brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ផ្លែឈើ៤នេះ សម្បូរវីតាមីន C ជួយបង្កើនខូឡាជែន និងការពារស្នាមជ្រួញ

វីតាមីន ​C ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​សុខភាព​រាងកាយ​ទាំង​មូល ជា​ពិសេស​​សុខភាព​ស្បែក​​តែ​ម្តង។ ជាក់ស្តែង វីតាមីន​មួយ​ប្រភេទ​នេះ ជួយ​បង្កើន​ខូឡាជែន​នៃ​ស្បែក​ និង​បញ្ចៀស​ស្នាម​ជ្រីវជ្រួញ ព្រម​ទាំង​ជួយ​ឲ្យ​ស្បែក​មើល​ទៅ​ក្មេង​ជាង​វ័យ​ និង​បន្តឹង​ស្បែក​ថែម​ទៀត​ផង។

ផ្លែឈើ៤នេះ សម្បូរវីតាមីន C ជួយបង្កើនខូឡាជែន និងការពារស្នាមជ្រួញ

អាហារ​ណា​ខ្លះ​សម្បូរ​វីតាមីន​C ដែល​អាច​ជួយ​បង្កើន​ខូឡាជែន​ និង​បញ្ចៀស​ស្នាម​ជ្រីវជ្រួញ​នៃ​ស្បែក?

១. ពពួក​ផ្លែ​ក្រូច

ពពួក​ផ្លែ​ក្រូច​ ដូចជា​ក្រូច​ឆ្មា ក្រូច​លឿង និង​ក្រូច​ថ្លុង​ជា​ដើម សម្បូរ​ទៅ​ដោយ​វីតាមីនC និង​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ជួសជុល​កោសិកា​ស្បែក បង្កើន​ជាតិ​ខូឡាជែន ព្រម​ទាំង​កាត់បន្ថយ​ស្នាម​អុជខ្មៅ​នៅ​លើ​ស្បែក​ថែម​ទៀត​ផង។

២. ផ្លែ​ប៊ឺរី

ចំពោះ​ផ្លែ​ប៊ឺរី គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន​C, K និង ​B9 ដែល​ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ វីតាមីន​ទាំង​នេះ ជួយ​​ដល់​សុខភាព​ស្បែក ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ចេញ​ពី​ខាង​ក្នុង និង​កាត់បន្ថយ​ស្នាម​អុជ​ខ្មៅ​នៃ​ស្បែក។ លើស​ពី​នេះ ផ្លែ​ប៊ឺរី​ក៏​ជួយ​បញ្ចៀស​ស្នាម​ជ្រីវជ្រួញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៣. ផ្លែ​ត្របែក

ទន្ទឹម​នឹង​នេះ​ដែរ ផ្លែ​ត្របែក​អាច​ជួយ​បណ្តេញ​ជាតិ​ពុល​ពី​ខាង​ក្នុង​ស្បែក​ ដោយ​បន្សុទ្ធ​ឈាម​ ព្រម​ទាំង​ជួយ​បង្កើន​ជាតិ​ខូឡាជែន និង​ពន្យឺត​ភាព​ចាស់​នៃ​ស្បែក។ ដោយ​សារ​តែ​ផ្លែ​ត្របែក​ អាច​ជួយ​​លាង​សម្អាត​ពោះវៀន និង​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ចូល​ទៅ​ក្នុង​ឈាម​ ប្រការ​នេះ​នឹង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង​តាម​បែប​ធម្មជាតិ។

ស្បែកស្អាត

៤. ផ្លែ​គីវី់

ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​គីវី​ជា​កំពូល​ផ្លែឈើ​ដែល​ផ្ទុក​ទៅ​ដោយ​វីតាមីន​C, E ហ្វូឡេត និងទង់ដែង ដែល​អាច​ជួយ​ថែ​បំប៉ន​ស្បែក ព្រម​ទាំង​ប្រឆាំង​នឹង​ពពួក​រ៉ាឌីកាល់​សេរី។ បន្ថែម​ពី​នេះ វា​ក៏​ជួយ​ទប់ស្កាត់​ភាព​ចាស់ និង​ស្នាម​ជ្រីវជ្រួញ​នៃ​ស្បែក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដូច​គ្នា។

ចំណុចសំខាន់

អាហារ៤មុខនេះ សម្បូរវីតាមីនCខ្ពស់ ជួយបង្កើនខូឡាជែន និងការពារស្នាមជ្រួញ
  1. ពពួកផ្លែក្រូច
  2. ផ្លែប៊ឺរី
  3. ផ្លែត្របែក
  4. ផ្លែគីវី

អត្ថបទគួរអាន៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 06/08/2024