ក្រសួងសុខាភិបាល ណែនាំវិធីការពារខ្លួនពីវីរុសហាន់តា (Hantavirus)
ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគតាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។

វីរុសហាន់តា អាចបង្កជំងឺសំខាន់ៗចំនួន២ទម្រង់៖
- ទម្រង់ទី១៖ ប៉ះពាល់ដល់សួត និងប្រព័ន្ធដកដង្ហើម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញនៅទ្វីបអាមេរិក។
- ទម្រង់ទី២៖ បង្កឱ្យមានគ្រុនក្តៅ ហូរឈាម និងប៉ះពាល់តម្រងនោម។ វីរុសប្រភេទនេះ ត្រូវបានរកឃើញភាគច្រើននៅទ្វីបអឺរ៉ុប និងទ្វីបអាស៊ី ហើយក៏អាចឃើញនៅទូទាំងពិភពលោកដែរ។
របៀបចម្លង៖
- តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។
- តាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រ។
- ការឆ្លងពីមនុស្សទៅមនុស្សអាចកើតមាននៅកន្លែងផ្ទុះរាតត្បាតមួយចំនួននាពេលកន្លងមក។
រោគសញ្ញា៖
- អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត រាក ក្អក ពិបាកដកដង្ហើម។
- ករណីធ្ងន់ធ្ងរ អាចបណ្តាលឱ្យរលាកសួត និងខ្សោយប្រព័ន្ធដកដង្ហើម និងហូរឈាមក្នុងសរីរាង្គ
- បច្ចុប្បនេះមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសហាន់ណានៅឡើយទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។
របៀបបង្ការ៖
- រក្សាអនាម័យផ្ទះសម្បែង កន្លែងធ្វើការ និងបរិស្ថានជុំវិញឱ្យស្អាត
- បិទច្រកចូលរបស់សត្វកកេរជាពិសេសកណ្តុរ និងកម្ចាត់កន្លែងដែលអាចជាជម្រករបស់សត្វកកេរ។
- រក្សាទុកអាហារ និងទឹកឱ្យបានត្រឹមត្រូវ មានសុវត្ថិភាពមិនឱ្យសត្វកកេរ (សត្វកណ្តុរ) ចូលប៉ះពាល់។
- ពេលសម្អាតកន្លែងដែលមានសត្វកកេរ (សត្វកណ្តុរ) ត្រូវពាក់ម៉ាស់ និងស្រោមដៃ ហើយប្រើទឹកសាប៊ូ ឬទឹកលាយសារធាតុក្លរីនសម្រាប់សម្អាត។
- មិនត្រូវបោសធូលីស្ងួតនៅកន្លែងមានលាមក ឬទឹកនោមសត្វកកេរ (សត្វកណ្តុរ) ព្រោះអាចបង្កឱ្យវីរុសហើរចូលខ្យល់ និងចម្លងមកចូលខ្លួនយើងបាន។
- ធ្វើឱ្យកន្លែងដែលមានលាមកសត្វកណ្តុរសើមសិន មុនពេលសម្អាត ហើយជៀសវាងការបោសសម្អាតស្ងួត ឬបូមធូលីលាមកសត្វកកេរ។
- លាងសម្អាតដៃជាមួយនឹងសាប៊ូនិងទឹកស្អាតឱ្យបានញឹកញាប់។
- ក្នុងករណីមានអាការៈសង្ស័យដូចជា គ្រុនក្តៅ ក្អក ពិបាកដង្ហើម និងមានប្រវត្តិត្រូវបានខាំ ឬប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ទឹករងៃ ទឹកនោម លាមក ឬមានប្រវតិ្តធ្វើដំណើរមកពីតំបន់ដែលរាតត្បាតដោយជំងឺបង្កដោយវីរុសហាន់ណា ក្នុងរយៈពេល១ទៅ៨សប្តាហ៍កន្លងមក សូមទៅពិនិត្យ និងពិគ្រោះយោបល់ ជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកជាបន្ទាន់។
- បុគ្គលិកថែទាំសុខភាពដែលមើលថែទាំអ្នកជំងឺសង្ស័យ ឬបញ្ជាក់ថាមានការឆ្លងដោយមន្ទីរពិសោធន៍ ត្រូវអនុវត្តការប្រុងប្រយ័ត្នគ្រប់គ្រងការចម្លងរោគគ្រប់ពេលវេលា។

ចំណុចសំខាន់
ថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសហាន់តា ជាវីរុសដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់មនុស្សយើង។ ត្បិតថា ប្រទេសកម្ពុជា នៅមិនទាន់រកឃើញករណីកើតលើមនុស្សក៏ពិតមែន ប៉ុន្តែយើងគួរប្រយ័ត្នពីការឆ្លងមេរោគ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ (កណ្តុរ កំប្រុក ស្កា សំពោច) ជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។
រោគសញ្ញា៖
រោគសញ្ញា៖
- អស់កម្លាំង គ្រុនក្តៅ ឈឺសាច់ដុំ ឈឺក្បាល វិលមុខ ឈឺពោះ ចង្អោ ក្អួត រាក ក្អក ពិបាកដកដង្ហើម។
- ករណីធ្ងន់ធ្ងរ អាចបណ្តាលឱ្យរលាកសួត និងខ្សោយប្រព័ន្ធដកដង្ហើម និងហូរឈាមក្នុងសរីរាង្គ
- បច្ចុប្បនេះមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសហាន់ណានៅឡើយទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។
- រក្សាអនាម័យផ្ទះសម្បែង កន្លែងធ្វើការ និងបរិស្ថានជុំវិញឱ្យស្អាត
- បិទច្រកចូលរបស់សត្វកកេរជាពិសេសកណ្តុរ និងកម្ចាត់កន្លែងដែលអាចជាជម្រករបស់សត្វកកេរ។
- រក្សាទុកអាហារ និងទឹកឱ្យបានត្រឹមត្រូវ មានសុវត្ថិភាពមិនឱ្យសត្វកកេរ (សត្វកណ្តុរ) ចូលប៉ះពាល់។
- ពេលសម្អាតកន្លែងដែលមានសត្វកកេរ (សត្វកណ្តុរ) ត្រូវពាក់ម៉ាស់ និងស្រោមដៃ ហើយប្រើទឹកសាប៊ូ ឬទឹកលាយសារធាតុក្លរីនសម្រាប់សម្អាត។
- មិនត្រូវបោសធូលីស្ងួតនៅកន្លែងមានលាមក ឬទឹកនោមសត្វកកេរ (សត្វកណ្តុរ) ព្រោះអាចបង្កឱ្យវីរុសហើរចូលខ្យល់ និងចម្លងមកចូលខ្លួនយើងបាន។
- ធ្វើឱ្យកន្លែងដែលមានលាមកសត្វកណ្តុរសើមសិនមុនពេលសម្អាត ហើយជៀសវាងការបោសសម្អាតស្ងួត ឬបូមធូលីលាមកសត្វកកេរ។