្រឹក កាហ្វេក៏មានគុណប្រយោជន៍ច្រើនផ្សេងទៀត។ យ៉ាងណា កាហ្វេ ឬជាតិកាហ្វេអ៊ីន ក៏ជាភេសជ្ជៈមួយ​គេ​ចាត់ទុក​ថា​អាច​បង្កគ្រោះថ្នាក់ចំពោះសុខភាព ពិសេសជាមួយសុខភាពបេះដូងយើងបាន​ដែរ​។

    ចំពោះការធ្វើមេតាបូលីសរបស់រាងកាយ ជាតិកាហ្វេអ៊ីន គឺបានប៉ះពាល់យ៉ាងខ្លាំង ខណៈកត្តាសំខាន់បំផុតមានដូចជា៖

    – វាទៅរំញោចប្រព័ន្ធប្រសាទកណ្តាល។

    ជាតិកាហ្វេអ៊ីន សម្បូរក្នុងកាហ្វេ តែ និងភេសជ្ជៈផ្សេងទៀត និង​សូកូឡា ខណៈការផឹកជាតិកាហ្វេអ៊ីនក្នុងកម្រិតខ្ពស់ ធ្វើឲ្យយើងកាន់តែប្រឈមជំងឺសរសៃឈាមបេះដូង ដែលករណីនេះ ស្ថិតក្នុងសិក្សាជាច្រើនរបស់អ្នកវិទ្យាសាស្ត្រ។

    ការសិក្សាមួយចំនួនរកឃើញថា ជាតិកាហ្វេអ៊ីន និងការផឹកកាហ្វេ គឺមានទំនាក់ទំនងផ្ទាល់​ជាមួយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ ប៉ុន្តែ​ការលើក​ឡើងនេះ នៅតែស្ថិតក្នុងភាពចម្រូងចម្រាស់នៅឡើយ។ យ៉ាងណា មានការណែនាំឲ្យផឹកកាហ្វេក្នុងកម្រិតល្មម ១-២ ពែងក្នុងមួយថ្ងៃ គឺមិនគំរាមកំហែងដល់សុខភាពយើងទេ។

    គ្នាយើងមានទម្លាប់ផឹកកាហ្វេរាល់ថ្ងៃ តែងជួបបទពិសោធញៀនកាហ្វេក្នុងចន្លោះពី ១២-២៤ ម៉ោង គិតត្រឹមការផឹកចុងក្រោយបង្អស់ ខណៈអាការៈញៀននឹងបាត់ទៅវិញ នៅចន្លោះ ២៤-៤៨ ម៉ោង។ ទោះជាយ៉ាងនេះក្តី ការញៀនកាហ្វេខ្លាំង នឹងធ្វើឲ្យយើង​ជួបប្រទះរោគសញ្ញាឈឺក្បាល ងងុយគេង ថប់បារម្ភ និងបាក់ទឹកចិត្ត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សន សុភា · កែ Oct 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម