ក្រៅពីនេះ ការញ៉ាំទឹកក្ដៅក៏ជួយឲ្យយើងកាត់បន្ថយការឃ្លានអាហារ ដោយជួយឲ្យយើងមានអារម្មណ៍ថាឆ្អែត។ ដូចនេះ បើយើងគិតថាយើងឃ្លានចង់ញ៉ាំនេះ ញ៉ាំនោះច្រើនមិនអាចគ្រប់គ្រងខ្លួនឯងបាន យើងអាចសាកញ៉ាំទឹកក្ដៅមួយកែវ និងក្រោយមកប្រហែល២០នាទីយើងនឹងអាចកាត់បន្ថយអារម្មណ៍នោះបាន។
គុណប្រយោជន៍នៃការញ៉ាំទឹកក្ដៅឧណ្ហៗមួយទៀត គឺជួយដល់ដំណើរការរាងកាយ ជំនួយដល់ការរំលាយអាហារ ធ្វើឲ្យរាងកាយស្រូបយកសារធាតុចិញ្ចឹម និងបញ្ចេញកាកសំណល់បានល្អដែរ។
ដូចគ្នាដែរ បើយើងចង់ឲ្យបានប្រយោជន៍កាន់តែច្រើនពីការញ៉ាំទឹកក្ដៅឧណ្ហៗទៀតនោះ យើងអាចថែមក្រូចឆ្មារ និងទឹកឃ្មុំចូលបន្តិចក៏បាន ដែលរបស់ទាំងនេះសុទ្ធតែមានប្រយោជន៍ដល់ការស្រកទម្ងន់។