ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺ​ឆ្លង​វីរុស​​ផ្សេងៗ​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ ​ឬ​ឆ្លង​​ពី​វីរុស​​ផ្សេងៗ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺឆ្លងពីវីរុសផ្សេងៗ

ថ្នាំ PrEP បង្ការជំងឺអេដស៍ប៉ះពាល់ដល់សុខភាពអត់? ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់?

ថ្នាំ PrEP ជាប្រភេទថ្នាំសម្រាប់កាត់បន្ថយហានិភ័យនៃការឆ្លងជំងឺអេដស៍តាមរយៈការរួមភេទ ឬការប្រើម្ជុល ឬស៊ឺរ៉ាំងរួមគ្នាជាមួយនឹងអ្នកជំងឺអេដស៍។ ថ្នាំបង្ការមេរោគអេដស៍នេះ អាចបញ្ឈប់កុំឱ្យមេរោគអេដស៍ឆ្លងចូលទៅក្នុងកោសិការបស់យើងបាន ប៉ុន្តែគ្នាយើងត្រូវចាក់វាជារៀងរាល់២ខែម្តង ដើម្បីធានាថាថ្នាំ PrEPនៅមានកម្រិតខ្ពស់នៅក្នុងចរន្តឈាមរបស់យើង។ ប្រសិទ្ធភាព តាមការសិក្សាជាច្រើនបានបង្ហាញថា ថ្នាំ PrEP ប្រភេទចាក់មានប្រសិទ្ធភាពខ្ពស់ជាងប្រភេទលេប ដែលមានផ្ទុកសារធាតុ Tenofovir disoproxil និងemtricitabine ពីព្រោះយើងបានទទួលបរិមាណថ្នាំគ្រប់ដូស ហើយចំពោះអ្នកស្រលាញ់ភេទដូចគ្នា ឬអ្នកវះកាត់កែភេទ ដែលបានចាក់ថ្នាំ PrEPនេះ អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគអេដស៍បានចំនួន៦៦% បើធៀបទៅនឹងថ្នាំលេប។ ពិតណាស់ ការកាត់បន្ថយហានិភ័យនឹងកាន់តែខ្ពស់ចំពោះស្រ្តី ពីព្រោះថានៅពេលដែលយើងភ្លេចលេបថ្នាំPrEPប្រភេទគ្រាប់ វាអាចនឹងប៉ះពាល់ចំពោះប្រសិទ្ធភាពថ្នាំទៅលើស្ត្រីច្រើនជាងបុរស។ [embed-health-tool-vaccination-tool] ស្ថិតក្នុងលក្ខខណ្ឌបែបណា ទើបមិនគួរចាក់ថ្នាំ PrEP? សម្រាប់ម៉ាក់ៗកំពុងត្រៀមយកកូន មានផ្ទៃពោះ និងបំបៅដោះកូន មិនគួរចាក់ថ្នាំប្រភេទនេះឡើយ ពីព្រោះវាអាចមិនមានសុវត្ថិភាពចំពោះទារកក្នុងផ្ទៃ។ ជាមួយគ្នានេះដែរ អ្នកដែលមានផ្ទុកមេរោគអេដស៍ស្រាប់ ក៏មិនគួរចាក់ដូចគ្នា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ផលវិបាក ជាទូទៅ ថ្នាំPrEP ដែលផ្ទុក cabotegravir អាចបង្កផលវិបាកមួយចំនួន ដល់មនុស្សម្នាក់ក្នុងចំណោម១០នាក់ ដែលរួមមាន៖ • ឈឺចាប់ មានដុំពកនៅបរិវេណចាក់ • រាក • ឈឺក្បាល • មានអារម្មណ៍ក្តៅក្នុងខ្លួន។ គ្នាយើងជាច្រើននឹងស៊ាំជាមួយប្រតិកម្មនៅបរិវេណចាក់ ក្រោយចាក់ថ្នាំ PrEPបានចំនួនពីរបីដង។ […]

ស្វែងរក ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺឆ្លងពីវីរុសផ្សេងៗ

បើឆ្លងវីរុសណូរ៉ូ (Norovirus) គួរថែទាំខ្លួនម៉េច?

មនុស្សគ្រប់វ័យអាចឆ្លងវីរុសណូរ៉ូ (Norovirus) គ្រប់ពេល ប៉ុន្តែវីរុសនេះឆ្លងខ្លាំងបំផុតនៅខែត្រជាក់ និងបង្កឱ្យមានអាការដូចជា ចង្អោរ ចុកពោះ រាក និងក្អួតច្រើនដង ហើយពេលខ្លះអាចបង្កឱ្យក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួន ដោយសាររលាកក្រពះពោះវៀនស្រួចស្រាវ។ បើឆ្លងវីរុសណូរ៉ូ (Norovirus) យើងគួរថែទាំខ្លួន ឬសមាជិកគ្រួសារបែបម៉េច? បើយើងឆ្លងវីរុសណូរ៉ូ (Norovirus) យើងនឹងមានអាការដូចបានរៀបរាប់ខាងដើម ចន្លោះពី ១២ ទៅ ២៤ ម៉ោង សូមទៅពិគ្រោះជំងឺនៅតាមមណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះ។ គ្រូពេទ្យអាចនឹងធ្វើតេស្តពិនិត្យលាមកបន្ថែម ដើម្បីឱ្យប្រាកដ។ មិនមានថ្នាំសម្រាប់កម្ចាត់ ឬព្យាបាលវីរុសណូរ៉ូ (Norovirus) ទេ រួមទាំង ថ្នាំផ្សះ ព្រោះជាវីរុសណូរ៉ូ (Norovirus) មិនមែនជា​ប្រភេទបាក់តេរីទេ។ ការព្យាបាលគឺផ្តោតលើការបន្ថយរោគសញ្ញា ឬ អាការរបស់អ្នកឆ្លងវីរុសនេះ។ ជាទូទៅអ្នកជំងឺឆ្លងវីរុសណូរ៉ូ (Norovirus) នឹងជាសះស្បើយក្នុង រយៈពេល ១ ទៅ ៣ ថ្ងៃ។ ក្នុងអំឡុងពេលឈឺ អ្នកជំងឺអាចគ្រប់គ្រងអាការជំងឺដោយ៖ ញុំាទឹកឱ្យបានច្រើន ជាពិសេសទឹកដែលមានផ្ទុកអេឡិចត្រូលីតច្រើនដូចជា ទឹកដូង ឬទឹកអូរ៉ាលីត សម្រាកឱ្យបានគ្រប់គ្រាន់ ញុំាអាហារទន់ៗ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)

វីរុសណូរ៉ូ (Norovirus) គឺជាវីរុសដែលឆ្លងខ្លាំង និងបណ្តាលឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ ហើយជាញឹកញយត្រូវបាន គេស្គាល់ថា ជាវីរុសបង្ករាកក្អួតនៅរដូវរងា ឬជាការពុលអាហារ។ យើងអាចឆ្លងវីរុសណូរ៉ូ (Norovirus) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ជាមួយអ្នកឆ្លងវីរុស ការប៉ះផ្ទៃដែលមានវីរុស ការញុាំទឹកដែលមានផ្ទុកវីរុស និងការប៉ះពាល់ជាមួយកំអួត ឬលាមកអ្នកឆ្លងវីរុសជាដើម។ ប៉ុន្តែយើងក៏អាចឆ្លងវីរុសណូរ៉ូ (Norovirus) តាមរយៈការញុាំអាហារដែលមានផ្ទុកវីរុសនេះពីធម្មជាតិដែរ។ តើអាហារណាខ្លះដែលអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus)? គ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus) ដោយសារវីរុសអាចឆ្លងចូលទៅក្នុងទឹកសមុទ្រតាមរយៈទឹកស្អុយ ដែលមានកំអួត ឬលាមកអ្នកឆ្លងវីរុស ដែលបានបង្ហូរចូលទឹកសមុទ្រ ដោយមិនបានចម្រោះសម្អាតត្រឹមត្រូវ ឬបណ្តាលមកពីការលិចជ្រាប ឬធ្លាយប្រព័ន្ធគ្រប់គ្រងទឹកស្អុយចូលទឹកសមុទ្រជាដើម។ ពពួកគ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមគឺជាសត្វច្រោះចំណី ដែលមានន័យថា ពួកវាច្រោះទឹកសមុទ្រតាមរយៈរាងកាយរបស់ពួកវា ដើម្បីទទួលបានអាហារអណ្តែតក្នុងទឹក។ នៅពេលដែលភាគល្អិតវីរុសណូរ៉ូ (Norovirus) ស្ថិតនៅក្នុងទឹក គ្រឿងសមុទ្រទាំងនេះអាចប្រមូលផ្តុំវីរុសចូលទៅក្នុងខ្លួនរបស់ពួកវា។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការញុាំអាហារដូចបានរៀបរាប់ខាងដើមទាំងឆៅ ឬចម្អិនមិនបានឆ្អិនល្អអាចបណ្តាលឱ្យយើងប្រឈមនឹងការឆ្លងវីរុសណូរ៉ូ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

វីរុសណូរ៉ូ (Norovirus) មានវត្តមានយូរមកហើយ និងមិនមែនជាវីរុសផ្ទុះថ្មីទេ​ ប៉ុន្តែឆ្លងខ្លាំង និងមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។ វីរុសណូរ៉ូ (Norovirus) ឆ្លងខ្លាំងបំផុតនៅខែត្រជាក់ និងកើតជាប្រចាំនៅបណ្តាប្រទេសត្រជាក់។ លើសពីនេះ កុមារអាយុក្រោម ៥ ឆ្នាំ មនុស្សចាស់ និងអ្នកដែលមានប្រព័​ន្ធការពាររាងកាយខ្សោយ​ងាយប្រឈមនឹងការឆ្លងវីរុសនេះជាងគេ។ តើវីរុសណូរ៉ូ (Norovirus) អាចបង្កឱ្យយើងមានបញ្ហាសុខភាពអ្វីខ្លះ ហើយយើងគួរការពារខ្លួនពីវីរុសនេះដោយរបៀបណា? ១. អ្វីទៅជាវីរុសណូរ៉ូ (Norovirus)? វីរុសណូរ៉ូ (Norovirus) គឺជាវីរុសដែលបង្កឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ និងបណ្តាលឱ្យយើងចង្អោរ រាក និងក្អួតច្រើនដង ឈឺពោះ ឈឺក្បាល ខ្សោយ ឈឺរាងកាយ ឬក្តៅខ្លួន។ ភាគច្រើនអ្នកជំងឺអាចធូរស្បើយក្នុងអំឡុងពេល ២ ទៅ ៣ ថ្ងៃ។ បើទោះជា​អ្នកជំងឺជាពីជំងឺបង្កឡើងដោយវីរុសនេះក៏ដោយ ក៏អ្នកជំងឺ​នៅតែ​អាចបន្តចម្លង​វីរុសនេះទៅបុគ្គលផ្សេងទៀតបានក្នុងអំឡុង ២ សប្តាហ៍ ឬលើស បន្ទាប់ពីជាសះស្បើយ​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. វិធីបង្ការវីរុសណូរ៉ូ (Norovirus) ថ្វីត្បិតតែវីរុសណូរ៉ូ (Norovirus) ជាវីរុសឆ្លងខ្លាំង ប៉ុន្តែយើងអាចការពារខ្លួន និងសមាជិកគ្រួសារពីការឆ្លងវីរុសនេះបានដោយធ្វើតាមការណែនាំដូចខាងក្រោម៖ នៅឱ្យឆ្ងាយពីអ្នកជំងឺឆ្លងវីរុសណូរ៉ូ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?

សម្រាប់​អ្នក​ជំងឺ​អេដស៍ តើ​គួរ​ជ្រើសរើស​អាហារ​ប្រភេទ​ណា​ ដើម្បី​ជួយ​ឲ្យ​សុខភាព​នៅ​តែ​រឹងម៉ាំ និង​ស្រូប​យក​​ថ្នាំ​ពន្យារ​ជំងឺ​អេដស៍​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង​មុន? ពិត​ណាស់​ មេរោគ​អេដស៍​បាន​វាយ​ប្រហារ​កោសិកា​ឈាម​ស​នៃ​រាងកាយ​ ហើយ​បំផ្លាញ​កោសិកា​ទាំង​នេះ ក៏​ដូចជា​ធ្វើ​ឲ្យ​សមត្ថភាព​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ជាហេតុ​នាំ​ឲ្យ​យើង​ងាយ​ឆ្លង​មេរោគ​ផ្សេងៗ ហើយ​បើ​យើង​មិន​ទទួល​ការ​ព្យាបាល​ទាន់​ពេលវេលា​ទេ​នោះ វីរុស​នេះ​នឹង​ចូល​ដល់​ដំណាក់កាល​មួយ​ដែល​ធ្ងន់ធ្ងរ​ខ្លាំង។ គណនា BMI គណនា BMR កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ ជាមួយ​គ្នា​នេះ​ដែរ ស្រប​ពេល​ដែល​យើង​កំពុង​​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ ការ​ជ្រើសរើស​របបអាហារ​តុល្យភាព​ ក៏​មាន​គុណប្រយោជន៍​ច្រើន​ដល់​រាងកាយ​យើង​ដូច​គ្នា។​ [embed-health-tool-heart-rate] ​អាហារ​ដែល​អ្នក​ជំងឺ​អេដស៍​គួរ​ជៀសវាង? អាហារ​ដែល​ប្រៃ​ខ្លាំង ផ្អែម​ខ្លាំង និង​ខ្លាញ់​ច្រើន ស៊ុត​ឆៅ សាច់​ ឬ​គ្រឿង​សមុទ្រ​ដែល​មិន​ឆ្អិន​ល្អ អាហារ​ដែល​មាន​ជាតិ​ទឹក​ដោះគោ និង​ទឹក​ផ្លែឈើ សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​សម្រាប់​អ្នក​ជំងឺ​អេដស៍ ជាក់ស្តែង​ អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍ ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​មេរោគ​ផ្សេងៗ។ អ៊ីចឹង​ហើយ​ អ្នក​ជំងឺ​គួរ​ជ្រើសរើស​របប​អាហារ​ត្រឹម​ត្រូវ រួម​មាន​៖ ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាឡូរី​គ្រប់គ្រាន់ បង្កើន​ការ​ញ៉ាំ​ប្រូតេអ៊ីន​ ដូចជា​សាច់​គ្មាន​ខ្លាញ់ ញ៉ាំ​អាហារ​ដែល​សម្បូរ​វីតាមីន​ និង​ជាតិ​រ៉ែ ដូចជា​បន្លែ និង​ផ្លែឈើ អត្ថបទគួរអាន៖ អាលែកហ្ស៊ីនឹងទឹកដោះគោ អាចញុំាអាហារទាំងនេះជំនួស ដើម្បីឲ្យឆ្អឹងរឹងមាំ ដុះសាច់ច្រមុះ និង​អាលែកហ្ស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ? ញ៉ាំផ្លែបឺរ បើចេញរោគសញ្ញាទាំងនេះ បញ្ជាក់ថាអាលែកហ្ស៊ីហើយ អាលែកហ្ស៊ីធ្វើទុក្ខច្រមុះ អាចនាំឲ្យ​អស់កម្លាំង របប​អាហារ​ត្រឹមត្រូវ​មាន​អត្ថប្រយោជន៍​​អ្វី​ខ្លះ​ដល់​អ្នក​ជំងឺ​អេដស៍? ប្រសិនបើ​ទទួល​បាន​សារធាតុ​ចិញ្ចឹម​​គ្រប់គ្រាន់ អ្នក​​ជំងឺ​អេដស៍​ ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដូចជា៖ កាត់បន្ថយ​រោគសញ្ញា​នៃ​មេរោគ​អេដស៍ កាត់​បន្ថយ​ផលរំខាន​នៃ​ថ្នាំ​ ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ អាច​ជួយ​គ្រប់គ្រង​ទម្ងន់ ជួយ​ឲ្យ​ការ​ស្រូប​យក​ជាតិ​​ថ្នាំ​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចំណុចសំខាន់ អាហារ​ដែល​អ្នក​ជំងឺ​អេដស៍​គួរ​ជៀសវាង? […]


ជំងឺឆ្លង

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត

ក្រសួង​សុខាភិបាល បាន​អំពាវ​នាវ​ឲ្យ​​ប្រជា​ពល​រដ្ឋ​កម្ពុជាទាំង​អស់ បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ស្វែង​យល់​ពី​វិធី​បង្ការ​ការ​ឆ្លង​ជំ​ងឺ​អុត​ស្វា ក៏ដូច​ជា ត្រូវ​អនុ​វត្តន៍​នូវ​វិធី​បង្ការ​នានា​ឲ្យ​បាន​ខ្ជាប់​ខ្លួន ក្រោយពី​ក្រសួង​បាន​ឃើញ​ករណី​ជំ​ងឺ​អុត​ស្វាយ​ចំនួន​២​ករណី​ទៀត ដែល​នាំ​ឲ្យ​ករណី​វិជ្ជ​មាន​សរុប​កើន​ដល់៣​ករណីនេះ​។ ក្រសួង​សុខា​ភិបាល បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ខ្លួន​ថា យោង​តាម​លទ្ធផល​ដែល​ទទួល​បាន​ពី​វិទ្យា​ស្ថានជាតិ​សុខភាព​សាធារណៈ គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៤ កម្ពុជា បាន​រក​ឃើញករណី​វិជ្ជ​មាន​ចំនួន​២​ករណី​បន្ថែមទៀត ក្រោយពី​រក​ឃើញករណី​ទី​១ លើ​បុរស​​វ័យ​២៨​ឆ្នាំ​ម្នាក់ រស់​នៅ​សង្កាត់ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ កាលពីថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​។ ក្រោយពី​រក​ឃើញ​ករណី​ថ្មី​ទាំង​២​ខាង​លើ ក្រសួង​សុខា​ភិបាល បាន​បញ្ជាក់​ថា វីរុសអុតស្វា អាច​ចម្លងពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​ការ​រួម​ភេទ​គ្រប់ទម្រង់ ជា​មួយនឹង​អ្នក​ជំ​ងឺ​អុតស្វា និង​ការ​ប៉ះ​ពាល់​ផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារ​ពាង្គកាយ ទឹក​មាត់ ដំណក់​តូច​ៗ​តាមផ្លូវ​ដង្ហើម និង​សម្ភារៈ​ប្រើប្រាស់​ដែល​មាន​ជាប់​វីរុស ដូច​ជា​ចម្លៀក​បំពាក់ ពូក កន្សែង ស្លាប​ព្រាចាន ជា​ដើម​។ វីរុស​អុតស្វា ក៏អាច​ឆ្លង​ពី​ម្តាយ​ទៅកូន​តាម​រយៈទង​សុក ក្នុង​អំឡុង​ពេល ឬក្រោយពេលសម្រាល តាមរយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់ បើ​ស្ត្រី​មាន​ផ្ទៃ​ពោះ ឬឪពុក​ម្តាយ​មាន​ជំ​ងឺ​អុត​ស្វា​។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ជាមួយ​គ្នា​នេះ ក្រសួង​បាន​បញ្ជាក់​ថា បើ​បុគ្គល​ណាមាន​រោគ​សញ្ញា​ដូច​ជា កន្តួល​រមាស់ ដោយ​មាន​ពង​ទឹក​នៅលើ​មុខ បាត​ដៃ ជើង​ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

ជំងឺផ្ដាសាយបក្សី​អាច​ឆ្លងពីមនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀតដែរទេ?

កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ CDC កម្ពុជា បាន​ប្រកាស​ពី​ករណី​ស្លាប់​កុមារី អាយុ​១១ឆ្នាំ​ម្នាក់​ ដោយ​សារ​មេរោគ​ផ្ដាសាយ​បក្សី​H5N1។ កុមារី​រូប​​នេះ​មាន​ទី​លំនៅ​ក្នុង​ ភូមិ​ រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង និង​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃទី​១៦​ខែកុម្ភៈ និង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២២។ លទ្ធផល​តេស្ត​សំណាក​របស់​កុមារី​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​បង្ហាញ​ថា​នាង​វិជ្ជមាន​មេរោគ​ផ្ដាសាយ​បក្សី​H5N1។ តើ​មេរោគ​ផ្ដាសាយ​បក្សី​ឆ្លង​មក​មនុស្ស​ដោយ​របៀប​ណា? ​បើ​តាម​ CDC អាមេរិក​វី​រុស​នេះ​អាច​ឆ្លង​ទៅ​មនុស្ស​បាន​តាម​រយៈ​​​​ការ​ប៉ះ​ពាល់​សត្វ​ដែល​មាន​ជាប់​វីរុស និង​ក៏​អាច​ពី​បរិយាកាស​​ដែល​មាន​វីរុស​នេះផង​ដែរ​។ វី​រុស​អាច​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​តាម​រយៈ​ភ្នែក ច្រមុះ ឬ​មាត់​ ពេល​ដក​ដង្ហើម​ចូល​។ ពេល​យើង​ប៉ះពាល់​បក្សី​ រស់ ឬ​ងាប់​មាន​វីរុស​នេះ ហើយ​យើង​យក​ដៃ​មក​ប៉ះ​ភ្នែក មាត់ ឬ​ច្រមុះ ​នោះ​វីរុស​នឹង​ឆ្លង​មក​យើង​បាន​​​។ រោគ​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​នេះ​មាន​ដូច​ជា​ក្ដៅ​ខ្លួន​លើស​ពី​៣៨​អង្សា ឈឺ​ក ឈឺ​សាច់ដុំ និង​ក្អក​។​ [embed-health-tool-heart-rate] ​តើ​វីរុស​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ទេ? ​ ​អង្គការ​សុខ​ភាព​ពិភព​លោក​លើក​ឡើង​ថា​​ករណី​​វីរុស​នេះ​ឆ្លង​ពី​​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត គឺ​ជា​រឿង​កម្រ​កើត​មាន​។ CDC អាមេរិក​បញ្ជាក់​ដែរ​ថា ​ជំងឺ​ផ្ដាសាយ​បក្សី​កម្រង​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ណាស់ ហើយ​បើទោះ​បី​ជា​មាន​ករណី​បែប​នេះ ក៏​មិន​ងាយ​នឹង​ឆ្លង​បន្ត​ទៅ​មនុស្ស​ផ្សេង​ទៀត​ដែរ​។ ទាក​ទង​នឹង​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​កម្ពុជា​នេះ នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ CDC កម្ពុជា បាន​អំពាវ​នាវ​ឲ្យ​អ្នក​ដែល​បាន​ប៉ះ​ពាល់​បក្សី​ឈឺ ឬ​ងាប់​មិន​ថា​បក្សី​ស្រុក ព្រៃ ហើយ​មាន​ចេញ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​ទាក់ទង​មក​មន្ត្រី​ក្រ​សួង​សុខា​ភិបាល​តាម​លេខ​១១៥។


ជំងឺឆ្លងពីវីរុសផ្សេងៗ

វីរុសផ្ទុះថ្មីនៅចិន "Langya” មានរោគសញ្ញាអ្វីខ្លះ? ឆ្លងតាមរបៀបណា?

​​​ជំងឺ​បង្ក​ឡើង​ដោយ​ពពួក​សត្វ​ ឬ​Zoonotic កើត​ឡើង​នៅ​ពេល​ដែល​​មេរោគ​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​។ យោង​តាម​​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ឆ្លងអាមេរិក (CDC) ​ថា ជំងឺ​ប្រភេទ​នេះ​ បង្ក​ឡើង​ពី​មេរោគ​ដ៏​គ្រោះថ្នាក់​ ដូចជា​វីរុស​ បាក់តេរី ប៉ារ៉ាស៊ីត និង​ផ្សិត ហើយ​ថ្មី​ៗ​នេះ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​​ជំងឺ​បង្ក​ឡើង​ដោយ​ពពួក​សត្វ​​ថ្មី​មួយ​​នៅ​ប្រទេស​ចិន​ ដែល​ឈ្មោះ​ថា​វីរុស​ Langya។ រោគសញ្ញា​នៃ​វីរុស​Langya រោគសញ្ញា​មួយ​ចំនួន​បង្ក​ដោយ​​វីរុស​នេះ រួម​មាន​៖ គ្រុន​ក្ដៅ អស់​កម្លាំង ក្អក ​ឈឺ​សាច់ដុំ ឈឺ​ក្បាល ក្អួត ក្នុង​ចំណោម​រោគសញ្ញា​ទាំង​នេះ អ្នក​ជំងឺ​Langya​ទាំងអស់​ សុទ្ធ​តែ​កើត​មាន​​អាការៈ​គ្រុន​ក្ដៅ​។ ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​ជំងឺ​ជាង​ពាក់​កណ្ដាល​បាន​ប្រឈម​នឹង​អាការៈ​អស់​កម្លាំង​ ក្អក​ ក៏​ដូចជា​មិន​ឃ្លាន​អាហារ ហើយ​ប្រហែល​ជា​មួយ​ភាគ​បី​នៃ​អ្នក​ជំងឺ​ មាន​មុខងារ​ថ្លើម​ចុះ​ខ្សោយ​ និង​៨%​ ជួប​ប្រទះ​នឹង​មុខងារ​តម្រង​នោម​ចុះ​ខ្សោយ។ [embed-health-tool-bmi] ​​​​វីរុស​នេះ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​ឬ​អត់? ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​​រក​ឃើញ​ភស្តុតាង​នៃ​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ឡើយ​ទេ​នៅ​បច្ចុប្បន្ន​នេះ​។ បន្ថែម​ពី​នេះ ពុំ​មាន​អ្នក​ជំងឺ​Langya​ណា​ម្នាក់​ចម្លង​វីរុស​ទៅ​សមាជិក​គ្រួសារ​របស់​ខ្លួន​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រការ​នេះ​មិន​មែន​មាន​ន័យ​ថា​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​មិន​កើត​ឡើង​នោះ​ទេ។ ក្រុម​អ្នក​ស្រាវជ្រាវ​ថា​ ដោយ​សារ​តែ​សំណាក​មាន​ចំនួន​តិច​ពេក​ គេ​មិន​ទាន់​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ច្បាស់លាស់​នៅ​ពេល​នេះ​ឡើយ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ​​​យើង​គួរ​បារម្ភ​អត់​ទាក់ទង​នឹង​ជំងឺ​នេះ​? លោក​វេជ្ជបណ្ឌិត​Gandhi ជា​សាស្ត្រាចារ្យ​ផ្នែក​វេជ្ជសាស្ត្រ​ និង​ជា​ប្រធាន​ផ្នែក​រង​នៃ​ផ្នែក​មេរោគ​អេដស៍ ជំងឺ​ឆ្លង និង​វេជ្ជសាស្ត្រ​សកល​នៅ​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា​ សាន់ហ្វ្រាន់ស៊ីស្កូ​មាន​ប្រសាសន៍​ថា វីរុស​Langya​​ជា​វីរុស​ថ្មី​មួយ​ដែល​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​។ យ៉ាង​ណា​មិញ ដោយ​សារ​តែ​ពុំ​មាន​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​ឡើយ ដូច្នេះ​ វីរុស​នេះ​មិន​បង្ក​ជា​​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​​ដល់​មនុស្ស​ឡើយ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នក​ជំងឺ​អុតស្វា​​​គ្មាន​រោគសញ្ញា​ ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​​បាន​អត់?

​ជំងឺ​អុតស្វា​កំពុង​រាលដាល​យ៉ាង​ឆាប់​រហ័ស និង​បង្ក​ជា​ការ​ព្រួយ​បារម្ភ​ដល់​ពិភពលោក​ទាំង​មូល។ រហូត​មក​​​ដល់​បច្ចុប្បន្ន​ ករណី​ឆ្លង​ជំងឺ​អុតស្វា​បាន​កើន​ឡើង​ដល់​២០ ០០០ករណី គិត​ត្រឹម​ថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២២ និង​​ឆ្លង​នៅ​ក្នុង​​បណ្ដា​ប្រទេស​ដែល​ពុំ​ធ្លាប់​មាន​ប្រវត្តិ​កើត​ជំងឺ​នេះ​ទៀត​ផង។ តើ​ជំងឺ​នេះ​មាន​រោគសញ្ញា​អ្វី​ខ្លះ? ហើយ​អ្នក​ជំងឺ​អាច​មិន​​មាន​រោគសញ្ញា​ដែរ​ទេ? [embed-health-tool-bmi] អ្នក​ជំងឺ​ដែល​មិន​បង្ហាញ​រោគសញ្ញា​ ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​អត់?​​ ក្នុង​ករណី​ដែល​​អ្នក​ជំងឺ​អុតស្វា​ មាន​ចេញ​រោគសញ្ញា​ យើង​អាច​នឹង​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​នៅ​ឲ្យ​ឆ្ងាយ និង​ជៀសវាង​ប៉ះពាល់​ផ្ទាល់​នឹង​អ្នក​ជំងឺ​។ ប៉ុន្តែ ចំពោះ​អ្នក​ជំងឺ​ដែល​មិន​បង្ហាញ​រោគសញ្ញា​ ក៏​នៅ​តែ​អាច​ចម្លង​ទៅ​អ្នក​ដទៃ​បាន​​ដូច​គ្នា ដែល​កត្តា​នេះ​អាច​បង្កើន​ហានិភ័យ​កាន់​តែ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​អុតស្វា។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ហេតុអ្វី​បាន​ជា​អ្នក​ជំងឺ​អុតស្វា​ខ្លះ​គ្មាន​រោគសញ្ញា? ​​​​អ្នក​ជំងឺ​មួយ​ចំនួន​អាច​គ្មាន​រោគសញ្ញា​នៅ​អំឡុង​ពេល​បង្ក​រោគ​ដែល​​​រយៈពេល​ពី​៥ ទៅ​២១​ថ្ងៃ​។ ក្នុង​ករណី​កម្រ​ខ្លះ យើង​អាច​នឹង​ឃើញ​មាន​រោគសញ្ញា​តិចតួច ដែល​ពិបាក​កត់​សម្គាល់។ ប្រសិនបើ​គ្នា​យើង​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ ហើយ​មេរោគ​ដែល​ចូល​ក្នុង​រាងកាយ​​តិច​តួច នោះ​យើង​អាច​នឹង​គ្មាន​រោគសញ្ញា ប៉ុន្តែ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន។ ​​​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បុរស​ចំនួន​បី​នាក់​ដែល​ឆ្លង​វីរុស​អុតស្វា​នេះ​ មិន​មាន​លេច​ចេញ​រោគសញ្ញា​អ្វី​ឡើយ។ អ្នក​ទាំង​បី​សុទ្ធ​តែ​​បញ្ជាក់​​ថា​ ខ្លួន​មិន​មាន​រោគសញ្ញា​នៅ​​មុន​ និង​ក្រោយ​យក​សំណាក​​នោះ​ទេ​។ អត្ថបទគួរអាន៖ អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល គន្លឹះ​បញ្ចៀស​ការ​ចម្លង​រោគ​ទៅ​អ្នក​ផ្សេង​ទៀត ពិត​ណាស់​ យើង​មិន​គួរ​រង់ចាំ​រហូត​ដល់​ចេញ​រោគសញ្ញា​ដូចជា​កន្ទួល ឬ​​ពងបែក​នៅ​លើ​ស្បែក ដើម្បី​បញ្ជាក់​ថា​ខ្លួន​កើត​ជំងឺ​អុតស្វា​ឡើយ។ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អ្នកជំងឺអុតស្វានៅ​បរទេស​ម្នាក់ចែករំលែកបទពិសោធន៍ក្រោយ​ជាសះស្បើយ

លោក​ Matt Ford ​ដែល​ទើប​ជា​សះស្បើយ​ពី​ជំងឺ​អុតស្វា បាន​រៀបរាប់​ពី​បទពិសោធន៍​ដ៏​ឈឺចាប់​ ដោយ​សារ​តែ​លោក​ត្រូវ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​ជួយ​ឲ្យ​ងងុយ​គេង នៅ​ពេល​យប់​ ពីព្រោះ​តែ​​ដំបៅ​មាន​ការ​​កើន​ឡើង​​យ៉ាង​​ខ្លាំង​។ លោក​បាន​រៀបរាប់​ប្រាប់​CBS Newsថា "ដំបៅ​ដំបូង​ដែល​លេច​ឡើង​​បង្ក​ឲ្យ​មាន​ការ​ឈឺចាប់​កាន់​តែ​​ខ្លាំង ជា​ពិសេស​នៅ​តំបន់​សរសៃប្រសាទ​ តែ​ម្ដង។ ចំណែក​ឯ​ដំបៅ​ខ្លះ​ទៀត​ នៅ​​តែ​បន្ត​​លេច​ឡើង​ ទោះ​ជា​​ឆ្លង​ជំងឺ​នេះ​បាន​១០​ថ្ងៃ​ហើយ​ក៏​ដោយ។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! លោក​បាន​បន្ត​ថា រោគសញ្ញា​ដំបូង​ដូចជា​ជំងឺ​​ផ្ដាសាយ​ដែរ មុន​ពេល​ដែល​ដំបៅ​ចាប់ផ្ដើម​លេច​ឡើង។ យ៉ាង​ណា​មិញ លោក​ថា ការ​ឈឺ​ចាប់​ និង​អាការៈ​មិន​ស្រួល​ខ្លួន​ មិន​មែន​ជា​រឿង​អាក្រក់​បំផុត​ឡើយ។ ប៉ុន្តែ​អ្វី​ដែល​ពិបាក​សម្រាប់​លោក​នោះ គឺ​​ការ​​​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​ច្រើន​ជាង​៣​សប្ដាហ៍ ដែល​កត្តា​នេះ​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​របស់​លោក​រង​ការ​ប៉ះពាល់ ហើយ​លោក​ត្រូវ​ព្យាយាម​សម្រប​ខ្លួន​ចូល​ក្នុង​សង្គម​​សា​ជា​ថ្មី​ម្ដង​ទៀត​។​ អត្ថបទគួរអាន៖ អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល ​យោង​តាម​មជ្ឈ​មណ្ឌលគ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​ (CDC) អាមេរិក ករណី​ឆ្លង​ជំងឺ​អុតស្វា​កើន​ឡើង​​ជិត​ ២៩០០​ករណី​​​ នៅ​រដ្ឋ​ចំនួន​៤៤​ គិត​ត្រឹម​ថ្ងៃ​ទី​២៥​ ខែ​កក្កដា​ កន្លង​ទៅ​។ ​ពិត​ណាស់​ យើង​គ្រប់​គ្នា​ […]


ជំងឺឆ្លងពីវីរុសផ្សេងៗ

អាមេរិករកឃើញករណីជំងឺអុតស្វាលើស្រ្តីមានផ្ទៃពោះជាលើកដំបូង

សហរដ្ឋ​អាមេរិក​ បាន​រក​ឃើញ​ករណី​ដំបូង​បង្អស់​នៃ​ជំងឺ​អុតស្វា​ លើ​ស្ត្រី​មាន​ផ្ទៃពោះ នេះ​បើ​យោង​តាម​​ប្រសាសន៍​របស់​មន្ត្រី​នៃ​​មជ្ឈមណ្ឌល​​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង (CDC)។​ ទោះ​ជា​ប្រឈម​នឹង​ជំងឺ​ឆ្លង​​យ៉ាង​នេះ​​ក្ដី ប៉ុន្តែ​ការ​សម្រាល​ដំណើរការ​​ទៅ​យ៉ាង​រលូន ហើយ​​ទាំង​ម្ដាយ​ និង​កូន​មាន​សុខភាព​ល្អ​ធម្មតា។ ម្យ៉ាង​វិញ​ទៀត ទារក​ក៏​មិន​ឆ្លង​ជំងឺ​កម្រ​នេះ​ពី​ម្ដាយ​អំឡុង​ពេល​ពពោះ​ផង​ដែរ។ ពិត​ណាស់​ ស្ត្រី​ពពោះ​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​រោគសញ្ញា​នៃ​ជំងឺ​អុតស្វា​ធ្ងន់ធ្ងរ។ យ៉ាង​ណា​មិញ រហូត​មក​ដល់​ពេល​នេះ ករណី​ជំងឺ​អុតស្វា​​ភាគ​ច្រើន​កើត​លើ​បុរស​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា ហើយ​ចំពោះ​ស្ត្រី​វិញ​ មាន​តែ​៨​ករណី​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​សិក្សា​កន្លង​មក​។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! តាម​ការ​សិក្សា​ឆ្នាំ​២០១៧​ លើ​ស្ត្រី​ពពោះ​ចំនួន​៤​នាក់​​ដែល​មាន​ជំងឺ​អុតស្វា​ក្នុង​ប្រទេស​កុងហ្គោ បាន​បង្ហាញ​ថា​មាន​ករណី​រលូត​កូន​ចំនួន​១ករណី និង​កូន​ស្លាប់​ក្រោយ​សម្រាល​ចំនួន​១ករណី។ ​ដូច្នេះ​ហើយ​ ទើបCDC​ បាន​ជំរុញ​ឲ្យ​ស្ត្រី​ពពោះ និង​ម៉ាក់​កំពុង​តែ​បំបៅ​ដោះ​កូន​​ទទួល​បាន​អាទិភាព​ចម្បង​សម្រាប់​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ករណី​ចាំបាច់។ អត្ថបទគួរអាន៖ អាមេរិក សម្រេចបញ្ចេញវ៉ាក់សាំងបង្ការជំងឺអុតស្វាដល់អ្នក ទាំងនេះជាអ្វីគ្រប់គ្នា​គួរ​ដឹង​ពីជំងឺអុតស្វា កំពុងផ្ទុះនៅប្រទេសនានា គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក នេះជាហេតុផលគួរចាក់វ៉ាក់សាំងអុតស្វាយឲ្យកូន ព្រោះបើកើតអាចឲ្យរលាកខួរក្បាល ថ្វី​ត្បិត​តែ​មាន​​ការ​រីក​រាលដាល​វីរុស​អុតស្វា​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ក៏​ពិត​មែន​ ប៉ុន្តែ​​ពុំ​ទាន់​​មាន​ករណី​ស្លាប់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​​នៅ​ឡើយ​​ទេ។ ចំណែក​ឯ​រោគសញ្ញា​កន្ទួល និង​ដំបៅ​វិញ ត្រូវ​បាន​រាយការណ៍​ថា​ អាច​បន្ត​កើត​មាន​ជា​ច្រើន​សប្ដាហ៍។​​​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ