ផ្លែល្ហុងមានគុណប្រយោជន៍ដ៏អស្ចារ្យទាំង ៧ ជួយដល់ការសម្រកទម្ងន់ គ្នាយើងមិនគួររំលង!
គ្នាយើងប្រហែលធ្លាប់ឮហើយថា ការញ៉ាំផ្លែល្ហុងអាចជួយឲ្យពោះវៀនរឹងមាំ និងធ្វើឲ្យការរំលាយអាហារដំណើរការកាន់តែប្រសើរ។ ប៉ុន្តែ យើងធ្លាប់ដឹងទេថា ផ្លែឈើមួយប្រភេទនេះ ក៏មានគុណប្រយោជន៍ដ៏ល្អឯកក្នុងការសម្រកទម្ងន់ដែរនោះ? ទាំងនេះជាគុណប្រយោជន៍សុខភាពទាំង៧នៃផ្លែល្ហុងដែលល្អបំផុតសម្រាប់ការសម្រកទម្ងន់ ១. សម្បូរទៅដោយជាតិសរសៃ ចំពោះអាហារដែលសម្បូរទៅដោយជាតិសរសៃខ្ពស់ មានប្រសិទ្ធភាពក្នុងការជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការយ៉ាងរលូន និងជួយឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ កត្តាទាំងនេះហើយ ដែលអាចជួយឲ្យយើងអាចសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស។ ២. ប្រឆាំងនឹងការរលាក ទន្ទឹមនឹងនេះដែរ ផ្លែល្ហុងក៏ជាប្រភពនៃសារធាតុPapain ជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចកាត់បន្ថយការរលាកនៅក្នុងរាងកាយ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា ការរលាកអាចរាំងស្ទះគ្នាយើងក្នុងការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៣. ជួយដល់ការរំលាយអាហារ ជាមួយគ្នានេះដែរ ផ្លែល្ហុងមានផ្ទុកសារធាតុ Papain និង Chymopapain ដែលអាចជួយសម្រួលដល់ការរំលាយអាហារ និងប្រឆាំងនឹងការទល់លាមក។ បន្ថែមពីនេះ ផ្លែល្ហុងក៏អាចជួយបង្ការ និងព្យាបាលការរលាកក្រពះបានយ៉ាងអស្ចារ្យ។ ដូចយើងបានដឹងស្រាប់ហើយថា ពោះវៀន និងប្រព័ន្ធរំលាយអាហារដែលមានសុខភាពល្អ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងការសម្រកទម្ងន់។ ៤. ជួយបន្សាបជាតិពុល មិនត្រឹមតែប៉ុណ្ណោះ ផ្លែល្ហុងសម្បូរទៅដោយជាតិសរសៃ ដែលអាចជួយបន្សាបជាតិពុលនៅក្នុងប្រព័ន្ធរាងកាយ និងសម្អាតពោះវៀន។ ៥. ប្រឆាំងនឹងការឆ្លងមេរោគ ជាក់ស្តែង គ្នាយើងខ្លះប្រឈមនឹងបញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង ដែលរារាំងដល់ដំណើរការប្រក្រតីនៃរាងកាយ និងបណ្តាលឲ្យមានការឡើងទម្ងន់។ ផ្លែល្ហុង ជាប្រភពនៃសារធាតុប្រឆាំងនឹងមេរោគ ព្រមទាំងប៉ារ៉ាស៊ីត ដែលជួយប្រឆាំងនឹងជំងឺ ក៏ដូចជាការឆ្លងមេរោគផ្សេងៗ។ ៦. មានកាឡូរីទាប ចំពោះផ្លែល្ហុងចំនួន១០០ក្រាម មានកាឡូរីតែ៤៣កាឡូរីប៉ុណ្ណោះ។ លើសពីនេះ ផ្លែឈើមួយប្រភេទនេះ ក៏សម្បូរទៅដោយវីតាមីនC កាល់ស្យូម វីតាមីនA ម៉ាញេស្យូម […]