backup og meta

ផ្លែ​ឈើ​ទាំង៦នេះ អាច​ជួយ​អ្នក​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ពោះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Sep 10, 2021

    ផ្លែ​ឈើ​ទាំង៦នេះ អាច​ជួយ​អ្នក​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ពោះ

    បើ​យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ ការ​ញាំ​បន្លែ​ និង​ផ្លែ​ឈើ​យ៉ាង​ហោច​ណាស់៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​អាច​ជួយ​យើង​កាត់​បន្ថយ​ហានិភ័យ​ជា​មួយ​នឹង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​បាន។ ការ​ស្រាវ​ជ្រាវ​ថ្មីៗ​ក៏​បាន​បង្ហាញ​ដែរ​ថា​ការ​ញ៉ាំ​​ផ្លែឈើ​ក៏​អាច​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ដែរ។ ផ្លែ​ឈើ​ទាំង​៦ មុខ​នេះ​​អាច​ជួយ​គ្នា​យើង​ក្នុង​ការ​សម្រក​ទម្ងន់​បាន​៖

    ១.ផ្លែ​ឪឡឹក

    ដោយ​សារ​តែ​៩០ ភាគរយ​របស់​វា​គឺ​ជា​ទឹក ​។ ផ្លែ​ឪឡឹក​មាន​ផ្ទុក​ជាតិ​ទឹក​៩០​ភាគ​រយ​ ដូច្នេះ​ឪឡឹក​គឺ​ជា​ផ្លែឈើ​មួយ​ដែល​ល្អ​សម្រាប់​គ្នា​យើង​ដែល​មាន​បំណង​ក្នុង​ការ​សម្រក​ទម្ងន់។ ផ្លែ​ឪឡឹម​ទម្ងន់​ ១០០ ក្រាម​មានត្រឹម​តែ​៣០កាឡូរី​ ប៉ុណ្ណោះ ហើយ​​ក៏​ជា​ប្រភព​នៃ amino អាស៊ីដ​ឬ​ហៅ​ថា arginine ដែល​អាច​ជួយ​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​រហ័ស​ និង​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​ខ្លួន កាត់​បន្ថយ​ការ​ឃ្លាន​អាហារ​បាន​ទៀត​ផង។

    ២.ផ្លែ​ត្របែក

    ផ្លែ​ត្របែក​ គឺ​ជា​ផ្លែ​ឈើ​ដែល​សម្បូរ​ទៅ​ដោយ​សារ​ធាតុ​ចិញ្ចឹម មាន​ជាតិ​សរសៃ​ និង​​រសជាតិ​​ឆ្ងាញ់​ អាច​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន។ ត្របែក​មិន​មែនផ្ទុក​កូលេស្ត្រេរ៉ូល ហើយ​មាន​ជាតិ​ស្ករ​តិច​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ផ្លែ​ឈើ​ដទៃ​ទៀត​ដូច​ជា ផ្លែ​ប៉ោម ផ្លែ​ក្រូច​ និង​ផ្លែ​ទំពាំង​បាយ​ជូរ។ ត្របែក​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន​ផ្សេងៗ និង​​ល្អ​សម្រាប់​ញ៉ាំ​​ជា​អាហារ​សម្រន់​​នៅពេល​ឃ្លាន​។

    ៣.ផ្លែ​ប៉ោម

    ផ្លែ​ប៉ោម​ក៏​អាច​ជួយ​គ្នា​យើង​ក្នុង​ការ​សម្រក​ទម្ងន់​បាន​​ដែរ។ ដំណឹង​ល្អ​គឺ​ថា​ការ​ញ៉ាំ​​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ ​ជួយ​ដល់​សុខ​ភាព​ស្បែក និង​​ផ្ដល់​ជាតិសរសៃ​ដល់​រាង​កាយ​​​ប្រមាណ​ជា​៤,៤​ក្រាម​។ ការ​ញ៉ាំ​ផ្លែ​ប៉ោម​មុន​​ពេល​បាយ ការ​សិក្សា​រក​ឃើញ​ថា​ជួយ​រួម​ចំណែក​ដក់​ការ​សម្រក​គីឡូ​។​

    អាហារល្អសម្រាប់​សុខភាពបន្តពូជ

    ៤.ក្រូច​ថ្លុង

    ក្រូច​ថ្លុង ជា​ប្រភេទ​ផ្លែ​ឈើ​ដែល​គេ​បាន​ដឹង​ថា​​មាន​ជាតិ​សរសៃ pectinដូច​នឹ​ង​ផ្លែ​ប៉ោម​​ដែរ។ វា​ផ្ទុក​វីតាមីន C ដ៏​ច្រើន​រួម​ទាំង​អាស៊ីដ​ហ្វូលិក ​និង​ប៉ូតាស្យូម។ ការ​ញ៉ាំ​​ក្រូចថ្លុង​​កន្លះ​ផ្លែ​ប្រហែល ៣០ នាទី​មុន​ពេល​ញាំ​អាហារ​ប្រចាំ​ថ្ងៃ ​នឹង​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​ដែល​ជា​ហេតុ​នាំ​ឱ្យ​មិន​សូវ​ឃ្លាន​អាហារ​។

    ៥.ផ្លែ​ចេក

    ផ្លែ​ចេក​ចាត់​ទុក​ថា​ជា​អាហារ​​សម្រន់ល្អ​ផំផុត​គួរ​ញ៉ាំ​​មុន​ ឬ​ក្រោយ​ហាត់​ប្រាណ​ ព្រោះ​ថា​ចេក​​ល្អ​សម្រាប់​សុខភាព​ជាង​ផ្លែ​ឈើ​ភាគ​ច្រើន​ដែល​មាន​ជាតិ​ស្ករ​ និង​សារ​ធាតុ​គីមី​ច្រើន។ ថ្វី​ត្បិត​តែ​ផ្លែ​ចេក​ជា​មធ្យម​មាន​ជាតិ​កាបូនអ៊ីដ្រាត ២៧ ក្រាម​ក៏​ដោយ​ក៏​វា​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​បាន​ដែល​ព្រោះ​ថា​​មាន​កាឡូរី​តែ ១០៥ និង​ជាតិ​សរសៃ​តែ៣ ក្រាម​ប៉ុណ្ណោះ។ ចេក​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ប្រឆាំង​នឹង​ការ​រមួល​សាច់​ដុំ ជួយ​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប ​និង​ការពារ​ជាតិ​អាស៊ីដ​ផង​ដែរ។

    ៦.ផ្លែ​ប៉េងប៉ោះ

    អ្នក​ខ្លះ​ចាត់​ទុក​ប៉េង​ប៉ោះ​ជា​​​ប្រភេទ​ផ្លែ​ឈើ​មិន​មែន​ជា​បន្លែ​នោះ​ទេ។ ប៉េង​ប៉ោះ​មាន​ផ្ទុក​​កាឡូរី​ និង​សម្បូរ​​សារធាតុ​ចិញ្ចឹម​ដូច​ជា​វីតាមីន សារធាតុ​រ៉ែ ប្រូតេអ៊ីន ​និង​ជាតិ​សរសៃ។​ ​ប៉េងប៉ោះ​​មាន​ទំហំ​មធ្យម​ផ្ទុល​កាឡូរី​ត្រឹម​តែ ២២ និងប៉េង​ប៉ោះ​ធំ​មួយ​ផ្លែមាន​តែ​​៣៣កាឡូរី​ ប៉ុណ្ណោះ។ ដូច្នេះ​ការ​ញ៉ាំ​ប៉េងប៉ោះ​នឹង​​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ឆ្អែត​។

    ដូច​គ្នា​ដែរ យើង​មិន​អាច​ញ៉ាំ​តែផ្លែ​ឈើ​ទាំង​ប្រាំ​មួយ​មុខ​នេះ​ដើម្បី​ឲ្យ​គីឡូ​ស្រក​នោះទេ យើង​ត្រូវ​មាន​កត្តា​រួម​ផ្សំ​ផ្សេង​ទៀត ដូចជា​ត្រូវ​ហាត់​ប្រាណ​ជា​ប្រចាំ និង​កាត់​បន្ថយ​ការញ៉ាំ​អាហារ​មាន​កាឡូរីខ្ពស់​ផង​ដែរ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Sep 10, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម