backup og meta

កំពូលម៉ាសបិទមុខធម្មជាតិទាំង៣ ជួយផ្តល់ជាតិទឹកដល់ស្បែកក្នុងរដូវរងារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 18

    កំពូលម៉ាសបិទមុខធម្មជាតិទាំង៣ ជួយផ្តល់ជាតិទឹកដល់ស្បែកក្នុងរដូវរងារ

    ចូល​ដល់​រដូវ​រងារ​ភ្លាម​ ស្បែក​របស់​យើង​ចាប់ផ្តើម​ខ្សោះ​ជាតិ​ទឹក​ ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​គ្រើម​ និង​ជ្រីវជ្រួញ។ ពិត​ណាស់​ ការ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។ ទន្ទឹម​នឹង​នេះ​ដែរ យើង​ក៏​អាច​​បន្ថែម​ជាមួយ​នឹង​​ម៉ាស​បិទ​មុខ​ធម្មជាតិ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ និង​​​ផ្តល់​​សំណើម​កាន់​តែ​ប្រសើរ​។

    ១. ម៉ាស​ផ្លែ​បឺរ និង​ទឹក​ឃ្មុំ

    គ្រឿង​ផ្សំ​ទាំង​ពីរ​នេះ មាន​ប្រសិទ្ធភាព​ខ្ពស់​​ក្នុង​ការ​កម្ចាត់​បញ្ហា​ស្បែក​ស្ងួត។ ជាក់ស្តែង ផ្លែ​បឺរ​ផ្តល់​នូវ​អាស៊ីដ​ខ្លាញ់​​សំខាន់ ស្រប​ពេល​ដែល​ទឹក​ឃ្មុំ​ដើរ​តួ​ជា​ភ្នាក់ងារ​ផ្តល់​សំណើម​ដ៏​ល្អ​ឥតខ្ចោះ។

    គ្រឿង​ផ្សំ៖ ផ្លែ​បឺរទុំ​ចំនួន​១​ផ្លែ និង​ទឹក​ឃ្មុំ​មួយ​ស្លាបព្រា​បាយ

    វិធី​ធ្វើ៖ កិន​ផ្លែ​បឺរ​ឲ្យ​ម៉ត់​ល្អ ហើយ​លាយ​ជាមួយ​នឹង​ទឹក​ឃ្មុំ ដោយ​លាប​នៅ​លើ​ផ្ទៃ​មុខ និង​ទុក​ប្រហែល​១៥ ទៅ​២០​នាទី សឹម​លាង​ជម្រះ​ចេញ។

    ២. ទឹក​ដោះ​គោ​ជូរ និង ​Oatmeal

    ចំណែក​ម៉ាស​​មួយ​ប្រភេទ​នេះ​វិញ ល្អ​បំផុត​ក្នុង​ការ​ជម្រុះ​​កោសិកា​ចាស់​ៗ​នៃ​ស្បែក ​​ទប់ស្កាត់​​ប្រតិកម្ម​ និង​ការ​រលាក​នៃ​ស្បែក។ បន្ថែម​ពី​នេះ គ្រឿង​ផ្សំ​ទាំង​ពីរ​មុខ​នេះ ក៏​អាច​បញ្ចៀស​បញ្ហា​ស្បែក​ស្ងួត​នៅ​ក្នុង​រដូវ​រងារ និង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ថែម​ទៀត​ផង។

    ​​​គ្រឿង​ផ្សំ៖ ទឹក​ដោះ​គោ​ជូរ​២​ស្លាបព្រា​បាយ និង ​Oatmeal មួយ​ស្លាបព្រា​បាយ

    វិធី​ធ្វើ៖ លាយ​គ្រឿង​ផ្សំ​បញ្ចូល​គ្នា​ និង​ម៉ាស្សា​លើ​ផ្ទៃ​មុខ​ថ្មម​ៗ ដោយ​ទុក​ចោល​រយៈពេល​១៥​នាទី​ មុន​ពេល​លាង​ជម្រះ​ចេញ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៣. ម៉ាស​ខ្ទិះ​​ដូង និង​ចេក

    ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន និង​សារធាតុ​ប្រឆាំង​នឹង​អុតស៊ីតកម្ម​។ ចំណែក​ប្រេង​ដូង មាន​សមត្ថភាព​ខ្ពស់​ ក្នុង​ការ​​ជួយ​ផ្តល់​ជាតិ​ទឹក​ដ៏​ល្អ​ដល់​ស្បែក។ អ៊ឹចឹង​ហើយ​ ទើប​ម៉ាស​ធម្មជាតិ​មួយ​ប្រភេទ​នេះ មិន​ត្រឹម​តែ​ជួយ​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង​ផង​ដែរ។

    គ្រឿង​ផ្សំ៖ ផ្លែ​ចេក​ទុំ​កន្លះ​ផ្លែ ខ្ទះ​ដូង​មួយ​ស្លាបព្រា​បាយ

    ​​​វិធី​ធ្វើ៖ កិន​ផ្លែ​ចេក​ឲ្យ​ម៉ត់​ល្អ ដោយ​ចាក់​ខ្ទិះ​ដូង​ចូល​គ្នា រួច​កូរ​ឲ្យ​សព្វ​។ លាប​នៅ​លើ​ផ្ទៃ​មុខ​ និង​ទុក​រយៈពេល​១៥​ ទៅ​២០​នាទី​មុន​លាង​ជម្រះ​ចេញ។

    ម៉ាសមុខ

    ចំណុចសំខាន់

    ចូល​ដល់​រដូវ​រងារ​ភ្លាម​ ស្បែក​របស់​យើង​ចាប់ផ្តើម​ខ្សោះ​ជាតិ​ទឹក​ ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​គ្រើម​ និង​ជ្រីវជ្រួញ។ ពិត​ណាស់​ ការ​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ គឺ​ជា​រឿង​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ​។ទន្ទឹម​នឹង​នេះ​ដែរ យើង​ក៏​អាច​​បន្ថែម​ជាមួយ​នឹង​​ម៉ាស​បិទ​មុខ​ធម្មជាតិ​ ដើម្បី​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ និង​​​ផ្តល់​​សំណើម​កាន់​តែ​ប្រសើរ​។
    ប្រភេទម៉ាសបិទមុខធម្មជាតិទាំងនេះមានដូចជា៖
    • ម៉ាសផ្លែបឺរ និងទឹកឃ្មុំ
    • ទឹកដោះគោជូរ និង Oatmeal
    • ម៉ាសខ្ទិះដូង និងចេក។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 18

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម