backup og meta

ទាន់សក់ជ្រុះតិច សាកប្រើប្រេងធម្មជាតិទាំងនេះ បណ្ដុះកូនសក់មកវិញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 28, 2021

    ទាន់សក់ជ្រុះតិច សាកប្រើប្រេងធម្មជាតិទាំងនេះ បណ្ដុះកូនសក់មកវិញ

    សក់​ជ្រុះ មិន​ថា​ជ្រុះ​តិច ឬ​ជ្រុះ​ច្រើន ជា​បញ្ហា​មួយ​ធ្វើ​ឲ្យ​គ្នា​យើង​កើត​ស្ត្រេស ស្មុគ​ស្មាញ​មិន​ដឹង​រក​វិធី​អ្វី​ល្អ​ជួយ​ឲ្យ​សក់​ដុះ​មក​វិញ។ គ្នា​យើង​មិន​ថា ស្រី ឬ​ប្រុស​ឲ្យ​តែ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជ្រុះ​សក់​ច្បាស់​ជាបារម្ភ​លើ​រូប​សម្ផស្ស មិន​សូវ​ជា​មាន​ទំនុក​ចិត្ត​លើ​សម្រស់​ប៉ុន្មាន​ទេ។ អស់​បារម្ភ! ខាង​ក្រោម​នេះ ជា​ប្រេង​ធម្មជាតិ ជួយ​បណ្ដុះ​សក់​ឲ្យ​ដុះ​វែង និង​ទន់​រលោង​ឡើង​វិញ យើងអាចសាកល្បងបាន។

    ប្រេង​ធម្មជាតិ​បំបាត់​បញ្ហា​ជ្រុះ​សក់

    ១. ប្រេង​ដូង

    ប្រេង​ដូង​ជា​ប្រេង​ធម្មជាតិ​មួយ​អាច​ជួយ​ឲ្យ​សក់​យើង​ដុះ​ឡើង​វិញ និង​កាត់បន្ថយបញ្ហាសក់ជ្រុះ។ ប្រេង​ដូង​សម្បូរ​ទៅ​ដោយ អាស៊ីដ​ខ្លាញ់ វីតាមីន (ពិសេស​វីតាមីន ​E) និង​ជាតិ​រ៉ែ ល្អ​សម្រាប់​សុខភាព​ស្បែក​ក្បាល និង​សក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រេង​ដូង​ក៏​ជួយ​ឲ្យ​សក់​ទន់​រលាស់​ល្អ និង​ការពារ​សក់​ខូច បែង​ចុង​ជា​ដើម។

    ២. ប្រេង​ល្ហុង​ខ្វង

    កំពូល​ប្រេង​ជួយ​ផ្ដល់​សុខភាព​ល្អ​ឲ្យ​សក់​យើង មួយ​ទៀត​នោះ​គឺ ប្រេង​ល្ហុង​ខ្វង ឬ​មនុស្ស​មួយ​ចំនួន​ហៅ​ថា Castor oil។ ប្រេង​ល្ហុង​ខ្វង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​សក់​ជ្រុះ​បាន ព្រោះ​វា​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់ ផ្ដល់​ប្រូតេអ៊ីន និង​សារធាតុ​ចិញ្ចឹម​ដែល​សក់​ត្រូវការ និង​បង្ការ​ការ​រលាក។ លើស​ពី​នេះ វា​ជួយ​ឲ្យ​សក់​ទន់​រលាស់​ល្អ ហើយ​យើង​ក៏​អាច​ប្រើ​ប្រេង​ល្ហុង​ខ្វង​បណ្ដុះ​រោម​ចិញ្ចើម និង​រោម​ភ្នែក​បាន​ដែរ (​ត្រូវ​ប្រយ័ត្ន​ពេល​ប្រើ​លើ​រោម​ភ្នែក)។

    ៣. ប្រេង Argan

    ប្រេង Argan សម្បូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​ល្អ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន E ជួយ​ផ្ដល់​សំណើម និង​បង្ការ​បញ្ហា​សក់​ស្ងួត បែង​ចុង​ជាដើម។ ដោយ​សារ​តែ​សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ប្រេង Argan វា​ក៏​ជា​ដំណោះ​ស្រាយ​មួយ​ជួយ​ឲ្យ​សក់​លូតលាស់​បាន​លឿន សម្រាប់​គ្នា​យើង​ស្ត្រេស​នឹង​បញ្ហា​សក់​ជ្រុះ។

    ៤. ប្រេង​ Jojoba

    ប្រេង​ Jojoba ចូល​ជ្រៅ​ទៅ​ដល់​ឫស​សក់ មាន​នាទី​ផ្ដល់​សំណើម និង​មាន​លក្ខណៈ​សម្បត្តិ​ព្យាបាល​ស្បែក​ក្បាល​យើង​បាន​យ៉ាង​ល្អ។ វា​ជួយ​ពន្លឿន​ការ​លូតលាស់​សក់​ថ្មី និង​កម្ចាត់​បញ្ហា​ឡើង​អង្គែ ជា​ហេតុ​កាត់​បន្ថយ​សក់​ជ្រុះ។ ចំពោះ​គ្នា​យើង​ដែល​មាន​បញ្ហា​សក់​ជ្រុះ សក់​ស្ងួត​ខូច គួរ​ប្រើ​ប្រេង​មួយ​នេះ ដើម្បី​ជួយ​ឲ្យ​សុខភាព​សក់​ល្អ​ឡើង​វិញ។ ​

    ចំណាំ៖ យើង​អាច​រក​ប្រេង​ខាង​លើ​នេះ​បាន នៅ​តាម​ឱសថ​ស្ថាន​ធំៗ ដែល​មាន​លក់​ទាំង​ថ្នាំ និង​ផលិត​ផល​គ្រឿង​សម្អាង។ ចំពោះ​គ្នា​យើង​ដែល​សក់​ជ្រុះ គួរ​ប្រើ​ប្រេង​ទាំង​នេះ​ក្នុង​បរិមាណ​តិច​បាន​ហើយ ម៉ាស្សា​ថ្នមៗ​ទៅ​លើ​ស្បែក​ក្បាល​ដល់​ចុង​សក់ ទុក​ចោល​៣០​នាទី ឬ​អាច​ទុក​ចោល​មួយ​យប់​ក៏​បាន រួច​កក់​ជាមួយ​សាប៊ូ លាង​ចេញ​នឹង​ទឹក​ក្ដៅ​ឧណ្ហៗ។

    សក់ជ្រុះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 28, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម