ឆ្លងបាក់តេរីផ្សេងៗ

ឆ្លង​បាក់តេរី​ផ្សេងៗ​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​បាក់តេរី​ផ្សេងៗ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ឆ្លងបាក់តេរីផ្សេងៗ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ ដែល​រស់នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​​បាត់បង់​​​ដៃ និង​ជើង​ទាំងសងខាង ក្រោយ​ឆ្លង​បាក់តេរី​ដ៏​គ្រោះថ្នាក់​មួយ​ប្រភេទ។ យោង​តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​ បាន​ឆ្លង​មេរោគ​ ក្រោយ​ពី​ញ៉ាំ​ត្រី​ទីឡាយ៉ា​ដែល​មិន​បាន​ចម្អិន​ឆ្អិន​ល្អ។ ត្រី​នេះ​មាន​ផ្ទុក​នូវ​បាក់តេរី​ដ៏​សាហាវ​មួយ​ប្រភេទ​ ដែល​មាន​ឈ្មោះ​ថា “Vibro Vulnificus” ហើយ​​ភាគ​ច្រើន​មាន​នៅ​ក្នុង​ទឹក​សមុទ្រ និង​គ្រឿងសមុទ្រ​ឆៅ។ តើ​ស្ត្រី​រងគ្រោះ​មាន​ស្ថានភាព​យ៉ាង​ដូច​ម្តេច? ក្រោយ​ញ៉ាំ​ត្រី​ទីឡាយ៉ា​រួច​ លោកស្រី Laura Barajas បាន​ធ្លាក់​ខ្លួន​ឈឺ​ភ្លាម​ៗ ​ដោយ​តម្រូវ​ឲ្យ​ដាក់​ម៉ាសុីនសប់ដង្ហើម។ ការ​ឆ្លង​មេរោគ​នេះ បាន​រាលដាល​ទៅ​កាន់​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ ដោយ​ម្រាម​ដៃ​ ប្រអប់​ជើង និង​បបូរ​មាត់​ខាង​ក្រោម​​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ រួម​ជា​មួយ​នឹង​ការ​បង្ក​រោគ​ក្នុង​ឈាម​ ហើយ​តម្រង​នោម​ទាំង​ពីរ​ក៏​មិន​អាច​ដំណើរការ​ប្រក្រតី​បាន​​ដែរ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ​​​​​​តើ​គ្នា​យើង​អាច​ឆ្លង​មេរោគ​នេះ​ដោយ​របៀប​ណា? ការ​ឆ្លង​មេរោគ​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត បើ​ព្យាបាល​មិន​ទាន់​ពេលវេលា​ទេ​នោះ ហើយ​បាក់តេរី​ប្រភេទ​នេះ ច្រើន​តែ​លូតលាស់​នៅ​ក្នុង​ទឹក​សមុទ្រ និងគ្រឿងសមុទ្រ។ ​ [embed-health-tool-bmi] យោង​ទៅ​តាម​មជ្ឈមណ្ឌល​​ត្រួត​​ពិនិត្យ ​និង​បង្ការ​ជំងឺ​ឆ្លង (CDC) បាន​បញ្ជាក់​ថា មាន​ករណី​ដូច​គ្នា​នេះ​ប្រមាណ​ជា​១៥០ ទៅ​២០០​ករណី​ដែល​កើត​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​។ ហេតុដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​អាហារ​ដែល​ចម្អិន​ឆ្អិន​ល្អ​ជា​និច្ច ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​មេរោគ​ដ៏​កាច​សាហាវ​ផ្សេង​ៗ។ អត្ថបទគួរអាន៖ ប្រើអាល់កុលដឺក្រេខ្ពស់ មិនអាចសម្លាប់មេរោគបាន ហើយគ្រោះថ្នាក់ស្បែកទៀត! លាងដៃនឹងអាល់កុលញឹកញាប់ធ្វើឲ្យស្ងួត រលាកដៃ គួរធ្វើបែបណា? កាំកុងត្រូលរកឃើញអាល់កុលលក់លើទីផ្សារ ភាគច្រើនមានមេតាណុលខ្ពស់ […]

ស្វែងរក ឆ្លងបាក់តេរីផ្សេងៗ

ឆ្លងបាក់តេរីផ្សេងៗ

បាក់តេរី  វីរុស មេរោគផ្សិតខុសគ្នាយ៉ាងម៉េច? អាចបង្កជំងឺ​បែបណាខ្លះ?

បាក់តេរី វីរុស និងមេរោគផ្សិតគឺជាមេរោគ (មីក្រុប ឬអតិសុខុមប្រាណ​) ដែលរស់នៅក្នុងទឹក ខ្យល់ និងដី ហើយមេរោគខ្លះផ្តល់អត្ថប្រយោជន៍ដល់​យើង តែមេរោគខ្លះអាចបំផ្លាញសុខភាពយើង។ តើ​មេរោគទាំងនេះខុសគ្នា និងមានឥទ្ធិពលបែបណាចំពោះសុខភាពយើង? ១. បាក់តេរី បាក់តេរី​ជា​ភាវៈឯកកោសិកា​ ហើយ​មានទំហំតូចល្អិត​ និងអាច​មាន​ស្ទើរ​តែ​គ្រប់​ទីកន្លែងដូចជា​នៅ​លើ​តុ អេក្រង់កុំព្យូទ័ ស្បែក ឬនៅខាងក្នុងខ្លួន​របស់យើង។ បាក់តេរីមានពីរប្រភេទគឺ៖ បាក់តេរីល្អ៖ ពោះវៀនយើងផ្ទុកបាក់តេរីប្រហែល ១០០ កោដ​ដែល​ជួយបំបែកអាហារ និង​ភេសជ្ជៈដែលយើងញុំា ហើយជួយកម្ចាត់បាក់​តេរីអាក្រក់។ ម្យ៉ាងទៀត ប្រូបាយអូទិក​គឺជាបាក់តេរី​ល្អ​ពីអាហារ ឬភេជ្ជៈដែលអាចជួយបង្កើនបាក់តេរីល្អក្នុងពោះវៀនយើង។ បាក់តេរីអាក្រក់៖ ពេលឆ្លងចូលខ្លួនយើង បាក់តេរីអាក្រក់អាចបង្ករោគ និងអាចធ្វើឱ្យយើង​ឈឺ​ដូចជា ក្រហមភ្នែក ឈឺបំពង់ក ឬ​រលាកបំពង់កជាដើម។ បាក់តេរីអាចបន្តពូជដោយខ្លួនឯង ហើយអាចរស់នៅលើផ្ទៃរបស់​របរ​បានច្រើនថ្ងៃ ឬច្រើនសប្តាហ៍។ បាក់តេរី​អាច​ចូល​ទៅក្នុងខ្លួនយើងតាមរយៈមាត់ ច្រមុះ ឬមុខរបួសជាដើម។ ២. វីរុស វីរុសគឺជាភ្នាក់ងារបង្ករោគដែលមានទំហំតូចជាងគេបំផុត និងមាន​ហ្សែន។ វីរុសខុស​ពីមេរោគ​ដទៃ​ទៀត ដោយសារវីរុសមិនអាចបន្តពូជដោយ​ខ្លួនឯងបានទេ។ វីរុសត្រូវការតោងកោសិការស់ ដើម្បី​រស់រាន​មានជីវិត និងបន្តពូជ។ វីរុសអាចឆ្លងតាមរយៈផ្លូវដង្ហើម។ ឧទាហរណ៍ វីរុសបង្កជំងឺកូវីដ ១៩ ផ្តាសាយ និងគ្រុនផ្តាសាយជាដើម។ វីរុស​ក៏​អាច​ឆ្លង​តាមរយៈឈាមដែលមានផ្ទុកវីរុស ឬតាមរយៈការរួមភេទដែរ ឧទារណ៍ […]


ឆ្លងបាក់តេរីផ្សេងៗ

​ឆ្លង​រោគប្រហោង​ឆ្អឹងច្រមុះ អាការៈដូចគ្នានឹងផ្ដាសាយអត់?

ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​ច្រមុះ ជា​បញ្ហា​សុខភាព​ចម្បងមួយ​។ គ្នា​យើង​ដែល​មាន បញ្ហាអាឡែកហ្សី ជំងឺ​ហឺត ការ​រាំង​ស្ទះ​នៅ​ច្រមុះ ឬ​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ចំណោះ​ការ​ឆ្លង​រោគ​នេះ​។ ១.រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ស៊ីនុស ជំងឺ​ផ្ដាសាយ ច្រើន​តែ​ច្រឡំ​ជា​មួយ​ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​ច្រមុះ។ រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​​ដូច​ជា ការ​ឈឺ​ក្បាល ឈឺ​លើ​ផ្ទៃ​មុខ ហៀរ​សំបោរ​ និង​តឹង​ច្រមុះ។ ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​ច្រមុះ បណ្ដាល​មក​ពី​ការ​បង្ក​រោគ​ដោយ​បាក់តេរី ហើយ​ជំងឺ ផ្ដាសាយ​បង្ក​ដោយ​វីសរុស​។ ជំងឺ​រលាកប្រហោង​ឆ្អឹង​ច្រមុះ​​ត្រូវ​ការ​ការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ។ ២.ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ការ​ឆ្លង​មេរោគ​ស៊ីនុសច្រមុះ ប្រសិន​បើ​គ្នា​យើង​មាន​ការ​សង្ស័យ​ថា​មាន​ការ​ឆ្លង មេរោគ​ប្រហោង​ឆ្អឹង​ច្រមុះ គួរ​តែ​ទៅ​ជួប​ជា​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ៣.ជំងឺ​រលាករលាក​ប្រហោង​ឆ្អឹង​ច្រមុះ​ជា​អ្វី? ជំងឺ​រលាករលាក​ប្រហោងឆ្អឹង​ច្រមុះ​ជា​ការ​រលាក​នៃ​ប្រហោង​ឆ្អឹង​ច្រមុះ ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​បាក់តេរី។ ពេល​ខ្លះ​ជំងឺ​នេះ​បង្ក​ឱ្យ​មាន មេរោគ​ និង​ផ្សិត​ទៀត​ផង។ គ្នា​យើង​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ​ងាយ​នឹង​វិវត្ត​ទៅ​ជា​ការ​ឆ្លង​មេរោគ​បាក់តេរី ឬ​ផ្សិត។ ការ​ឆ្លង​មេរោគ​ប្រហោង​ឆ្អឹង​ច្រមុះ​ស្រួច​ស្រាល់អាច​មាន​រយៈ​ពេល​ពី ៣ទៅ ៨សប្ដាហ៍ ឬ​មាន​រយៈ​ពេល​យូរ​ជាង ៨សប្ដាហ៍​ ដែល​ត្រូវ​​ចាត់​ទុក​ថាការ​រលាក​​រ៉ាំរ៉ៃ។ ៤.រោគ​សញ្ញា រោគ​សញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​នៅ​ប្រហោង​ឆ្អឹង​ច្រមុះ​មាន ៖ សម្បោរ​ហូរ​ចូល​មក​ក្នុង​បំពង់​ក សម្បោរ​មាន​ពណ៌​បៃតង តឹង​ច្រមុះ មាន​ការ​ឈឺ​ចាប់​លើ​ផ្ទៃ​មុខ ឈឺ​ក្បាល​ផ្នែក​ខាង​មុខ ឈឺ​ចាប់​ក្នុង​ធ្មេញ ក្អក គ្រុន អស់​កម្លាំង ដង្ហើម​មាន​ក្លិន​មិន​ល្អ រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ក្នុង​ប្រហោង​ឆ្អឹង​ច្រមុះ យើង​អាច​នឹង​ច្រឡំ​នឹង​ការ​រលាក​ច្រមុះ។ ជំងឺ​នេះ​អាច​បង្ក​ដោយ ផ្ដាសាយ ឬ​អាឡែកហ្ស៊ី។ ៥.រោគវិនិច្ឆ័យ​? ការ​ធ្វើ​រោគ​វិនិច្ឆ័យ​អាស្រ័យ​លើ​រោគ​សញ្ញា ហើយ​ត្រូវ​ការ​ការ​ពិនិត្យ​លើ បំពង់​ក ច្រមុះ និង​ប្រហោង​ឆ្អឹង​ច្រមុះ។ ឡើង​ក្រហម ជាលិកា​ច្រមុះ​ឡើង​ហើម ឈឺ​ចាប់​លើ​ផ្ទៃ​មុខ សម្បោរ​ឡើង​បៃតង ដង្ហើម​មាន​ក្លិន​មិន​ល្អ ក្នុង​ករណី​គ្នា​យើង​មាន​រោគ​សញ្ញា ឬ​ការ​សង្ស័យ ​ត្រូវ​ធ្វើ​ការ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ដែល​មាន​ជំនាញ​ដើម្បី​ដឹង​ទទួល​ការ​ព្យាបាល​បាន​ឆាប់​រហ័ស។


ឆ្លងបាក់តេរីផ្សេងៗ

​ចូល​ចិត្ត​ញាំអយស្ទ័រ ​ឬ​លៀស​​ឆៅ​ គួរដឹងហានិភ័យ​ទាំងនេះ

អយស្ទ័រ​ គឺ​ជា​អាហារ​សមុទ្រ​ដែល​សម្បូរ​​ដោយវីតាមីន ​និង​សារធាតុ​រ៉ែជា​ច្រើន​ ព្រម​ទាំង​​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន B 12។  ​តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា​B12 ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ខួរ​ក្បាល​របស់​យើង​ឱ្យ​មាន​សុខភាព​ល្អ។ ជា​រៀង​រាល់​ឆ្នាំ​ជន​ជាតិ​អាមេរិក​រាប់​លាន​នាក់​បាន​ញាំគ្រឿងសមុទ្រ​ប្រភេទសម្បក​ទាំង​ឆៅ​ ជា​ពិសេស អយស្ទ័រ​ និង​លៀស​សមុទ្រ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​សម្រាប់​មនុស្ស​មួយ​ចំនួន​ការ​ញាំ​អយស្ទ័រ​ឆៅ​អាច​នឹង​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​អាច​បណ្ដាល​ឱ្យ​ស្លាប់​ដោយ​សារ​តែ​បាក់​តេរី Vibrio vulnificus។ ១.អ្វី​ទៅ​ជាបាត់តេរី Vibrio Vulnificus? Vibrio vulnificus គឺ​ជា​បាក់តេរី​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ស្លាប់​ចំពោះ​មនុស្ស​មួយ​ចំនួន​ដែល​ចូល​ចិត្ត​ញាំ អយស្ទ័រ ឬ​លៀស​សមុទ្រ​ឆៅ។ នៅ​ចន្លោះ​ឆ្នាំ ១៩៨៩ និង ១៩៩៦ មជ្ឈមណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺអាមេរិក​ CDC បាន​រាយការណ៍​អំពី​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន១៤៩ករណី ដែល​ក្នុង​នោះ​មាន​​មនុស្ស ៧៥ នាក់​ស្លាប់​ដោយ​សារ​ការ​ការ​ឆ្លងរោគ Vibrio vulnificus ។ ២.តើ​បាក់តេរី​នេះ​មាន​​នៅ​ទី​ណា? Vibrio vulnificus ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​អយស្ទ័រ ឬ​លៀស​សមុទ្រ​។ ​បាក់តេរី​នេះ​កើត​ដោយ​ធម្មជាតិ​មិន​មែន​កើត​ពី​ការ​បំពុល​ណាមួយ​នោះទេ ហើយ​បាក់តេរី​នេះ​ក៏​មិន​បាន​ធ្វើ​ឲ្យ​បាត់​រសជាតិ​ និង​ក្លិន​របស់​អយស្ទ័រ ឬ​លៀស​សមុទ្រ​ដែរ។ តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ថា Vibrio vulnificus ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង អយស្ទ័រ​ និង​លៀស​ពី​តំបន់​មាន​ទឹក​សមុទ្រ​​ក្ដៅ​ដូច​ជា​ឈូងសមុទ្រ Mexico។ ក្នុង​អំឡុង​ខែ​ក្តៅ​ក្នុង​​ខែ​មេសា​និង​ខែ​តុលា បរិមាណ​បាក់តេរី​ប្រភេទ​នេះ​​រក​ឃើញ​ច្រើន​នៅ​ក្នុងអយស្ទ័រ​ជាង​ធម្មតា​​​។ ៣.តើ​ជំងឺ​អាច​កើត​បាន​យ៉ាង​ដូច​ម្តេច? យើង​អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ការ​ញាំ​អយស្ទ័រ ប្រសិន​បើ​យើង​មិន​បាន​ចម្អិន​​​ត្រឹម​ត្រូវ​ ព្រោះ​បាក់តេរី Vibrio […]


ឆ្លងបាក់តេរីផ្សេងៗ

ឆ្លង​រោគ​ផ្សិត​​​​ក្រោយ​​​មក​​រដូវ​រួច​ ​បណ្ដាល​មក​ពី​អ្វី​?

ការ​ឆ្លង​មេរោគ​ផ្សិត​បន្ទាប់​ពី​មក​រដូវ​រួច អាច​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អ័រម៉ូន​ និង​​កត្តា​ជាក់លាក់​មួយ​ចំនួន​ទៀត​។ ពិត​ណាស់​ ការ​ឆ្លង​មេរោគ​ផ្សិត​នេះ​ ជា​ជំងឺ​ទូទៅ​មួយ​ដែល​បណ្ដាល​មក​ពី​ការ​រីក​ធំធាត់​នៃ​មេរោគ​Candida ​ជា​ផ្សិត​ដែល​មាន​នៅ​ក្នុង​ទ្វារ​មាស។ មូលហេតុ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ បន្ទាប់​ពី​មក​រដូវ​? ការ​ឆ្លង​មេរោគ​ផ្សិត​បន្ទាប់​ពី​មក​រដូវ អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​​ដែល​ប៉ះពាល់​ដល់​តុល្យភាព​នៃ​ផ្សិត​ និង​បាក់តេរី​នៅ​ក្នុង​ទ្វារ​មាស​។ នៅ​ពេល​អ័រម៉ូន​ចាប់ផ្ដើម​​កើន​ឡើង​ និង​ធ្លាក់​ចុះ ជា​ពិសេស​គឺ​អ័រម៉ូន​estrogen វា​អាច​សម្លាប់​បាក់តេរី​ដែល​រស់នៅ​ក្នុង​ទ្វារ​មាស ហើយ​ប្រសិនបើ​មិន​មាន​បាក់តេរី​ប្រឆាំង​នឹង​ការ​លូតលាស់​នៃ​ផ្សិត​ទេ​នោះ ​យើង​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សិត​ក្នុង​​ទ្វារ​មាស​​។ ​​​​​កត្តា​ហានិភ័យ​ ស្រី​ៗ​មួយ​ចំនួន​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សិត​ បន្ទាប់​ពី​មក​រដូវ​រួច ប្រសិនបើ​៖ ការប្រើប្រាស់​ថ្នាំ​ផ្សះ៖ ថ្នាំ​ផ្សះ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​កម្ចាត់​បាក់តេរី ​ដែល​បណ្ដាល​ឲ្យ​យើង​ឈឺ​។ ប៉ុន្តែ​ វា​ក៏​សម្លាប់​បាក់តេរី​ល្អ​ដូច​គ្នា ដែល​កត្តា​នេះ​​នាំ​​ឲ្យ​មេរោគ​ផ្សិត​​Candida​លូតលាស់​ និង​បង្ក​ជា​ការ​ឆ្លង​មេរោគ​ផ្សិត​។ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​៖ ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ណា​មួយ​។ អ្នក​ដែល​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ តែងតែ​ត្រូវ​ប្រើប្រាស់​ថ្នាំ​ដែល​អាច​បណ្ដាល​ឲ្យ​អតុល្យភាព​នៃ​បាក់តេរី និង​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​។ ជំងឺ​ទឹក​នោម​ផ្អែម​៖ ប្រសិនបើ​យើង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ហើយ​មិន​អាច​គ្រប់គ្រង​ស្ថានភាព​ជំងឺ​បាន​ល្អ​ទេ​នោះ វា​អាច​បណ្ដាល​ឲ្យ​កើន​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ នៅ​ពេល​ដែល​​ជាតិ​​គ្លុយកូស​ក្នុង​ឈាម​ខ្ពស់ ផ្សិត​ក៏​អាច​លូតលាស់​បាន​ ពីព្រោះ​វា​បឺត​ជាតិ​ស្ករ​ ដែល​អាច​បង្កើន​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ខ្ពស់​​។ កម្រិត​ស្រ្តេស​ខ្ពស់​៖ កម្រិត​ស្រ្តេស​ខ្ពស់​ក៏​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​ទាំងមូល​របស់​យើង​ដូច​គ្នា ជា​ពិសេស​មុខងារ​ភាព​ស៊ាំ​។ នៅ​ពេល​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ដោយ​ស្រ្តេស ហានិភ័យ​នៃ​ការ​លូតលាស់​នៃ​មេរោគ​ផ្សិត​​Candida​នឹង​កើន​ឡើង​។ ការ​ឆ្លង​មេរោគ​ផ្សិត​ម្ដង​ទៀត​៖ ​អ្នក​ដែល​ធ្លាប់​​ឆ្លង​មេរោគ​ផ្សិត​​ អាច​នឹង​ប្រឈម​នឹង​ការ​កើត​ជំងឺ​នេះ​ម្ដង​ទៀត​ បន្ទាប់​ពី​មក​រដូវ​។ នេះ​អាច​បណ្ដាល​មក​ពី​ការ​ធ្វើ​អនាម័យ​មិន​បាន​ល្អ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​។ រោគសញ្ញា​ ​​​​​​​មិន​មែន​អ្នក​ដែល​ឆ្លង​មេរោគ​ផ្សិត​សុទ្ធ​តែ​មាន​រោគសញ្ញា​ឡើយ​។ យ៉ាង​ណា​មិញ រោគសញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​រួម​មាន​៖ រមាស់​ក្នុង​ទ្វារ​មាស ទឹក​រម្អិល​ពណ៌​ស​ខាប់​ ហើម​ និង​ក្រហម​ទ្វារ​មាស​ នោម​ក្រហាយ​ ស្នាម​រលាត់​ ឬ​ប្រេះ​នៅ​ស្បែក​ស្ដើង​​នៃ​ទ្វារ​មាស​ រោគសញ្ញា​ដទៃ​ទៀត​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ គឺ​​ធ្លាក់​ឈាម​តិចតួច​ ហើយ​វា​មាន​ការ​ពិបាក​ក្នុង​ការ​កំណត់​ថា​តើ​ជា​ការ​ធ្លាក់​ឈាម​នៅ​​ពេល​​អស់​រដូវ ឬ​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ផ្សិត​។ ហេតុ​នេះ​ហើយ​ ប្រសិនបើ​ស្រី​ៗ​យើង​មាន​ធ្លាក់​ឈាម​តិចតួច​ និង​មាន​រោគ​សញ្ញា​ដទៃ​ទៀត​នៃ​ការ​ឆ្លង​មេរោគ​ផ្សិត​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ […]


ឆ្លងបាក់តេរីផ្សេងៗ

ចេញរោគសញ្ញាទាំងនេះ អាចមកពី​ឆ្លងបាក់តេរីលើរាងកាយ

ជំងឺ​មួយ​ចំនួន​បង្ក​ដោយ​ការ​ឆ្លង​បាក់តេរី​ទៅ​ក្នុង​រាងកាយ ប៉ុន្តែ​រោគសញ្ញា​គឺ​មាន​ភាព​ខុសគ្នា​ទៅ​តាម​កន្លែង​ដែល​ឆ្លង​បាក់តេរី​។ ហេតុនេះ​ហើយ​អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​រោគសញ្ញា​នៃ​ការ​ឆ្លង​បាក់តេរី​ទៅ​តាម​ផ្នែក​ផ្សេងៗ​នៃ​រាងកាយ។ ១. ការ​ឆ្លង​បាក់តេរី​​នៅ​ក្រពះ​ពោះវៀន ទោះបីជា​បាក់តេរី​ផ្សេង​គ្នា​តែង​បង្ក​រោគសញ្ញា​ផ្សេង​ទៀត ប៉ុន្តែ​រោគសញ្ញា​ទូទៅ​រួមមាន​ការ​ឈឺចាប់​នៅ​ពោះ ចង្អោរ ក្អួត បាត់បង់​​ចំណង់​អាហារ បន្ទោរ​បង់​ញឹក​ញាប់ រាករូស រលាក​ពោះវៀន​ធំ និង​គ្រុនក្ដៅ។ ២. ការ​ឆ្លង​បាក់តេរីនៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ ការ​ឆ្លងបាក់តេរី​នៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ​រួមមាន​ច្រមុះ និង​តំបន់​ប្រហោងឆ្អឹង​ច្រមុះ(Sinus)។ នៅ​ពេល​តំបន់​ប្រហោង​​ឆ្អឹង​ច្រមុះ​ឆ្លង​បាក់តេរី ឬ​វីរុស​អាច​នឹង​បង្ក​ឲ្យ​មាន​ការ​រលាក​តំបន់​នោះ​ និង​មាន​រោគសញ្ញា​ដូចជា​ហៀរ​សម្បោរ ស្លេស្ម​នៅ​បំពង់​ក​ច្រើន ឈឺក្បាល ឈឺចាប់​នៅ​មុខ ឈឺក ក្អក និង​ក្លិន​មាត់​មិន​ល្អ។ ៣. ការ​ឆ្លង​បាក់តេរី​នៅ​ប្រព័ន្ធ​ផ្លូវដង្ហើម​ផ្នែក​ខាង​ក្រោម ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម​រួមមាន​បំពង់​ខ្យល់ ទងសួត និង​សួត។ ការ​ឆ្លង​បាក់តេរី​ដែល​គេ​តែង​ជួប​ប្រទះ​គឺ​ជំងឺរលាក​សួត​បង្ក​ដោយ​បាក់តេរី។ រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​រួមមាន​ក្អក​ដែល​អាច​ស្លេស្ម​ពណ៌លឿង បៃតង ឬ​ឈាម ដកដង្ហើម​ខ្លីៗ និង​ញាប់ៗ ឈឺចាប់​នៅ​ទ្រូង ពិបាក​ដកដង្ហើម គ្រុនក្ដៅ គ្រុន​រងា អស់កម្លាំង ចង្អោរ និង​ក្អួត។ ៤. ការ​ឆ្លង​បាក់តេរីនៅ​ត្រចៀក ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​អាច​កើត​មាន​នៅ​ត្រចៀក​ផ្នែក​ខាងក្នុង​ កណ្ដាល និង​ខាងក្រៅ។ រោគសញ្ញា​នៃ​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​មាន​ការ​ឈឺចាប់​ និង​ណែន​ផ្នែក​ខាង​ក្នុង​នៃ​ត្រចៀក មាន​ទឹក​ចេញ​ពី​ត្រចៀក រមាស់ រលាក​នៅ​ជុំវិញ​ត្រចៀក បាត់បង់​ការ​ឭ​ខ្លះ គ្រុនក្ដៅ និង​អស់​កម្លាំង។ ៥. ការ​ឆ្លង​បាក់តេរី​នៅ​បំពង់ក ពួក​បាក់តេរី Streptococcus អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​នៅ​បំពង់ក​ដែល​គេហៅថា Strep Throat […]


ឆ្លងបាក់តេរីផ្សេងៗ

របស់ផ្ទាល់ខ្លួនទាំងនេះ កុំឲ្យអ្នកផ្សេងខ្ចីប្រើ អាចឆ្លងមេរោគ (វីដេអូ)

មានការសិក្សា រកឃើញ​ថា ការប្រើ​កាសទូរស័ព្ទ​រួម​គ្នា អាច​ឆ្លងបាក់តេរី​ ហើយ​បើបាក់តេរី​អាក្រក់ អាច​បង្កទៅ​ជាមេរោគ។ ប៉ុន្ដែ​នៅមាន​សម្ភារៈ​ជាច្រើន​ទៀត ដែល​យើង​គួរចៀសវាង​ប្រើរួម​គ្នា ដើម្បី​ការពារ​ការ​ឆ្លងបាក់តេរី ឬមេរោគ។   អត្ថបទពាក់ព័ន្ធ៖ មេរោគ​ស្វាយមាន​ហ្សែនពិសេស​មួយ អាចសម្ងំ​ក្នុង​ខ្លួនមនុស្ស​​បាន​រាប់​​ឆ្នាំ ឧបករណ៍ថ្មី អាច​រក​ឃើញ​មេរោគ​បង្ក​ជំងឺ​ត្រឹម​តែប៉ុន្មាន​នាទី គួរឲ្យខ្លាចបំផុត រោគសញ្ញា និងការឆ្លងមេរោគឆ្កែឆ្កួតទៅមនុស្ស កុំប្រហែស! សូម្បី​​​បេះដូងនៅ​ខាង​ក្នុង​សោះ ក៏​អាច​ឆ្លង​មេរោគ​ដែរ ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ ក្បួនលាងដៃត្រឹមត្រូវ បង្ការឆ្លងមេរោគ (វីដេអូ) របស់ក្នុងផ្ទះទាំងនេះ គួរសម្អាតជាប្រចាំ ចៀសវាងតោងជាប់មេរោគ


ឆ្លងបាក់តេរីផ្សេងៗ

របស់ផ្ទាល់ខ្លួនទាំងនេះ កុំឲ្យអ្នកផ្សេងខ្ចីប្រើ អាចឆ្លងមេរោគ

មានការសិក្សា រកឃើញ​ថា ការប្រើ​កាសទូរស័ព្ទ​រួម​គ្នា អាច​ឆ្លងបាក់តេរី​ ហើយ​បើបាក់តេរី​អាក្រក់ អាច​បង្កទៅ​ជាមេរោគ។ ប៉ុន្ដែ​នៅមាន​សម្ភារៈ​ជាច្រើន​ទៀត ដែល​យើង​គួរចៀសវាង​ប្រើរួម​គ្នា ដើម្បី​ការពារ​ការ​ឆ្លងបាក់តេរី ឬមេរោគ។ ១. កន្ត្រៃកាត់ក្រចក យើង​មិនអាច​មើលឃើញ​ដោយ​ភ្នែក​ទទេ​បាន​ឡើយ តែ​នៅលើ​ក្រចកដៃ និង​ក្រចកជើង មាន​បាក់តេរី វីរុស និង​ផ្សិតយ៉ាងច្រើន។ ដូច្នេះ កន្ត្រៃកាត់ក្រចក អាចជា​ជា​សម្ភារៈ​បង្ក​ការ​ឆ្លង​មេរោគ​ផ្សិត និង HPV ប្រសិនបើ​យើង​ប្រើ​រួមគ្នា។ ២. ក្រវិល ត្រចៀក​របស់​យើង មាន​សរសៃឈាម​ជាច្រើន ហើយ​នេះជា​មូលហេតុ ដែល​អាចងាយ​ឆ្លង​ជំងឺ​មាន​ក្នុង​ឈាម ដោយ​គ្រាន់តែ​ពាក់​ក្រវិល​របស់​ពួកម៉ាក ឬបងប្អូន។ ប្រសិនបើ​យើង​ចាំបាច់​ត្រូវ​ពាក់​ក្រវិល​របស់​អ្នក​ដទៃ យើងត្រូវ​លាង​វា​ជាមួយ​អាល់កុល​ជាមុន​សិន។ ៣. ក្រេមលាបបបូរមាត់ ក្នុងបបូរមាត់​របស់​យើង មាន​សរសៃឈាម​ជាច្រើន ហើយ​វីរុស​ជំងឺ​រើម អាច​ចម្លង​ពី​មនុស្ស​ម្នាក់ ទៅម្នាក់ទៀត តាមរយៈ​ការ​ប្រើ​ក្រេម​លាប​បបូរមាត់​រួមគ្នា បើទោះបី​អ្នកផ្ទុក​វីរុស ពុំមាន​លេចចេញ​រោគសញ្ញា​ក៏ដោយ។ ៤. ប្រដាប់​លុញក្លៀក (Ball deodorants) ប្រដាប់លុញក្លៀក អាចបណ្ដាល​ឲ្យឆ្លង​មេរោគជាច្រើន ជាពិសេស​មេរោគ អាចឆ្លង​ចូលទៅ​ក្នុង​របួស​តូចៗ ក្រោយ​ការ​កោររោម​ក្លៀក។ ប្រដាប់​លុញក្លៀក គ្រាន់តែ​ជួយ​បំបាត់​ក្លិន​ប៉ុណ្ណោះ មិនបាន​ជួយ​ការពារ​ការ​ឆ្លងមេរោគ​នោះទេ។ ដូច្នេះ ជម្រើសល្អ គឺប្រើប្រាស់​ប្រដាប់​លុញ​ក្លៀក ដែល​មាន​សារធាតុ​ប្រឆាំង​បាក់តេរី និង​កុំប្រើ​រួម​គ្នា​ជាមួយ​អ្នក​ដទៃ។ ៥. សាប៊ូដុំ ក្រោយការ​ប្រើសាប៊ូ​ដុំ លាងដៃ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស