backup og meta

មូលហេតុទាំងនេះហើយ ទើបស្បែកក្បាលចេះតែកើតអង្គែ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Apr 22, 2021

    មូលហេតុទាំងនេះហើយ ទើបស្បែកក្បាលចេះតែកើតអង្គែ

    អង្គែ​កើត​មាន​នៅ​ពេល​កោសិកា​ស្បែក​ក្បាល​ដែល​ងាប់​បាន​របក​ជ្រុះ​​។ អង្គែ​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​នោះ​ទេ ប៉ុន្តែ​​អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​អារម្មណ៍​​ខ្មាស​គេ​ដែរ​នៅ​ពេល​ក្បាល​មាន​អង្គែ និង​ពេល​អង្គែ​ធ្លាក់​មក​លើ​សម្លៀក​បំពាក់​ជា​ដើម​។ មួយ​វិញ​ទៀត ពេល​ខ្លះ​អង្គែ​ក៏​ធ្វើ​ឲ្យ​យើង​រមាស់​ស្បែក​ក្បាល​ផង​ដែរ។

    ១. មូល​ហេតុ​បង្ក​

    អង្គែ​អាច​បង្ក​ឡើង​ដោយ​​​ស្បែក​ក្បាល​​ស្ងួត​ ប៉ុន្តែ​ពេល​ខ្លះ​អង្គែ​ក៏​អាច​បង្ក​ឡើង​ដោយ​បញ្ហា​សុខភាព​ធ្ងន់​ធ្ងរ​ដែរ​។ បើ​សិន​ជា​គ្នា​យើង​មើល​ឃើញ​ថា​បញ្ហា​អង្គែ​មិន​ថមថយ និង​កាត់​តែ​អាក្រក់​ឡើង​ ជា​ការ​ល្អ​ទៅ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​សើស្បែក​ ដើម្បី​បាន​ធ្វើ​ការ​ពិនិត្យ និង​វិនិច្ឆ័យ​រោគ​ច្បាស់លាស់​។

    កើតអង្គែ

    ២. ស្បែក​ក្បាល​ស្ងួត​

    ស្បែក​ក្បាល​ស្ងួត​ជា​មូល​ហេតុ​ទូទៅ​មួយ​នាំឲ្យ​កើត​មាន​អង្គែ​។ ពេល​ដែល​ស្បែក​ក្បាល​ស្ងួត កោសិកា​ដែល​ងាប់​វា​នឹង​របក​ចេញ​។ កត្តា​មួយ​ចំនួន​នាំ​ឲ្យ​ស្បែក​ក្បាល​យើង​ស្ងួត​៖

    • កក់​សក់​ញឹក​ញាប់​ពេក៖ ការ​កក់​សក់​ញឹក​ញាប់​ ក៏​អាច​ធ្វើ​ឲ្យ​បាត់​បង់​ប្រេង​ធម្មជាតិ និង​សំណើម​នៅ​លើ​សក់​។
    • អាកាសធាតុ​ប្រែ​ប្រួល៖ ក្នុង​អំឡុង​ពេល​រដូវ​ក្ដៅ ឬ​រដូវ​រងា​ ស្បែក​​ក៏​ប្រែ​ទៅ​ជា​ស្ងួត​ដែរ។ ការ​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​យូរ ឬ​នៅ​ជិត​ម៉ាស៊ីន​កម្ដៅ​យូរ​ក៏​ធ្វើ​ឲ្យ​ស្បែក​ក្បាល​យើង​ស្ងួត​ដែរ​។
    • ខ្វះ​ជាតិទឹក​៖ រាង​កាយ​ខ្វះ​ជាតិទឹក​ធ្វើ​ឲ្យ​ស្បែក​យើង​ស្ងួត​។ ការ​ខ្វះ​ជាតិ​ទឹក​ក៏​ធ្វើ​ឲ្យ​ស្បែក​ក្បាល​ស្ងួត​ដូច​គ្នា ដែល​អាច​នាំ​ឲ្យ​កើត​ជា​អង្គែ​។​

    ៣. ទម្លាប់​មិន​ល្អ​

    ទម្លាប់​​មិន​ល្អ ចំពោះ​សុខភាព​មួយ​ចំនួន​ ពិសេស​ទាក់ទង​នឹង​រឿង​អនាម័យ​ក៏​អាច​បណ្ដាល​ឲ្យ​យើង​កើត​អង្គែ​ដែរ​។

    • ខ្ជិល​កក់​សក់៖ ការ​មិន​កក់​សក់​ឲ្យ​បាន​ស្អាត​ល្អ​អាច​ធ្វើ​ឲ្យ​ខ្លាញ់​កក​ជាប់​នៅ​នឹង​ស្បែក​ក្បាល​នាំ ឲ្យ​កើត​អង្គែ​។
    • របប​អាហារ​មិន​ត្រឹម​ត្រូវ៖ អាហារ​មួយ​ចំនួន​ពេល​យើង​ញ៉ាំ​ទៅ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ខ្លាញ់​ច្រើន​នៅ​ស្បែក​ និង​នាំឲ្យ​កើត​អង្គែ​ដែរ​។ ដូច​គ្នា​ដែរ បើ​របប​អាហារ​យើ​មិន​មាន​វីតាមីន​B គ្រប់​គ្រាន់ ក៏​អាច​នាំ​ឲ្យ​ស្បែ​ក​ក្បាល​ឡើង​អង្គែ​ដែរ​។
    • ស្ត្រេស​៖ ស្ត្រេស​ធ្វើ​ឲ្យ​អ័រម៉ូន​មិន​មាន​តុល្យភាព ការ​មិន​មាន​តុល្យ​ភាព​នៃ​អ័រម៉ូន​ក៏​ជា​មូល​ហេតុ​មួយ​នាំ​ឲ្យ​ស្បែក​ក្បាល​ឡើង​អង្គែ​ដែរ​។

    ៤. វិធី​ដោះស្រាយ​

    រមាស់​ស្បែក​ក្បាល និង​ការ​កើត​អង្គែ​ គឺ​អាច​គ្រប់គ្រង​បាន​ស្ទើរ​ទាំង​ស្រុង​។ សម្រាប់​បញ្ហា​អង្គែ​កម្រិត​ស្រាល ជា​ដំបូង​យើង​អាច​សាកល្បង​ប្រើ​សាប៊ូ​កក់​សក់​លាង​សម្អាត​ប្រេង និង​កោសិកា​ស្បែក​ងាប់​ជាប់​នៅ​លើ​ស្បែក​ក្បាល​។ បើ​វិធី​នេះ​មិន​បាន​ផល​ទេ យើង​អាច​សាក​ប្រើ​សាប៊ូ​ប្រភេទ​ផ្សេង​មួយ​ទៀត​ដែល​ត្រូវ​នឹង​ស្បែក​ក្បាល​របស់​យើង​។ ការ​កម្ចាត់​អង្គែ​មិន​មែន​ធ្វើ​ឡើង​ម្ដង​ចប់​នោះ​ទេ ត្រូវ​ការ​ពេល និង​ធ្វើ​ឲ្យ​បាន​ញឹក​ញាប់​ដែរ​។​

    មួយ​វិញ​ទៀត បើ​គ្នា​យើង​ប្រើ​សាប៊ូ​ណាមួយ បែរជា​ចេញ​ជា​រមាស់​ឡើងក្រហម ឬ​ក្រហាយ ត្រូវ​ឈប់​ប្រើ​វា​ភ្លាម​ដែរ​។ ដូច​គ្នា​ដែរ បើ​យើង​ចេញ​រោគ​សញ្ញា​អាលែកហ្ស៊ី ដូច​ឡើង​រមាស់ កន្ទាលត្រអាក ឬ​ពិបាក​ដក​ដង្ហើម​ ពេល​ប្រើ​ផលិត​ផល​ណាមួយ គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូ​ពេទ្យ​​ភ្លាម​ដែរ​។​​​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Apr 22, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម