backup og meta

បាក់តេរី  វីរុស មេរោគផ្សិតខុសគ្នាយ៉ាងម៉េច? អាចបង្កជំងឺ​បែបណាខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 15, 2022

    បាក់តេរី  វីរុស មេរោគផ្សិតខុសគ្នាយ៉ាងម៉េច? អាចបង្កជំងឺ​បែបណាខ្លះ?

    បាក់តេរី វីរុស និងមេរោគផ្សិតគឺជាមេរោគ (មីក្រុប ឬអតិសុខុមប្រាណ​) ដែលរស់នៅក្នុងទឹក ខ្យល់ និងដី ហើយមេរោគខ្លះផ្តល់អត្ថប្រយោជន៍ដល់​យើង តែមេរោគខ្លះអាចបំផ្លាញសុខភាពយើង។ តើ​មេរោគទាំងនេះខុសគ្នា និងមានឥទ្ធិពលបែបណាចំពោះសុខភាពយើង?

    ១. បាក់តេរី

    បាក់តេរី​ជា​ភាវៈឯកកោសិកា​ ហើយ​មានទំហំតូចល្អិត​ និងអាច​មាន​ស្ទើរ​តែ​គ្រប់​ទីកន្លែងដូចជា​នៅ​លើ​តុ អេក្រង់កុំព្យូទ័ ស្បែក ឬនៅខាងក្នុងខ្លួន​របស់យើង។ បាក់តេរីមានពីរប្រភេទគឺ៖

    • បាក់តេរីល្អ៖ ពោះវៀនយើងផ្ទុកបាក់តេរីប្រហែល ១០០ កោដ​ដែល​ជួយបំបែកអាហារ និង​ភេសជ្ជៈដែលយើងញុំា ហើយជួយកម្ចាត់បាក់​តេរីអាក្រក់។ ម្យ៉ាងទៀត ប្រូបាយអូទិក​គឺជាបាក់តេរី​ល្អ​ពីអាហារ ឬភេជ្ជៈដែលអាចជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនយើង។
    • បាក់តេរីអាក្រក់៖ ពេលឆ្លងចូលខ្លួនយើង បាក់តេរីអាក្រក់អាចបង្ករោគ និងអាចធ្វើឱ្យយើង​ឈឺ​ដូចជា ក្រហមភ្នែក ឈឺបំពង់ក ឬ​រលាកបំពង់កជាដើម។

    បាក់តេរីអាចបន្តពូជដោយខ្លួនឯង ហើយអាចរស់នៅលើផ្ទៃរបស់​របរ​បានច្រើនថ្ងៃ ឬច្រើនសប្តាហ៍។ បាក់តេរី​អាច​ចូល​ទៅក្នុងខ្លួនយើងតាមរយៈមាត់ ច្រមុះ ឬមុខរបួសជាដើម។

    ២. វីរុស

    វីរុសគឺជាភ្នាក់ងារបង្ករោគដែលមានទំហំតូចជាងគេបំផុត និងមាន​ហ្សែន។ វីរុសខុស​ពីមេរោគ​ដទៃ​ទៀត ដោយសារវីរុសមិនអាចបន្តពូជដោយ​ខ្លួនឯងបានទេ។ វីរុសត្រូវការតោងកោសិការស់ ដើម្បី​រស់រាន​មានជីវិត និងបន្តពូជ។

    វីរុសអាចឆ្លងតាមរយៈផ្លូវដង្ហើម។ ឧទាហរណ៍ វីរុសបង្កជំងឺកូវីដ ១៩ ផ្តាសាយ និងគ្រុនផ្តាសាយជាដើម។ វីរុស​ក៏​អាច​ឆ្លង​តាមរយៈឈាមដែលមានផ្ទុកវីរុស ឬតាមរយៈការរួមភេទដែរ ឧទារណ៍ វីរុសបង្កជំងឺរលាកថ្លើមប្រភេទ C ឬវីរុសហីវ(HIV)

    ជាធម្មតាវីរុសអាចរស់នៅលើផ្ទៃខាងក្រៅរបស់ភាវៈមានជីវិតបានតែពីរបី​​ម៉ោងប៉ុណ្ណោះ ទោះបីជា​មាន​វីរុសខ្លះអាចរស់នៅបានយូរជាងនេះក៏​ដោយ។

    ផ្តាសាយ

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    មេដំបែ និងផ្សិតក៏ជាមេរោគផ្សិតដែរ។ មិនដូចបាក់តេរី និងវីរុសទេ មេរោគ​​ផ្សិត​កើតឡើង​ពី​កោសិកា​មួយ ឬច្រើន។ មេរោគផ្សិតមួយចំនួនផ្តល់អត្ថប្រយោជន៍ដូចជា មេដំបែ​ដែល​យើង​ប្រើ​សម្រាប់​ធ្វើ​នំបុ័ង ត្រប៉ែ ឬសម្រាប់​បិតស្រាជាដើម។

    មេរោគផ្សិតរស់ដោយបឺតយកសារធាតុចិញ្ចឹមពីសារពាង្គកាយផ្សេងទៀត​​ដូចជា សំណល់​រុក្ខជាតិ​ដែល​រលួយជាដើម។ យើងអាចឆ្លងមេរោគផ្សិតតាមរយៈផ្លូវដង្ហើម និងការបះពាល់ផ្ទាល់។ មេរោគ​ផ្សិត​លើ​ស្បែក​ដូចជា ស្រែង និងទឹកស៊ីជើងរស់នៅលើ និងស៊ីស្រទាប់ស្បែកខាងលើរបស់​យើង ដែលបណ្តាលឱ្យយើងមាន​ការ​រមាស់ រលាក និង​របកស្បែក​។

    បាក់តេរី  វីរុស និងមេរោគផ្សិតសុទ្ធតែអាចបណ្តាលឱ្យយើងឈឺ តែវីរុសឆ្លងលឿនជាងគេ ហើយ​​​មានឥទ្ធិពលខ្លាំងជាគេ ដែល​មានន័យថា ពេលវីរុសឆ្លងចូលក្នុងខ្លួនយើង វីរុសអាច​បង្កឱ្យយើងមានជំងឺធ្ងន់។ ដើម្បីការពារ​ការឆ្លងមេរោគ យើង​ត្រូវអនុវត្តតាមវិធាន​ការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។​

    គួរ​អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 15, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម