ជំងឺមុន

ជំងឺ​មុន​ - ផ្ទៃមុខ​ជា​ផ្នែក​សំខាន់​បំផុត​ក្នុង​ការ​លើក​កម្ពស់​សុខភាព​រាងកាយ និង​សម្រស់​ទាំង​ប្រុស​ទាំងស្រី ​។ មាតិកា​នេះ នឹង​លម្អិត​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​មុន ​ប្រភេទ​មុន​ ដំណោះស្រាយ​ទៅ​តាម​ស្ថានភាព​មុន ​ផ្ទៃមុខ

ចំណេះដឹងទូទៅ

ជំងឺមុន

កំពូលរបបអាហារ៥ប្រភេទ ជួយប្រឆាំងនឹងការកើតមុននៅរដូវភ្លៀង

ការ​កើន​ឡើង​នៃ​សំណើម​ក្នុង​ខ្យល់​អាកាស​នៅ​រដូវ​ភ្លៀង​ អាច​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​លូតលាស់​នៃ​បាក់តេរី​​ ក៏​ដូចជា​បណ្តាល​ឲ្យ​គ្នា​យើង​កើត​មុន​មិន​ឈប់។ ថ្វី​ត្បិត​តែ​ការ​​ជ្រើសរើស​ផលិតផល​ថែរក្សា​សម្រស់​បាន​​ត្រឹមត្រូវ អាច​ជួយ​កាត់បន្ថយ​ផល​ប៉ះពាល់​នៃ​អាកាសធាតុ​មក​លើ​ស្បែក​ក៏​ពិត​មែន​ ប៉ុន្តែ​ការ​បញ្ចូល​សារធាតុ​ចិញ្ចឹម​ល្អៗ​ទៅ​ក្នុង​របប​អាហារ មិន​ត្រឹម​តែ​​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​​រារាំង​ការ​កើត​​មុន​​ផង​ដែរ​។ សារធាតុ​ចិញ្ចឹម​អ្វី​ខ្លះ​ដែល​អាច​ជួយ​បញ្ចៀស​ការ​កើត​មុន? ដើម្បី​ពង្រឹង​រនាំង​ការពារ​ស្បែក​ប្រឆាំង​នឹង​ការ​កើត​មុន​នៅ​រដូវ​ភ្លៀង ស្រីៗ​យើង​គួរ​បញ្ចូល​​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង​៥​នេះ​ទៅ​ក្នុង​របប​អាហារ៖ ១. ស័ង្កសី ស័ង្កសី គឺ​ជា​សារធាតុ​រ៉ែ​ដ៏​សំខាន់​ដែល​មាន​តួនាទី​ជួយ​ថែរក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​គ្រប់គ្រង​ការ​ផលិតផល​ប្រេង។ សារធាតុ​ចិញ្ចឹម​មួយ​ប្រភេទ​នេះ អាច​ជួយ​កាត់បន្ថយ​ការ​ឡើង​ក្រហម និង​រលាក​ស្បែក​ និង​ជួយ​ជួសជុល​ស្បែក​ពី​ការ​បំផ្លាញ​ដោយ​ការ​កើត​មុន។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ស័ង្កសី រួម​មាន​គ្រាប់​ល្ពៅ គ្រាប់​ធញ្ញជាតិ និង​ផលិតផល​ផ្សំ​ពី​ទឹក​ដោះ​គោ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. អាស៊ីដ​ខ្លាញ់​អូមេហ្គា៣​​ ​​​​​​​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣ ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក​ ក៏​ដូចជា​កាត់បន្ថយ​ការ​ផលិត​ជាតិ​ខ្លាញ់​ដ៏​មាន​ប្រសិទ្ធភាព។ បន្ថែម​ពី​នេះ ​​​​​​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣​ក៏​ជួយ​ពង្រឹង​រនាំង​ការពារ​ស្បែក​ និង​រក្សា​សំណើម​ដល់​ស្បែក។ អាហារ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣​មាន​ដូចជា​ត្រី​សាម៉ុន ត្រី​សាឌីន និង​គ្រាប់​ជី​ជា​ដើម។ ៣. សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម មាន​តួនាទី​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី ដែល​បំផ្លាញ​ស្បែក​ និង​បង្ក​ឲ្យ​មាន​ការ​កើត​មុន។ ជា​ទូទៅ វីតាមីន​ C ជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ដ៏​ល្អ​ឯក​ ដែល​អាច​ជំរុញ​ការ​ផលិត​ខូឡាជែន និង​កាត់បន្ថយ​ស្នាម​មុន ហើយ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន ​C រួម​មាន​ផ្លែ​ក្រូច ស្ត្រប៊ឺរី ឃីវី និង​ម្ទេស​ប្លោក​។ល។ ៤. អាហារ​សម្បូរ​ប្រូបាយអូទិក ​សុខភាព​ពោះវៀន​ដំណើរការ​ល្អ​ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅ​នឹង​សុខភាព​ស្បែក ពីព្រោះ​បើ​ពោះវៀន​យើង​មាន​បញ្ហា​ នោះ​នឹង​អាច​បង្ក​ឲ្យ​មាន​ការ​រលាក និង​បញ្ហា​ស្បែក​ផ្សេង​ៗ ដែល​រួម​មាន​ការ​កើត​មុន។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូបាយអូទិក ​(បាក់តេរី​ល្អ) […]

ស្វែងរក ជំងឺមុន

ជំងឺមុន

អាហារ ៤ ប្រភេទអាចជួយការពារ និងកាត់បន្ថយបញ្ហាកើតមុន

ការកើតមុនបង្កឡើងដោយកត្តាជាច្រើនដូចជា ប្រែប្រួលអ័រម៉ូន ​ស្ត្រេស ការប្រើផលិតផល​ថែ​សម្ផស្ស​មិនត្រូវ​នឹង​ស្បែក​ អនាម័យមិនល្អ  និងរបបអាហារជាដើម។ ទន្ទឹមនឹងនេះ ​របបអាហារមួយចំនួនអាចបណ្តាលយើងកើតមុន ក៏មានរបបអាហារមួយ​ចំនួនអាចជួយការពារ និងកាត់បន្ថយអាការៈកើតមុនដែរ។ តើអាហារ​​អ្វីខ្លះ​អាច​ជួយប្រឆាំងនឹងរោគមុនបាន? តាមការសិក្សាបានឱ្យដឹងថា របបអាហារទាំង ៤ ខាងក្រោមអាចប្រឆាំង​នឹងរោគមុនបាន។​ ១. អាហារមានសន្ទស្សន៍ជាតិស្ករទាប សន្ទស្សន៍ជាតិស្ករក្នុងអាហារគឺជាលេខបញ្ជាក់ពីល្បឿនដែលរាងកាយយើងបំប្លែងជាតិកាបូអ៊ីដ្រាតនៅក្នុងអាហារទៅជាជាតិស្ករក្នុងឈាម។ អាហារមានសន្ទស្សន៍ជាតិស្ករទាបមានន័យថា ល្បឿន​នៃការ​បំប្លែងជាតិកាបូអ៊ីដ្រាតពីក្នុងអាហារទៅជាជាតិស្ករក្នុងឈាមយឺត ហើយក៏ជាអាហារដែលមានជាតិស្ករទាបដែរ។ តាមការសិក្សាបានឱ្យដឹងថា អ្នកដែលញុំាអាហារមានសន្ទស្សន៍ជាតិស្ករទាបអាចកាត់បន្ថយការឡើងមុន​បាន។ អាហារមានសន្ទស្សន៍ជាតិស្ករទាបមានដូចជា គ្រាប់ធញ្ញាជាតិ បន្លែបៃតង សណ្តែក គ្រាប់ផ្លែឈើ ត្រី សាច់។ ២. អាហារផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ សារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាវីតាមីន និងសារធាតុរ៉ែដែលការពារ និងកាត់បន្ថយរាងកាយ​ពីការ​រលាក​ដោយការពារសារធាតុគីមីពុល ពីការកកើតក្នុងរាងកាយយើង។ ដោយសារ​មុន​ជា​ជំងឺបង្កឡើងដោយការ​រលាក ការ​កាត់​បន្ថយ​ការ​រលាក​អាច​ជួយ​កាត់​បន្ថយ​រោគ​មុន​បាន។ លើសពីនេះទៀត តាមការសិក្សាបានឱ្យដឹងថា អ្នកដែលកើតមុនមានទំនោរ​ខ្វះសារធាតុប្រឆាំង​អុកស៊ីតកម្ម​មួយចំនួនដូចជា វីតាមីន A, វីតាមីន E, និង selenium នៅក្នុងខ្លួន។ សារធាតុប្រឆាំងអុកស៊ីតកម្មសម្បូរក្នុងអាហារដូចជា ប្រូខូលី ស្ពៃក្តោបពណ៌ស្វាយ ឆាយថាវក្រហម ផ្លែឈើអម្បូរក្រូច និងបឺរី កន្ទួតព្រៃ រមៀត គ្រាប់ផ្លែឈើ និង តែបៃតង។ ការចម្អិនឆ្អិនពេកអាចបណ្តាលឱ្យបាត់បង់សារធាតុប្រឆាំងអុកស៊ីតកម្ម ដូច្នេះយើងគួរចៀសវាង​ចម្អិន​បន្លែដែលមានផ្ទុកសារធាតុប្រឆាំង​អុកស៊ីតកម្មឆ្អិនពេក ហើយបើញុំាឆៅរឹតតែល្អ។ កន្ទួតព្រៃ ចង់គណនា BMI […]


ជំងឺមុន

អស់កង្វល់ពីបញ្ហាមុន​ក្បាលស តាមតិចនិកធម្មជាតិងាយៗទាំង ៣ នេះ

មុន​ក្បាល​ស​បង្ក​ការ​ឈឺចាប់​ និង​ពិបាក​កម្ចាត់​ជាង​មុន​ក្បាល​ខ្មៅ​ទៅ​ទៀត​។ ពពួក​មុន​ទាំង​នេះ មាន​​​ពង​បែក​តូច​ៗ ដែល​​កើត​ចេញ​ពី​កោសិកា​ស្បែក​ងាប់​ និង​ធូលី​ដី​ ​ព្រម​ទាំង​​អាច​កើន​ឡើង​ទ្វេ​ដង​ ប្រសិនបើ​​មិន​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា​។ យ៉ាង​ណា​មិញ គ្នា​យើង​​អាច​សាកល្បង​តិចនិក​ធម្មជាតិ​​ខាង​ក្រោម​នេះ​​ ​ដើម្បី​កម្ចាត់​​មុន​ក្បាល​ស​យ៉ាង​មាន​ប្រសិទ្ធភាព​ និង​ចំណាយ​ថវិកា​តិច​ថែម​ទៀត​។ មូលហេតុ​នាំ​ឲ្យ​កើត​មុន​ក្បាល​ស មុន​ក្បាល​ស​អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើនយ៉ាង ហើយ​អ័រម៉ូន​អាច​ជា​កត្តា​ចម្បង​មួយ​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ប្រើប្រាស់​គ្រឿង​សម្អាង​ដែល​មិន​ស័ក្ដិសម​នឹង​ប្រភេទ​ស្បែក​ ឬ​មាន​ជាតិ​ប្រេង ក៏​អាច​នាំ​ឲ្យ​កើត​មុន​ក្បាល​ស​ដូច​គ្នា។ ជួន​កាល អាកាសធាតុ​ក្ដៅ​ ហើយ​សើម​ ក៏​អាច​បណ្តាល​ឲ្យ​ស្បែក​ឡើង​ប្រេង និង​បង្ក​ជា​ការ​កើត​មុន​ក្បាល​ស។ យ៉ាង​ណា​មិញ រាល់​បញ្ហា​ស្បែក​ទាំង​នេះ អាច​ដោះស្រាយ​បាន​ដោយ​រូបមន្ត​ធម្មជាតិ​ងាយ​ៗ។ រូបមន្ត​ធម្មជាតិ​ទាំង​៣ កម្ចាត់​មុន​ក្បាល​ស ១. ប្រទាល​កន្ទុយ​ក្រពើ​ ​​​​​ជែល​​ប្រទាល​កន្ទុយ​ក្រពើ​ មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​ស្បែក​។ ក្រៅ​ពី​ជួយ​លាង​ជម្រះ​ស្បែក​​យ៉ាង​ល្អ​ ជែល​ប្រទាល​កន្ទុយ​ក្រពើ​ ក៏​អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស​ចេញ​ពី​ស្បែក​ផង​ដែរ​។ គ្នា​យើង​អាច​លាយ​ជែល​ប្រទាល​កន្ទុយ​ក្រពើ​​​មួយ​ស្លាបព្រា​កាហ្វេ​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​​មួយ​ស្លាប​ព្រា​កាហ្វេ​ ដោយ​លាប​នៅ​លើ​កន្លែង​ដែល​កើត​​មុន​ប្រហែល​៥​ ទៅ​៦​នាទី និង​ទុក​ចោល​រយៈពេល​១០​នាទី។ បន្ទាប់​មក​ ចូរ​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់​ជា​ការ​ស្រេច​។ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ យើង​គួរ​តែ​អនុវត្ត​វិធីសាស្ត្រ​នេះ​ជា​ប្រចាំ​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ទឹក​ឃ្មុំ ទឹក​ឃ្មុំ​ ​មាន​គុណប្រយោជន៍​ដ៏​ល្អ​ឯក​ចំពោះ​ស្បែក​ងាយ​ប្រតិកម្ម ដោយ​​មិន​ត្រឹម​តែ​កម្ចាត់​មុន​ក្បាល​ស​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជួយ​ឲ្យ​ស្បែក​ទន់​ល្មើយ​ និង​ភ្លឺ​រលោង។ ហេតុ​នេះ​ហើយ​ ​យើង​អាច​សាកល្បង​​កម្ដៅ​ទឹក​ឃ្មុំ និង​លាប​នៅ​លើ​បរិវេណ​ដែល​មាន​មុន​ក្បាល​ស​ ដោយ​ទុក​ចោល​រយៈពេល​ប្រហែល​២០​នាទី រួច​លាង​សម្អាត​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ អត្ថបទគួរអាន៖ […]


ជំងឺមុន

ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ

មុនក្បាលខ្មៅភាគច្រើនកើតនៅលើមុខ ជាពិសេសនៅលើច្រមុះ និង​គែមច្រមុះដែល​ជាតំបន់​​មាន​ខ្លាញ់ច្រើន។ ហេតុអ្វីបានជាយើងមាន​មុនក្បាលខ្មៅ? ហើយអាចកម្ចាត់បានតាម​វិធី​ណាខ្លះ? មុនក្បាលខ្មៅគឺជាមុនបើកមុខដែលមានក្បាលពណ៌ខ្មៅ ហើយកើតឡើងដោយសារការស្ទះ​​ធូលីដី ខ្លាញ់ កោសិកាស្បែកងាប់ៗ បាក់តេរី ឬគ្រឿងសម្អាងជាដើម នៅក្នុងរន្ធញើស។ ដោយសារ​រន្ធញើសបើកចំហ ពេលត្រូវខ្យល់ កម្ទេចធូលីទាំងនេះមានប្រតិកម្មអុកស៊ីត ហើយ​ប្រែ​ពណ៌​ទៅជាពណ៌ខ្មៅ។ ស្រីៗ​យើងអាចសាកកម្ចាត់មុនក្បាលខ្មៅតាមបែបធម្មជាតិដូចខាងក្រោម៖ ១​. ស្រ្កាប់ម្សៅបេកឃីងសូដា យើងអាចលាយម្សៅបេកឃីងសូដាមួយស្លាបព្រាបាយ ជាមួយទឹកក្រូចឆ្មាកន្លះស្លាបព្រាបាយ និងទឹកពីរស្លាបព្រាបាយ រួចកូរឱ្យសព្វ។ បន្ទាប់​មកយកល្បាយនេះត្រដុសថ្នមៗលើច្រមុះ​​ ទុក​ចោល ១៥ ទៅ ២០ នាទី រួច​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ។ យើងអាចធ្វើបែបនេះ​ពីរដងក្នុង​មួយ​សប្តាហ៍។ ការខាត់ស្បែកច្រមុះជាមួយល្បាយម្សៅបេកឃីងសូដា​មិនត្រឹមតែអាចកម្ចាត់រន្ធញើស​ដែល​ស្ទះទេ ថែមទាំងអាចធ្វើ​ឱ្យ​​កម្រិត pH នៅស្បែកច្រមុះមាន​តុល្យភាព ​និងអាចជួយ​ការពារ​ស្បែក​ច្រមុះពី​ការ​ឆ្លង​មេរោគទៀតផង។ ២. ម៉ាសស៊ុតស និងទឹកឃ្មុំ យើងអាចលាយស៊ុតសមួយគ្រាប់ជាមួយទឹកឃ្មុំមួយស្លាបព្រាបាយ។ បន្ទាប់​មកលាប​ល្បាយ​នេះ​លើ​ច្រមុះ និងគែមច្រមុះ ហើយ​ទុក​ឱ្យ​ចោល​ប្រហែល ១៥ ទៅ ២០ នាទី រួចលាងសម្អាត​ជាមួយ​ទឹកក្តៅ​ឧណ្ហៗ។ យើងគួរធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍។ ភាពស្អិតរបស់ស្ក្រាប់នេះនឹងជួយកម្ចាត់មុនក្បាលខ្មៅ និងភាពកខ្វក់ចេញពីរន្ធញើស ​ព្រោះស៊ុតស​អាច​ជួយបង្រួមរន្ធញើសដែលធ្វើឱ្យមុនក្បាលខ្មៅចេញមកក្រៅ និងអាចកាត់បន្ថយជាតិខ្លាញ់​នៅ​តំបន់​ស្បែកច្រមុះ។ លើសពីនេះទៅទៀត ទឹកឃ្មុំ​អាចជួយ​កម្ចាត់​បាក់តេរីក្នុងរន្ធញើស និងផ្តល់​សំណើម​ដល់ស្បែក​ច្រមុះ។ ៣. ការឆ្ពុងមុខ ការ​ឆ្ពុងមុខជាមួយចំហាយទឹកក្តៅឧណ្ហៗបីដងក្នុងមួយសប្តាហ៍អាច​ជួយ​បើករន្ធញើស ធ្វើឱ្យ​ស្បែក​ច្រមុះយើង​បែកញើស និង​ជួយ​សម្អាត​ជាតិពុល​ចេញពី​រន្ធញើស​ដែលជួយ​ឱ្យមុនក្បាល​ខ្មៅ​ចេញ​មក​ក្រៅ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង […]


ជំងឺមុន

ចេះតែឡើងមុនលើថ្ងាស អាចមកពីមូលហេតុទាំង ៥នេះ

​ស្រីៗ​យើង​តែងតែ​ប្រាថ្នា​ចង់​បាន​ស្បែក​ស្អាត ស​ភ្លឺ​ថ្លា និង​គ្មាន​មុន​។ ​​ពិត​ណាស់​ បញ្ហា​មុន​តែងតែ​ជា​កង្វល់​របស់​យើង​ និង​បំផ្លាញ​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។ ខណៈ​ពេល​ដែល​អ្នក​ខ្លះ កើត​មុន​នៅ​លើ​ថ្ពាល់​ ឬ​ក្រោម​ចង្កា ហើយគ្នា​យើង​មួយ​ចំនួន​ទៀត​ បែរ​ជា​កើត​មុន​នៅ​លើ​ថ្ងាស​​ទៅ​វិញ។ តើ​ការ​កើត​មុន​ដដែល​ៗ​នៅ​លើ​ថ្ងាស​នេះ​ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ខ្លះ​? ១. សម្អាត​សក់​មិន​គ្រាប់គ្រាន់ ជា​ធម្មតា​ យើង​តែងតែ​គិត​ថា​ បើ​យើង​មិន​សម្អាត ឬ​កក់​សក់​ញឹកញាប់​ទេ​នោះ សុខភាព​ស្បែក​ក្បាល​នឹង​​ប្រឈម​នឹង​ហានិភ័យ តែ​តាម​ការ​ពិត​គឺ​លើស​ហ្នឹង​ទៅ​ទៀត​​។ នៅ​ពេល​ដែល​ស្បែក​ក្បាល​កង្វក់​ ពពួក​បាក់តេរី និង​មេរោគ​ផ្សេង​ៗ​អាច​ឆ្លង​ទៅ​ថ្ងាស​ និង​បង្ក​ជា​បញ្ហា​មុន​​បាន​យ៉ាង​ងាយ​ស្រួល។ ហេតុ​នេះ​ហើយ​ យើង​គួរ​កក់​សក់​ឲ្យ​បាន​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ២. ស្រ្តេស​ ទន្ទឹម​នឹង​នេះ​ដែរ ស្រ្តេស​ក៏​អាច​ជំរុញ​ការ​កើត​មុន​នៅ​លើ​ថ្ងាស​ដូច​គ្នា។ ជា​ទូទៅ ស្រ្តេស​អាច​បង្ក​ផល​ប៉ះពាល់​ចំពោះ​ស្បែក​យ៉ាង​ខ្លាំង ដូចជា​បញ្ហា​ចាស់​មុន​វ័យ​ ស្នាម​ជ្រីវជ្រួញ និង​ជា​ពិសេស ​អាច​ប៉ះពាល់​ដល់​ការ​ផលិត​ខ្លាញ់​ធម្មជាតិ​នៅ​លើ​ផ្ទៃ​មុខ​។ នៅ​ពេល​ដែល​ការ​ផលិត​ខ្លាញ់​មាន​ដំណើរការ​លឿន​ ជាតិ​ខ្លាញ់​ដែល​លើស​អាច​បង្ក​ឲ្យ​កើត​មុន​បាន​ផង​ដែរ​។ ៣. អង្គែ បញ្ហា​អង្គែ​ក៏​មាន​មូលហេតុ​ចម្បង​មួយ​ដែល​នាំ​ឲ្យ​យើង​កើត​មុន​នៅ​លើ​ថ្ងាស។ កម្ទេចកំទី​តូច​ៗ​នៃ​អង្គែ​ ដោយសារ​តែ​ស្បែក​ក្បាល​រមាស់​ និង​ស្ងួត​ អាច​ធ្លាក់​លើ​ថ្ងាស និង​បណ្ដាល​ឲ្យ​កើត​មុន​។ ដូច​នេះ​ ការ​ប្រើ​សាប៊ូ​កក់​សក់​កម្ចាត់​អង្គែ​ ជា​ជម្រើស​ដ៏​ល្អ​មួយ​ក្នុង​ការ​កម្ចាត់​ទាំង​អង្គែ និង​មុន​ក្នុង​ពេល​តែ​មួយ​។ ៤. ការ​ប្រែប្រួល​អ័រម៉ូន អតុល្យភាព​ និង​ការ​ប្រែប្រួល​អ័រម៉ូន​ ក៏​​ជា​ឫសគល់​ក្នុង​ការ​កើត​មុន​លើ​ថ្ងាស​ដូច​គ្នា​។ […]


ជំងឺមុន

ទម្លាប់​ ៥យ៉ាង​ អាចធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​ធ្ងន់ធ្ងរ​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​មុន​ជា​កង្វល់​របស់​ស្រី​ៗ​យើង​ ដែល​អាច​​ធ្វើ​ឲ្យ​​បាត់បង់​ទំនុក​ចិត្ត​ចំពោះ​សម្រស់​ខ្លួន​ឯង​។ មួយ​វិញ​ទៀត​ ប្រសិនបើ​យើង​ថែទាំ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ​​ មុន​នឹង​បង្ក​ជា​​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​រយៈពេល​យូរ ព្រម​ទាំង​ពិបាក​ក្នុង​ការ​ព្យាបាល​ថែម​ទៀត​ផង​។ យ៉ាង​ណា​មិញ បើ​គ្នា​យើង​មិន​ចង់​ឲ្យ​បញ្ហា​មុន​កាន់​តែ​យ៉ាប់យ៉ឺន​ទេ​នោះ​​ យើង​គប្បី​ជៀសវាង​ ក៏​ដូចជា​បញ្ឈប់​ទម្លាប់​ទាំង ​៥​នេះ​ជា​បន្ទាន់​។ ១. ញេច​មុន​ នៅ​ពេល​ដែល​យើង​ញេច​មុន​ បាក់តេរី​​មិន​ត្រឹម​តែ​រាលដាល​ទៅ​កន្លែង​ផ្សេង​នៃ​ផ្ទៃ​មុខ​នោះ​ទេ វា​ក៏​អាច​បង្ក​ជា​ស្លាកស្នាម​ផង​ដែរ​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​ជៀសវាង​ការ​ញេច​មុន​ដោយ​ខ្លួន​ឯង​ ទើប​ជា​ការ​ប្រសើរ​។ ២. ប្រើប្រាស់​ផលិតផល​ច្រើន​មុខ​ពេក​ គ្នា​យើង​មួយ​ចំនួន​ ដែល​បារម្ភ​ខ្លាំង​ពី​បញ្ហា​មុន ​​អាច​នឹង​ជ្រើសរើស​ប្រើប្រាស់​ផលិតផល​ច្រើន​មុខ​​ក្នុង​ពេល​តែ​មួយ ដើម្បី​កាត់បន្ថយ​មុន​។ ប៉ុន្តែ​ ការ​ប្រើប្រាស់​ផលិតផល​ច្រើន​ពេក​ អាច​ធ្វើ​ឲ្យ​ស្បែក​មុខ​របស់​យើង​កាន់​តែ​រលាក​ទៅ​វិញ​។ ក្នុង​ករណី​ដែល​ទម្លាប់​ថែ​ស្បែក​ក្នុង​ការ​បញ្ចៀស​ពី​​បញ្ហា​មុន​របស់​យើង​​មិន​មាន​ប្រសិទ្ធភាព​ យើង​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​សើស្បែក​​ជំនួស​វិញ​។ ៣. មិន​លាង​សម្អាត​មុខ​ក្រោយ​ហាត់​ប្រាណ​ ជាមួយ​គ្នា​នេះ​ដែរ​ ញើស​ និង​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃ​មុខ​ ក្រោយ​ពេល​ដែល​យើង​ហាត់​ប្រាណ​រួច អាច​ទាក់ទាញ​ធូលី​ដី ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មុន​នៅ​ថ្ងៃ​បន្ទាប់​។ ដូច​នេះ​​ យើង​គប្បី​លាង​សម្អាត​មុខ​ឲ្យ​បាន​ស្អាត​ ក្រោយ​ហាត់​ប្រាណ​រួច​។ ៤. ជម្រុះ​កោសិកា​ចាស់​ច្រើន​ជ្រុល​ ការ​ជម្រុះ​កោសិកា​​ចាស់​ច្រើន​ជ្រុល ​អាច​​ធ្វើ​ឲ្យ​មុន​បែក និង​បង្ក​ជា​ស្លាកស្នាម​ជា​រៀង​រហូត​។ ហេតុ​នេះ​ហើយ​ យើង​មិន​គួរ​ជម្រុះ​កោសិកា​លើស​ពី​ ២​ដង​ក្នុង​មួយ​សប្ដាហ៍​ឡើយ​។ ​​​​៥. ប្រើប្រាស់​ផលិតផល​តែ​នៅ​ពេល​ឡើង​មុន​ បើសិនជា​យើង​មាន​ស្បែក​ដែល​ងាយ​កើត​មុន​ ការ​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​ប្រឆាំង​នឹង​មុន​ជា​ប្រចាំ​ មាន​គុណប្រយោជន៍​ល្អ​បំផុត ជា​ជាង​ការ​ប្រើប្រាស់​ផលិតផល​ទាំង​នោះ​តែ​នៅ​ពេល​មាន​មុន​ទៅ​ទៀត​។ ពិត​ណាស់​ ការ​ប្រើ​ផលិតផល​ប្រឆាំង​នឹង​ការ​កើត​មុន​​ភ្លាម​ៗ​នៅ​លើ​ស្បែក​ អាច​ធ្វើ​ឲ្យ​បញ្ហា​មុន​កាន់​តែ​អាក្រក់​ទៅ​ៗ ពីព្រោះ​ស្បែក​របស់​យើង​ងាយ​ប្រតិបត្តិ​ស្រាប់​ ហើយ​ស្បែក​​ត្រូវការ​ពេលវេលា​ ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ផលិតផល​ដែល​យើង​កំពុង​តែ​ប្រើ​ទាំង​នោះ​។


ជំងឺមុន

ទើប​ពេញ​វ័យ​ ក្មេង​ជំទង់​គួរ​ថែទាំ​ស្បែក​បែប​ណា​​កុំ​ឲ្យ​ឡើង​មុន​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ឡើង​មុន​នៅ​វ័យ​ជំទង់​ គឺ​ជា​បញ្ហា​ស្បែក​ដែល​កើត​ឡើង​ជា​ញឹកញាប់​​នៅ​ពេល​ដែល​យើង​ទើប​​ពេញ​វ័យ​ ឬ​ទើប​មក​រដូវ​លើក​ដំបូង។​ មុន​​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ ហើយ​អាចលេច​ឡើង​នៅ​លើ​ខ្នង​ ក​ផ្នែក​ខាង​លើ​ ស្មា​ និង​មុខ។ ដូច្នេះ​ហើយ​ ដើម្បី​បង្ការ​ការ​ឡើង​មុន​អំឡុង​ពេល​ពេញ​វ័យ​ ​យើង​គប្បី​បង្កើត​ទម្លាប់​ថែទាំ​ស្បែក​ឲ្យ​បាន​​ត្រឹមត្រូវ។ ១. រក្សា​ជាតិ​ទឹក​ ​ក្មេង​​ជំទង់​ គប្បី​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​​​ក្នុង​មួយ​ថ្ងៃៗ​ ពីព្រោះ​ទឹក​មាន​សារសំខាន់​ណាស់​ សម្រាប់​រាងកាយ​ទាំងមូល​ ក៏​ដូចជា​សុខភាព​ស្បែក​។ ​ការ​ញ៉ាំ​ទឹក​ក៏​ជួយ​ឲ្យ​ស្បែក​របស់​យើង​មើល​ទៅ​ក្មេង​ជាង​វ័យ​ មាន​សុខភាព​ល្អ​ និង​ជួយ​បណ្ដេញ​ជាតិ​ពុល​​ផង​ដែរ​។ ​២. លាង​ជម្រះ​គ្រឿង​សម្អាង​មុន​ចូល​គេង​ ​ពិត​ណាស់​ រាល់​គ្រឿង​សម្អាង​​ដែល​នៅ​សេសសល់​នៅ​លើ​ផ្ទៃ​មុខ​ពេញ​មួយ​យប់ អាច​ធ្វើ​ឲ្យ​យើង​ស្ទះ​រន្ធ​ញើស​ និង​នាំ​ឲ្យ​កើត​មុន​ដោយ​មិន​ដឹង​ខ្លួន។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. សម្អាត​មុខ​ជា​រៀង​រាល់​ថ្ងៃ​ ជាមួយ​គ្នា​នេះ​ដែរ ​ប្រសិនបើ​​ស្បែក​មុខ​​របស់​យើង​ឡើង​ប្រេង ឬ​កខ្វក់​ ចូរ​លាង​សម្អាត​មុខ​ម្ដង​ ឬ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ និង​​ប្រើប្រាស់​​ប្រភេទ​ហ្វូម​លាង​មុខ​ដែល​​មិន​មាន​ជាតិ​កាត់​។ ​ជាក់​ស្ដែង ហ្វូម​ដែល​មាន​ជាតិ​កាត់​ខ្លាំង អាច​កម្ចាត់​ប្រេង​ធម្មជាតិ​ពី​ស្បែក​មុខ​របស់​យើង​ និង​អាច​ធ្វើ​ឲ្យ​ស្បែក​ផលិត​​ប្រេង​កាន់​តែ​ច្រើន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​កើត​មុន​។ ៤. ជៀសវាង​ញេច​មុន​ ការ​ញេច​ ឬ​កេះ​មុន​ សុទ្ធ​តែ​អាច​បង្ក​ជា​ការ​រលាក​កាន់​តែ​ខ្លាំង និង​អាច​បណ្ដាល​ឲ្យ​បាក់តេរី​​​ចូល​ទៅ​ក្នុង​ស្បែក​ដោយ​មិន​ដឹង​ខ្លួន ហើយ​ទម្លាប់​មួយ​នេះ​​នឹង​ធ្វើ​​យើង​កើត​មុន​កាន់​តែ​ច្រើន​ឡើង​។ ៥. លាប​ក្រែម​ផ្ដល់​សំណើម​ ​​ទោះ​បី​ជា​មុខ​របស់​យើង​មាន​ជាតិ​ប្រេង​ច្រើន​ យើង​មិន​​គួរ​រំលង​ក្រែម​ផ្ដល់​សំណើម​ឡើយ​។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ដែល​មាន​​ស្បែក​ងាយ​កើត​មុន​ គួរ​ប្រើប្រាស់​ប្រភេទ​​ក្រែម​ផ្ដល់​សំណើម​ដែល​គ្មាន​ជាតិ​ប្រេង​ និង​មាន​សាច់​ក្រែម​ស្រាល​ ទើប​ជា​ការ​ប្រសើរ​។ អត្ថបទគួរអាន៖ មូល​ហេតុ​ទាំង​នេះ​ហើយ បានមុខ​​ចេះ​តែ​ឡើង​មុន ​កើត​មុន​កន្លែង​ដដែល​ៗ […]


ជំងឺមុន

មិន​ចង់​ឡើង​មុន​ក្បាល​ខ្មៅ គួរ​ជៀសវាង​ទម្លាប់​អាក្រក់​ទាំង ៤នេះ

មុន​ក្បាល​ខ្មៅ អាច​​ជា​បញ្ហា​ស្បែក​​ដែល​មិន​ងាយ​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​​ ដូច​នេះ ស្រី​ៗ​យើង​ចាំបាច់​​រក​វិធី​ការពារ​​ការ​ឡើង​មុន​ប្រភេទ​នេះ។ ពិត​ណាស់ ទម្លាប់​អាក្រក់​មួយ​ចំនួន​អាច​នាំ​ឲ្យ​កើត​​មុន​ក្បាល​ខ្មៅ ហើយ​វា​​កើត​ឡើង​នៅ​ពេល​ដែល​យើង​​ស្ទះ​​រន្ធ​​ញើស​ដែល​បង្ក​​ឡើង​ដោយ​ជាតិ​ខ្លាញ់​ និង​កោសិកា​ស្បែក​ងាប់​។ នៅ​ពេល​ដែល​មុន​ក្បាល​ខ្មៅ​តោង​ជាប់​នៅ​ស្បែក​រយៈពេល​យូរ​ អាច​ធ្វើ​ឲ្យ​ស្បែក​បរិវេណ​នោះ​បាត់បង់​ភាព​យឺត​ និង​ធ្វើ​ឲ្យ​រន្ធ​ញើស​ធំ​។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​បង្ការ​មុន​ក្បាល​ខ្មៅ ដោយ​កាត់បន្ថយ​ទម្លាប់​ជាក់លាក់​មួយ​ចំនួន​ខាង​ក្រោម​។ ១. ប្រើប្រាស់​ផលិតផល​​កម្ចាត់​ជាតិ​ខ្លាញ់​ពី​ស្បែក​ ការ​កម្ចាត់​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​ពី​ស្បែក​ អាច​ធ្វើ​ឲ្យ​ស្បែក​ទៅ​ជា​ស្ងួត​ខ្លាំង និង​អាច​បំផ្លាញ​ជាតិ​ខ្លាញ់​ធម្មជាតិ​​របស់​​​ស្បែក​។ ផលិតផល​ថែ​រក្សា​សម្រស់​ ដូចជា​ហ្វូម​លាង​មុខ​​ ទឹក​ជូត​មុខ (Toners) និង​​ការ​បក​ស្បែក​មុខ​ (Chemical peels) ដែល​កម្ចាត់​ជាតិ​ខ្លាញ់​ច្រើន​ជ្រុល​​ពី​ស្បែក​ អាច​បង្ក​ជា​ផល​ប៉ះពាល់​ដល់​ស្បែក​របស់​យើង​យ៉ាង​ច្រើន​។ នៅ​ពេល​ដែល​ស្បែក​ស្ងួត​ខ្លាំង​ ក្រពេញ​ខ្លាញ់​នឹង​​​បញ្ចេញ​ខ្លាញ់​កាន់​តែ​ច្រើន​ ដើម្បី​រក្សា​សំណើម​ធម្មជាតិ​នៃ​ស្បែ​ក ក៏​ដូចជា​ប្រឆាំង​នឹង​​ស្បែក​ស្ងួត។ កត្តា​នេះ​ហើយ​ ដែល​ជំរុញ​​ដល់​ការ​ផលិត​ខ្លាញ់​ច្រើន​ជ្រុល​ ជា​ហេតុ​បង្ក​ឲ្យ​ស្ទះ​រន្ធ​ញើស​ និង​កើត​មុន​ក្បាល​ខ្មៅ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. យក​ដៃ​ប៉ះ​មុខ​ គ្នា​យើង​ជា​ច្រើន​តែងតែ​យក​ដៃ​ប៉ះ​មុខ​ ដើម្បី​ពិនិត្យ​មើល​បញ្ហា​​ផ្សេង​ៗ​នៃ​ស្បែក​​ ដូចជា​មុន​ក្បាល​ខ្មៅ​ ឬ​ជា​ទម្លាប់​នៅ​ពេល​ដែល​យើង​អផ្សុក​។ ទម្លាប់​នេះ​អាច​​​ធ្វើ​ឲ្យ​ធូលី​​ដី និង​មេរោគ​ដែល​នៅ​លើ​ដៃ​​​​ឆ្លង​ទៅ​កាន់​ផ្ទៃ​មុខ​ ដែល​ជា​ហេតុ​នេះ​ឲ្យ​កើត​មុន​ក្បាល​ខ្មៅ​។ ដើម្បី​ទទួល​បាន​ស្បែក​ស្អាត​ គ្មាន​មុន​ យើង​គប្បី​បញ្ឈប់​ទម្លាប់​មួយ​នេះ​ជា​បន្ទាន់​។ ៣. មិន​​លាង​ជម្រះ​​គ្រឿង​សម្អាង មុន​ពេល​គេង​ ​ពេល​ខ្លះ​ ស្រី​ៗ​យើង​មាន​អារម្មណ៍​ហត់នឿយ​ខ្លាំង និង​មិន​បាន​លាង​សម្អាត​ស្បែក​ឲ្យ​បាន​ស្អាត​មុន​ពេល​ចូល​គេង​ឡើយ​​។ ប៉ុន្តែ​ កត្តា​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្ទះ​រន្ធ​ញើស​ […]


ជំងឺមុន

តិចនិក ៣ យ៉ាង ប្រើសំបកចេកកម្ចាត់ស្នាមមុននៅលើមុខ

បើ​យើង​និយាយ​ពី​តិចនិក​កម្ចាត់​ស្នាម​​មុន ជឿ​ថា​គ្នា​យើង​សុទ្ធ​តែ​ធ្លាប់ និង​អនុវត្ត​ស្ទើរ​តែ​អស់​ហើយ​ពី​ក្បួន​បំបាត់​ស្នាម​មុន​ទាំង​ធម្មជាតិ និង​ដោយ​ការ​ប្រើ​ថ្នាំ​កម្ចាត់​មុន​ផ្សេងៗ ប៉ុន្តែ គ្នា​យើង​មួយ​ចំនួន​ធំ​រអ៊ូ​ដដែល​ៗ ថា​វា​មិន​សូវ​បាន​ផល។ កុំ​ទាន់​អស់​សង្ឃឹម! សាក​ល្បង​យក​សំបក​ចេក​កម្ចាត់​ស្នាម​​មុន​តាម​រូប​មន្ត​ខាង​ក្រោម​ល​មើល៍។ គណនា BMI នៅទីនេះ តើ​សំបក​ចេក​ពិត​ជា​អាច​កម្ចាត់​ស្នាម​មុន​បាន? សំបក​ចេក​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ការពារ​ស្បែក​ពី​ការ​ខូចខាត​បណ្ដាល​មក​ពី​ពន្លឺ​ព្រះអាទិត្យ​បាន។ សំបក​ចេក​ក៏​ជា​ប្រភព​នៃអាស៊ីដ​ខ្លាញ់​ដែល​ជួយ​ព្យាបាល​បញ្ហា​ដូច​ជា ជំងឺ​ត្រអក ស្បែក​ឡើង​ក្រហម ឬ​របក ហើយ​ក៏​សម្បូរ​ដោយ​ជាតិ​ស័ង្កសី​ដែល​ជួយ​កម្ចាត់​ស្នាម​​មុន​បាន​ផង​ដែរ។ រូប​មន្ត​ទី១៖ លាង​សម្អាត​មុខ​ជាមួយ​ហ្វូម​លាង​មុខ​យើង​ប្រើ​រាល់​ថ្ងៃ រួច​ជូត​ឲ្យ​ស្ងួត។ យក​សំបក​ចេក​ផ្នែក​ខាង​ក្នុង​ទៅ​ម៉ាស្សា​ថ្នម​លើ​មុខ រយៈ​ពេល​ ១០​នាទី (ផ្លាស់​ប្ដូរ​សំបក​ចេក បើ​វា​ប្រែ​ពណ៌​តោ្នត) រួច​ទុក​ចោល​រយៈ​ពេល​ ២០​នាទី សឹម​លាង​ទឹក​ចេញ។ បើ​យើង​ចង់​បាន​លទ្ធផល​ល្អ គួរ​ធ្វើ​តិចនិក​នេះ​ជា​រៀង​រាល់​ថ្ងៃ។ រូប​មន្ត​ទី២៖ ជា​ដំបូង​យក​សំបក​ចេក និង​ម្សៅ​រមៀត​លាយ​ចូល​គ្នា​ឲ្យ​សព្វ (សំបក​ចេក​យក​តែ​ផ្នែក​ខាង​ក្នុង)។ បន្ទាប់​ពី​លាយ​សព្វ​ហើយ យក​ទៅ​លាបលើ​នៅ​លើ​ផ្ទៃមុខ រួច​ម៉ាស្សា​ថ្នម​ៗ​ជា​រង្វង់​លើ​មុខ​ចុះ​ឡើង និង​ទុក​រយៈ​ពេល ១៥នាទី។ ក្រោយ​មក​ទៀត យើង​ត្រូវ​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ទុក​ឲ្យ​មុខ​ស្ងួត​បន្តិច សឹម​លាប​គ្រីម​ផ្ដល់​សំណើម​ពី​លើ។ គួរ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃដើម្បី​បាន​ប្រសិទ្ធភាព។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! រូប​មន្ត​ទី​៣៖ ដូច​រូប​មន្ត​ទី​២ដែរ គឺ​យើង​ត្រូវ​យក​សំបក​ចេក (ផ្នែក​ខាង​ក្នុង) លាយ​ជាមួយ​ទឹក​ឃ្មុំ​ឲ្យ​សព្វ មាន​សភាព​ខាប់ៗ រួច​យក​ទៅ​លាប​លើ​មុខ និង​ម៉ាស្សា​ថ្នមៗ។ ទុក​ចោល​លើ​មុខ​រយៈ​ពេល […]


ជំងឺមុន

កម្ចាត់​បញ្ហា​ស្នាម​មុន​លើ​ផ្ទៃ​មុខ​ ជាមួយ​នឹង​អាហារ​ ​៥​ប្រភេទនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ហា​មុន​ជា​កង្វល់​ដ៏​ធំ​មួយ ដែល​ស្រី​ៗ​យើង​តែងតែ​ជួប​ប្រទះ ហើយ​ទោះ​​បី​ជា​មុន​ជា​សះស្បើយ​ក៏​ពិត​មែន ប៉ុន្តែ​វា​នៅ​តែ​បន្សល់​ស្លាកស្នាម​នៅ​លើ​ផ្ទៃ​មុខ​​។ ពិត​ណាស់​ ការ​កើត​មុន​ធ្វើ​ឲ្យ​ខូច​ស្បែក​ និង​ជាលិកា​ក្រោម​ស្បែក ដែល​តម្រូវ​ឲ្យ​រាងកាយ​ធ្វើការ​ជួសជុល​ការ​បំផ្លាញ​នេះ ព្រម​ទាំង​ផលិត​ខូឡាជែន។ ប្រសិនបើ​រាងកាយ​ផលិត​ខូឡាជែន​តិច​ ឬ​ច្រើន​ពេក​ ស្នាម​មុន​នឹង​លេច​ឡើង​នៅ​លើ​ផ្ទៃ​មុខ​​ជាក់​ជា​មិន​ខាន។​ ខណៈ​ពេល​ដែល​ផលិតផល​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​ ការ​ចិញ្ចឹម​បំប៉ន​ស្បែក​ពី​ខាង​ក្នុង​ ដោយ​​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ក៏​រួម​ចំណែក​ ជួយ​ឲ្យ​ស្លាកស្នាម​លើ​ស្បែក​មុខ ឆាប់​​រលុប​បាត់​ផង​ដែរ​។ ១. ល្ពៅ​ ល្ពៅ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីនB3 ហ្វូឡេត​ វីតាមីន​A និង​B ព្រម​ទាំង​ស័ង្កសី។ ​ ជាក់​ស្ដែង វីតាមីនB3 និងហ្វូឡេត​​ ជួយ​បង្កើន​​​ចរន្ត​ឈាម​ ជំរុញ​ការ​បង្កើត​កោសិកា​ថ្មី និង​មាន​អត្ថប្រយោជន៍​ក្នុង​ការ​កម្ចាត់​មុន​ផ្សេងៗ​។ ចំណែក​ឯ​គ្រាប់​ល្ពៅ​ផ្ទុក​ទៅ​ដោយ​ស័ង្កសី ដែល​អាច​ជួយ​គ្រប់គ្រង​កម្រិត​អ័រម៉ូន​ និង​ផលិត​ប្រេង​ ព្រម​ទាំង​ជួយ​ព្យាបាល​ស្បែក​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ​វីតាមីន​A អាច​ជួយ​កាត់បន្ថយ​ស្នាម​មុន​បាន​យ៉ាង​ឆាប់​រហ័ស។​ ហេតុ​នេះ​ហើយ​ ស្រី​ៗ​យើង​មិន​គួរ​រំលង​បន្លែ​មួយ​ប្រភេទ​នេះ​ឡើយ​។ ២. ក្រូច​ឆ្មារ​ ជាមួយ​គ្នា​នេះ​ដែរ ទឹក​ក្រូច​ឆ្មារ​ជា​ឱសថ​ធម្មជាតិ​ ដែល​ជួយ​បន្តឹង​ស្បែក​យារ​ធ្លាក់ ក៏​ដូចជា​ប្រឆាំង​នឹង​ស្នាម​ជ្រីវជ្រួញ។ ការ​ញ៉ាំ​ទឹក​ក្រូច​ឆ្មារ​ លាយ​ជាមួយ​នឹង​​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជា​ប្រចាំ​ អាច​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ និង​ភ្លឺ​ថ្លា​ចេញ​ពី​ខាង​ក្នុង​។ ៣. ដំឡូង​ជ្វា ដំឡូង​ជ្វា​ក៏​មាន​ផ្ទុក​សារធាតុRetinol ព្រម​ជាមួយ​នឹង​Beta-Carotene។ ជា​ធម្មតា រាងកាយ​របស់​យើង​នឹង​បំប្លែង ​beta-carotene ​ទៅ​ជា​វីតាមីន​A ដែល​វីតាមីន​នេះ​អាច​ដើរ​តួនាទី​ជា​រនាំង​ការពារ​ស្បែក​​ប្រឆាំង​នឹង​ការ​ប្រែ​ពណ៌​ ការ​រលាក​ និង​ស្ទះ​រន្ធ​ញើស​ ដែល​បង្ក​ឡើង​ដោយ​រ៉ាឌីកាល់​សេរី។ […]


ជំងឺមុន

អស់​កង្វល់​នឹង​បញ្ហា​​មុន​ផ្សិត​ ជាមួយ​នឹង​សារធាតុ​Probiotics​

សារធាតុ​Probiotics ​មិន​ត្រឹម​តែ​​ផ្ដល់​គុណប្រយោជន៍​ដ៏​អស្ចារ្យ​​​ដល់​ក្រពះ​​​ពោះវៀន​ប៉ុណ្ណោះ​ទេ​​ ​វា​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​មុន​ផ្សិត​ផង​ដែរ​។ ពិត​ណាស់​ ស្បែក​ស្រស់​ស្អាត​ គ្មាន​មុន​ គឺ​ជា​បំណង​ប្រាថ្នា​របស់​​ស្រី​ៗ​គ្រប់​រូប​ ប៉ុន្តែ​បញ្ហា​ស្បែក​ផ្សេងៗ​ដូចជា​មុន​ផ្សិត​​​ ​​អាច​​បន្សល់​ស្លាកស្នាម​ដល់​ស្បែក​ ព្រម​ទាំង​ធ្វើ​ឲ្យ​ផ្ទៃ​មុខ​​​ស្រអាប់​មិន​ស្រស់​ថ្លា​។ ​ជា​ទូទៅ​ មុន​ផ្សិត​​កកើត​ពី​ការ​លូតលាស់​នៃ​មេរោគ​ផ្សិត​នៅ​ក្នុង​គល់​រោម​ និង​លេច​ឡើង​ជា​មុន​តូច​ៗ​ ​​ធ្វើឲ្យ​រមាស់ និង​បង្ក​​ទៅ​ជា​មុន​ក្បាល​ស ក៏​ដូចជា​រលាក​ស្បែក​។ យ៉ាង​ណា​មិញ ស្រី​ៗ​យើង​​អាច​ដោះស្រាយ​បញ្ហា​មុន​ផ្សិត​ និង​បញ្ហា​ស្បែក​ផ្សេងៗ​ទៀត ដោយ​ប្រើប្រាស់​សារធាតុ​​ ​Probiotics។ ​សារធាតុ​​Probiotics​អាច​បង្ការ​មុន​​ផ្សិត​ដោយ​របៀប​ណា​? ១. បន្ថយ​ការ​រលាក​ ការ​រលាក​​ជា​មូលហេតុ​ចម្បង​មួយ​ ដែល​​បណ្ដាល​ឲ្យ​កើត​មុន​ផ្សិត​ ឬ​បាក់តេរី​ដែល​បង្ក​ឲ្យ​កើត​មុន​ និង​ជំរុញ​ឲ្យ​មាន​ការ​រលាក​​ស្បែក​កាន់​តែ​​ធ្ងន់ធ្ងរ។ ​​សារធាតុ​Probiotics ​អាច​​ជួយ​​កាត់បន្ថយ​ការ​រលាក​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ ឬ​ថ្នាំ​បំប៉ន​ដែល​មាន​សារធាតុ​Probiotics​ វា​អាច​កម្ចាត់​បាក់តេរី​អាក្រក់​ ឬ​ប្រឆាំង​នឹង​អតិសុខុមប្រាណ​ដ៏​គ្រោះថ្នាក់ ​និង​ការពារ​ការ​រលាក​ស្បែក​ ដែល​នាំ​ឲ្យ​កើត​មុន​។ ២. ពង្រឹង​សុខភាព​ពោះវៀន​ នៅ​ពេល​ដែល​យើង​ជួប​បញ្ហា​ក្រពះ​ពោះវៀន​ ​វា​អាច​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​សុខភាព​ទូទៅ ជា​ពិសេស ​វា​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូចជា​មុន ការ​រលាក​ និង​ត្រអក​ជាដើម​។ នៅ​ពេល​ដែល​យើង​ញ៉ាំ​ពពួក​អាហារ​ដែល​មាន​សារធាតុ Probiotics វា​អាច​ជួយ​កាត់បន្ថយ​បញ្ហា​ក្រពះ​ពោះវៀន​ ក៏​ដូចជា​បង្ការ​ការ​កើត​មុន​ផ្សេង​ៗ​នៅ​លើ​​ផ្ទៃ​មុខ​។ ​​​​​​​​​​​៣. រារាំង​ការ​លូតលាស់​នៃ​បាក់តេរី​​​បង្ក​ឲ្យកើត​មុន​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា សារធាតុ Probiotics​ក៏​អាច​ការពារ​ការ​ផលិត​បាក់តេរី​មិន​ល្អ​ដូចជា​បាក់តេរី​មុន​propionibacterium ​តាម​រយៈ​ការ​ផលិត​ប្រូតេអ៊ីន​ប្រឆាំង​នឹង​បាក់តេរី​ទាំង​នោះ​។ ៤. គ្រប់គ្រង​ស្រ្តេស​ ជាមួយ​គ្នា​នេះ​ដែរ ស្រ្តេស​ក៏​ជា​មូលហេតុ​​មួយ​ដែល​​នាំ​ឲ្យ​កើត​មុន ដោយ​សារ​តែ​សុខភាព​ផ្លូវ​ចិត្ត ពោះវៀន​ និង​ស្បែក​​មាន​ទំនាក់ទំនង​នឹង​គ្នា​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី សារធាតុ Probiotics​ដែល​មាន​អតិសុខុមប្រាណ​ អាច​ជួយ​​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​ប្រសើរ​ឡើង​​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស