មុនក្បាលសបង្កការឈឺចាប់ និងពិបាកកម្ចាត់ជាងមុនក្បាលខ្មៅទៅទៀត។ ពពួកមុនទាំងនេះ មានពងបែកតូចៗ ដែលកើតចេញពីកោសិកាស្បែកងាប់ និងធូលីដី ព្រមទាំងអាចកើនឡើងទ្វេដង ប្រសិនបើមិនព្យាបាលឲ្យទាន់ពេលវេលា។ យ៉ាងណាមិញ គ្នាយើងអាចសាកល្បងតិចនិកធម្មជាតិខាងក្រោមនេះ ដើម្បីកម្ចាត់មុនក្បាលសយ៉ាងមានប្រសិទ្ធភាព និងចំណាយថវិកាតិចថែមទៀត។
មូលហេតុនាំឲ្យកើតមុនក្បាលស
មុនក្បាលសអាចបណ្ដាលមកពីមូលហេតុជាច្រើនយ៉ាង ហើយអ័រម៉ូនអាចជាកត្តាចម្បងមួយ។ ជាមួយគ្នានេះដែរ ការប្រើប្រាស់គ្រឿងសម្អាងដែលមិនស័ក្ដិសមនឹងប្រភេទស្បែក ឬមានជាតិប្រេង ក៏អាចនាំឲ្យកើតមុនក្បាលសដូចគ្នា។ ជួនកាល អាកាសធាតុក្ដៅ ហើយសើម ក៏អាចបណ្តាលឲ្យស្បែកឡើងប្រេង និងបង្កជាការកើតមុនក្បាលស។ យ៉ាងណាមិញ រាល់បញ្ហាស្បែកទាំងនេះ អាចដោះស្រាយបានដោយរូបមន្តធម្មជាតិងាយៗ។
រូបមន្តធម្មជាតិទាំង៣ កម្ចាត់មុនក្បាលស
ជែលប្រទាលកន្ទុយក្រពើ មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះស្បែក។ ក្រៅពីជួយលាងជម្រះស្បែកយ៉ាងល្អ ជែលប្រទាលកន្ទុយក្រពើ ក៏អាចជួយកម្ចាត់ជាតិខ្លាញ់ដែលលើសចេញពីស្បែកផងដែរ។ គ្នាយើងអាចលាយជែលប្រទាលកន្ទុយក្រពើមួយស្លាបព្រាកាហ្វេជាមួយនឹងទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ ដោយលាបនៅលើកន្លែងដែលកើតមុនប្រហែល៥ ទៅ៦នាទី និងទុកចោលរយៈពេល១០នាទី។ បន្ទាប់មក ចូរលាងជម្រះជាមួយនឹងទឹកត្រជាក់ជាការស្រេច។ ដើម្បីទទួលបានលទ្ធផលល្អ យើងគួរតែអនុវត្តវិធីសាស្ត្រនេះជាប្រចាំ។
ទឹកឃ្មុំ មានគុណប្រយោជន៍ដ៏ល្អឯកចំពោះស្បែកងាយប្រតិកម្ម ដោយមិនត្រឹមតែកម្ចាត់មុនក្បាលសប៉ុណ្ណោះទេ ថែមទាំងជួយឲ្យស្បែកទន់ល្មើយ និងភ្លឺរលោង។ ហេតុនេះហើយ យើងអាចសាកល្បងកម្ដៅទឹកឃ្មុំ និងលាបនៅលើបរិវេណដែលមានមុនក្បាលស ដោយទុកចោលរយៈពេលប្រហែល២០នាទី រួចលាងសម្អាតជាមួយនឹងទឹកក្ដៅឧណ្ហៗ។

អត្ថបទគួរអាន៖
ល្មៀតត្រូវប្រើប្រាស់តាំងពីសម័យបុរាណមកម្ល៉េះ ក្នុងការថែរក្សាសម្រស់ ហើយក៏នៅតែបន្តពេញនិយមរហូតដល់បច្ចុប្បន្ន។ ដើម្បីកម្ចាត់មុនក្បាលខ្មៅ យើងអាចលាយម្សៅល្មៀតកន្លះស្លាបព្រាកាហ្វេ ជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ និងលាបនៅលើផ្ទៃមុខ ដោយទុកចោលរយៈពេល ១៥នាទី សឹមលាងសម្អាតចេញ។
ចំណុចសំខាន់
មុនក្បាលសអាចបណ្ដាលមកពីមូលហេតុជាច្រើនយ៉ាង ក្នុងនោះមានដូចជាអ័រម៉ូនការប្រើប្រាស់គ្រឿងសម្អាងដែលមិនស័ក្ដិសមនឹងប្រភេទស្បែក ឬមានជាតិប្រេង អាកាសធាតុក្ដៅ ហើយសើមជាដើម។ យ៉ាងណាមិញ យើងអាចកម្ចាត់មុនក្បាលសបាន ដោយប្រើរូបមន្តធម្មជាតិងាយៗ។