backup og meta

ការនិយមបង្អត់អាហារពេលល្ងាចដើម្បីសម្រកទម្ងន់ ប៉ះពាល់សុខភាពបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 18, 2022

    ការនិយមបង្អត់អាហារពេលល្ងាចដើម្បីសម្រកទម្ងន់ ប៉ះពាល់សុខភាពបែបណា?

    គ្នាយើងដែលចង់សម្រកគីឡូឲ្យបានឆាប់រហ័ស ភាគច្រើនតែងតែជ្រើសរើសទម្លាប់មិនញ៉ាំអាហារពេលល្ងាច ដោយមិនដឹងច្បាស់ថា ការបង្អត់អាហារ ទុកចោលក្រពះទំនេរពេញមួយយប់ ក៏ជាបញ្ហាដែលបង្កគ្រោះថ្នាក់ដល់សុខភាពរាងកាយ និងស្មារតី។

    ការទុកក្រពះឲ្យទំនេរចោលជាច្រើនម៉ោង រាប់ចាប់ពីម៉ោង ៥ល្ងាច ដល់ម៉ោង ៧ព្រឹកវិញ ដោយគ្មានអ្វីទាល់តែសោះ មិនមែនជាទម្លាប់ល្អសម្រាប់សុខភាពនោះទេ។ ការសិក្សារបស់សាកលវិទ្យាល័យ North Carolina បង្ហាញថា អ្នកដែលជ្រើសរើសទម្លាប់បង្អត់អាហារពេលល្ងាច អាចបង្កបញ្ហាដល់សុខភាពខួរក្បាល និងសមត្ថភាពរាងកាយ ព្រោះថារាងកាយត្រូវការ ពពួកសាធាតុចិញ្ចឹមសំខាន់ៗ ដូចជា វីតាមីន B12 D3 ប៉ូតាស្យូម សម្រាប់បំពេញតម្រូវការថាមពល ទោះស្ថិតក្នុងកំលុងពេលសម្រាកក៏ដោយ។

    ខ្លួនប្រាណត្រូវគ្រប់គ្រងដោយខួរក្បាល ហើយខួរក្បាលត្រូវការ ជាតិស្ករ​គ្លុយកូសចាំបាច់ដើម្បីបង្កើត​ថាមពល ហើយជាតិស្ករនេះគឺត្រូវទាញចេញពីសរសៃឈាម ដែលបំបែកចេញពីរបបអាហារដែលយើងញ៉ាំចូលទៅ។ ការកាត់ផ្ដាច់​របប​​អាហារមួយពេល ស្មើនឹងកាត់ផ្ដាច់ជំនួយថាមពលខួរក្បាលមួយកម្រិត ខណៈដែលខួរក្បាលរបស់យើងត្រូវធ្វើការទាំងយប់ទាំងថ្ងៃ ទោះរាងកាយសម្រាកក៏ដោយ។ អ្នកដែលទុកក្រពះចោលទទេពេញមួយយប់ ភាគច្រើនភ្ញាក់ពីគេង តែងមានអារម្មណ៍ថា អស់កម្លាំង ហេវហត់ មានពេលខ្លះអាច មានអារម្មណ៍ឆាប់ខឹង និងបាត់បង់ការប្រុងប្រយ័ត្ន ចុះខ្សោយការចងចាំទៀតផង។

    គួរអាន៖

    ដូចគ្នាដែរ អ្នកស្រីវេជ្ជបណ្ឌិត Haley Robinson អ្នកជំនាញផ្នែកសុខភាពអាហារូបត្ថម្ភ មានប្រសាសន៍ថា ខួរក្បាលរបស់យើងដែលមិនទទួលបានជាតិស្ករ​គ្លុយកូសគ្រប់គ្រាន់ ក៏នឹងប៉ះពាល់ទៅដល់ដំណើការរាងកាយ១០០%។

    ការបង្អត់អាហារមួយពេលក៏ប៉ះពាល់ទៅដល់ ប្រព័ន្ធរំលាយអាហារ វាអាចធ្វើឲ្យចុះខ្សោយដំណើការមេតាប៉ូលីសក្នុងរាងកាយ។ ការថយចុះប្រព័ន្ធរំលាយអាហារ នឹងបង្កឲ្យប៉ះពាល់​ដល់សមត្ថភាពបង្កើតម៉ាស់សាច់ដុំក្នុងរាងកាយ ព្រោះជាក់ស្ដែងណាស់ថា ក្នុងកំលុងពេលគេង ដំណើការប្រព័ន្ធសរីរាង្គក្នុងរាងកាយមិនបានសម្រាកនោះទេ ត្រូវដំណើរការប្រើប្រាស់ថាមពលបំប្លែងប្រូតេអ៊ីន បង្កើតម៉ាស់សាច់ដុំ និងជួសជុលជាលិការ កោសិកា ដែលខូចខាត ដែល​អ្វី​ទាំងនេះទាមទារ ថាមពលចេញពីអាហារពេលល្ងាចទាំងអស់។

    តមអាហារ

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ការណែរនាំរបស់អ្នកជំនាញបង្ហាញថា គួរតែអនុវត្ដវិធីសាស្ដ្រកាត់បន្ថយ មិនមែនកាត់ផ្ដាច់នោះទេ។ យើងត្រូវកំណត់ពេលវេលាឲ្យបានច្បាស់លាស់ ចន្លោះពី ម៉ោង ៥ល្ងាច​ទៅ ៧យប់​ គឺជាពេលវេលាល្អបំផុត សម្រាប់ការញ៉ាំអាហារពេលល្ងាច។ បរិមាណអាច៥០% នៃរបបអាហារដែលធ្លាប់ញ៉ាំ ហើយជៀសចេញពីប្រភេទអាហារដែលមានជាតិស្ករខ្ពស់ ជាតិខ្លាញ់ និងការបូអុីដ្រាតជាដើម។ ចំណុចចុងក្រោយ នោះគឺថា ត្រូវតែញ៉ាំអាហារឲ្យបានយ៉ាងហោច២ម៉ោង មុនពេលចូលគេង ធ្វើបែបនេះ គឺដើម្បីធានាបានថា ប្រព័ន្ធរំលាយអាហាររបស់យើង ធ្វើការបានល្អមុនពេលសម្រាក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ May 18, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម