backup og meta

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា

ជំ​ងឺ​អេដ៍នៅកម្ពុជា នៅ​តែផ្តល់​ការ​គំរាម​គំហែង​ដល់​សុខភាព​សារ​ធារណៈ​​របស់​មនុស្ស​ជាតិ​នៅឡើយ ដែល​ទាម​ទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់បន្ថែម​ទៀត​ពី​សំណាក់​រដ្ឋា​ភិបាល អង្គ​ការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូពាក់ព័ន្ធ​អស់​ទាំង​អស់ ទាំងក្នុង​តំបន់ និង​ទូ​ទាំង​ពិភព​លោក​។ នេះ​បើយោង​ទៅ​តាម​​ការ​ថ្លែ​ងរបស់​លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​អេដស៍ ក្នុង​ទិវាពិភពលោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​អេដស៍ ថ្ងៃទី​១ ខែ​ធ្នូ ឆ្នាំ​២០២៤​។

ជំងឺអេដស៍ នៅតែផ្តល់ការគំរាម ខណៈអ្នកឆ្លងថ្មី ភាគច្រើនជាអ្នកស្រឡាញ់ភេទដូចគ្នា

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

លោក​អគ្គ​លេខា​ធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំ​ងឺ​អេដស៍ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៤​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។

បើ​យោង​ទៅ​តាម​របាយ​ការណ៍​ឆ្នាំ​២០២៣ អ្នកឆ្លងថ្មី​មាន​ចំនួន ១ ២០០នាក់ ហើយ​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​នោះ​ ៨៦% ជា​ប្រជាជន​គន្លឹះ និង​អថិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។

គណនា BMI

health-tool-icon

ឆ្នាំ

តើលោកអ្នកចង់ដឹង​ពីវិធីព្យាបាលការសម្រកទម្ងន់ដែរ ឬទេ?

តើអ្នកធ្លាប់ដឹងពីវិធីព្យាបាល GIP និង GLP-1 ទេ?

* នេះ​ជា​ការ​ព្យា​បាល​ថ្មីដែល​​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជួយ​សម្រក​ទម្ងន់ និង​ព្យា​បាល​ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រភេទ២។

រក្សា​ការ​តាមដាន និងសម្រក​ទម្ងន់៖ ទទួលបាន​ព័ត៌​មាន​ថ្មី​ពី​គ្រូពេទ្យ​ជំនាញ លើ​ការ​ព្យា​បាល​ការសម្រក​ទម្ងន់ និងការផ្តល់ជំនួយដោយផ្ទាល់​ក្នុង​ប្រអប់​សារ​របស់​អ្នក។

ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់​នេះ​ដែរ មាន​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ ចំនួន​៥១៦​នាក់ ពោល​គឺ​ប្រមាណ​ជា​៤៣% ហើយ​ការ​យល់​ដឹង​ទូលំទូលាយ និង​ត្រឹម​ត្រូវ​អំពី​មេរោគ​អេដស៍ និង​ជំ​ងឺ​អេដស៍ ក្នុង​ចំណោម​យវវ័យ ក៏​មាន​កម្រិត​ទាប​ផង​ដែរ ពោល​គឺប្រមាណ​ជា​២៣%​ប៉ុណ្ណោះ​​។

ជំ​ងឺអេដស៍ និង​ការ​ប្រើស្រោម

តួ​លេខ​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ក្នុង​ឆ្នាំ​២០១៤ យុវ​វ័យ​មាន​ការ​យល់​ដឹង​អំពី​មេរោគ​អេដស៍ និង​ជំ​ងឺ​អេដស៍ មាន​ដល់​ទៅ​៣៨% ហើយ​ក្នុង​ឆ្នាំ​២០១០ មាន​៤៤%​ រួមផ្សំ​នឹង​ការ​ប្រើប្រាស់​ស្រោម​អនាម័យមាន​កម្រិត​ទាប និង​ការ​រួម​ភេទ​ជាក្រុម ដែល​ជា​ហេតុធ្វើ​ឲ្យ​អត្រា​ប្រេវ៉ាឡង់ជំ​ងឺ​កាមរោគ និង​ប្រេវ៉ាឡង់មេរោគអេដស៍​មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​បារម្ភ​។

  • លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាច​ឆ្លងអេដស៍ដែរអត់?
  • អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង
  • ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច
  • ជំ​ងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា
  • អ្វីទៅជាជំងឺស្វាយ? មានរោគសញ្ញាម៉េចខ្លះ ហើយធ្ងន់ធ្ងរប៉ុនណា?
  • ប្រដាប់តេស្តមេរោគអេដស៍ដោយខ្លួនឯង មានលក់ជាផ្លូវការនៅថៃ
  • មាន​រោគ​សញ្ញា​ទាំង ​១០​ នេះ ​កុំ​អែរ​អង់​ឆាប់​ទៅ​រក​គ្រូពេទ្យ​ភ្លាម!
  • លើស​ពី​នេះទៅទៀត អត្រាចម្លង​មេរោគ​ពីម្តាយទៅកូន នៅមាន​កម្រិត​ខ្ពស់នៅឡើយ ពោល​គឺ​ប្រមាណ​ជា ៨% ដែល​ទាម​ទារ​ធ្វើ​ឲ្យ​មាន​ការ​សម្រេចទៅ​តាម​គោលដៅ​កំណត់​មាន​កម្រិត​តិច​ជាង​៥%។

    បញ្ហាទាំង​ឡាយ​ខាងលើ​នេះ កំពុងជា​ឧបសគ្គ​រារាំង​ដល់​វឌ្ឍនភាពក្នុង​ការ​ឈាន​ទៅ​បិទបញ្ចប់​ជំ​ងឺ​អេដស៍ នៅ​កម្ពុជា​។

    នៅ​ឆ្នាំ​២០២៣ មាន​​អ្នក​ស្លាប់​ចំនួន ១ ១០០នាក់ ដែល​ថយ​ចុះ​ចំនួន​១០០នាក់ បើ​ប្រៀប​ធៀប​នឹង​តួលេខ​ក្នុង​ឆ្នាំ​២០២១​​​។ តាម​ការ​ប៉ាន់​ប្រមាណ​តាម​បែប​វិទ្យាសាស្ត្រ នៅ​ក្នុង​ឆ្នាំ​២០២៣ ចំនួន​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​មាន​ប្រមាណ​ជា ៧៦ ០០០នាក់​។ ជាមួយ​គ្នា​នេះ បើ​គិត​ត្រឹម​ត្រីមាស​ទី​៣ ក្នុងឆ្នាំ​២០២៤នេះ អ្នក​ទទួល​សេវាព្យា​បាល​ថែទាំ​ដោយ​ឱសថប្រឆាំង​នឹង​មេរោគអេដស៍ មាន​ចំនួន ៦៩ ៤៣១នាក់​៕

    ចំណុចសំខាន់

    បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៤​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ បើ​យោង​ទៅ​តាម​របាយ​ការណ៍​ឆ្នាំ​២០២៣ អ្នកឆ្លងថ្មី​មាន​ចំនួន ១ ២០០នាក់ ហើយ​ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​នោះ​ ៨៦% ជា​ប្រជាជន​គន្លឹះ និង​អថិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។
    ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់​នេះ​ដែរ មាន​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ ចំនួន​៥១៦​នាក់ ពោល​គឺ​ប្រមាណ​ជា​៤៣% ហើយ​ការ​យល់​ដឹង​ទូលំទូលាយ និង​ត្រឹម​ត្រូវ​អំពី​មេរោគ​អេដស៍ និង​ជំ​ងឺ​អេដស៍ ក្នុង​ចំណោម​យវវ័យ ក៏​មាន​កម្រិត​ទាប​ផង​ដែរ ពោល​គឺប្រមាណ​ជា​២៣%​ប៉ុណ្ណោះ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    កំណែ​ប្រែបច្ចុប្បន្ន

    02/12/2024

    អត្ថបទ​ដោយ Editor HK

    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

    បច្ចុប្បន្នភាពដោយ៖ Sopheng


    អត្ថបទពាក់ព័ន្ធ

    កើតស្វាយពេលពពោះ ទារកក្នុងផ្ទៃប្រឈមបញ្ហាធំៗយ៉ាងតិច ៤

    នៅកម្ពុជាអត្រាផ្ទុកមេរោគអេដស៍ក្នុងចំណោមមនុស្សពេញវ័យថយចុះ


    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Editor HK · កែ 02/12/2024

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម