brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)

វីរុសណូរ៉ូ (Norovirus) គឺជាវីរុសដែលឆ្លងខ្លាំង និងបណ្តាលឱ្យរលាកក្រពះពោះវៀនស្រួចស្រាវ ហើយជាញឹកញយត្រូវបាន គេស្គាល់ថា ជាវីរុសបង្ករាកក្អួតនៅរដូវរងា ឬជាការពុលអាហារ។ យើងអាចឆ្លងវីរុសណូរ៉ូ (Norovirus) ពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់ជាមួយអ្នកឆ្លងវីរុស ការប៉ះផ្ទៃដែលមានវីរុស ការញុាំទឹកដែលមានផ្ទុកវីរុស និងការប៉ះពាល់ជាមួយកំអួត ឬលាមកអ្នកឆ្លងវីរុសជាដើម។ ប៉ុន្តែយើងក៏អាចឆ្លងវីរុសណូរ៉ូ (Norovirus) តាមរយៈការញុាំអាហារដែលមានផ្ទុកវីរុសនេះពីធម្មជាតិដែរ។ តើអាហារណាខ្លះដែលអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus)?

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)

គ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមអាចមានផ្ទុកវីរុសណូរ៉ូ (Norovirus) ដោយសារវីរុសអាចឆ្លងចូលទៅក្នុងទឹកសមុទ្រតាមរយៈទឹកស្អុយ ដែលមានកំអួត ឬលាមកអ្នកឆ្លងវីរុស ដែលបានបង្ហូរចូលទឹកសមុទ្រ ដោយមិនបានចម្រោះសម្អាតត្រឹមត្រូវ ឬបណ្តាលមកពីការលិចជ្រាប ឬធ្លាយប្រព័ន្ធគ្រប់គ្រងទឹកស្អុយចូលទឹកសមុទ្រជាដើម។

ពពួកគ្រឿងសមុទ្រដូចជា អយស្ទ័រ លៀសសមុទ្រ ខ្យងប្រម៉ោយដំរី គ្រំ ងាវ ក្តាម បង្គាជាដើមគឺជាសត្វច្រោះចំណី ដែលមានន័យថា ពួកវាច្រោះទឹកសមុទ្រតាមរយៈរាងកាយរបស់ពួកវា ដើម្បីទទួលបានអាហារអណ្តែតក្នុងទឹក។ នៅពេលដែលភាគល្អិតវីរុសណូរ៉ូ (Norovirus) ស្ថិតនៅក្នុងទឹក គ្រឿងសមុទ្រទាំងនេះអាចប្រមូលផ្តុំវីរុសចូលទៅក្នុងខ្លួនរបស់ពួកវា។

អយស្ទ័រ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ការញុាំអាហារដូចបានរៀបរាប់ខាងដើមទាំងឆៅ ឬចម្អិនមិនបានឆ្អិនល្អអាចបណ្តាលឱ្យយើងប្រឈមនឹងការឆ្លងវីរុសណូរ៉ូ (Norovirus) ខ្ពស់ ជាពិសេសអយស្ទ័រ។ អ្នកជំនាញបានណែនាំថា បើយើងចង់ញុាំគ្រឿងសមុទ្រទាំងនេះ យើងគួរចម្អិនឱ្យបានឆ្អិនល្អ ជាពិសេសអយស្ទ័រ យ៉ាងហោចណាស់ក៏ត្រូវប្រើកម្តៅ ៦៣ អង្សារសេដែរ។ ការស្រុះ ឬចំហុយដែលប្រើរយៈខ្លីតិចតួចមិនអាចសម្លាប់វីរុសណូរ៉ូ (Norovirus) បានទេ។

ថ្វីត្បិតតែជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus) ត្រូវបានចាត់ទុកថា ជាការបង្ករោគស្រាល ​ព្រោះភាគ​ច្រើនអ្នកឆ្លងវីរុសនេះអាច​ធូរស្រាល​ដោយ​មិន​មាន​ការ​ព្យាបាល ហើយជាទូទៅនឹងជាក្នុងរយៈពេល ១ ទៅ ៣ ថ្ងៃ តែរោគសញ្ញា ឬ អាការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus) អាចរាងធ្ងន់ធ្ងរ ព្រោះអាចមានក្អួត និងរាកច្រើនដង។ ជាពិសេសបើកើតលើកុមារ មនុស្សចាស់ ស្រ្តីពពោះ អ្នកមានប្រព័ន្ធការពាររាងកាយខ្យោយ ឬអ្នកដែលមានជំងឺប្រចាំកាយ វីរុសណូរ៉ូ (Norovirus) អាចបង្កអាការធ្ងន់ធ្ងរ។

បើចៀសបាន គួរចៀសវាងញុាំអាហារដូចរៀបរាប់ខាងលើទាំងឆៅ ឬចម្អិនមិនបានឆ្អិនល្អ ដើម្បីការពារខ្លួនយើងពីវីរុសណូរ៉ូ (Norovirus) និង ចៀសវាងចម្លងដល់សមាជិកគ្រួរសារ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ការញុាំគ្រឿងសមុទ្រឆៅដូចរៀបរាប់ខាងក្រោមអាចបណ្តាលឱ្យឆ្លង Norovirus៖
  • អយស្ទ័រ
  • លៀសសមុទ្រ
  • ខ្យងប្រម៉ោយដំរី
  • គ្រំ
  • ងាវ
  • ក្តាម
  • បង្គាជាដើម
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 20/12/2024