របបអាហារនិងការសម្រកទម្ងន់

របបអាហារនិងការសម្រកទម្ងន់ - សំដៅលើ​ការ​ញ៉ាំ​ដែល​មាន​បរិមាណ និង​ពេលវេលា​ត្រឹមត្រូវ មិនមែន​ចេះតែញ៉ាំ​តាម​ចង់ ឬ​តាម​តែ​មាត់​ឃ្លាន​នោះ​ទេ​ ​រក្សា​សុខភាព​មាំទាំ​បាន និង​សបប្រកបទៅតាមរូបរាង និង​ទម្ងន់​ដែល​ខ្លួន​ចង់បានតាមបែបធម្មជាតិ។ ការសម្រកទម្ងន់ឲ្យសមសួននិងសុខភាពល្អ វាពាក់ព័ន្ធទាំងស្រុងទៅនឹងរបបអាហារប្រចាំថ្ងៃ ដឹងពីអាហារសុខភាព អាហារ​មិន​ល្អ និង​គន្លឹះនានា​ក្នុង​ការ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព

ចំណេះដឹងទូទៅ

របបអាហារនិងការសម្រកទម្ងន់

ផ្លែល្ហុងមានគុណប្រយោជន៍ដ៏អស្ចារ្យទាំង ៧ ជួយដល់ការសម្រកទម្ងន់ គ្នាយើងមិនគួររំលង!

គ្នា​យើង​ប្រហែល​ធ្លាប់​ឮ​ហើយ​ថា ការ​ញ៉ាំ​ផ្លែ​ល្ហុង​អាច​ជួយ​ឲ្យ​​ពោះវៀន​រឹងមាំ និង​​ធ្វើ​​ឲ្យ​ការ​រំលាយ​អាហារ​ដំណើរការ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ យើង​ធ្លាប់​ដឹង​ទេ​ថា ផ្លែឈើ​មួយ​ប្រភេទ​នេះ ក៏​​មាន​គុណប្រយោជន៍​ដ៏​ល្អ​ឯក​ក្នុង​ការ​សម្រក​ទម្ងន់​​ដែរនោះ? ទាំង​នេះ​ជា​គុណប្រយោជន៍​សុខភាព​ទាំង​៧​នៃ​ផ្លែ​ល្ហុង​ដែល​ល្អ​បំផុត​សម្រាប់​ការ​សម្រក​ទម្ងន់ ១. សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់ មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរការ​យ៉ាង​រលូន និង​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​បាន​យូរ។ កត្តា​ទាំង​នេះ​ហើយ ដែល​អាច​ជួយ​ឲ្យ​យើង​អាច​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់​រហ័ស។ ២. ប្រឆាំង​នឹង​ការ​រលាក ទន្ទឹម​នឹង​នេះ​ដែរ ផ្លែ​ល្ហុង​ក៏​​ជា​ប្រភព​នៃ​សារធាតុ​Papain ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​​អាច​កាត់​បន្ថយ​ការ​រលាក​នៅ​ក្នុង​រាងកាយ។ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​រលាក​អាច​រាំងស្ទះ​​គ្នា​យើង​ក្នុង​ការ​សម្រក​ទម្ងន់​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៣. ជួយ​ដល់​ការ​រំលាយ​អាហារ ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ល្ហុង​មាន​ផ្ទុកសារធាតុ ​Papain និង​ Chymopapain ដែល​​អាច​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង​ប្រឆាំង​នឹង​ការ​ទល់លាមក។ បន្ថែម​ពី​នេះ ​ផ្លែ​ល្ហុងក៏​​អាច​ជួយ​បង្ការ និង​ព្យាបាល​ការ​រលាក​ក្រពះ​បាន​យ៉ាង​អស្ចារ្យ។ ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា ពោះវៀន​ និង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​មាន​សុខភាព​ល្អ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ការ​សម្រក​ទម្ងន់។ ៤. ជួយ​បន្សាប​ជាតិ​ពុល មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្លែ​ល្ហុង​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ ដែល​អាច​ជួយ​បន្សាប​ជាតិ​ពុល​​នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ និង​សម្អាត​ពោះវៀន។ ៥. ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ជាក់ស្តែង គ្នា​យើង​ខ្លះ​ប្រឈម​នឹង​បញ្ហា​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង​ ដែល​រារាំង​​ដល់​ដំណើរការ​ប្រក្រតី​នៃ​រាងកាយ និង​បណ្តាល​ឲ្យ​មាន​ការ​ឡើង​ទម្ងន់​។ ផ្លែ​ល្ហុង ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​នឹង​មេរោគ ព្រម​ទាំង​ប៉ារ៉ាស៊ីត ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​ ក៏​ដូចជា​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ ៦. មាន​កាឡូរី​ទាប ចំពោះ​ផ្លែ​ល្ហុង​ចំនួន​១០០ក្រាម មាន​កាឡូរី​តែ​៤៣​កាឡូរី​ប៉ុណ្ណោះ។ លើស​ពី​នេះ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​C កាល់ស្យូម វីតាមីន​A ម៉ាញេស្យូម […]

ស្វែងរក របបអាហារនិងការសម្រកទម្ងន់

របបអាហារនិងការសម្រកទម្ងន់

ផ្លែ​ឈើ​ទាំង៦នេះ អាច​ជួយ​អ្នក​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ពោះ

បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ ការ​ញាំ​បន្លែ​ និង​ផ្លែ​ឈើ​យ៉ាង​ហោច​ណាស់៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​យើង​កាត់​បន្ថយ​ហានិភ័យ​ជា​មួយ​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​បាន។ ការ​ស្រាវ​ជ្រាវ​ថ្មីៗ​ក៏​បាន​បង្ហាញ​ដែរ​ថា​ការ​ញ៉ាំ​​ផ្លែឈើ​ក៏​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដែរ។ ផ្លែ​ឈើ​ទាំង​៦ មុខ​នេះ​​អាច​ជួយ​គ្នា​យើង​ក្នុង​ការ​សម្រក​ទម្ងន់​បាន​៖ ១.ផ្លែ​ឪឡឹក ដោយ​សារ​តែ​៩០ ភាគរយ​របស់​វា​គឺ​ជា​ទឹក ​។ ផ្លែ​ឪឡឹក​មាន​ផ្ទុក​ជាតិ​ទឹក​៩០​ភាគ​រយ​ ដូច្នេះ​ឪឡឹក​គឺ​ជា​ផ្លែឈើ​មួយ​ដែល​ល្អ​សម្រាប់​គ្នា​យើង​ដែល​មាន​បំណង​ក្នុង​ការ​សម្រក​ទម្ងន់។ ផ្លែ​ឪឡឹម​ទម្ងន់​ ១០០ ក្រាម​មានត្រឹម​តែ​៣០កាឡូរី​ ប៉ុណ្ណោះ ហើយ​​ក៏​ជា​ប្រភព​នៃ amino អាស៊ីដ​ឬ​ហៅ​ថា arginine ដែល​អាច​ជួយ​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​រហ័ស​ និង​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន កាត់​បន្ថយ​ការ​ឃ្លាន​អាហារ​បាន​ទៀត​ផង។ ២.ផ្លែ​ត្របែក ផ្លែ​ត្របែក​ គឺ​ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម មាន​ជាតិ​សរសៃ​ និង​​រសជាតិ​​ឆ្ងាញ់​ អាច​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន។ ត្របែក​មិន​មែនផ្ទុក​កូលេស្ត្រេរ៉ូល ហើយ​មាន​ជាតិ​ស្ករ​តិច​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្លែ​ឈើ​ដទៃ​ទៀត​ដូច​ជា ផ្លែ​ប៉ោម ផ្លែ​ក្រូច​ និង​ផ្លែ​ទំពាំង​បាយ​ជូរ។ ត្របែក​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​ផ្សេងៗ និង​​ល្អ​សម្រាប់​ញ៉ាំ​​ជា​អាហារ​សម្រន់​​នៅពេល​ឃ្លាន​។ ៣.ផ្លែ​ប៉ោម ផ្លែ​ប៉ោម​ក៏​អាច​ជួយ​គ្នា​យើង​ក្នុង​ការ​សម្រក​ទម្ងន់​បាន​​ដែរ។ ដំណឹង​ល្អ​គឺ​ថា​ការ​ញ៉ាំ​​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​ជួយ​ដល់​សុខ​ភាព​ស្បែក និង​​ផ្ដល់​ជាតិសរសៃ​ដល់​រាង​កាយ​​​ប្រមាណ​ជា​៤,៤​ក្រាម​។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​មុន​​ពេល​បាយ ការ​សិក្សា​រក​ឃើញ​ថា​ជួយ​រួម​ចំណែក​ដក់​ការ​សម្រក​គីឡូ​។​ ៤.ក្រូច​ថ្លុង ក្រូច​ថ្លុង ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​គេ​បាន​ដឹង​ថា​​មាន​ជាតិ​សរសៃ pectinដូច​នឹ​ង​ផ្លែ​ប៉ោម​​ដែរ។ វា​ផ្ទុក​វីតាមីន C ដ៏​ច្រើន​រួម​ទាំង​អាស៊ីដ​ហ្វូលិក ​និង​ប៉ូតាស្យូម។ ការ​ញ៉ាំ​​ក្រូចថ្លុង​​កន្លះ​ផ្លែ​ប្រហែល ៣០ នាទី​មុន​ពេល​ញាំ​អាហារ​ប្រចាំ​ថ្ងៃ ​នឹង​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ដែល​ជា​ហេតុ​នាំ​ឱ្យ​មិន​សូវ​ឃ្លាន​អាហារ​។ ៥.ផ្លែ​ចេក ផ្លែ​ចេក​ចាត់​ទុក​ថា​ជា​អាហារ​​សម្រន់ល្អ​ផំផុត​គួរ​ញ៉ាំ​​មុន​ ឬ​ក្រោយ​ហាត់​ប្រាណ​ ព្រោះ​ថា​ចេក​​ល្អ​សម្រាប់​សុខភាព​ជាង​ផ្លែ​ឈើ​ភាគ​ច្រើន​ដែល​មាន​ជាតិ​ស្ករ​ និង​សារ​ធាតុ​គីមី​ច្រើន។ ថ្វី​ត្បិត​តែ​ផ្លែ​ចេក​ជា​មធ្យម​មាន​ជាតិ​កាបូនអ៊ីដ្រាត ២៧ ក្រាម​ក៏​ដោយ​ក៏​វា​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​បាន​ដែល​ព្រោះ​ថា​​មាន​កាឡូរី​តែ ១០៥ […]


របបអាហារនិងការសម្រកទម្ងន់

អាហារសម្រន់ ៦ មុខ មិនធ្វើឱ្យយើងឡើងគីឡូ តែជួយឱ្យស្រកគីឡូវិញ

ការញុំាអាហារសម្រន់ផ្តេសផ្តាសអាចឱ្យយើងឡើងគីឡូ និងប៉ះពាល់ដល់សុខភាព។ អាហារសម្រន់​ល្អមានផ្ទុកប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ ខ្លាញ់ល្អ និងជាតិសរសៃដែលជួយឱ្យយើងឆ្អែតបានយូរ និង​ល្អចំពោះសុខភាព។ ខាងក្រោមនេះជាអាហារសម្រន់ ៦ មុខដែលមិន​ធ្វើឱ្យយើង​ឡើងគីឡូ​តែ​ជួយ​ឱ្យស្រកគីឡូវិញ។ ១. ទំពាំងបាយជូរក្រៀម៖ ទំពាំងបាយជូរក្រៀមមានផ្ទុកជាតិស្ករធម្មជាតិដែលអាចជួយយើងក្នុងការបំពេញចំណង់ញុំារបស់ផ្អែម។ វាផ្ទុកទៅដោយជាតិ​ដែក ជាតិសរសៃ ម៉ាញេស្យូម ស័ង្កសី ប៉ូតាស្យូម សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​។ល។ ទំពាំងបាយជូរក្រៀមធ្វើឱ្យសុខភាពប្រព័ន្ធរំលាយអាហាររបស់យើងល្អ និង​ទប់ស្កាត់​ការ​ឃ្លាន​ញឹកញាប់។ ២. ផ្លែលម៉ើក្រៀម៖ ផ្លែលម៉ើក្រៀមសម្បូរប្រូតេអ៊ីន ជាតិដែក និងអាស៊ីដខ្លាញ់​មិនឆ្អែត​ដែលជួយកាត់បន្ថយជាតិខ្លាញ់​លើស​ក្នុងខ្លួនយើងបាន។ វាក៏មានផ្ទុកជាតិសរសៃដែលអាចបង្កើនល្បឿនរំលាយអាហារដែរ។ ៣.គ្រាប់ស្វាយចន្ទី៖ គ្រាប់ស្វាយចន្ទីមានផ្ទុកម៉ាញ៉េស្យូមដែលជួយរាងកាយគ្រប់គ្រងជាតិខ្លាញ់ និងរំលាយកាបូអ៊ីដ្រាត។ គ្រាប់ស្វាយចន្ទីគឺជាជម្រើសដ៏ល្អក្នុងការសម្រកទម្ងន់ ព្រោះវាមានប្រូតេអ៊ីន និងជាតិសរសៃខ្ពស់​ដែល​ធ្វើ​ឱ្យយើងឆ្អែតបានយូរ។ វាក៏ផ្ទុកជាតិដែក ​និងវីតាមីន B6 ដែរ។ ៤. គ្រាប់អាល់ម៉ុន៖ គ្រាប់អាល់ម៉ុនជាអាហារសម្រន់ដែលមានកាឡូរីទាប។ គ្រាប់អាល់ម៉ុន១០០ ក្រាមមានកាឡូរី ៥៧៦។ គ្រាប់អាល់ម៉ុនមានផ្ទុកប្រូតេអ៊ីន និងជាតិសរសៃខ្ពស់។ វីតាមីន E នៅក្នុងគ្រាប់អាល់ម៉ុន​ជួយ​ចិញ្ចឹម​រាងកាយយើង ឯខ្លាញ់មិនឆ្អែតជួយធ្វើឱ្យយើងស្រកទម្ងន់ព្រោះវាកាត់​បន្ថយកូលេស្តេរ៉ុល ឬខ្លាញ់អាក្រក់ (LDL)។ គណនា BMR ៥. គ្រាប់រីករាយ៖ គ្រាប់រីករាយមានផ្ទុកប្រូតេអ៊ីន វីតាមីន ខ្លាញ់ល្អ ជាតិសរសៃ ជាតិដែក […]


របបអាហារនិងការសម្រកទម្ងន់

ឆ្ងល់អត់ ហេតុអ្វីអ្នកខ្លះញ៉ាំនោះញ៉ាំ តែមិនធាត់ មិនឡើងគីឡូសោះ?

ក្នុង​ចំណោម​ក្រុម​មិត្តភ័ក្ដិ ឬ​គ្រួសារ តែង​តែ​មាន​មនុស្ស​ម្នាក់​ដែល​យើង​ឃើញ​ញ៉ាំ​ចំណី​ចំណុក​មិន​ឈប់ ហើយ​ច្រើន​ទៀត ប៉ុន្តែ​មិន​ឃើញ​ឡើង​គីឡូ បែក​សាច់​បែក​ឈាម​តិច​សោះ។ ក្រុម​មនុស្ស​ញ៉ាំ​ច្រើន​តែ​មិន​ឡើង​គីឡូ ធ្វើ​ឲ្យ​គ្នា​យើង ពិសេស​ស្រីៗ ច្រណែន​ម៉ង ព្រោះ​បាន​ញ៉ាំ​ឆ្ងាញ់​ហើយ​រាង​នៅ slim ទៀត។ ចុះ​ហេតុ​អី​បាន​គីឡូ​ពួក​គេ​មិន​ឡើង ទោះ​ញ៉ាំ​ច្រើន​ប៉ុនណា​ក៏​ដោយ? មនុស្ស​មួយ​ចំនួន​ដែល​ញ៉ាំ​ច្រើន​តែ​មិន​ឡើង​គីឡូ អាច​ដោយ​សារ​រាងកាយ​របស់​ពួក​គេ​រំលាយ​អាហារ​បាន​លឿន​ជាង​មនុស្ស​ទូទៅ។ ប៉ុន្តែ ការ​រំលាយ​អាហារ​លឿន​មិន​មែន​ជា​ហេតុ​ផល​តែ​មួយ​គត់​នៅ​ពី​ក្រោយ​បញ្ហា​នេះ​ទេ កត្តា​ជា​ច្រើន​ទៀត​ដូច​ជា ហ្សែន អាហារូបត្ថម្ភ និង​កត្តា​អាកប្ប​កិរិយា ក៏​រួម​ចំណែក​ជួយ​ឲ្យ​យើង​ស្គម និង​រក្សា​ទម្ងន់​ខ្លួន​បាន​ដែរ។ ចុចត្រង់នេះ ដើម្បីគណនា BMI កត្តា​មួយ​ទៀត​ដែល​អាច​ជួយ​ឲ្យ​មនុស្ស​ស្គម​មិន​ឡើង​គីឡូ អាច​ជា​កម្រិត​នៃ​សកម្មភាព​រាងកាយ​របស់​ពួក​គេ​ក្នុង​មួយ​ថ្ងៃ។ នេះ​មិន​មែន​មាន​ន័យ​ថា ទាល់​តែ​ចំណាយ​ពេល​រាប់​ម៉ោង​ក្នុង​កន្លែង​ហាត់​ប្រាណ​ទើប​រាប់​ជា​សកម្មភាព​រាងកាយ​ទេ សូម្បី​តែ​ការ​ដើរ​ច្រើន ធ្វើ​ការ​ច្រើន​បែក​ញើស ក៏​ជា​សកម្មភាព​មួយ​ជួយ​រក្សា​ទម្ងន់​បាន​ដូច​គ្នា។ លើស​ពី​នេះ គ្នា​យើង​ណា​ធ្វើ​ចលនា​រាងកាយ​ច្រើន តែង​មាន​ហានិភ័យ​ទាប​ក្នុង​ការ​កើត​ជំងឺ​បេះដូង ទឹក​នោម​ផ្អែម និង​លើស​សម្ពាធ​ឈាម។ ផ្ទុយ​ទៅ​វិញ គ្នា​យើង​ណា​ញ៉ាំ​ច្រើន​តែ​មិន​ធាត់​កុំ​អាល​សប្បាយ​ចិត្ត។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ស្គម​មិន​ឡើង​គីឡូ​ក៏​អាច​មកពី​ញ៉ាំ​មិន​គ្រប់គ្រាន់ ខ្វះ​អាហារូបត្ថម្ភ និង​អាហារ​គ្មាន​សារធាតុ​ចិញ្ចឹម។ កាលណា​យើង​ញ៉ាំ​តែ​ចំណី​ខ្វះ​ជាតិ​សាច់ ខ្វះ​កាឡូរី នោះ​ទើប​រាងកាយ​មិន​អាច​ធំធាត់​បាន។ មួយ​វិញ​ទៀត អ្នក​អាច​មាន​ជំងឺ​មួយ​ចំនួន​ដូចជា៖ ទឹកនោម​ផ្អែម​កប្រភេទ១ ឬ​២ មាន​បញ្ហា​ក្រពេញទីរ៉ូអុីត បញ្ហា​ជំងឺ​ថ្លើម ជំងឺ​តម្រង​នោម ជំងឺ​មហារីក បញ្ហា​ព្រូន អៀន តេនញ៉ា បញ្ហា​ជំងឺ​គ្រាប់​ឈាម។


របបអាហារនិងការសម្រកទម្ងន់

មាន​ផែនការសម្រកទម្ងន់ គួរចៀសវាងអាហារបួន​មុខនេះ

បើ​គ្នា​យើង​កំពុង​រៀបចំ​ផែន​ការ​សម្រក​ទម្ងន់ ​​ត្រូវ​ដឹង​ដែរ​ថា​អាហារ​ក៏​មាន​ឥទ្ធិពល​ខ្លាំង​លើ​ទម្ងន់​របស់​យើង​ដែរ​ ។​ អាហារ​មួយ​ចំនួន​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​របស់​យើង ខណៈ​អាហារ​មួយ​ចំនួន​ទៀត​ធ្វើ​ឲ្យ​ទម្ងន់​យើង​កាន់​តែ​ឡើង​ទៅ​វិញ។ ខាងក្រោម​នេះ ជា​ប្រភេទ​អាហារ​មួយ​ចំនួន​សម្រាប់​គ្នា​យើង​ចង់​សម្រក​ទម្ងន់​គួរ​កាត់​បន្ថយ ឬ​ចៀស​វាង​។ ១. ដំឡូងបារាំង​បំពង ការ​ញ៉ាំ​ដំឡូង​បារាំង​ធម្មតា​​ល្អ​ចំពោះ​សុខភាព និង​ជួយ​ឲ្យ​យើង​ឆាប់​ឆ្អែត តែ​បើ​យើង​ញ៉ាំ​ដំឡូង​បារាំង​បំពង ឬ​ដំឡូងបារាំង​កំប៉ុង វិញ​គឺ​ខុស​គ្នា។ ដំឡូង​កែ​ច្នៃ​ទាំងនេះ​មាន​ជាតិ​កាឡូរី​ខ្ពស់ និង​ធ្វើ​ឲ្យ​យើង​ចង់​ញ៉ាំ​ច្រើន​ទៀត​ផង​។ ការ​សិក្សា​បាន​រក​ឃើញ​ថា​អ្នក​ញ៉ាំ​ដំឡូង​ប្រ​ភេទ​នេះ​ច្រើន មាន​ទំនាក់​ទំនង​នឹង​ការ​ឡើង​ទម្ងន់។ ម្យ៉ាង​ទៀត ដំឡូង​ដែល​យក​ទៅ​ដុត ឬ​បំពង អាច​មាន​ផ្ទុក​សារធាតុ​បង្ក​ជំងឺ​មហារីក ហៅ​ថា acrylamides ។​ ដូច​នេះ ជា​ការណ៍​ល្អ​យើង​គួរ​ញ៉ាំ​ដំឡូង​បារាំង​ស្ងោរ​វិញ​ទើប​ល្អ​ចំពោះ​សុខ​ភាព។ ​២. ភេសជ្ជៈ​កំប៉ុង ភេសជ្ជៈ​កំប៉ុង​ដូចជា​ទឹក​ក្រូច​ជា​ដើម​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​អាហារ​មិន​ល្អ​ចំពោះ​សុខ​ភាព ដោយ​វា​មាន​ទំនាក់​ទំនង​ខ្លាំង​ជាមួយ​នឹង​ការ​ឡើង​ទម្ងន់ ហើយ​នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ផង​ដែរ បើ​យើង​ញ៉ាំ​ច្រើន​ជ្រុល។ ការ​ឡូរី​នៅ​ក្នុង​​ភេសជ្ជៈ​ផ្អែម​ទាំង​នេះ​មិន​អាច​ជំនួស​កាឡូរី​ពី​ក្នុង​អាហារ​បាន​ទេ ដូច​នេះ​មានន័យ​ថា​ទោះ​បី​យើង​បាន​កាឡូរី​ពី​ភេសជ្ជៈ​ផ្អែម​មែន តែ​ក៏​យើង​នៅ​ត្រូវការ​ញ៉ាំ​អាហារ​បន្ថែម​ដដែល នាំ​ឲ្យ​យើង​លើស​កាឡូរី។ បើ​យើង​មាន​ចេតនា​ចង់​សម្រក​ទម្ងន់​មែន​នោះ ចូរ​ចៀស​វាង ឬ​កាត់​បន្ថយ​ឲ្យ​នៅ​តិច​បំផុត​ក្នុង​ការ​ផឹក​ភេសជ្ជៈ​កំប៉ុង​ទាំងនេះ។​ ៣. ការ៉េម ពិត​ណាស់​ការ៉េម​មាន​រស់​ជាតិ​ឆ្ងាញ់ តែ​វា​ក៏​មិន​ល្អ​ចំពោះ​សុខភាព​ប៉ុន្មាន​ដែរ ហើយ​កាន់​តែ​មិន​មែន​ជា​អាហារ​គោល​ដៅ​របស់​អ្នក​ចង់​សម្រក​ទម្ងន់​ដូច​គ្នា​។ ការ៉េម មាន​​កាឡូរី​ខ្ពស់ ហើយ​ការ៉េម​ភាគ​ច្រើន​មាន​ស្ករ​ច្រើន។ បើ​គ្នា​យើង​អាច​ទប់​ចិត្ត​ញ៉ាំ​ក្នុង​បរិមាណ​តិច​តួច​បាន​ទំនងជា​មិន​បញ្ហា​ទេ​ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​មិន​អាច​ទេ ហើយ​ចូល​ចិត្ត​ញ៉ាំ​ច្រើន​ទៀត​ផង​។​ ​៤. ភីហ្សា បើ​និយាយ​ដល់​ភីហ្សា ​គ្នា​យើង​ដឹង​ហើយ​ថា​ឆ្ងាញ់ ​និង​មាន​មនុស្ស​មិន​តិច​នាក់​ទេ​ចូល​ចិត្ត​អាហារ​មួយ​នេះ។ ប៉ុន្តែ​បើ​គ្នា​យើង​ស្ថិត​ក្នុង​ផែន​ការ​សម្រក​ទម្ងន់​ គួរ​គិត​ឡើង​វិញ ព្រោះ​ថា​ភីហ្សា​មាន​ផ្ទុក​កាឡូរី​ខ្ពស់ និង​មាន​គ្រឿង​ផ្សំ​ខ្លះ​មិន​ល្អ​ចំពោះ​សុខភាព​ ដូច​ជា​ម្សៅ​ចម្រាញ់ និង​សាច់​កែ​ច្នៃ​ជា​ដើម​។ បើ​យើង​ចង់​​ញ៉ាំ​ភីហ្សា […]


របបអាហារនិងការសម្រកទម្ងន់

ញ៉ាំទឹក​ក្ដៅឧណ្ហៗរាល់ថ្ងៃ អាចជួយ​ឲ្យ​ស្រកគីឡូ​

គ្នា​យើង​ជឿ​អត់​ថា​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​រាល់ថ្ងៃ​អាច​ជួយ​ឲ្យ​យើង​ស្រក​គីឡូ? ការ​ញ៉ាំទឹក​​បាន​គ្រប់​គ្រាន់​ជា​ការ​សំខាន់​ណាស់​ក្នុង​ការ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន​យើង​គ្រប់​គ្នា។ ការ​ញ៉ាំ​ទឹក​ក្ដៅ​ជា​ប្រ​ចាំ មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាង​កាយ​យើង​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់​នោះ​ទេ តែ​នៅ​ថា​អាច​សម្រក​ទម្ងន់​បាន​ទៀត​ផង។ ពេល​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​ រាង​កាយ​យើង​នឹង​ផ្លាស់​ប្ដូរ​សីតុណ្ហភាព​ និង​ចាប់​ផ្ដើម​ធ្វើ​មេតាប៉ូលិស​។ ការណ៍​នេះ ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់​បាន។ ទឹក​ក្ដៅ​​ជួយ​បំបែក​ខ្លាញ់​ទៅ​ជា​មូលេគុល​ ដែល​នេះ​ជួយ​ឲ្យ​ប្រ​ព័ន្ធ​រំលាយអាហារ​ងាយ​ដុត​បំផ្លាញ។ ដូច​គ្នា​ដែរ បើ​យើង​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​៣០​នាទី​មុន​ញ៉ាំ​អាហារ នឹង​ជួយ​ឲ្យ​រាង​កាយ​គ្រប់​គ្រង​កាឡូរី​ដែល​យើង​ញ៉ាំ​បាន​ល្អ ព្រោះ​ថា​ងាយ​ធ្វើ​ឲ្យ​យើង​ឆាប់​ឆ្អែត​។ ក្រៅ​ពី​នេះ ការ​ញ៉ាំ​ទឹក​ក្ដៅ​ក៏​ជួយ​ឲ្យ​យើង​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ ដោយ​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត។ ដូចនេះ​ បើ​យើង​គិត​ថា​យើង​ឃ្លាន​ចង់​ញ៉ាំ​នេះ ញ៉ាំ​នោះ​ច្រើន​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន យើង​អាច​សាក​ញ៉ាំ​ទឹក​ក្ដៅ​មួយ​កែវ និង​ក្រោយ​មក​ប្រហែល​២០​នាទី​យើង​នឹង​អាច​កាត់​បន្ថយ​អារម្មណ៍​នោះ​បាន​។ គុណ​ប្រ​យោជន៍​នៃ​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​មួយ​ទៀត គឺ​ជួយ​ដល់​ដំណើរ​ការ​រាង​កាយ​ ជំនួយ​ដល់​ការ​រំលាយ​អាហារ ធ្វើ​ឲ្យ​រាង​កាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ និង​បញ្ចេញ​កាក​សំណល់​បាន​ល្អ​ដែរ​។ ដូច​គ្នា​ដែរ បើ​យើង​ចង់​ឲ្យ​បាន​ប្រយោជន៍​កាន់តែ​ច្រើន​ពី​ការ​ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហៗ​ទៀត​នោះ យើង​អាច​ថែម​ក្រូច​ឆ្មារ និង​ទឹក​ឃ្មុំ​ចូល​បន្តិច​ក៏​បាន​ ដែល​របស់​ទាំង​នេះ​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​ការ​ស្រក​ទម្ងន់​។


របបអាហារនិងការសម្រកទម្ងន់

មូលហេតុ​ ៥​នេះ​ហើយ ​ធ្វើ​ឲ្យ​អ្នកខ្លះ​ថែរាងបានល្អ​មិន​ងាយឡើងគីឡូ

ជា​ការ​ពិត​ណាស់​ អ្នកខ្លះ​ញ៉ាំ​អាហារ​ច្រើន​ដែរ តែ​មិន​ចេះ​ធាត់​សោះ ធ្វើ​ឲ្យ​អ្នក​ខ្លះ​ច្រណែន​ទៀត​ផង។ តាម​ការ​ពិត​មាន​ហេតុ​ផល​មួយ​ចំនួន​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មិ​ន​ចេះ​ឡើង​គីឡូ​តែ​ផ្ដាស និង​អាច​នៅ​រក្សា​រាង​​មិន​ឲ្យ​ធាត់​បាន។ តើ​ហេតុ​ផល​អ្វី​ខ្លះ?​ ១. គេង​បាន​គ្រប់គ្រាន់ ​ជួន​កាល​អ្នក​ដែល​មិន​ឡើង​គីឡូ​ផ្ដេស​ផ្ដាស​ មក​ពី​អ្នក​ទាំង​នោះ​គេង​បាន​ស្កប់​ស្កល់។ គ្នា​យើង​​ដឹង​ទេ​ការ​គេង​លក់​ស្កប់ស្កល់​ មាន​សារៈសំខាន់​ណាស់​​ក្នុង​ការ​សម្រក​ទម្ងន់។ ផ្ទុយ​ទៅវិញ​ បើសិនជា​យើង​គេង​មិន​​បាន​គ្រប់​គ្រាន់​ទេ​នោះ​ រាងកាយ​យើង​នឹង​ផលិត​​អ័រម៉ូន​ករ​ទីសូល (Cortisol) ដែល​ជា​អ័រម៉ូន​ម្យ៉ាង​​ទាក់​ទាញ​ចំណង់​អាហារ​ ព្រម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​រំលាយ​កាបូអ៊ីដ្រាត ​​ក៏​ដូចជា​​​ដុត​​បំផ្លាញ​ជាតិ​ខ្លាញ់​​​ផង​ដែរ​។​ ២. ធ្វើ​ចលនា​ច្រើន​ប្រចាំ​ថ្ងៃ ​ពេល​ខ្លះ​​យើង​ឃើញ​ស្រី​ៗ​ខ្លះ​ដែល​​មាន​រូបរាង​ស្គម​​​ មិនសូវ​​ធ្វើ​លំហាត់​ប្រាណ​​ ប៉ុន្តែ​​​​​ពួកគេបែរជា​មិន​ងាយ​ឡើង​គីឡូ​ឡើយ​។ ​យើង​ត្រូវ​មើល​បន្ត​ទៀត​ថា​ក្នុង​មួយ​ថ្ងៃៗ​អ្នកទាំងនោះ​បាន​ធ្វើ​អ្វី​ខ្លះ​ទោះ​មិន​បាន​ហាត់​ប្រាណ​។ កត្តា​នេះ​អាច​បណ្ដាល​​មក​ពី​ការ​ធ្វើ​ចលនា​ច្រើន​ប្រចាំថ្ងៃ​​ ដែល​មាន​លក្ខណៈ​សាមញ្ញ​ៗ​ ដូចជា​ ​ការ​ឡើង​ចុះ​កាំ​ជណ្ដើរ ធ្វើ​កិច្ចការ​ផ្ទះ​ ​ឬ​ដើរ​ទិញ​ឥវ៉ាន់​ជាដើម​។​ ចង់ពិនិត្យមហារីកពោះវៀនធំ ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៣. រំញោច​នៃ​អ័រម៉ូន​ខ្ពស់ តាម​ពិត​ទៅ​ អ័រម៉ូន​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំណត់​នូវ​ទម្ងន់​រាងកាយ​។ តួ​យ៉ាង​ ដូចជា​អ្នក​ដែល​មាន​រំញោច​អ័រម៉ូន​លីព​ទីន​ ខ្ពស់ ​គឺ​មា​ន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សម្រក​ទម្ងន់​ និង​ថែម​ទាំង​អាច​គ្រប់​គ្រង​​នូវ​​ការ​ឃ្លាន​​បាន​ផង​ដែរ​។ ​នៅ​ពេល​ដែល​​អ័រម៉ូន​លីព​ទីន​ខ្ពស់​ជាង​ចំណុច​​ជាក់លាក់​មួយ​ រាងកាយ​នឹង​ដុត​បំផ្លាញ​ថាមពល​នៅ​ក្នុង​កម្រិត​ធម្មតា​។ ប៉ុន្តែ​ នៅ​ពេល​ដែល​​​អ័រម៉ូន​ប្រភេទ​នេះ​ចុះ​ទាប​ ​រាងកាយ​យើង​នឹង​រក្សា​ទុក​នូវ​ថាមពល​ ព្រម​ទាំង​​ភ្ញោច​អារម្មណ៍​នៃ​ការ​ស្រេក​ឃ្លាន​ឡើង​មក​ជំនួស​វិញ​។​ ​៤. ជម្រើស​នៃ​អាហារ​ត្រឹមត្រូវ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ឡើង​ទម្ងន់​មិន​មែន​អាស្រ័យ​លើ​បរិមាណ​នៃ​ចំណី​អាហារ​​ទាំង​ស្រុង​ឡើយ​។ អ្នក​ដែល​មាន​រូបរាង​ស្គម​មួយ​ចំនួន​ ញ៉ាំ​ច្រើន​ក៏​ពិតមែន​ ប៉ុន្តែ​បើ​​អាហារ​ទាំងនោះ​ ​មិន​សូវ​មាន​​កាឡូរី និង​សារធាតុចិញ្ចឹម​ផ្សេងៗច្រើន​​នោះទេ​​ នាំឲ្យ​ពួកគេ​ក៏​មិន​ងាយ​ឡើង​ទម្ងន់​ដែរ​។ ៥. ញ៉ាំ​យឺត​ៗ ​ញ៉ាំ​អាហារ​យឺតៗ​ […]


របបអាហារនិងការសម្រកទម្ងន់

អ្នកស្គមៗញ៉ាំអីក៏មិនធាត់ កុំគិតថាល្អឲ្យសោះ ប្រយ័ត្នជំងឺមើលមិនឃើញទាំងនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! អ្នក​ស្គម​ៗ ហើយ​ញ៉ាំ​អ្វី​ក៏​មិន​ធាត់ កុំ​សូវ​ជា​មាន​ទំនុក​ចិត្ត និង​ជឿជាក់​ថា​ខ្លួន​គ្មាន​ជំងឺ​ឲ្យ​សោះ។ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា អ្នក​ដែលស្គម​មិន​ធាត់​អាច​មកពី​ញ៉ាំ​មិន​គ្រប់គ្រាន់ ខ្វះ​អាហារូបត្ថម្ភ និង​អាហារ​គ្មាន​សារធាតុ​ចិញ្ចឹម។ លោក​បាន​បន្ថែម​ទៀត​ថា កាលណា​យើង​ញ៉ាំ​តែ​ចំណី​ខ្វះ​ជាតិ​សាច់ ខ្វះ​កាឡូរី នោះ​ទើប​រាងកាយ​មិន​អាច​ធំធាត់​បាន។ មួយ​វិញ​ទៀត​អ្នក​មាន​ជំងឺ​មួយ​ចំនួន​ដូចជា៖ - ទឹកនោម​ផ្អែម​កប្រភេទ១ ឬ​ ២ - មាន​បញ្ហា​ក្រពេញទីរ៉ូអុីត - បញ្ហា​ជំងឺ​ថ្លើម - ជំងឺ​តម្រង​នោម - ជំងឺ​មហារីក - បញ្ហា​ព្រូន អៀន តេនញ៉ា - បញ្ហា​ជំងឺ​គ្រាប់​ឈាម។ ដូចនេះ​ប្រសិនបើ​អ្នក​ស្គម​ជ្រុល​រហូត​ខ្វះ​គីឡូ ត្រូវតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​សុខភាព រក​មូលហេតុ​ដែល​នាំឲ្យ​ស្គម​ជ្រុល​នោះ​ទៅ​វិញ។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា មូលហេតុ​ចម្បង​ទូទៅ​គឺ​មកពី​ការ​ញ៉ាំ​អត់​គ្រប់គ្រាន់ ឬ​ពពួក​អាហារ​ខ្វះ​សារធាតុ​ចិញ្ចឹម ទើប​គ្មាន​អ្វី​យក​ទៅ​ផ្គត់ផ្គង់​រាងកាយ។ ប្រសិនបើ​យើង​ចង់​ដឹង​ថា​ខ្វះ ឬ​លើស​គីឡូ​អាច​គណនា​តាម BMI ដោយ​យក​គីឡូ​ចែក​ជាមួយ​កម្ពស់​លើក​ជា​ការ៉េ ហើយ​បើ​ឃើញ​ក្រោម ១៨.៥ បាន​ន័យ​ថា​ខ្វះ​គីឡូ​ហើយ។ BMI ដែល​ល្អ គឺ​ចាប់ពី ១៨.៥ ទៅ ២៤.៩។


របបអាហារនិងការសម្រកទម្ងន់

សារធាតុម្យ៉ាងក្នុងម្ទេសអាចជួយសម្រកទម្ងន់បាន

តើ​គ្នា​យើង​ដែល​ឆ្ងល់​ទេ ថាហេតុ​អ្វី​បាន​ជា​ម្ទេសហឹរ? រសជាតិ​ហឹរ​ក្នុង​ម្ទេស​នេះ គឺបង្ក​ដោយ​សារធាតុ​ម្យ៉ាង​ហៅ​ថា capsaicin ហើយ​សារធាតុ​នេះ​មាន​ច្រើន​នៅ​ក្នុង​គ្រាប់​ម្ទេស​ជាង​សាច់​ម្ទេស។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​ប្រយោជន៍ និង​ហានិភ័យ​នៃ​សារធាតុ​មួយ​នេះ​ចំពោះ​សុខភាពយើង។ អត្ថប្រយោជន៍​នៃ​សារធាតុ capsaicin សម្រក​ទម្ងន់ ទម្ងន់​របស់​យើង​គឺ​ពឹង​ផ្អែក​លើ​ការ​ធ្វើ​មេតាបូលីស​ដែល​ជា​ដំណើរការ​នៃ​ការ​បំបែក​អាហារ​ដែល​យើង​ញ៉ាំ​ ដោយ​បំប្លែង​អាហារ​ទាំង​នោះ​ទៅ​ជា​ថាមពល​។ សារធាតុ capsaicin អាច​ជួយ​ជំរុញ​ដល់​ការ​ធ្វើ​មេតាបូលីស​ដោយ​ជួយ​ឲ្យ​ស្រក​ទម្ងន់ និង​ដុត​បំផ្លាញ​ខ្លាញ់​​បាន​លឿន។ នេះ​មក​ពី​សារធាតុ capsaicin បង្កើន​ការ​ប្រើប្រាស់​អុកស៊ីសែន និង​សីតុណ្ហភាព​រាងកាយ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​ដុត​កាឡូរី។ ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា​ការ​ញ៉ាំ​សារធាតុ​នេះ​ជា​ប្រចាំ​អាច​ជួយ​បន្ថយ​បរិមាណ​កាឡូរី​ដែល​យើង​ញ៉ាំ និង​ជួយ​ដល់​ការ​ដុត​ខ្លាញ់​ក្នុង​រាងកាយ។ ទាំង​នេះ​សុទ្ធ​តែ​ជួយ​ដល់​ការ​សម្រក​ទម្ងន់រាង​កាយ​យើង។ បន្ថយ​ការ​រលាក អាហារ​ដែល​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ច្រើន​ដូចជា​ម្ទេស​អាច​ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​សេរី​ក្នុង​រាងកាយ។ រ៉ាឌីកាល់​សេរី​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​រ៉ាំរ៉ៃ​ដែល​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីក ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជំងឺ​បេះដូង។ ដូចនេះ សារធាតុ capsaicin អាច​ជួយ​បន្ថយ​ហានិភ័យ​ជំងឺ​ទាំង​នេះបាន។ បន្ថយ​ការ​ឈឺ​ចាប់ ពេល​ខ្លះ​គេ​ប្រើ​សារធាតុ capsaicin ដើម្បី​បន្ថយ​ការ​ឈឺចាប់។ សារធាតុ​នេះ​ភ្ញោច​កោសិកា ​ធ្មួល (Receptor) ​នៃ​ការ​ឈឺចាប់​ដែល​នេះ​អាច​នាំ​ឲ្យបន្ថយ​ការ​ឈឺចាប់​បាន។ ភាគច្រើន​គេ​ប្រើ​សារធាតុ​នេះ​ជាមួយ​នឹង​គ្រីម​បំបាត់​ការឈឺចាប់ ជាពិសេស​សម្រាប់​អ្នក​មាន​បញ្ហា​សន្លាក់​ដូចជា​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ រលាក​សន្លាក់​ឆ្អឹង​ និង​ការ​ឈឺចាប់​បង្ក​ដោយ​ការ​ខូច​សរសៃ​ប្រសាទ​សម្រាប់​អ្នក​ជំងឺ​ទឹកនោមផ្អែម​។ ការ​ប្រើ​គ្រីម​មាន​សារធាតុ capsaicin អាច​បង្ក​អាការៈ​ក្រហាយ​ដូច​ពេល​ញ៉ាំ​ម្ទេស​ដែរ។ ដូចនេះ​គួរប្រើ​ក្នុង​បរិមាណតិច​។ ផល​ប៉ះពាល់​នៃ​សារធាតុ capsaicin អាការៈ​ក្រហាយ ផល​ប៉ះពាល់​បង្ក​ដោយ​សារធាតុ capsaicin គឺ​អាការៈ​ក្រហាយ។ សម្រាប់​អ្នក​មាន​បញ្ហា​ចាល់​អាស៊ីដ អាហារ​ដែល​មាន​សារធាតុ capsaicin អាច​ធ្វើ​ឲ្យ​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​យូរ​ទៅ ក្រពះ​ពោះវៀន​នឹង​ស៊ាំ​ទៅ​នឹង​ផល​ប៉ះពាល់​នេះ និង​បន្ថយ​អាការៈ​មិន​ស្រួល​បាន​។ សីតុណ្ហភាព​ក្នុង​ខ្លួន​កើន​ឡើង ការ​ញ៉ាំ​សារធាតុ capsaicin ច្រើន​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​កើន​ឡើង​។ […]


របបអាហារនិងការសម្រកទម្ងន់

បញ្ហាធាត់លើសទម្ងន់ ធ្វើ​ឲ្យយើងឈឺសន្លាក់ដែរឬអត់?

យើង​សុទ្ធ​តែ​ដឹង​ហើយ​ថា​បញ្ហា​ធាត់​លើស​ទម្ងន់ គឺ​មិន​មែន​ល្អ​សម្រាប់​សុខ​ភាព​យើង​នោះ​ទេ។ បញ្ហា​ធាត់​លើស​ទម្ងន់​អាច​​ប្រឈម​ជាមួយ​​នឹង​ជំងឺ​បេះ​ដូង ស្ទះ​សរសៃ​ឈាម និង​ទឹក​នោម​ផ្អែម នឹង​​ប្រឈម​កាន់​តែ​ខ្ពស់​នៅពេល BMI របស់​យើង​កាន់​តែ​កើន​ឡើង។ ដូច​គ្នា​ដែរ​​បញ្ហា​ឈឺ​តាម​សន្លាក់​ដែល​តែង​តែ​កើត​ឡើង​ជា​រើយ​ៗ​នោះ ក៏​មាន​ទាក់​ទង​ជាមួយ​ការ​ឡើង​ទម្ងន់​នេះ​ដែរ ហើយ​មួយ​ទៀត​នោះ​វា​មិន​មែន​កើត​តែ​លើ​សន្លាក់​ដែល​ទ្រ​ទម្ងន់​នោះ​ទេ។ ១-តើទម្ងន់ធ្វើឲ្យប៉ះពាល់ដល់សន្លាក់ដូចម្ដេច? សន្លាក់​មាន​តួនាទី​សំខាន់​ដើម្បី​ឲ្យ​ខ្លួន​របស់​យើង​ធ្វើ​ចលនា​បាន​ពេញ​លេញ។ ប៉ុន្តែ​មាន​ធ្លាប់​​ឆ្ងល់​ទេ​ថា តើ​ទម្ងន់​ខ្លួន​របស់​យើង​​អាច​​​មាន​​ឥទ្ធិពល​ដល់​ការ​ធ្វើ​ចលនា​របស់​ដង​ខ្លួន​​បាន​ដូច​ម្ដេច​? ពេល​យើង​​ដើរ​លើ​ដី​រាប​ស្មើ ជង្គង់​នឹង​ទ្រ​ទម្ងន់​១ដង​កន្លះ​នៃ​ទម្ងន់​​សរុប​​នៃ​ដង​​ខ្លួន​របស់​យើង​។ បាន​ន័យ​ថា បើ​មនុស្ស​ម្នាក់​មាន​​ទម្ងន់ ៨០​គីឡូក្រាម​ នោះ​ជង្គង់​របស់​យើង​​ត្រូវ​ទ្រ​​ទម្ងន់​រហូត​ដល់ ១២០​គីឡូ​ពេល​មនុស្ស​យើង​​បោះ​ជំហាន​ម្ដង​ៗ។​ ក្នុង​ករណី​​យើង​ដើរ​លើ​កន្លែង​មិន​រាប​ស្មើ​វិញ ទម្ងន់​ដែល​ជង្គង់​ត្រូវ​ទ្រ​គឺ​កាន់​តែខ្លាំង​ទៅ​ទៀត​។ កម្លាំង​ដែល​ជង្គង់​ត្រូវ​ទ្រ​នឹង​ឡើង​ដល់ ២ ទៅ​ ៣ដង​នៃ​ទម្ងន់​សរុប​របស់​ដង​ខ្លួន នៅ​ពេល​​ដើរ​ឡើង​ទី​ខ្ពស់ និង​ពេល​យើង​ចុះ​ជណ្ដើរ ឬ​ឱន​ចង​ខ្សែ​ស្បែក​ជើង ហើយ​បើ​ពេល​ឱន​​រើស​របស់​ជ្រុះ​វិញ កម្លាំង​នោះ​នឹង​ឡើង​ដល់ ៤ ទៅ ៥​ ដង​នៃ​ទម្ងន់​ដង​ខ្លួន​ឯ​ណោះ។ ពេល​សន្លាក់​ត្រូវ​រង​ទម្ងន់​ធ្ងន់​កាន់​តែ​យូរ យើង​នឹង​ប្រឈម​ជាមួយ​ការ​កើត​ជំងឺ​រលាក​ឆ្អឹង​ និង​សន្លាក់ ដោយ​សារ​តែ​លើស​ទម្ងន់​ជា​​មិន​ខាន។ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​ក្ដី ក៏​បញ្ហា​រលាក​ឆ្អឺង​ និង​សន្លាក់​មិន​មែន​បណ្ដាល​មក​ពី​បញ្ហា​លើស​ទម្ងន់​តែមួយ​មុខ​នោះ​ទេ។ ការ​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​បញ្ហា​រលាក​ទៅ​វិញ​ទេ​ជា​មូលហេតុ​ចម្បង​នោះ។ អត្ថបទពាក់ព័ន្ធ៖ លោតហាត់ប្រាណ ១ថ្ងៃ តែ៥នាទី ក៏អាចជួយការពារស្រ្តីពីការពុកឆ្អឹងត្រគាក តិចនិកកម្ដៅសាច់ដុំមុនរត់ហាត់ប្រាណ ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ ឈឺ​ជង្គង់ ឬរបួសជង្គង់ អាចវិវត្តទៅជា​​រលាក​សន្លាក់​ឆ្អឹង ២- លើសទម្ងន់ ជាមួយជំងឺរលាកសន្លាក់ ដោយ​សារ​ជំងឺ​រលាក់​សន្លាក់​ឆ្អឹង និង​ឆ្អឹង អាច​កើត​មាន​ឡើង​ទាំង​សន្លាក់​ដែល​ទ្រ​ទម្ងន់​ និង​សន្លាក់​ដែល​មិន​​ទ្រ​​ទម្ងន់ ទើប​បង្ហាញ​​​ថា​ការ​រលាក​​ជា​ប្រព័ន្ធ​នៅ​ក្នុង​ខ្លួន អាច​ផ្ដល់​ការ​ពន្យល់​បាន​ពី​ការ​ដែល​ទម្ងន់​ខ្លួន​ធ្ងន់​ពេកអាច​នាំ​ឲ្យ​មាន​បញ្ហា​នេះ។ ទាំង​នេះ​ក៏​បាន​ពន្យល់​ដែរ​ថា […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស