backup og meta

គួរដឹង! រោគសញ្ញាពុលចំណីអាហារកម្រិតស្រាល និងធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល · ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 10, 2023

    គួរដឹង! រោគសញ្ញាពុលចំណីអាហារកម្រិតស្រាល និងធ្ងន់ធ្ងរ

    ពុលចំណីអាហារកើតឡើងដោយសារអ្វី? មួយ​រយៈ​ពេល​នេះ “Helloគ្រូពេទ្យ” សង្កេត​ឃើញ​ថា អ្នក​នៅ​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន ញ៉ាំ​ចំណី​ចំណុក​ប្លែកៗ ដែល​គ្នា​យើង​មិន​សូវ​ពេញ​និយម​ញ៉ាំ​ពី​មុន​មក។ អាហារ​មិន​មែន​ចេះ​តែ​ឃើញ​ទំនង​ញ៉ាំ​បាន​ទាំង​អស់​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ជា​រាក​រូស ក្អួត​ពុល​ចំណី​អាហារ ដែល​គ្នា​យើង​មិន​សូវ​ជា​ដឹង​ច្បាស់​ពី​រោគ​សញ្ញា​​យ៉ាង​ម៉េច​នៅ​ឡើយ។

    ការ​ពុល​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ដូច​ជា ពពួក​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត។ រោគ​សញ្ញា​នៃ​អាការៈ​ពុល​ចំណី​អាហារ​ខុស​គ្នា​ទៅ​តាម​ប្រភព​នៃ​ការ​ចម្លង​មេរោគ ហើយ​អាច​កើត​មាន​ក្នុង​រយៈ​១ម៉ោង ឬ​លើស​នេះ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។

    រោគ​សញ្ញា​ពុល​ចំណី​អាហារ​កម្រិត​ស្រាល

    ចុកពោះ

    ស្វែងយល់ពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    រោគ​សញ្ញា​ពុល​ចំណី​អាហារ​កម្រិត​ធ្ងន់

    • ក្អួត​ញឹកញាប់
    • រាក​រូស លើស​ពី​៣ថ្ងៃ
    • ឈឺ​ចុក​ចាប់​ពោះ​ខ្លាំង
    • ខ្សោះ​ជាតិ​ទឹក (ស្ងួត​មាត់ ស្រេក​ទឹកខ្លាំង មិន​មានទឹក​នោម…)
    • ស្រវាំង​ភ្នែក ឬ​ខ្សោយ​សាច់​ដុំ​ជាដើម។

    ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ និង​ជំងឺ​កុមារ ឲ្យ​ដឹង​ថា ពេល​ពុល​ចំណី​អាហារ ដាច់​ខាត​មិន​ត្រូវ​ប្រើ​ថ្នាំ​ទប់​រាក​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង។ ម៉្យាង​វិញ​ទៀត ក្នុង​ករណី​ដែល​យើង​ពុល​ចំណី​អាហារ គួរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ ដោយ​សារ​ការ​ពុល​ចំណី​អាហារ​អាច​បង្ក​ជា​គ្រោះ​ថ្នាក់​ដល់​សុខភាព ពិសេស​ចំពោះ​មនុស្ស​ចាស់ កុមារ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ និង​ស្ត្រី​ពពោះ

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – ការ​ពុល​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ដូច​ជា៖
    • ​បាក់តេរី
    • វីរុស
    • ​ប៉ារ៉ាស៊ីត
    – រោគ​សញ្ញា​នៃ​អាការៈ​ពុល​ចំណី​អាហារ​ខុស​គ្នា​ទៅ​តាម​ប្រភព​នៃ​ការ​ចម្លង​មេរោគ ហើយ​អាច​កើត​មាន​ក្នុង​រយៈ​១ម៉ោង ឬ​លើស​នេះ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.

    វេជ្ជបណ្ឌិត យ៉ានណែត ឧត្តមដាញ៉ែល

    ជំងឺឆ្លង · បន្ទប់ពិគ្រោះព្យាបាល ឧត្តមដាញ៉ែល


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Feb 10, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម