backup og meta

គួរជ្រើសរើសក្រែមលាបមាត់បែបណាទើបសុវត្ថិភាព?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 16, 2022

    គួរជ្រើសរើសក្រែមលាបមាត់បែបណាទើបសុវត្ថិភាព?

    ការជ្រើសរើសក្រែមលាបមាត់ដែលមានសុវត្ថិភាពមិនត្រឹមតែអាចជួយបន្ថែមសម្រស់ដល់មាត់ទេ ថែមទាំងការពារយើងពីហានិភ័យសុខភាពជាច្រើនទៀត ព្រោះស្បែកបបូរមាត់ងាយប្រតិកម្មណាស់ ហើយក្រែម​លាបមាត់អាចចូលក្នុងខ្លួនយើងតាមរយៈមាត់។ តើគួរជ្រើសរើស​​ក្រែម​លាប​មាត់បែបណាទើបមានសុវត្ថិភាព?

    យោងតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានឱ្យដឹង​ថា ក្រែមលាបមាត់ជាច្រើន​មាន​ផ្ទុកសារធាតុសំណ និងសារធាតុពុលផ្សេង​ទៀតជាច្រើន។

    យើងគួរចៀសវាងប្រើក្រែមលាបមាត់ដែលមានធាតុផ្សំដូចជា៖

    ១. Siloxanes

    Siloxanes គឺជាសារធាតុគីមីដែលបានមកពីបន្សំរវាងអាល់កាន អុកស៊ីសែន និងស៊ីលីកុន ហើយ​ត្រូវ​បានប្រើដើម្បីធ្វើឱ្យក្រែមលាបមាត់រលោង និងមានសំណើមដែលធ្វើឱ្យក្រែមលាបមាត់ទន់ និង​ងាយស្រួល​លាប។

    Siloxanes អាចជ្រាបក្នុងខ្លួនយើង ហើយរំខានដល់តុល្យភាពអ័រម៉ូន រំខានដល់ប្រព័ន្ធអង់ដូគ្រីន និង​ធ្វើឱ្យយើងមានបញ្ហាបន្តពូជទៀតផង។

    ២. MethylParaben

    MethylParaben ជា​សារធាតុ​​រក្សា​ទុក ហើយអាចប្រឆាំង​នឹង​មេរោគ​ផ្សិត​​​ដែលត្រូវបានប្រើក្នុង​ក្រែម​លាបមាត់​ដើម្បី​ការពារ​មិន​ឱ្យ​ក្រែម​លាបមាត់ដុះផ្សិត និងទុកបានយូរ។ MethylParaben អាចធ្វើ​ឱ្យ​ប្រព័ន្ធ​អង់ដូគ្រីន​មានបញ្ហា និងបង្កើនហានិភ័យកើតមហារីក

    ៣. Polyparaben

    Polyparaben ​ជា​សារធាតុ​រក្សាទុកដែល​ការពារក្រែមលាប​បបូរមាត់ពីការ​មាន​បាក់តេរី ​មិន​ឱ្យ​ឡើង​ផ្អូម ​និងការពារជាតិប្រេងក្នុងក្រែមលាបមាត់មិនឱ្យខូច។ Polyparaben អាចបង្កឱ្យយើងអាលែកហ្ស៊ី រំខានដល់តុល្យភាពអ័រម៉ូន និងប្រព័ន្ធអង់ដូគ្រីន។

    ៤. Retinyl Palmitate

    Retinyl Palmitate ជា​សារធាតុ​​រក្សាទុកដែលធ្វើឱ្យក្រែមលាប​បបូរមាត់​នៅ​ស្រស់។ នៅពេល Retinyl Palmitate ជ្រាបចូលក្នុងស្បែករបស់យើង សារធាតុនេះនឹងក្លាយជារ៉ាឌីកាល់ដែលមានជាតិពុល ហើយ​អាចបំផ្លាញ DNA របស់យើង និងបង្កជាមហារីក។

    ៥. ល័ក្ត

    ល័ក្តជាសារធាតុដែលផ្តល់ពណ៌ដល់ក្រែមលាបបបូរមាត់។ ល័ក្តសំយោគ​ជាច្រើន​ផលិត​មកពីប្រេង​ដែល​នឹងស្តុកទុកក្នុងយើងក្នុងទម្រង់ជាជាលិកាខ្លាញ់។

    ក្រែមលាបមាត់

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ៦. Tocopheryl Acetate

    Tocopheryl Acetate គឺជាវីតាមីន E ដែលបង្កើតដោយមន្ទីរពិសោធន៍ ហើយត្រូវបានបន្ថែម​ទៅក្នុង​ក្រែម​លាបមាត់ដើម្បីជាធាតុផ្សំប្រឆាំង​អុកស៊ីតកម្ម និងការពារការរីកលូតលាស់​របស់​មេរោគផ្សិត​នៅក្នុងក្រែម​លាបបបូរមាត់។

    Tocopheryl Acetate អាចបង្កើនឥទ្ធិពលរបស់កាំរស្មី UV និងបណ្តាលឱ្យស្បែកយើងមានប្រតិកម្ម ឡើងកន្ទួលកហម និងពងបែក។

    ៧. សំណ

    សំណជាសារធាតុពុលធ្ងន់ធ្ងរដែលអាចបំផ្លាញខួរក្បាលយើង។ ស្ត្រីមានផ្ទៃពោះ និងកុមារគួរ​ចៀស​ឱ្យ​ឆ្ងាយពីសារធាតុសំណ។

    ៨. Petrolatum

    Petrolatum ជួយស្រោបក្រែបលាបបបូរមាត់ និងការពារក្រែបលាបបបូរ​មាត់មិនឱ្យស្ងួតរឹង និង​ឡើង​កកដុំៗ។ សារធាតុនេះអាចបណ្តាលឱ្យស្បែកបបូរមាត់យើង​ស្ទះ ​ចាស់​មុន​អាយុ និង​អាច​បង្ក​ឱ្យ​កើត​មហារីក ។

    ៩. Butylated Compound

    Butylated Compound ជាសារធាតុរក្សាទុកដែលធ្វើឱ្យក្រែមលាបបបូរមាត់ទុកបានយូរ នៅស្រស់ និងមិនដុះផ្សិត តែសារធាតុនេះអាចបណ្តាល​ឱ្យស្បែកបបូរមាត់យើងអាលែកហ្ស៊ី បង្កឱ្យ​កើត​មហារីក និងធ្វើឱ្យ​អ័រម៉ូន​​យើងអ​តុល្យភាព​។

    ១០. ក្លិនសិប្បនិម្មិត

    ក្លិនសិប្បនិម្មិតជួយឱ្យក្រែមលាបបបូរមាត់មានក្លិនក្រអូប និងបំបាត់ក្លិនរបស់សារធាតុផ្សំផ្សេងទៀត តែក្លិនសិប្បនិម្មិតអាចរំខានអ័រម៉ូន ធ្វើ​ឱ្យស្បែកយើងឡើងកន្ទួល ធ្វើឱ្យយើងឈឺក្បាលប្រកាំង និង​អាច​បណ្តាល​ឱ្យមានពិការភាពពីកំណើត។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    យើងគួរជ្រើសរើសក្រែមលាបមាត់ដែលផ្សំពីសារធាតុធម្មជាតិដូចជា​ ពណ៌​ពីអាហារ ប្រេងពី​ធម្មជាតិ​ដូចជា ប្រេងដូង ប័រកាកាវ ប្រេងអូលីវ ក្រមួនធម្មជាតិដូចជា ក្រមួនឃ្មុំ សារធាតុ​រក្សា​ទុកពី​ធម្មជាតិ​ដូចជា ប្រេង​ដើមតែ ជាដើមទើបល្អចំពោះសុខភាព។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 16, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម