របបអាហារ

ត្រួតពិនិត្យវេជ្ជសាស្ត្រដោយ វេជ្ជ. ចាន់ ស៊ីណេត នៅ May 02, 2022

របបអាហារ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ មិន​អ៊ីចឹង វា​នឹង​បណ្ដាល​ឲ្យ​មាន​បញ្ហា​សុខភាព​ផ្សេងៗ។ នៅ​ផ្នែក​នេះ អ្នក​អាច​ស្វែងរក​គន្លឹះ​ជា​ច្រើន ជុំវិញ​ការ​គ្រប់គ្រងរបបអាហារ​ ធ្វើ​ឲ្យ​រក្សា​សុខភាព​មាំទាំ​បាន

ចំណេះដឹងទូទៅ

របបអាហារ

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។ អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖ ១. អាហារផ្អាប់ អាហារផ្អាប់ដូចជា គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារផ្អាប់លើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។  ២. កាហ្វេ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។ ៣. […]

អត្ថបទផ្សេងទៀតពី របបអាហារ

ស្វែងរក របបអាហារ

រូបមន្តសុខភាព

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]


អាហារូបត្ថម្ភ

សារធាតុ CMC ក្រៅពីចាក់បង្គាមានក្នុងចំណីអាហារណាទៀត?

សារធាតុ CMC ជាសារធាតុដែលឈ្មួញខិលខូចមួយចំនួនប្រើសម្រាប់ចាក់បញ្ចូលក្នុងបង្គាស្រស់ ដើម្បីបង្កើនទម្ងន់បង្គា ក្នុងគោលបំណងលក់ចេញបានកម្រៃច្រើន។ តើសារធាតុ CMC អាចបង្ក​ផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ក្រៅពីចាក់ក្នុងបង្គា CMC មានក្នុងចំណី​អាហារ​ណា​ខ្លះ? សារធាតុ CMC (Carboxymethyl cellulose) ជាម្សៅដែលនឹង​ក្លាយ​ជា​សារធាតុ​រាវខាប់ដូចចាហួយ​នៅ​ពេល​​លាយ​ជា​មួយ​ទឹក។ ម្សៅ CMC ​មានតម្លៃ​​១,២ដុល្លារក្នុង១ក្រាម​ ហើយ​ម្សៅ CMC ៣​ក្រាម​អាច​លាយ​ជាមួយទឹក​បានរហូតដល់ទៅ៥០​គីឡូក្រាម ព្រមទាំង​អាច​ចាក់​ចូលបង្គា​បាន​ដល់​ទៅ១​តោន​ឯណោះ។ សារធាតុ CMC មិនអាចរំលាយបានទេ មានន័យថា ក្រពះ និងពោះវៀន​​​យើងមិនអាចបំបែក និងស្រូបយកសារធាតុនេះបានទេ។ ការបរិភោគអាហារមានផ្ទុកសារធាតុ CMC អាចប៉ះពាល់​ដល់​ក្រពះពោះវៀន​​ដូចជា ធ្វើឱ្យយើងមិនស្រួលពោះ ហើមពោះ ចុកពោះ និងរាក។ ជាងនេះ​ទៅ​ទៀត សារធាតុ CMC អាចបំផ្លាញបាក់តេរីល្អៗក្នុងពោះវៀន និងបង្កឱ្យយើងរលាកពោះវៀន។ មិនតែប៉ុណ្ណោះ សារធាតុ CMC អាចបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ី ដែលបណ្តាលឱ្យយើង​ឡើង​កន្ទួល​រមាស់​លើស្បែក ពិបាកដកដង្ហើម និងតឹងណែនបំពង់កជាដើម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ក្រៅពីចាក់ក្នុងបង្គារ សារធាតុ CMC […]


អាហារូបត្ថម្ភ

សារធាតុគីមី ៣ ប្រភេទនេះ ប្រើច្រើនលើម្ហូបអាហារ​ មានផលប៉ះពាល់អ្វីខ្លះ?

សារធាតុគីមីមិន​អនុញ្ញាត​ឱ្យ​ប្រើ​លើ​ចំណី​អាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែនៅតែមាន​អ្នកលក់ជាច្រើនប្រើសារធាតុ​គីមីដាក់នៅ​ក្នុង​ម្ហូបអាហារ។ តោះមកដឹងពីសារធាតុ​គីមី ​៣ ប្រភេទដែលគេ​ប្រើច្រើនលើម្ហូបអាហារដែលយើងញុំារាល់ថ្ងៃ។ ១. បូរាក់ (Borax) បូរាក់ ឬសូដ្យូមបូរ៉ាតដែលយើងហៅថាទឹកអន្សាគឺជាសារធាតុម្សៅពណ៌ស​ដូចអំបិល​សម្រាប់​ប្រើ​ជាជី សារធាតុ​សម្អាត និងថ្នាំសម្លាប់សត្វល្អិត។ ប្រភេទ​ចំណី​អាហារ​ជាច្រើន​ត្រូវ​បាន​គេ​​ដាក់​​សារធាតុ​បូរាក់ ក្នុង​នោះ​មាន​ដូចជា​មឹក បង្គារ សាច់ប៉ាតេ ត្រី​ហើម ត្រី​ងៀត ប្រហិត​ ត្រី ឈាម​ជ្រូក សរសៃ​គុយទាវ មី ពពុះសណ្តែក បង្អែម​លត​ បាញ់ឌុក ទំពាំង​ជូរ ស្ពៃ​ជ្រក់​ជាដើម ដើម្បី​រក្សា​ទុក​បាន​យូរនៅ​តែ​ស្រស់​មិន​ងាយ​ខូច ហើយ​បើ​បង្អែម គុយទាវ​ មី និងប្រហិត​វិញ​ឱ្យស្វិត​ល្អ។ បន្ទាប់យើងញុំាអាហារមានផ្ទុកសារធាតុប៉ូរាក់ ២- ៤ ម៉ោង​នឹងមានរោគសញ្ញាលេចឡើងដូចជា​ឈឺក្បាល ក្តៅខ្លួន ចង្អោរ ក្អួរ និងក្រហមភ្នែក។ ការញុំាសារធាតុប៉ូរាក់ក្នុងបរិមាណ​ច្រើនអាច​បណ្តាល​ឱ្យខូចតម្រងនោម។ លើសពីនេះទៅទៀត ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុកសារធាតុ​បូរ៉ាក់​ត្រឹមតែ ១៥-២០ ក្រាមអាច​សម្លាប់​មនុស្ស​ពេញ​វ័យ​បាន ហើយ​ចំពោះកុមារគឺ​ត្រឹម​តែ ៥ ក្រាមប៉ុណ្ណោះ​។  ២. ហ្វ័រម៉ុល (Formaldehyde) ហ្វ័រម៉ុល ឬហ្វ័រម៉ាលីន (Formalin) គឺជាឧស្ម័នឆួលគ្មានពណ៌ ប្រើប្រាស់​ជាទូទៅ​ក្នុងវិស័យ​ឧស្សាហកម្មសម្រាប់ការផលិតជ័រប្លាស្ទិក ជី គ្រឿងសម្អាង […]


រូបមន្តសុខភាព

តិចអត់ដឹង ទឹកអំពិលទុំផ្តល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់សុខភាព

អំពិល​ទុំ​ មិន​ត្រឹម​តែ​ជា​គ្រឿង​ទេស​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការ​ចម្អិន​ម្ហូប​អាហារ​ ដូចជា​សម្ល​​ម្ជូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​អាច​ប្រើប្រាស់​ក្នុង​ការ​ថែទាំ​ស្បែក​ ឬ​ធ្វើ​ជា​ភេសជ្ជៈ​​បាន​ផង​ដែរ។ ពិត​ណាស់​ ​ ទឹក​អំពិល​ទុំ​ ក្រៅ​ពី​មាន​រសជាតិ​ជូរ​អែម​ឆ្ងាញ់​ហើយ ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ថែម​ទាំង​​​មាន​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​ថែម​ទៀត​ផង​​។ ​ តើ​ទឹក​អំពិល​ទុំ​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​សុខភាព? ១. សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ ទឹក​អំពិល​ទុំ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូចជា​វីតាមីន​C ដែល​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ស្បែក​មាន​សុខភាព​ល្អ និង​របួស​ឆាប់​ជា​សះស្បើយ។ បន្ថែម​ពី​នេះ អំពិល​ទុំ​ក៏​ផ្តល់​នូវ​សារធាតុ​រ៉ែ​ដ៏​ល្អ​ឯក​ ដូចជា​ប៉ូតាស្យូម ម៉ាញេស្យូម និង​ជាតិ​ដែក​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ជាមួយ​គ្នា​នេះ​ដែរ អំពិល​ទុំ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដូចជា​ polyphenols និង flavonoids ដែល​ជួយ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ដែល​បង្ក​គ្រោះថ្នាក់​នៅ​ក្នុង​រាងកាយ​យើង ហើយ​ក៏​អាច​ការពារ​ការបំផ្លាញ​កោសិកា និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ រួម​ទាំង​ជំងឺ​មហារីក។ [embed-health-tool-bmi] ៣. ដោះស្រាយ​បញ្ហា​រំលាយ​អាហារ អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា អំពិល​ទុំ​ត្រូវ​បាន​ប្រើប្រាស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ​ សម្រាប់​ដោះស្រាយ​បញ្ហា​រំលាយ​អាហារ ពីព្រោះ​វា​មាន​ផ្ទុក​នូវ​ជាតិ​សរសៃ និង​ថ្នាំ​បញ្ចុះ​លាមក​បែប​ធម្មជាតិ ដែល​ជួយ​ជំរុញ​ឲ្យ​យើង​បន្ទោបង់​ទៀងទាត់ កាត់បន្ថយ​ការ​ទល់​លាមក​ និង​ធ្វើ​ឲ្យ​សុខភាព​ក្រពះ​ពោះវៀន​ប្រសើរ​ឡើង។​​​ ​៤. សុខភាព​បេះដូង ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ទឹក​អំពិល​ទុំ​ជា​ទៀងទាត់​ អាច​ផ្តល់​អត្ថប្រយោជន៍​​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង ដោយ​ជួយ​បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល​មិន​ល្អ ក៏​ដូចជា​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង។ ៥. សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ទឹក​អំពិល​ទុំ​ ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ទប់ស្កាត់​ការ​រលាក​នៅ​ក្នុង​រាងកាយ​ ដែល​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​ជំងឺ​រលាក​សន្លាក់​ ឬ​រលាក​រ៉ាំរ៉ៃ។ បន្ថែម​​ពី​នេះ ភេសជ្ជៈ​មួយ​​ប្រភេទ​នេះ ក៏​មាន​គុណប្រយោជន៍​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​គេង​មិន​លក់​ដូច​គ្នា។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ […]


រូបមន្តសុខភាព

ញ៉ាំទឹកក្រូចឆ្មារពេលព្រឹក អាចផ្តល់អត្ថប្រយោជន៍ ៥ យ៉ាង ដល់សុខភាព

ទឹក​ក្រូច​ឆ្មារ ជា​ភេសជ្ជៈ​មួយ​ប្រភេទ​ដ៏​ពេញ​និយម​សម្រាប់​គ្នា​យើង​គ្រប់​វ័យ​។ ជាក់ស្តែង​ ​វីតាមីន ​C ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​មាន​នៅ​ក្នុង​​ទឹក​ក្រូច​ឆ្មារ អាច​ជួយ​​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​យ៉ាង​​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​នៅ​ពេល​ព្រឹក។ អត្ថប្រយោជន៍​ទាំង​៥​នៃ​ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ជា​រៀង​រាល់​ថ្ងៃ ១. បង្កើន​ជាតិ​ទឹក ទឹក​ក្រូច​ឆ្មារ ជា​ភេសជ្ជៈ​ដ៏​ឆ្ងាញ់​ពិសារ ដែល​អាច​ជួយ​បង្កើន​ការ​ញ៉ាំ​ទឹក​កាន់​តែ​ច្រើន​ឡើង ហើយ​នៅ​ពេល​ដែល​រាងកាយ​យើង​ផ្ទុក​សារធាតុ​ទឹក​គ្រប់គ្រាន់ នោះ​នឹង​អាច​ជួយ​ជំរុញ​ការ​រំលាយ​អាហារ ទ្រទ្រង់​សុខភាព​ស្បែក​ និង​ជួយ​ឲ្យ​មុខងារ​រាងកាយ​ដំណើរការ​យ៉ាង​រលូន។ ២. គ្រប់គ្រង​ទម្ងន់ ជាមួយ​គ្នា​នេះ​ដែរ ទឹក​ក្រូច​ឆ្មារ ក៏​អាច​ជួយ​សម្រក​ទម្ងន់​ដោយ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត និង​ទ្រទ្រង់​​ដល់​ការ​ធ្វើ​មេតាប៉ូលីស។ កត្តា​ទាំង​២​នេះ មាន​​សារៈសំខាន់​ណាស់​​សម្រាប់​ការ​គ្រប់គ្រង​ទម្ងន់​ឲ្យ​នៅ​សម​ល្មម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៣. ទ្រទ្រង់​សុខភាព​បេះដូង លើស​ពី​នេះ ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ជួយ​ឲ្យ​សុខភាព​បេះដូង​ប្រសើរ​ឡើង ដោយ​ជួយ​ធ្វើ​​ឲ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ ហើយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ព្រម​ទាំង​ការពារ​ពី​​ការ​បំផ្លាញ​​សរសៃ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព។ ៤. បញ្ចៀស​ក្រួស​តម្រង​នោម អាស៊ីដ​ Citric នៅ​ក្នុង​ក្រូច​ឆ្មារ អាច​ជួយ​បញ្ចៀស​ការ​កើត​ក្រួស​តម្រង​នោម ដោយ​បង្កើន​កម្រិត​ស៊ីត្រាត​ក្នុង​ទឹក​នោម ។ យ៉ាង​ណា​មិញ ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ច្រើន​ជ្រុល ​អាច​រួម​ចំណែក​ដល់​ការ​កើត​ក្រួស​តម្រង​នោម​​ចំពោះ​គ្នា​យើង​មួយ​ចំនួន​ទៅ​វិញ ដោយ​សារ​តែ​សារធាតុ ​Oxalate ​នៅ​ក្នុង​ក្រូច​ឆ្មារ។​​​​ [embed-health-tool-heart-rate] ​​​​​៥. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ទឹក​ក្រូច​ឆ្មារ ជា​ប្រភព​នៃ​វីតាមីន ​C ដែល​មាន​សមត្ថភាព​ជួយ​ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ការ​ញ៉ាំ​​ទឹក​ក្រូច​ឆ្មារ​ជា​ទៀងទាត់ អាច​ជួយ​ឲ្យ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​ទូទៅ​មួយ​ចំនួន​ ដូចជា​ផ្ដាសាយ​ធម្មតា និង​គ្រុន​ផ្ដាសាយ​ធំ។ ជាង​នេះ​ទៅ​ទៀត ទឹក​ក្រូច​ឆ្មារ​ក៏​អាច​ជួយ​ជំរុញ​ដល់​​ការ​ជា​សះស្បើយ​នៃ​របួស និង​ជួសជុល​​ជាលិកា​ផង​ដែរ។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ […]


របបអាហារនិងការសម្រកទម្ងន់

ផ្លែល្ហុងមានគុណប្រយោជន៍ដ៏អស្ចារ្យទាំង ៧ ជួយដល់ការសម្រកទម្ងន់ គ្នាយើងមិនគួររំលង!

គ្នា​យើង​ប្រហែល​ធ្លាប់​ឮ​ហើយ​ថា ការ​ញ៉ាំ​ផ្លែ​ល្ហុង​អាច​ជួយ​ឲ្យ​​ពោះវៀន​រឹងមាំ និង​​ធ្វើ​​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរការ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ យើង​ធ្លាប់​ដឹង​ទេ​ថា ផ្លែឈើ​មួយ​ប្រភេទ​នេះ ក៏​​មាន​គុណប្រយោជន៍​ដ៏​ល្អ​ឯក​ក្នុង​ការ​សម្រក​ទម្ងន់​​ដែរនោះ? ទាំង​នេះ​ជា​គុណប្រយោជន៍​សុខភាព​ទាំង​៧​នៃ​ផ្លែ​ល្ហុង​ដែល​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់ ១. សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​យ៉ាង​រលូន និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ។ កត្តា​ទាំង​នេះ​ហើយ ដែល​អាច​ជួយ​ឲ្យ​យើង​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។ ២. ប្រឆាំង​នឹង​ការ​រលាក ទន្ទឹម​នឹង​នេះ​ដែរ ផ្លែ​ល្ហុង​ក៏​​ជា​ប្រភព​នៃ​សារធាតុ​Papain ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​​អាច​កាត់​បន្ថយ​ការ​រលាក​នៅ​ក្នុង​រាងកាយ។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​រលាក​អាច​រាំងស្ទះ​​គ្នា​យើង​ក្នុង​ការ​សម្រក​ទម្ងន់​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៣. ជួយ​ដល់​ការ​រំលាយ​អាហារ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង​មាន​ផ្ទុកសារធាតុ ​Papain និង​ Chymopapain ដែល​​អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ប្រឆាំង​នឹង​ការ​ទល់លាមក។ បន្ថែម​ពី​នេះ ​ផ្លែ​ល្ហុងក៏​​អាច​ជួយ​បង្ការ និង​ព្យាបាល​ការ​រលាក​ក្រពះ​បាន​យ៉ាង​អស្ចារ្យ។ ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា ពោះវៀន​ និង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​មាន​សុខភាព​ល្អ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ការ​សម្រក​ទម្ងន់។ ៤. ជួយ​បន្សាប​ជាតិ​ពុល មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​អាច​ជួយ​បន្សាប​ជាតិ​ពុល​​នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ និង​សម្អាត​ពោះវៀន។ ៥. ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ជាក់ស្តែង គ្នា​យើង​ខ្លះ​ប្រឈម​នឹង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង​ ដែល​រារាំង​​ដល់​ដំណើរការ​ប្រក្រតី​នៃ​រាងកាយ និង​បណ្តាល​ឲ្យ​មាន​ការ​ឡើង​ទម្ងន់​។ ផ្លែ​ល្ហុង ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​មេរោគ ព្រម​ទាំង​ប៉ារ៉ាស៊ីត ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​ ក៏​ដូចជា​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ ៦. មាន​កាឡូរី​ទាប ចំពោះ​ផ្លែ​ល្ហុង​ចំនួន​១០០ក្រាម មាន​កាឡូរី​តែ​៤៣​កាឡូរី​ប៉ុណ្ណោះ។ លើស​ពី​នេះ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​C កាល់ស្យូម វីតាមីន​A ម៉ាញេស្យូម […]


រូបមន្តសុខភាព

ញ៉ាំទឹកស្ពៃពួយឡេងគៀប អាចបង្កឲ្យកើតក្រួសតម្រងនោម?

ស្ពៃ​ពួយ​ឡេង​ ជា​ប្រភេទ​បន្លែ​ស្លឹក​បៃតង​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗដូចជា​វីតាមីន​ ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ហើយ​ក៏​ជា​បន្លែ​ដ៏​ពេញនិយម​សម្រាប់​ជំនួយ​សុខភាព​ផង​ដែរ។ យ៉ាង​ណា​មិញ តើ​ការ​ញ៉ាំ​ទឹក​ស្ពៃ​ពួយ​ឡេង​គៀប ឬ​ប្រភេទ​ក្រឡុក អាច​បង្ក​ឲ្យ​កើត​មាន​បញ្ហា​ក្រួស​តម្រង​នោម​ដែរ​ឬ​អត់? ​​​​ពិត​ណាស់​ ស្ពៃ​ពួយ​ឡេង​​មាន​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​Oxalate ដែល​រាងកាយ​ពិបាក​ក្នុង​ការ​ស្រូប​យក​ ទើប​បង្ក​ឲ្យ​កើត​មាន​ក្រួស​តម្រង​នោម និង​​ក្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​។ ជាក់ស្តែង ការ​ញ៉ាំ​ទឹក​ស្ពៃ​ពួយ​ឡេង​គៀប​ ឬ​ក្រឡុក​ចំនួន​១​កែវ គឺ​ស្មើ​នឹង​សមាសធាតុOxalate​ចំនួន​៨ ទៅ​១០​ដង​ដែល​រាងកាយ​អាច​​ទ្រទ្រង់​​បាន។ ផល​ប៉ះពាល់​ផ្សេង​ទៀត​នៃ​ការ​ញ៉ាំ​ស្ពៃ​ពួយ​ឡេង​លើស​កម្រិត ​​​១.បញ្ហា​ក្រពះ​ពោះវៀន ស្ពៃ​ពួយ​ឡេង​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​រំលាយ​អាហារ បើ​យើង​ញ៉ាំ​ក្នុង​​បរិមាណ​មធ្យម។ ប៉ុន្តែ បើ​យើង​ញ៉ាំ​ស្ពៃ​ពួយ​ឡេង​ច្រើន​ជ្រុល​ នោះ​នឹង​អាច​បង្ក​ជា​បញ្ហា​ពិបាក​រំលាយ​អាហារ ហើម​ពោះ ទល់​លាមក រាករូស និង​រលាក​ពោះវៀន ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​ខ្សោយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. រារាំង​ដល់​ការ​ស្រូប​យក​ជាតិ​រ៉ែ លើស​ពី​នេះ ស្ពៃ​ពួយ​ឡេង​ក៏​ផ្ទុក​ទៅ​ដោយ​សមាសធាតុ​ដូចជា​ Phytates ដែល​អាច​រារាំង​ដល់​ការ​ស្រូប​យក​សារធាតុ​រ៉ែ​សំខាន់​ៗ​ ដូចជា​ជាតិ​ដែក​ កាល់ស្យូម​ និង​ស័ង្កសី។ កត្តា​នេះ អាច​បង្ក​ផលវិបាក​ដល់​អ្នក​ដែល​មាន​ហានិភ័យ​នៃ​បញ្ហា​កង្វះ​សារធាតុ​រ៉ែ ឬ​ពិបាក​ស្រូប​យក​សារធាតុ​ចិញ្ចឹម​​ផ្សេង​ៗ។ ​៣. រំខាន​ដល់​មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត ទន្ទឹម​នឹង​នេះ​ដែរ ស្ពៃ​ពួយ​ឡេង មាន​ផ្ទុក​សារធាតុ​Goitrogens ដែល​មាន​សមត្ថភាព​ក្នុង​ការ​រារាំង​ដល់​មុខងារ​របស់​ក្រពេញ​ទីរ៉ូអ៊ីត។ ក្នុង​ករណី​ដែល​យើង​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​ សារធាតុ​Goitrogens​អាច​រំខាន​ដល់​ការ​ស្រូប​យក​អ៊ីយ៉ូត​ដែល​អាច​ប៉ះពាល់​ដល់​ការ​ផលិត​អ័រម៉ូន​ទីរ៉ូអ៊ីត។ [embed-health-tool-heart-rate] ៤. អាលែកហ្ស៊ី គ្នា​យើង​ខ្លះ អាច​នឹង​មាន​ប្រតិកម្ម​អាលែកហ្សី​ទៅ​នឹង​ស្ពៃ​ពួយ​ឡេង ដោយ​ប្រឈម​នឹង​រោគសញ្ញា​ផ្សេង​ៗ​ដូចជា​រមាស់ កន្ទាលត្រអាក ឬ​ពិបាក​ដកដង្ហើម​ជា​ដើម។ ហេតុ​នេះ​ហើយ យើង​គួរ​សង្កេត​មើល​ប្រតិកម្ម​អាលែកហ្ស៊ី​ណា​មួយ​ក្រោយ​ញ៉ាំ​ស្ពៃ​ពួយ​ឡេង​រួច។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ […]


រូបមន្តសុខភាព

ទម្លាប់ញ៉ាំអាហារល្ងាចមុនម៉ោង៧ ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យ៤យ៉ាងនេះ

ពិត​ណាស់ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​៧​ ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព​​រាងកាយ​ទាំង​មូល។ ទោះ​ជា​យ៉ាង​នេះ​ក្តី ​នេះ​មិន​បាន​ន័យ​ថា ក្រោយ​ម៉ោង​៧​ ​យើង​មិន​គួរ​ញ៉ាំ​អ្វី​​ទាល់​តែ​សោះ​នោះ​ទេ។ ជាក់ស្តែង ពេលវេលា​ញ៉ាំ​អាហារ​ គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ រួម​មាន​បែបបទ​រស់នៅ របប​អាហារ និង​សុខភាព​ខ្លួន​យើង​ផ្ទាល់​។ ដូច្នេះ​ហើយ យើង​គួរ​ធ្វើ​តាម​​តម្រូវការ​នៃ​រាងកាយ ដូចជា​ ប្រសិនបើ​យើង​​តែង​ឃ្លាន​ក្រោយ​ម៉ោង​៧ នោះ​យើង​គួរ​តែ​ញ៉ាំ​អាហារ​ពេល​ល្ងាច​យូរ​ជាង​នេះ​បន្តិច ឬ​ញ៉ាំ​អាហារ​សម្រន់​តិចតួច ដើម្បី​បញ្ចៀស​ការ​ឃ្លាន​ខ្លាំង និង​ញ៉ាំ​អាហារ​ច្រើន​ជ្រុល។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​មាន​ទម្លាប់​ញ៉ាំ​អាហារ​មុន​ម៉ោង​៧​ អាច​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​​៤​យ៉ាង​ខាង​ក្រោម​នេះ។ ១. ជួយ​ឲ្យ​ការ​រំលាយ​អាហារ និង​ធ្វើ​មេតាប៉ូលីស​ប្រសើរ​ឡើង ការ​ញ៉ាំ​របប​អាហារ​ទៀងទាត់​ម៉ោង​ អាច​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុង​ការ​រំលាយ​អាហារ និង​ធ្វើ​មេតាប៉ូលីស ក៏​ដូចជា​ជួយ​ឲ្យ​បប្រពន័្ធ​រំលាយ​អាហារ​ដំណើរការ​រលូន។ បន្ថែម​ពី​នេះ ការ​ញ៉ាំ​អាហារ​មុន​ម៉ោង​៧​ ក៏​ជួយ​ឲ្យ​ថ្លើម​បាន​សម្រាក​ និង​បន្សាប​ជាតិ​ពុល​ថែម​ទៀត​ផង។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២.​ គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឆាប់​រហ័ស អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​​ភាព​​ធន់​នឹង​អាំងស៊ុយលីន ដែល​អាច​នាំ​ឲ្យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២។ លើស​ពី​នេះ ទម្លាប់​មួយ​នេះ​ក៏​អាច​កាត់បន្ថយ​ និង​គ្រប់គ្រង​ការ​កើន​ឡើង​នៃ​អាំងស៊ុយលីន​ក្រោយ​ញ៉ាំ​អាហារ​រួច​ផង​ដែរ។ ៣. បង្កើន​គុណភាព​ដំណេក ដូច​គ្នា​នេះ​ដែរ ការ​ញ៉ាំ​អាហារ​កៀក​ទៅ​នឹង​ម៉ោង​គេង​ពេក អាច​ប៉ះពាល់​ដល់​ដំណេក​ ដោយ​សារ​តែ​ការ​មិន​រំលាយ​អាហារ។ ប៉ុន្តែ​ បើ​យើង​​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឆាប់​រហ័ស នោះ​នឹង​អាច​ជួយ​ឲ្យ​រាងកាយ​បាន​សម្រាក​ពេញលេញ​នៅ​ពេល​យប់ ព្រម​ទាំង​ជួយ​បង្កើន​គុណភាព​ដំណេក។ [embed-health-tool-heart-rate] ៤. សុខភាព​បេះដូង នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​​ពេល​ល្ងាច​យប់​ជ្រៅ​ពេក ជា​ពិសេស​អាហារ​ដែល​មាន​កាឡូរី​ខ្ពស់ នោះ​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​បេះដូង។ ផ្ទុយ​ទៅ​វិញ ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ឆាប់​រហ័ស​ […]


រូបមន្តសុខភាព

កុំរំលង! ស្នៀតពោត កំពូលអាហារល្អខ្លាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងសម្រកទម្ងន់

ស្នៀត​ពោត​ មិន​ត្រឹម​តែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្តល់​នូវ​អត្ថប្រយោជន៍​ដល់​​សុខភាព​​យ៉ាង​ច្រើន។ ជាក់ស្តែង បន្លែ​មួយ​ប្រភេទ​នេះ ជា​ប្រភព​នៃ​អាហារូបត្ថម្ភ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ សារធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មុខ។ តើ​កំពូល​អាហារ​មួយ​មុខ​នេះ ផ្តល់​អត្ថប្រយោជន៍​សុខភាព​អ្វី​ខ្លះ? ១. សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​ជាតិ​រ៉ែ ស្នៀត​ពោត​សម្បូរ​ទៅ​ដោយ​វីតាមីន​ និង​សារធាតុ​រ៉ែ​​ ដែល​មាន​សារៈសំខាន់​ដល់​សុខុមាលភាព​ទាំង​មូល។ វីតាមីន​B ដែល​មាន​នៅ​ក្នុង​ស្នៀត​ពោត មាន​គុណប្រយោជន៍​ជួយ​ទ្រទ្រង់​ការ​ផលិត​ថាមពល ក៏​ដូចជា​ជួយ​ឲ្យ​ស្បែក​ និង​សក់​មាន​សុខភាព​ល្អ។ បន្ថែម​ពី​នេះ ស្នៀត​ពោត​ក៏​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​ ម៉ាញេស្យូម និង​ប៉ូតាស្យូម​ ដែល​​មាន​សមត្ថភាព​ជួយ​ថែទាំ​កោសិកា​ឈាម ទ្រទ្រង់​សាច់ដុំ និង​មុខងារ​បេះដូង ផងដែរ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. មាន​កាឡូរី​ទាប និង​ជាតិ​សរសៃ​ខ្ពស់ ចំពោះ​ស្រី​ៗ​ដែល​ចង់​គ្រប់គ្រង​ទម្ងន់​ខ្លួន​ ស្នៀត​ពោត​គឺ​ជា​ជម្រើស​ដ៏​ល្អ​ឯក​ដែល​គួរ​បញ្ចូល​​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ពីព្រោះ​បន្លែ​មួយ​ប្រភេទ​នេះ​មាន​កាឡូរី​ទាប និង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ការ​បន្ទោបង់ និង​សម្រក​ទម្ងន់​​តាម​បែប​ធម្មជាតិ។ ៣. ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាមួយ​គ្នា​នេះ​ ស្នៀត​ពោត​ក៏​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដូចជា​សារធាតុ Beta-carotene និង​វីតាមីន ​C ដែល​ជួយ​ការពារ​រាងកាយ​​ទប់ទល់​នឹង​ជំងឺ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​បេះដូង និង​មហារីក​មួយ​ចំនួន។ ជាង​នេះ​ទៅ​ទៀត ស្នៀត​ពោត​ក៏​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​ផង​ដែរ។ ៤. គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ទន្ទឹម​នឹង​នេះ​ដែរ ស្នៀត​ពោត​មាន​សន្ទស្សន៍​ជាតិស្ករទាប  ដែល​អាច​ជួយ​បញ្ចៀស​ការ​កើន​ឡើង​ និង​ធ្លាក់​ចុះ​ភ្លាម​ៗ​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម ហើយ​​កម្រិត​ជាតិ​សរសៃ​នៅ​ក្នុង​ស្នៀត​ពោត​ក៏​អាច​​ជួយ​ពន្យឺត​ការ​ស្រូប​យក​ជាតិ​ស្ករ​ ដែល​ល្អ​បំផុត​ក្នុង​ការ​គ្រប់គ្រង​ជាតិ​ស្ករ​សម្រាប់​អ្នក​ទឹក​នោម​ផ្អែម ឬ​​អ្នក​មាន​ហានិភ័យ​នៃ​ការវិវដ្តទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម។ [embed-health-tool-bmi] ៥. ទ្រទ្រង់​សុខភាព​ភ្នែក មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្នៀត​ពោត​ក៏​ផ្ទុក​ទៅ​ដោយ​សារធាតុ​ carotenoids […]


រូបមន្តសុខភាព

អាហារ៧ប្រភេទនេះ ធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងចុះខ្សោយដោយមិនដឹងខ្លួន

ពិត​ណាស់​ ប្រព័ន្ធ​ភាព​ស៊ាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ប្រឆាំង​នឹង​​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ក៏​ដូចជា​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ជ្រើសរើស​របប​អាហារ​មិន​ត្រឹមត្រូវ​ទេ​នោះ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ក៏​អាច​ចុះ​ខ្សោយ​ផង​ដែរ​។ តើ​អាហារ​ប្រភេទ​ណា​ខ្លះ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ? ពពួក​ស្ករ​ អាហារ​កែច្នៃ គ្រឿង​ស្រវឹង អាហារ​ចៀន អាហារ​ប្រៃ​ខ្លាំង ខ្លាញ់​មិន​ឆ្អែត​ដែល​មាន​នៅ​ក្នុង​ពពួក​អាហារ​ចៀន និង​អាហារ​ដុត ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល។ គន្លឹះ​ល្អ​ៗ​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជៀសវាងការ​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង គឺ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង។ លើស​ពី​នេះ គ្នា​យើង​ក៏​អាច​អនុវត្តន៍​តាម​គន្លឹះ​មួយ​ចំនួន​ទៀត​ ដូច​ខាង​ក្រោម៖ ១. ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព របប​អាហារ​តុល្យភាព​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច្នេះ​ហើយ​ យើង​គួរ​ញ៉ាំ​របប​អាហារ​ប្រភេទ​នេះ ដែល​រួម​មាន​​បន្លែ ផ្លែឈើ សារជាតិ​រ៉ែ ខ្លាញ់​ល្អ និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដូច​ជា​ផ្លែ​ក្រូច ផ្លែ​ត្របែក ផ្លែ​ឪឡឹក និង​ប៉េងប៉ោះ​ជា​ដើម។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ក៏​ដូចជា​ជួយ​ទ្រទ្រង់​សុខភាព​ទូទៅ។ ដូច្នេះ​ហើយ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​តិច​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ។ ​​​៣. ហាត់ប្រាណ​ជា​ទៀងទាត់ ដើម្បី​ជួយ​ឲ្យ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ យ៉ាង​ហោច​ណាស់​ឲ្យ​១៥០​នាទី​ក្នុង​មួយ​សប្តាហ៍។ ៤. គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​​បាន​គ្រប់គ្រាន់​ រយៈពេល​ពី​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ឲ្យ​ប្រព័ន្ធ ភាព​ស៊ាំ​របស់​យើង​រឹងមាំ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ [embed-health-tool-heart-rate] ៥. គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ នៅ​ពេល​ដែល​កម្រិត​ស្រ្តេស​ខ្ពស់ នោះ​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។ អ៊ីចឹង​ហើយ​ ​យើង​គួរ​ព្យាយាម​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​ ដោយ​អនុវត្ត​ន៍​សកម្មភាព​កំសាន្ត​​ ឬ​ហាត់​យូហ្គា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ