ជំងឺឆ្លង

ជំងឺ​ឆ្លង​​ ​- ជំងឺ​ឆ្លង​ ជាពិសេស​តាម​ផ្លូវ​ដង្ហើម​ដែល​​បង្ក​ទុក្ខទោស​ដល់គ្រប់​គ្នា​មាន វីរុសកូរ៉ូណា​ ​ឆ្លង​រោគ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម ​ពុល​ចំណីអាហារ ​ឆ្លងបាក់តេរីផ្សេងៗ ​ជំងឺឆ្លងតាមប្រព័ន្ធ​ខ្យល់ដង្ហើម ​ជំងឺហ្សីកា ​ជំងឺគ្រុនឈាម ​ជំងឺ​ឆ្លងពីសត្វល្អិត ​ជំងឺ​ឆ្លង​ពី​វីរុស​ផ្សេងៗ​ ​ជំងឺរលាកស្រោមខួរ ​ជំងឺ​រើម ​ជំងឺគ្រុនពោះវៀន ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺឆ្លង

ថ្នាំ PrEP បង្ការជំងឺអេដស៍ប៉ះពាល់ដល់សុខភាពអត់? ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់?

ថ្នាំ PrEP ជាប្រភេទថ្នាំសម្រាប់កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអេដស៍តាមរយៈការរួមភេទ ឬការប្រើម្ជុល ឬស៊ឺរ៉ាំងរួមគ្នាជាមួយនឹងអ្នកជំងឺអេដស៍។ ថ្នាំបង្ការមេរោគអេដស៍នេះ អាចបញ្ឈប់កុំឱ្យមេរោគអេដស៍ឆ្លងចូលទៅក្នុងកោសិការបស់យើងបាន ប៉ុន្តែគ្នាយើងត្រូវចាក់វាជារៀងរាល់២ខែម្តង ដើម្បីធានាថាថ្នាំ PrEPនៅមានកម្រិតខ្ពស់នៅក្នុងចរន្តឈាមរបស់យើង។ ប្រសិទ្ធភាព តាមការសិក្សាជាច្រើនបានបង្ហាញថា ថ្នាំ PrEP ប្រភេទចាក់មានប្រសិទ្ធភាពខ្ពស់ជាងប្រភេទលេប ដែលមានផ្ទុកសារធាតុ Tenofovir disoproxil និងemtricitabine ពីព្រោះយើងបានទទួលបរិមាណថ្នាំគ្រប់ដូស ហើយចំពោះអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកវះកាត់កែភេទ ដែលបានចាក់ថ្នាំ PrEPនេះ អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគអេដស៍បានចំនួន៦៦% បើធៀបទៅនឹងថ្នាំលេប។ ពិតណាស់ ការកាត់បន្ថយហានិភ័យនឹងកាន់តែខ្ពស់ចំពោះស្រ្តី ពីព្រោះថានៅពេលដែលយើងភ្លេចលេបថ្នាំPrEPប្រភេទគ្រាប់ វាអាចនឹងប៉ះពាល់ចំពោះប្រសិទ្ធភាពថ្នាំទៅលើស្ត្រីច្រើនជាងបុរស។ [embed-health-tool-vaccination-tool] ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់ថ្នាំ PrEP? សម្រាប់ម៉ាក់ៗកំពុងត្រៀមយកកូន មានផ្ទៃពោះ និងបំបៅដោះកូន មិនគួរចាក់ថ្នាំប្រភេទនេះឡើយ ពីព្រោះវាអាចមិនមានសុវត្ថិភាពចំពោះទារកក្នុងផ្ទៃ។ ជាមួយគ្នានេះដែរ អ្នកដែលមានផ្ទុកមេរោគអេដស៍ស្រាប់ ក៏មិនគួរចាក់ដូចគ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ផលវិបាក ជាទូទៅ ថ្នាំPrEP ដែលផ្ទុក cabotegravir អាចបង្កផលវិបាកមួយចំនួន ដល់មនុស្សម្នាក់ក្នុងចំណោម១០នាក់ ដែលរួមមាន៖ • ឈឺចាប់ មានដុំពកនៅបរិវេណចាក់ • រាក • ឈឺក្បាល • មានអារម្មណ៍ក្តៅក្នុងខ្លួន។ គ្នាយើងជាច្រើននឹងស៊ាំជាមួយប្រតិកម្មនៅបរិវេណចាក់ ក្រោយចាក់ថ្នាំ PrEPបានចំនួនពីរបីដង។ […]

អត្ថបទផ្សេងទៀតពី ជំងឺឆ្លង

ស្វែងរក ជំងឺឆ្លង

ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

ជំងឺផ្តាសាយ កំពុងធ្វើឱ្យពលរដ្ឋអាមេរិក ស្លាបច្រើនជាងកូវីដ ១៩

ប្រជា​ពល​រដ្ឋកាន់​តែ​ច្រើន​នៅ​សហ​រដ្ឋ​អាមេរិក បាន​ស្លាប់​​ដោយ​សារ​តែ​ជំ​ងឺ​គ្រុន​ផ្តាសាយ​ច្រើន​ជាងជំ​ងឺ​កូវីដ ១៩ ជា​លើក​ដំបូង នៅក្នុង​សប្តាហ៍​ដែល​បញ្ចប់​ត្រឹម​ថ្ងៃទី​២៥ ខែមករា បើ​គិត​ចាប់​តាំងពី​ការ​ផ្ទុះរាត​ត្បាត​ពី​​វីរុស​ឆ្លង​តាម​ផ្លូវ​ដង្ហើម​មួយនេះ​។ នេះ​បើយោង​ទៅ​តាម​ទិន្នន័យ​ប្រចាំ​សប្តាហ៍ ដែល​ចេញផ្សាយ​ដោយ​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ និង​បង្ការ​ (CDC)។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI) ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក សម្រាប់​សប្តាហ៍​ដែល​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា អ្នក​ស្លាប់​ជិត​ ១,៧% ក្នុង​ចំណោម​អ្នកស្លាប់​ទូទាំង​ប្រទេស គឺ​បណ្តាល​មក​ពី​គ្រុន​ផ្តាសាយ ខណៈ​ដែល​​ជំ​ងឺ​កូវីដ ១៩ បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់​ត្រឹម​តែ​ ១,៥% ប៉ុណ្ណោះ បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នានេះ​។ នេះ​បើយោង​ទៅ​តាម​ទិន្នន័យ​របស់ CDC។ អត្រា​អ្នក​ដែល​ទទួល​ការ​ព្យា​បាល​ជំ​ងឺ​គ្រុនផ្តាសាយ កើន​ឡើង​ខ្ពស់​ជាង អ្នក​ដែល​ទទួល​ការ​ព្យា​បាល​ជំ​ងឺ​កូវីដ ១៩ នៅ​មន្ទីរពេទ្យ ដល់ទៅ​៣ដង អំឡុង​ពេល​មាន​ការ​ឆ្លង​ជំ​ងឺ​គ្រុនផ្តាសាយ​យ៉ាង​គំហុក នៅ​រដូវ​កាល​នេះ​។ ទិន្នន័យ CDA បង្ហាញ​ថា តួលេខ​អ្នកស្លាប់​ដោយ​សារ​តែ​គ្រុនផ្តាសាយ បាន​កើន​​ខ្ពស់រហូត​ដល់ ២% ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់ នៅ​ត្រឹម​សប្តាហ៍ ដែល​បញ្ចប់នៅថ្ងៃទី​១ ខែកុម្ភៈ ពោល​គឺ​​ច្រើន​ជាង​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​តែ​កូវីដ ១៩ ទូ​ទាំង​ប្រទេស ដែលមានត្រឹម​តែ ១,៥%​។ [embed-health-tool-ovulation] នៅក្នុង​រដ្ឋ​ចំនួន​២២របស់​អាមេរិក អត្រា​អ្នក​ស្លាប់​ដោយ​សារ​ជំ​ងឺ​គ្រុន​ផ្តាសាយ បាន​កើន​ឡើង​ខ្ពស់​ជាង​អ្នក​ស្លាប់​ដោយ​សារ​តែ​ជំ​ងឺ​កូវីដ ១៩ រយៈពេល​៥សប្តាហ៍​​ពេញ​នៃ​ដើម​ឆ្នាំ​២០២៥​នេះ​។ មន្ត្រី​សុខាភិបាល […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

បើឆ្លងវីរុសណូរ៉ូ (Norovirus) គួរថែទាំខ្លួនម៉េច?

មនុស្សគ្រប់វ័យអាចឆ្លងវីរុសណូរ៉ូ (Norovirus) គ្រប់ពេល ប៉ុន្តែវីរុសនេះឆ្លងខ្លាំងបំផុតនៅខែត្រជាក់ និងបង្កឱ្យមានអាការដូចជា ចង្អោរ ចុកពោះ រាក និងក្អួតច្រើនដង ហើយពេលខ្លះអាចបង្កឱ្យក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន ដោយសាររលាកក្រពះពោះវៀនស្រួចស្រាវ។ បើឆ្លងវីរុសណូរ៉ូ (Norovirus) យើងគួរថែទាំខ្លួន ឬសមាជិកគ្រួសារបែបម៉េច? បើយើងឆ្លងវីរុសណូរ៉ូ (Norovirus) យើងនឹងមានអាការដូចបានរៀបរាប់ខាងដើម ចន្លោះពី ១២ ទៅ ២៤ ម៉ោង សូមទៅពិគ្រោះជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ។ គ្រូពេទ្យអាចនឹងធ្វើតេស្តពិនិត្យលាមកបន្ថែម ដើម្បីឱ្យប្រាកដ។ មិនមានថ្នាំសម្រាប់កម្ចាត់ ឬព្យាបាលវីរុសណូរ៉ូ (Norovirus) ទេ រួមទាំង ថ្នាំផ្សះ ព្រោះជាវីរុសណូរ៉ូ (Norovirus) មិនមែនជា​ប្រភេទបាក់តេរីទេ។ ការព្យាបាលគឺផ្តោតលើការបន្ថយរោគសញ្ញា ឬ អាការរបស់អ្នកឆ្លងវីរុសនេះ។ ជាទូទៅអ្នកជំងឺឆ្លងវីរុសណូរ៉ូ (Norovirus) នឹងជាសះស្បើយក្នុង រយៈពេល ១ ទៅ ៣ ថ្ងៃ។ ក្នុងអំឡុងពេលឈឺ អ្នកជំងឺអាចគ្រប់គ្រងអាការជំងឺដោយ៖ ញុំាទឹកឱ្យបានច្រើន ជាពិសេសទឹកដែលមានផ្ទុកអេឡិចត្រូលីតច្រើនដូចជា ទឹកដូង ឬទឹកអូរ៉ាលីត សម្រាកឱ្យបានគ្រប់គ្រាន់ ញុំាអាហារទន់ៗ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)

វីរុសណូរ៉ូ (Norovirus) គឺជាវីរុសដែលឆ្លងខ្លាំង និងបណ្តាលឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ ហើយជាញឹកញយត្រូវបាន គេស្គាល់ថា ជាវីរុសបង្ករាកក្អួតនៅរដូវរងា ឬជាការពុលអាហារ។ យើងអាចឆ្លងវីរុសណូរ៉ូ (Norovirus) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ជាមួយអ្នកឆ្លងវីរុស ការប៉ះផ្ទៃដែលមានវីរុស ការញុាំទឹកដែលមានផ្ទុកវីរុស និងការប៉ះពាល់ជាមួយកំអួត ឬលាមកអ្នកឆ្លងវីរុសជាដើម។ ប៉ុន្តែយើងក៏អាចឆ្លងវីរុសណូរ៉ូ (Norovirus) តាមរយៈការញុាំអាហារដែលមានផ្ទុកវីរុសនេះពីធម្មជាតិដែរ។ តើអាហារណាខ្លះដែលអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus)? គ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus) ដោយសារវីរុសអាចឆ្លងចូលទៅក្នុងទឹកសមុទ្រតាមរយៈទឹកស្អុយ ដែលមានកំអួត ឬលាមកអ្នកឆ្លងវីរុស ដែលបានបង្ហូរចូលទឹកសមុទ្រ ដោយមិនបានចម្រោះសម្អាតត្រឹមត្រូវ ឬបណ្តាលមកពីការលិចជ្រាប ឬធ្លាយប្រព័ន្ធគ្រប់គ្រងទឹកស្អុយចូលទឹកសមុទ្រជាដើម។ ពពួកគ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមគឺជាសត្វច្រោះចំណី ដែលមានន័យថា ពួកវាច្រោះទឹកសមុទ្រតាមរយៈរាងកាយរបស់ពួកវា ដើម្បីទទួលបានអាហារអណ្តែតក្នុងទឹក។ នៅពេលដែលភាគល្អិតវីរុសណូរ៉ូ (Norovirus) ស្ថិតនៅក្នុងទឹក គ្រឿងសមុទ្រទាំងនេះអាចប្រមូលផ្តុំវីរុសចូលទៅក្នុងខ្លួនរបស់ពួកវា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការញុាំអាហារដូចបានរៀបរាប់ខាងដើមទាំងឆៅ ឬចម្អិនមិនបានឆ្អិនល្អអាចបណ្តាលឱ្យយើងប្រឈមនឹងការឆ្លងវីរុសណូរ៉ូ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

វីរុសណូរ៉ូ (Norovirus) មានវត្តមានយូរមកហើយ និងមិនមែនជាវីរុសផ្ទុះថ្មីទេ​ ប៉ុន្តែឆ្លងខ្លាំង និងមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ វីរុសណូរ៉ូ (Norovirus) ឆ្លងខ្លាំងបំផុតនៅខែត្រជាក់ និងកើតជាប្រចាំនៅបណ្តាប្រទេសត្រជាក់។ លើសពីនេះ កុមារអាយុក្រោម ៥ ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័​ន្ធការពាររាងកាយខ្សោយ​ងាយប្រឈមនឹងការឆ្លងវីរុសនេះជាងគេ។ តើវីរុសណូរ៉ូ (Norovirus) អាចបង្កឱ្យយើងមានបញ្ហាសុខភាពអ្វីខ្លះ ហើយយើងគួរការពារខ្លួនពីវីរុសនេះដោយរបៀបណា? ១. អ្វីទៅជាវីរុសណូរ៉ូ (Norovirus)? វីរុសណូរ៉ូ (Norovirus) គឺជាវីរុសដែលបង្កឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ និងបណ្តាលឱ្យយើងចង្អោរ រាក និងក្អួតច្រើនដង ឈឺពោះ ឈឺក្បាល ខ្សោយ ឈឺរាងកាយ ឬក្តៅខ្លួន។ ភាគច្រើនអ្នកជំងឺអាចធូរស្បើយក្នុងអំឡុងពេល ២ ទៅ ៣ ថ្ងៃ។ បើទោះជា​អ្នកជំងឺជាពីជំងឺបង្កឡើងដោយវីរុសនេះក៏ដោយ ក៏អ្នកជំងឺ​នៅតែ​អាចបន្តចម្លង​វីរុសនេះទៅបុគ្គលផ្សេងទៀតបានក្នុងអំឡុង ២ សប្តាហ៍ ឬលើស បន្ទាប់ពីជាសះស្បើយ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. វិធីបង្ការវីរុសណូរ៉ូ (Norovirus) ថ្វីត្បិតតែវីរុសណូរ៉ូ (Norovirus) ជាវីរុសឆ្លងខ្លាំង ប៉ុន្តែយើងអាចការពារខ្លួន និងសមាជិកគ្រួសារពីការឆ្លងវីរុសនេះបានដោយធ្វើតាមការណែនាំដូចខាងក្រោម៖ នៅឱ្យឆ្ងាយពីអ្នកជំងឺឆ្លងវីរុសណូរ៉ូ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?

សម្រាប់​អ្នក​ជំងឺ​អេដស៍ តើ​គួរ​ជ្រើសរើស​អាហារ​ប្រភេទ​ណា​ ដើម្បី​ជួយ​ឲ្យ​សុខភាព​នៅ​តែ​រឹងម៉ាំ និង​ស្រូប​យក​​ថ្នាំ​ពន្យារ​ជំងឺ​អេដស៍​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង​មុន? ពិត​ណាស់​ មេរោគ​អេដស៍​បាន​វាយ​ប្រហារ​កោសិកា​ឈាម​ស​នៃ​រាងកាយ​ ហើយ​បំផ្លាញ​កោសិកា​ទាំង​នេះ ក៏​ដូចជា​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ជាហេតុ​នាំ​ឲ្យ​យើង​ងាយ​ឆ្លង​មេរោគ​ផ្សេងៗ ហើយ​បើ​យើង​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​ទេ​នោះ វីរុស​នេះ​នឹង​ចូល​ដល់​ដំណាក់កាល​មួយ​ដែល​ធ្ងន់ធ្ងរ​ខ្លាំង។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ជាមួយ​គ្នា​នេះ​ដែរ ស្រប​ពេល​ដែល​យើង​កំពុង​​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ ការ​ជ្រើសរើស​របបអាហារ​តុល្យភាព​ ក៏​មាន​គុណប្រយោជន៍​ច្រើន​ដល់​រាងកាយ​យើង​ដូច​គ្នា។​ [embed-health-tool-heart-rate] ​អាហារ​ដែល​អ្នក​ជំងឺ​អេដស៍​គួរ​ជៀសវាង? អាហារ​ដែល​ប្រៃ​ខ្លាំង ផ្អែម​ខ្លាំង និង​ខ្លាញ់​ច្រើន ស៊ុត​ឆៅ សាច់​ ឬ​គ្រឿង​សមុទ្រ​ដែល​មិន​ឆ្អិន​ល្អ អាហារ​ដែល​មាន​ជាតិ​ទឹក​ដោះគោ និង​ទឹក​ផ្លែឈើ សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​សម្រាប់​អ្នក​ជំងឺ​អេដស៍ ជាក់ស្តែង​ អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍ ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ អ៊ីចឹង​ហើយ​ អ្នក​ជំងឺ​គួរ​ជ្រើសរើស​របប​អាហារ​ត្រឹម​ត្រូវ រួម​មាន​៖ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាឡូរី​គ្រប់គ្រាន់ បង្កើន​ការ​ញ៉ាំ​ប្រូតេអ៊ីន​ ដូចជា​សាច់​គ្មាន​ខ្លាញ់ ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន​ និង​ជាតិ​រ៉ែ ដូចជា​បន្លែ និង​ផ្លែឈើ អត្ថបទគួរអាន៖ អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ ដុះសាច់ច្រមុះ និង​អាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ? ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាអាលែកហ្ស៊ីហើយ អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យ​អស់កម្លាំង របប​អាហារ​ត្រឹមត្រូវ​មាន​អត្ថប្រយោជន៍​​អ្វី​ខ្លះ​ដល់​អ្នក​ជំងឺ​អេដស៍? ប្រសិនបើ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​​គ្រប់គ្រាន់ អ្នក​​ជំងឺ​អេដស៍​ ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា៖ កាត់បន្ថយ​រោគសញ្ញា​នៃ​មេរោគ​អេដស៍ កាត់​បន្ថយ​ផលរំខាន​នៃ​ថ្នាំ​ ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ អាច​ជួយ​គ្រប់គ្រង​ទម្ងន់ ជួយ​ឲ្យ​ការ​ស្រូប​យក​ជាតិ​​ថ្នាំ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចំណុចសំខាន់ អាហារ​ដែល​អ្នក​ជំងឺ​អេដស៍​គួរ​ជៀសវាង? […]


ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

ក្រសួង​សុខាភិបាល​បាន​​អំពាវនាវ និង​ក្រើន​រំឮក​ដល់​ប្រជាពលរដ្ឋ​​​ខ្មែរ​យើង​ ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុង​ការ​អនុវត្ត​វិធានការ​នានា​ ដើម្បី​ការពារ​សុខភាព​​ផ្ទាល់​ខ្លួន​ គ្រួសារ​ និង​សហគមន៍​ ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​​នេះ។ ក្នុង​នោះ​ផង​ដែរ ក្រសួង​បាន​ដាក់​ចេញ​នូវវិធី​បង្ការ​ការ​ចម្លង​ជំងឺ​ផ្លូវ​ដង្ហើម​ ជំងឺ​ផ្តាសាយ ជំងឺ​ផ្តាសាយ​បក្សី ជំងឺ​កូវីដ-១៩ និង​ជំងឺ​ឆ្លង​ផ្សេងៗ ដែល​រួម​មាន​៖ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ -ត្រូវ​ចៀសវាង​ការ​ក្អក​ ឫ​កណ្តាស់ ដោយ​មិន​មាន​ការការពារ​ដល់​អ្នក​ដទៃ ដោយ​ត្រូវ​ខ្ទប់​មាត់​ ពាក់​ម៉ាស ឬ​ប្រើ​កន្សែង​ដៃ ឬ​ប្រើ​ផ្នត់​កែង​ដៃ និង​មិន​ត្រូវ​ខាក​ស្តោះ ឬ​បន្ទោរបង់​ពាសវាលពាសកាល -កុំ​ប៉ះពាល់​ ឬ​ទទួល​ទាន​ មាន់​ទា ឈឺ​ ឬ​ងាប់ -ពាក់​ស្រោម​ដៃ និង​ម៉ាស់ ឫ​យក​ក្រមា​ចង​បិត​ច្រមុះ មុន​ពេល​ចាប់កាន់​មាន់​ទា​ធ្វើ​ម្ហូប​អាហារ រួច​ហើយ​ស្រុះ​វា​ក្នុង​ទឹក​ពុះ​មុន​នឹង​ចោច​សម្អាត​រោម -ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ធ្វើ​អនាម័យ​ផ្ទះ​សម្បែង ផ្ទះ​មាន​ពន្លឺ​ចេញ​ចូល ទុក​ដាក់របស់របរ​សម្លៀកបំពាក់​ទាំង​នៅក្នុង និង​ក្រៅ​ផ្ទះ​ឲ្យ​មាន​សណ្តាប់​ធ្នាប់​ លុប​បំបាត់​ព្រៃ​ស៊ុប​ទ្រុប​ជុំវិញ​ផ្ទះ ដើម្បីកាត់​បន្ថយ​ជម្រក​មូស -ចៀសវាង​ការ​ធ្វើ​ដំណើរ​ ប្រសិនបើ​មាន​អាការៈ​ក្តៅ​ខ្លួន ក្អក​ ឫ​ពិបាក​ដកដង្ហើម​ ឫ​មាន​បញ្ហា​សុខភាព​ហើយ​ត្រូវ​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ -ករណី​មាន​រោគសញ្ញា​ក្តៅ​ខ្លួន​ខ្លាំង​ភ្លាម​ៗ លើស​ពី​៣៨​អង្សាសេ ត្រូវ​ប្រញាប់​នាំ​អ្នក​ជំងឺ​ទៅ​ពិនិត្យ​ និង​ព្យាបាល​ នៅ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដូចជា​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ ដែល​នៅ​ជិត​បំផុត​ជា​បន្ទាន់​ (មិន​ឲ្យ​យឺត​ជាង​៧២​ម៉ោង បន្ទាប់​ពី​ក្តៅ​ខ្លួន) ហើយ​សូម​កុំ​សាកល្បង​ព្យាបាល​អ្នក​ជំងឺ​គ្រុន​ក្តៅ​ខ្លាំង​ភ្លាម​ៗ​នេះ​ដោយ​ខ្លួន​ឯង ឫ​ពន្យារ​ពេល​តាមដាន​ព្យាបាល​ជំងឺ​នៅ​ក្នុង​សេវា​ឯកជន​ដែល​មិន​មាន​សមត្ថភាព​ព្យាបាល​ផ្នែក​ជំងឺ​គ្រុន​ឈាម​នេះ​ឲ្យ​សោះ [embed-health-tool-bmi] -សូម​អាជ្ញាធរ​រាជធានី […]


ជំងឺឆ្លង

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត

ក្រសួង​សុខាភិបាល បាន​អំពាវ​នាវ​ឲ្យ​​ប្រជា​ពល​រដ្ឋ​កម្ពុជាទាំង​អស់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ស្វែង​យល់​ពី​វិធី​បង្ការ​ការ​ឆ្លង​ជំ​ងឺ​អុត​ស្វា ក៏ដូច​ជា ត្រូវ​អនុ​វត្តន៍​នូវ​វិធី​បង្ការ​នានា​ឲ្យ​បាន​ខ្ជាប់​ខ្លួន ក្រោយពី​ក្រសួង​បាន​ឃើញ​ករណី​ជំ​ងឺ​អុត​ស្វាយ​ចំនួន​២​ករណី​ទៀត ដែល​នាំ​ឲ្យ​ករណី​វិជ្ជ​មាន​សរុប​កើន​ដល់៣​ករណីនេះ​។ ក្រសួង​សុខា​ភិបាល បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន​ថា យោង​តាម​លទ្ធផល​ដែល​ទទួល​បាន​ពី​វិទ្យា​ស្ថានជាតិ​សុខភាព​សាធារណៈ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៤ កម្ពុជា បាន​រក​ឃើញករណី​វិជ្ជ​មាន​ចំនួន​២​ករណី​បន្ថែមទៀត ក្រោយពី​រក​ឃើញករណី​ទី​១ លើ​បុរស​​វ័យ​២៨​ឆ្នាំ​ម្នាក់ រស់​នៅ​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ កាលពីថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​។ ក្រោយពី​រក​ឃើញ​ករណី​ថ្មី​ទាំង​២​ខាង​លើ ក្រសួង​សុខា​ភិបាល បាន​បញ្ជាក់​ថា វីរុសអុតស្វា អាច​ចម្លងពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួម​ភេទ​គ្រប់ទម្រង់ ជា​មួយនឹង​អ្នក​ជំ​ងឺ​អុតស្វា និង​ការ​ប៉ះ​ពាល់​ផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារ​ពាង្គកាយ ទឹក​មាត់ ដំណក់​តូច​ៗ​តាមផ្លូវ​ដង្ហើម និង​សម្ភារៈ​ប្រើប្រាស់​ដែល​មាន​ជាប់​វីរុស ដូច​ជា​ចម្លៀក​បំពាក់ ពូក កន្សែង ស្លាប​ព្រាចាន ជា​ដើម​។ វីរុស​អុតស្វា ក៏អាច​ឆ្លង​ពី​ម្តាយ​ទៅកូន​តាម​រយៈទង​សុក ក្នុង​អំឡុង​ពេល ឬក្រោយពេលសម្រាល តាមរយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់ បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ ឬឪពុក​ម្តាយ​មាន​ជំ​ងឺ​អុត​ស្វា​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ជាមួយ​គ្នា​នេះ ក្រសួង​បាន​បញ្ជាក់​ថា បើ​បុគ្គល​ណាមាន​រោគ​សញ្ញា​ដូច​ជា កន្តួល​រមាស់ ដោយ​មាន​ពង​ទឹក​នៅលើ​មុខ បាត​ដៃ ជើង​ […]


ឆ្លងបាក់តេរីផ្សេងៗ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ ដែល​រស់នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​​បាត់បង់​​​ដៃ និង​ជើង​ទាំងសងខាង ក្រោយ​ឆ្លង​បាក់តេរី​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ។ យោង​តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​ បាន​ឆ្លង​មេរោគ​ ក្រោយ​ពី​ញ៉ាំ​ត្រី​ទីឡាយ៉ា​ដែល​មិន​បាន​ចម្អិន​ឆ្អិន​ល្អ។ ត្រី​នេះ​មាន​ផ្ទុក​នូវ​បាក់តេរី​ដ៏​សាហាវ​មួយ​ប្រភេទ​ ដែល​មាន​ឈ្មោះ​ថា “Vibro Vulnificus” ហើយ​​ភាគ​ច្រើន​មាន​នៅ​ក្នុង​ទឹក​សមុទ្រ និង​គ្រឿងសមុទ្រ​ឆៅ។ តើ​ស្ត្រី​រងគ្រោះ​មាន​ស្ថានភាព​យ៉ាង​ដូច​ម្តេច? ក្រោយ​ញ៉ាំ​ត្រី​ទីឡាយ៉ា​រួច​ លោកស្រី Laura Barajas បាន​ធ្លាក់​ខ្លួន​ឈឺ​ភ្លាម​ៗ ​ដោយ​តម្រូវ​ឲ្យ​ដាក់​ម៉ាសុីនសប់ដង្ហើម។ ការ​ឆ្លង​មេរោគ​នេះ បាន​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ ដោយ​ម្រាម​ដៃ​ ប្រអប់​ជើង និង​បបូរ​មាត់​ខាង​ក្រោម​​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ រួម​ជា​មួយ​នឹង​ការ​បង្ក​រោគ​ក្នុង​ឈាម​ ហើយ​តម្រង​នោម​ទាំង​ពីរ​ក៏​មិន​អាច​ដំណើរការ​ប្រក្រតី​បាន​​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​​​​​តើ​គ្នា​យើង​អាច​ឆ្លង​មេរោគ​នេះ​ដោយ​របៀប​ណា? ការ​ឆ្លង​មេរោគ​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត បើ​ព្យាបាល​មិន​ទាន់​ពេលវេលា​ទេ​នោះ ហើយ​បាក់តេរី​ប្រភេទ​នេះ ច្រើន​តែ​លូតលាស់​នៅ​ក្នុង​ទឹក​សមុទ្រ និងគ្រឿងសមុទ្រ។ ​ [embed-health-tool-bmi] យោង​ទៅ​តាម​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ ​និង​បង្ការ​ជំងឺ​ឆ្លង (CDC) បាន​បញ្ជាក់​ថា មាន​ករណី​ដូច​គ្នា​នេះ​ប្រមាណ​ជា​១៥០ ទៅ​២០០​ករណី​ដែល​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​។ ហេតុដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ​ជា​និច្ច ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​ផ្សេង​ៗ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា? កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ […]


វីរុសកូរ៉ូណា

ប្រយ័ត្ន! កូវីដប្រភេទថ្មី កំពុងរាលដាលយ៉ាងឆាប់រហ័សនៅ៣ប្រទេសធំៗនេះ

ចំនួន​អ្នក​កើត​កូវីដ-១៩ កំពុង​តែ​​មាន​ការ​កើន​ឡើង​សារ​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន។ វ៉ារ្យង់​ថ្មី​នេះ មាន​ឈ្មោះ​ថា B2.2.86 ដែល​​មាន​សមត្ថភាព​អាច​ឆ្លង​ទៅ​លើ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ទៅ​ហើយ​ក្តី។ ស្រប​ពេល​ដែល​អ្នក​ជំនាញ​​ នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​វីរុស​បំប្លែង​ថ្មី​នេះ​ ទី​ភ្នាក់ងារ​សន្តិសុខ​សុខភាព​ចក្រភព​អង់គ្លេស បាន​ចាត់​វិធានការ​យ៉ាង​សកម្ម​ ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ។ [embed-health-tool-bmr] វ៉ារ្យង់​កូវីដ​-១៩ ភីរ៉ូឡា វ៉ារ្យង់​ភីរ៉ូឡា Aka BA.2.86 គឺ​ជា​វ៉ារ្យង់​រង​ថ្មី​នៃ​អូមីក្រុង ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ខែ​មីនា ឆ្នាំ​២០២៣។ ថ្មី​ៗ​នេះ វ៉ារ្យង់​មួយ​នេះ​បាន​រីក​រាលដាល​នៅ​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ប្រទេស​ចិន ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​អ្នក​ជំនាញ​នៅ​ជុំវិញ​ពិភពលោក ដោយ​សារ​តែ​វា​មាន​ការ​បំប្លែង​ឆាប់​រហ័ស​ជាង​វ៉ារ្យង់​អូមីក្រុង​ដើម ហើយ​​ព្រម​ទាំង​អាច​គេច​ចេញ​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ថែម​ទៀត​ផង។ នេះ​មាន​ន័យ​ថា សូម្បី​តែ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​យ៉ាង​ណា​ក្តី ក៏​នៅ​តែ​​មាន​ហានិភ័យ​ក្នុង​ការ​ឆ្លង​វីរុស​នេះ​ដែរ។   គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ​​តើ​វ៉ារ្យង់​កូវីដ​-១៩​ថ្មី​នេះ​ គ្រោះថ្នាក់​កម្រិត​ណា? អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​សិក្សា​អំពី​វ៉ារ្យង់​ភីរ៉ូឡា ប៉ុន្តែ​មិន​ទាន់​ដឹង​ច្បាស់​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វ៉ារ្យង់​ថ្មី​មួយ​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី គ្នា​យើង​ចាំបាច់​ត្រូវ​​មាន​ការ​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ ដោយ​​ធ្វើ​ការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​ដូស ​ចាក់​រំលឹក ពាក់​ម៉ាស ក៏​ដូចជា​រក្សា​គម្លាត។ អាន​បន្ថែម​៖ វីរុស​បំប្លែង​ថ្មី អូមីក្រុង ភាគច្រើនឆ្លងតែក្មេងជាងមនុស្សធំ​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូសទី៤ ដុះអង់ទីករមែន តែមិនទាន់ខ្លាំងដល់កម្រិតការពារអូមីក្រុងបានទេ ស្ត្រីពពោះមិន​ទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត ដំណឹងល្អ! ថ្នាំគ្រាប់ព្យាបាលកូវីដ២ប្រភេទប្រកាសចេញតែស៊ីពេលផលិត អ្នក​​ជា​សះស្បើយ​ពី​អូមីក្រុង អាច​ជួប​​រោគសញ្ញា​មួយ​នេះ ហេតុផល […]


ឆ្លងរោគប្រព័ន្ធផ្លូវដង្ហើម

ស្លាប់មួយករណីនៅប្រទេសចិនដោយផ្ដាសាយបក្សី

ស្ដ្រីម្នាក់បានស្លាប់ដោយសារជំងឺផ្ដាសាយបក្សី H3N8 ប្រភេទ Avian influenza នៅក្នុងប្រទេសចិន នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយអង្គកាសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី១១ មេសា កន្លងទៅ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ស្ដ្រីជនជាតិចិនរូប​នោះ ដែល​មាន​វ័យ ៥៦ឆ្នាំ និង​ស្ថិតក្នុងខេត្ដ Guangdong ក្នុងប្រទេសចិន បានស្លាប់ដោយសារឆ្លងជំងឺផ្ដាសាយបក្សី H3N8 ដែលជាករណីស្លាប់ទី១ និង ជាករណីទី៣ដែលបានឆ្លងជំងឺផ្ដា​សាយបក្សីពីសត្វមកមនុស្ស។ របាយការណ៍របស់ WHO បានបញ្ជាក់បន្ថែមទៀតថា ស្ដ្រីម្នាក់ដែលបានឆ្លង និង ស្លាប់ដោយ​សារជំងឺផ្ដាសាយបក្សីនេះគឺមានសុខភាពមិនសូវរឹងមាំនោះទេ មិនតែប៉ុណ្ណោះក៏មានជំងឺមហា​រីកកោសិកាគ្រាប់ឈាមសផងដែរ។ អ្នកជំងឺបានធ្លាក់ខ្លួនឈឺនៅថ្ងៃទី ២២ ខែកុម្ភៈ ហើយ​នៅ​ថ្ងៃទី៣ ខែមិនា ក៏បាន​ទៅ​សម្រាកព្យាបាលជំងឺរលាកផ្លូវដង្ហើមយ៉ាងធ្ងន់ធ្ងរនៅមន្ទីរពេទ្យ និង​បាន​ស្លាប់នៅថ្ងៃទី១៦ ខែមិនា កន្លងទៅ។ គួររំឭកផងដែរថា កាលពីឆ្នាំ២០២២ ក្នុងប្រទេសចិន ក៏មានករណីឆ្លងជំងឺផ្ដាសាយបក្សី ពីសត្វមកមនុស្សចំនួន២ករណី ផង​ដែរ ប៉ុន្ដែមិនមានការស្លាប់ ឬបង្ហាញរោគសញ្ញាធ្ងន់ធ្ងរនោះទេ។ ទោះ​បី​ជា​យ៉ាង​ណា អង្គកា WHO នៅតែទទូចឲ្យមានការប្រុងប្រយ័ត្ន និង យកចិត្ដទុកដាក់ឲ្យមែនទែន ចំពោះរោគសញ្ញាផ្តាសាយ និង​ត្រូវ​ពិនិត្យ​សុខភាព […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ