ហេតុអ្វីមុខជាំរមែងកើតពេលពពោះ? គួរធ្វើបែបណា?
ហេតុអ្វីមុខជាំរមែងកើតពេលពពោះ? គួរធ្វើបែបណា? ទាំងនេះជាសំណួរដែលម៉ាក់ៗភាគច្រើនមានចម្ងល់ ក្នុងពេលដែលមានបញ្ហាមុខជាំ អំឡុងពេលពពោះ ក៏ដូចស្វែងរកដំណោះស្រាយ ដើម្បីព្យាបាល ដោយមិនឱ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ បញ្ហាមុខជាំ ជារឿយៗកើតលើស្ត្រីកំពុងពពោះ ព្រោះថា អ្នកមានផ្ទៃពោះ នឹងមានការកើនឡើងនូវអ័រមូន អេស្ត្រូសែន (Estrogen) និង ប្រូចេស្តេរ៉ូន (Progesterone)។ អ័រមូនទាំង២នេះ ត្រូវបានគេជឿថា ជាភ្នាក់ងារនាំឱ្យមុខជាំ អំឡុងពេលពពោះ។ [embed-health-tool-ovulation] ដូចម្តេចដែលហៅថា មុខជាំ? មុខជាំ គឺជាជំងឺស្បែកទូទៅ ឬហៅថា «ចំណុចខ្មៅ» លើស្បែក។ ប្រសិនបើអ្នកមានបញ្ហានេះ អ្នកអាចនឹងមានពណ៌ត្នោតខ្ចី ពណ៌ត្នោតខ្មៅ ឬពណ៌ខៀវ-ប្រផេះនៅលើស្បែកមុខរបស់អ្នក។ បញ្ហាជាំនេះ អាចលេចចេញជាបន្ទះសំប៉ែត ឬមានស្នាមប្រេះ។ ជាទូទៅ បញ្ហាជាំ រមែងកើតឡើងនៅលើ ថ្ពាល់ បបូរមាត់ខាងលើ និងថ្ងាស ក៏ដូចជាកំភួនដៃ។ ជាធម្មតា បញ្ហាជាំ នឹងមានសភាពខ្លាំងនៅរដូវក្តៅ។ តើកត្តាអ្វីខ្លះដែលបង្កឱ្យមានមុខជាំ? មានកត្តាសំខាន់២យ៉ាងដែលបង្កឱ្យកើតជាំលើមុខ គឺ កាំរស្មីអ៊ុលត្រាវីយ៉ូឡេ ឬកម្តៅពីព្រះអាទិត្យ និងអ័រមូន។ កាំរស្មីអ៊ុលត្រាវីយ៉ូឡេ និងវិទ្យុសកម្មអ៊ីនហ្វ្រារ៉េដ ពីព្រះអាទិត្យ គឺជាដើមហេតុចម្បងធ្វើឱ្យបញ្ហាមុខជាំ មានសភាពកាន់តែខ្លាំង ស្របពេលដែលដើមហេតុផ្សេងទៀត មានដូចជា៖ ប្រើថ្នាំប្រឆាំងការប្រកាច់ […]