backup og meta

រូបមន្ត​​ធម្មជាតិ​បង្កើន​សម្រស់ ៤យ៉ាង ​​​ដោយ​ប្រើ​ទឹក​ដោះ​គោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 29, 2022

    រូបមន្ត​​ធម្មជាតិ​បង្កើន​សម្រស់ ៤យ៉ាង ​​​ដោយ​ប្រើ​ទឹក​ដោះ​គោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ទឹក​ដោះ​គោ​ជា​គ្រឿង​ផ្សំ​ធម្មជាតិ​ដែល​ល្អ​បំផុត​សម្រាប់​ស្បែក​។ ពិត​ណាស់ ជាមួយ​នឹង​គុណប្រយោជន៍​នៃ​​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​មុខ​ដូចជា​វីតាមីន​A, D, E, K និង​អាស៊ីដ​Lactic នៅ​ក្នុង​ទឹក​​ដោះ​គោ​​ អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ទ្វេ​ដង​។ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​គប្បី​បញ្ចូល​ការ​ថែទាំ​ស្បែក​ដោយ​ប្រើ​រូបមន្ត​​ទឹក​ដោះ​គោ​ទាំង ​៤​នេះ​។

    ១. ​ត្រាំ​ទឹក​ដោះ​គោជួយស្បែក​

    ការ​ត្រាំ​ទឹក​ដោះ​គោ​ ជា​ទម្លាប់​ថែ​ស្បែក​ដែល​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ទន់​ម៉ត់​រលោង​ និង​ក្មេង​ជាង​វ័យ​។ បន្ថែម​ពី​នេះ ទឹក​ដោះ​គោ​ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​ស្បែក​ស្រគាំ​ ត្រអក និងស្ងួត​​ ។ ជាក់​ស្ដែង ការ​បញ្ចូល​គ្នា​នៃ​ជាតិ​ខ្លាញ់ និង​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​ដោះ​គោ​អាច​ជួយ​ឲ្យ​ស្បែក​របស់​យើង​តឹង​ណែន​បាន​​យូរ​អង្វែង​។ ស្រី​ៗ​យើង​គប្បី​បើក​ទឹក​ឲ្យ​ពេញ​អាង​ងូត​ទឹក​ ដោយ​បន្ថែម​ទឹក​ដោះ​គោ​ចំនួន​២​លីត្រ ទឹក​ឃ្មុំ​មួយ​ពែង ម្សៅ​Baking soda​ចំនួន​ ៥​ស្លាប​ព្រា​បាយ​ ទឹក​ក្រូច​ឆ្មារ​ចំនួន​៣​ផ្លែ និង​ប្រេង​អូលីវ​ចំនួន​៦​ដំណក់​ រួច​កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ និង​ចូល​ត្រាំ​រយៈពេល​១៥​ ទៅ​២០​នាទី​។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ២. ជួយ​ឲ្យ​សក់​ត្រង់​

    ទឹក​ដោះ​គោ​​សម្បូរ​ទៅ​ដោយ​សារធាតុ​Casein និង​ប្រូតេអ៊ីន​ដែល​ធ្វើ​ឲ្យ​សក់​ទន់​រលោង​ និង​ត្រង់​ស្អាត ។ ដូច​នេះ​ គ្នា​យើង​គប្បី​ចាក់​ទឹក​ដោះ​គោ​ចូល​ក្នុង​ដប​តូច​មួយ​សម្រាប់​បាញ់​សក់​ ដោយ​បន្ថែម​ទឹក​ឃ្មុំ ឬ​​ទឹក​ស្រ្តប៊ឺរី​ដើម្បី​ទទួល​បាន​ក្លិន​ក្រអូប និង​សក់​កាន់​តែ​ភ្លឺ​រលោង។ ក្រោយ​បាញ់​ស្រ្ពៃយ៍​ទឹក​ដោះ​គោ​រួច យើង​ត្រូវ​សិត​សក់​ឲ្យ​បាន​សព្វ​ល្អ​ និង​ទុក​ចោល​រយៈពេល​៣០​នាទី រួច​លាង​ជម្រះ​ជាមួយ​នឹង​សាប៊ូ​កក់​សក់​ និង​ក្រែម​បន្ទន់​សក់​។

    ៣. ​ប្រឆាំង​នឹង​បញ្ហា​មុន​ និង​ស្នាម​មុន​​​

    ទន្ទឹម​នឹង​នេះ​ដែរ ទឹក​ដោះ​គោ​​ក៏​អាច​ប្រឆាំង​នឹង​បញ្ហា​មុន​ ព្រម​ទាំង​កាត់បន្ថយ​ស្នាម​មុន។ ចូរ​លាប​ទឹក​ដោះ​គោ​នៅ​លើ​ផ្ទៃ​មុខ និង​ទុក​ចោល​រយៈពេល ​១៥​នាទី ទើប​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​។ សម្រាប់​ការ​​កាត់​បន្ថយ​ស្នាម​មុន​ យើង​គប្បី​លាយ​ទឹក​ដោះ​គោ ម្សៅ​Baking Soda ​ល្បាយ​ទឹក​ប៉េងប៉ោះ និង​ល្បាយ​ដំឡូង​បារាំង​​បញ្ចូល​គ្នា​ ដោយ​លាប​នៅ​លើ​ស្លាកស្នាម ព្រម​ទាំង​ទុក​ចោល​រយៈ​ពេល​ ៣០​នាទី​ មុន​ពេល​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ។​​

    ទឹកដោះគោ

    ៤. ហ្វូម​លាង​មុខ​

    ទឹក​ដោះ​គោ​ជា​ហ្វូម​លាង​មុខ​ដ៏​ល្អ​បំផុត​ ដែល​អាច​កម្ចាត់​ស្បែក​ងាប់​ ជាតិ​ពុល​ និង​ការ​កក​ស្ទះ​រន្ធ​ញើស​​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។ គ្នា​យើង​គប្បី​ប្រើ​សំឡី​ជូត​មុខ​ជ្រលក់​នៅ​ក្នុង​ទឹក​ដោះ​គោ​ឆៅ និង​ជូត​ឲ្យ​សព្វ​ពេញ​ផ្ទៃ​មុខ រួច​លាង​សម្អាត​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ការ​ស្រេច​។​

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម