ប្រទាលកន្ទុយក្រពើ មានសមត្ថភាពភ្ញោចកោសិកាហ្វីប្រូប៊្លាស (Fibroblasts) ដែលជាកោសិកាស្បែក មាននាទីផលិតកូឡាជែន ដែលជាប្រូតេអ៊ីនចាំបាច់ ចំពោះមុខងារស្បែក ក៏ដូចជាធ្វើយឺត។ លាបជែលប្រទាលកន្ទុយក្រពើ អាចធ្វើអោយស្បែកមិនងាយចាស់ ហើយគ្រឿងសំអាងប្រឆាំងនឹងភាពចាស់ ដូចជា ក្រែមសំណើមស្បែក និងក្រែមភ្នែក មានជាតិប្រទាលកន្ទុយក្រពើ អាចបន្ថយស្នាមជ្រីវជ្រួញ និងសញ្ញាផ្សេងៗទៀត ដែលធ្វើឲ្យមើលបង្ហាញចេញភាពចាស់របស់យើងបាន។
៣- ប្រទាលកន្ទុយក្រពើជំរុញជំងឺឆាប់ជាសះស្បើយ
ក្រៅពីគុណប្រយោជន៍ព្យាបាលរបួស ប្រទាលកន្ទុយក្រពើ ក៏មានប្រយោជន៍ព្យាបាលរលាកផងដែរ។ ចំណុចនេះ ត្រូវគេរកឃើញ ដោយការសិក្សាតាមបែបវិទ្យាសាស្ត្រ ប្រទាលកន្ទុយក្រពើ មានប្រសិទ្ធិភាពព្យាបាល ការលាកកម្រិតទី ១ និងទី ២។ ការស្រាវជ្រាវបង្ហាញថា ប្រទាលកន្ទុយក្រពើ អាចពន្លឿនការជាសះពីបញ្ហារលាកប្រហែលដល់ទៅ ៩ថ្ងៃ បើធៀបជាមួយនឹងការប្រើប្រាស់ថ្នាំពេទ្យផ្សេងទៀត។ ជាទូទៅ គេអាចប្រើប្រទាលកន្ទុយក្រពើលើស្បែក ដោយលាបផ្នែកអន្ធិល (Gel) របស់វានៅលើស្បែក។