សុខភាពផ្លូវភេទ

សុខភាព​ផ្លូវ​ភេទ - ​មាន​គ្នា​យើង​ច្រើន​ណាស់​កំពុង​ប្រឈម​បញ្ហា​ផ្លូវភេទ​ទាំង​ស្រី ទាំង​ប្រុស។ ​បញ្ហា​ផ្លូវ​ភេទ​​​មួយ​ចំនួន​ដែល​លម្អិត​ក្នុង​ផ្នែក​នេះ​មាន ​រោគវិនិច្ឆ័យ និងតេស្ត ​ផ្លូវភេទនិងការការពារ ​ជំងឺសិរមាន់លើប្រដាប់ភេទ ​ជំងឺបង្កដោយវីរុស អេចភីវី ​រលាកថ្លើម ​ជំងឺរលាកអាងត្រគាក ​ការពន្យារកំណើត ​គន្លឹះសុខភាពផ្លូវភេទ ​ ​​បូករួម​ទាំង​រោគសញ្ញា មូលហេតុ​បង្ក និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

សុខភាពផ្លូវភេទ

ប្រយ័ត្ន! អេដស៍កំពុងផ្ទុះការឆ្លងក្នុងចំណោមយុវវ័យ ខណៈអ្នកផ្ទុកជិត៧ពាន់នាក់បន្តគេចខ្លួន

ជំងឺ​អេដស៍ កំពុង​ផ្ទុះ​ការ​ឆ្លង​​ក្នុង​ចំណោម​យុវវ័យ និង​អ្នកស្រឡាញ់​ភេទ​ដូចគ្នា ស្រប​ពេល​ដែល​អ្នក​ផ្ទុក​មេរោគ​អេដស៍ជិត ៧ ០០០នាក់ នៅ​តែ​បន្តគេច​មិន​មក​ទទួល​សេវា​ព្យាបាល​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ពី​អាជ្ញា​ធរ​ជាតិប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ដែល Hello គ្រូពេទ្យ ទទួល​បាន​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤នេះ។ របាយ​ការណ៍​ដដែល បានបបញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣ កម្ពុជា បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ១ ២០០នាក់ ក្នុងនោះ ​យុវវ័យ​អាយុ​ចន្លោះ​ពី​១៥ ដល់​២៤​ឆ្នាំ មានចំនួន​៥១៦​នាក់​។ ស្រប​ពេល​ជាមួយគ្នានេះ អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធនឹង​ជំ​ងឺ​អេដស៍​​ នៅ​តែ​បន្ត​ខិត​ខំ​ក្នុង​ការ​ស្វែង​រក​អ្នក​ផ្ទុក​មេរោគ​អេដស៍ចំនួនប្រមាណជិត ៧ ០០០នាក់ ដែល​មិនទាន់​បាន​មក​ទទួល​សេវា​ព្យាបាល។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លោក ឈឹម ឃិនដារ៉េត អគ្គ​លេខា​ធិការ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​​នឹង​ជំ​ងឺ​អេដស៍ បានប​ញ្ជាក់​ថា បើ​ទោះ​បី​អ្នក​ឆ្លង​ថ្មី​ក្នុង​ចំណោម​មនុស្សពេញវ័យអាយុ​១៥​ឆ្នាំ​ឡើង មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​ប្រមាណ​ជា​៤៦% បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១០ មក​ដល់​ឆ្នាំ​២០២៣​ក៏ដោយ ប៉ុន្តែ បែរ​ជា​មាន​ការ​កើន​ឡើង​ក្នុង​ចំណោម​បុរសប្រមាណ​ជា ៦% ទៅ​វិញ​។ [embed-health-tool-BMI] ក្នុង​ចំណោមអ្នកឆ្លងថ្មី​ទាំង ១ ២០០នាក់នេះ មាន ៨៦% ជា​ប្រជាជន​គន្លឹះ និង​អតិថិជនរួមនឹងដៃគូ ហើយ៤៦% ស្ថិតក្នុង​ចំណោម​បុរសរួម​ភេទជា​មួយនឹង​បុរស​​។ បើ​គិត​ត្រឹម​ត្រីមាសទី៣ ឆ្នាំ២០២៤នេះ […]

អត្ថបទផ្សេងទៀតពី សុខភាពផ្លូវភេទ

ស្វែងរក សុខភាពផ្លូវភេទ

សុខភាពផ្លូវភេទ

របារយការណ៍ជំងឺអេដស៍៖ កម្ពុជា មានអ្នកឆ្លងថ្មី៤នាក់ក្នុងមួយថ្ងៃ

ជំ​ងឺ​អេដស៍ នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា ដោយ​សារ​តែ​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៤នាក់​​ក្នុង​១​ថ្ងៃ និង​មាន​ចំនួន​អ្នក​ស្លាប់​៣នាក់​ក្នុង​១​ថ្ងៃ ស្រប​ពេល​ដែល​កំណើន​នៃ​ការ​ឆ្លង​ថ្មី​ទាំង​នោះ គឺ​ស្ថិតក្នុង​ចំណោម​បុរស និង​ក្មេង​ប្រុស ដែល​ស្រឡាញ់​ភេទ​ដូចគ្នា ដែលមាន​រហូត​ដល់​៧៩% ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​អេដស៍​សរុប​ ៧៦ ០០០​នាក់​។ នេះ​បើយោង​ទៅ​តាម​របាយ​ការណ៍​ដែល​ Hello គ្រូពេទ្យ ទទួល​បាន​កាលពីល្ងាច​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! លោក​អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បាន​ថ្លែង​ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៣ បាន​ថ្លែ​ងថា៖ «យោងតាមប្រភពទិន្នន័យសង្ខេបឆ្នាំ២០២២ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងអង្គការ UNAIDS បានឱ្យដឹងថា ចំនួនប៉ាន់ស្មានអ្នកផ្ទុក       មេរោគអេដស៍សរុប មានប្រមាណ ៧៦.០០០នាក់»។ លោក​បាន​បន្ត​ថា៖​ «ចំនួនប៉ាន់ស្មាននៃអ្នកឆ្លងថ្មី មាន ១.៤០០នាក់ (មានការកើនឡើង ៣០០នាក់ បើប្រៀបធៀបនឹងតួលេខក្នុងឆ្នាំកន្លងទៅ ដែលមានត្រឹមតែ ១.១០០នាក់ប៉ុណ្ណោះ) និងអ្នកស្លាប់មានចំនួន ១.១០០នាក់ ( ឬមានមនុស្ស៤នាក់បានឆ្លងថ្មីក្នុង១ថ្ងៃ និងមានមនុស្សស្លាប់ដោយសារជំងឺអេដស៍ ៣នាក់ក្នុង១ថ្ងៃ)​។ ការវិភាគក៏បានបង្ហាញថា កំណើននៃការឆ្លងមេរោគអេដស៍ថ្មីគឺស្ថិតក្នុងចំណោមបុរស និងក្មេងប្រុស […]


មេរោគហ៊ីវ/ជំងឺអេដស៍

លេបទឹកកាមអ្នកផ្ទុកមេរោគអេដស៍ អាចឆ្លងមេរោគអេដស៍អត់?

ការ​រួម​ភេទ​ដោយ​ប្រើ​មាត់​ អាច​មាន​ហានិភ័យ​តិច​ជាង​ ការ​រួម​ភេទ​តាម​ទ្វារ​មាស ឬ​រន្ធ​គូទ ប៉ុន្តែ​មិន​មែន​គ្មាន​ហានិភ័យ​ទាល់​តែ​សោះ​នោះ​ឡើយ។ កម្រិត​នៃ​ហានិភ័យ​ គឺ​អាស្រ័យ​ទៅ​លើ​កត្តា​ជា​ច្រើន​ដែល​បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​​ជំងឺ​អេដស៍។ ដូច្នេះ​ហើយ គ្នា​យើង​គួរ​ស្វែង​​យល់​ពី​កត្តា​ហានិភ័យ​ដែល​ទាក់ទង​នឹង​ការ​ឆ្លង​ជំងឺ​អេដស៍​​ ក៏​ដូចជា​ជំងឺ​កាមរោគ​ដទៃ​ទៀត​ឲ្យ​បាន​​ច្បាស់លាស់​ ទើប​ជា​ការ​ប្រសើរ។ ពិត​ណាស់​ ការ​ឆ្លង​ជំងឺ​អេដស៍ កើត​ឡើង​នៅ​ពេល​ដែល​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​មាន​ផ្ទុក​វីរុស ​HIV (ឈាម​ ទឹក​កាម ទឹក​ដោះ និង​សារធាតុ​រាវ​នៅ​ក្នុង​ទ្វារ​មាស) ត្រូវ​បាន​ប៉ះពាល់​ទៅ​នឹង​សារធាតុ​រាវ​នៅ​ក្នុង​រាងកាយ​របស់​មនុស្ស​ម្នាក់​ទៀត ដូចជា​​តាម​រយៈ​ការ​រួម​ភេទ​តាម​រន្ធ​គូទ និង​ទ្វារ​មាស​ដោយ​មិន​បាន​​ប្រើប្រាស់​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! វីរុស​ HIV មិន​ឆ្លង​តាម​រយៈ​សារធាតុ​រាវ ដូចជា​​ទឹក​មាត់​នោះ​ទេ។ ដូច្នេះ​ហើយ អ្នក​ជំងឺ​អេដស៍​ ដែល​​រួម​ភេទ​ដោយ​ប្រើ​មាត់​ជាមួយ​នឹង​អ្នក​​ដែល​មិន​មាន​​ផ្ទុក​វីរុស​នេះ មាន​ហានិភ័យ​ទាប​បំផុត​ក្នុង​ការ​ចម្លង​រោគ។ គ្នា​យើង​គួរ​ដឹង​ដែរ​ថា វីរុស ​HIV ត្រូវ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​​ដើម្បី​ចម្លង​រោគ ហើយ​ទឹក​កាម​ដែល​លេប​ចូល​​តាម​​មាត់​ មិន​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​ឡើយ ពីព្រោះ​តែ​អាស៊ីដ​ក្រពះ​នឹង​បំផ្លាញ​រាល់​វីរុស​ទាំង​នោះ។ [embed-health-tool-bmi] យ៉ាង​ណា​មិញ កត្តា​ហានិភ័យ​មួយ​ចំនួន​ដែល​គ្នា​យើង​គួរ​ប្រុងប្រយ័ត្ន​នោះ គឺ​បញ្ហា​ដំបៅ​មាត់​ ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ និង​វត្តមាន​នៃ​ជំងឺ​កាមរោគ​ផ្សេង​ទៀត ដែល​អាច​បង្កើន​ឱកាស​ជ្រាប​ចូល​នៃ​ជំងឺ​អេដស៍។ អ៊ីចឹង​ហើយ ទើប​អ្នក​ជំនាញ​ណែនាំ​ឲ្យ​យើង​ជៀសវាង​ការ​ដុស​សម្អាត​ធ្មេញ​​នៅ​មុន​ពេល​រួម​ភេទ​ដោយ​ប្រើ​មាត់​ ពីព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ការ​ដាច់​រលាត់​អញ្ចាញ និង​បណ្តាល​ឲ្យ​ចេញ​ឈាម។ យ៉ាង​ណា​មិញ អញ្ចាញ​ធ្មេញ​អាច​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង​បាន​យ៉ាង​ឆាប់​រហ័ស ហើយ​​តំបន់​ដែល​ហូរ​ឈាម​​ក៏​នឹង​បិទ​ជិត​ក្នុង​រយៈពេល​ខ្លី​ដូច​គ្នា។ ដូច​នេះ ប្រសិនបើ​យើង​ថែទាំ​អនាម័យ​មាត់​ធ្មេញ​បាន​ល្អ ដោយ​ដុស​សម្អាត​ធ្មេញ​ជា​ទៀងទាត់ ក៏​ដូចជា​​ជួប​ជាមួយ​នឹង​ទន្តពេទ្យ​ជា​ប្រចាំ នោះ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ​តាម​រយៈ​ទឹក​កាម​ទៅ​ក្នុង​ចរន្ត​ឈាម​របស់​យើង​​ឆ្លង​កាត់​តាម​​អញ្ចាញ​ធ្មេញ ក៏​មាន​តិច​​ផង​ដែរ។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង […]


គន្លឹះសុខភាពផ្លូវភេទ

របួសទាំង៥ឧស្សាហ៍កើតអំឡុងពេលរួមភេទ និងវិធីដោះស្រាយ

នៅ​ពេល​ដែល​យើង​ប្រើ​កម្លាំង​ខ្លាំង​ជ្រុល​អំឡុង​ពេល​ធ្វើ​ប្រតិបត្តិការ​លើ​គ្រែ គ្នា​យើង​ខ្លះ​អាច​ប្រឈម​នឹង​​ការ​រង​របួស​ផ្សេង​ៗ​ជា​មិន​ខាន។ ពិត​ណាស់​ ការ​រួម​ភេទ​ ​ជួយ​រួម​ចំណែក​ផ្តល់​ថាមពល​នៃ​ជីវិត តែ​យើង​ក៏​ចាំបាច់​ត្រូវ​​អនុវត្តន៍​ប្រតិបត្តិការ​នេះ​ប្រកប​ដោយ​សុវត្ថិភាព​ដូចគ្នា។ ការ​រួម​ភេទ ជា​លំហាត់​ប្រាណ​ដ៏​អស្ចារ្យ​ ពីព្រោះ​សកម្មភាព​មួយ​នេះ​អាច​ដុត​បំផ្លាញ​កាឡូរី​ប្រហែល​៦៩.១​កាឡូរី​ចំពោះ​ស្ត្រី ប៉ុន្តែ​ក៏​អាច​ធ្វើ​ឲ្យ​គ្នា​យើង​រង​របួស​ជាយថាហេតុ​ផង​ដែរ។ ទាំង​នេះ គឺ​ជា​ការ​រង​របួស​ដែល​ឧស្សាហ៍​កើត​អំឡុង​ពេល​ និង​ក្រោយ​ពេល​រួម​ភេទ ១. ដាច់​រហែក​ទ្វារ​មាស ការ​ដាច់​រហែក​ទ្វារ​មាស​អំឡុង​ពេល​ពពោះ គឺ​ជា​រឿង​ទូទៅ ប៉ុន្តែ​ប្រសិនបើ​យើង​រួម​ភេទ ដោយ​គ្មាន​ជាតិ​រម្អិល​គ្រប់គ្រាន់​ ឬ​ស៊ក​បញ្ចូល​ទាំង​បង្ខំ នោះ​អាច​បង្ក​ជា​ការ​ដាច់​រហែក​ទ្វារ​មាស។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ស្នាម​ជាំ​នៅ​លើ​រាងកាយ ​ជាមួយ​គ្នា​នេះ​ដែរ សកម្មភាព​ផ្លូវ​ភេទ​ខ្លាំង​ក្លា អាច​បណ្តាល​ឲ្យ​មាន​ស្នាម​ជាំ​នៅ​បរិវេណ​ខ្លះ​ ដូចជា​សុដន់​ គូទ ដៃ ឬ​ជើង។ ៣. ទាញ​សាច់​ដុំ និង​ថ្លោះ​សាច់ដុំ ​ការ​ទាញ​សាច់ដុំ និង​ថ្លោះ​​សាច់ដុំ កើត​ឡើង​ជា​ទូទៅ និង​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​ប្រើ​ក្បាច់​ដែល​ខុស​ឆ្គង ឬ​បញ្ចេញ​សកម្មភាព​ខ្លាំង​ក្លា​ជ្រុល។ ៤. ឈឺ​ខ្នង ក្នុង​ករណី​ដែល​យើង​ប្រើ​ក្បាច់​ក្រាប ឬ​ Doggy style រយៈពេល​យូរ​ នោះ​នឹង​អាច​បណ្តាល​ឲ្យ​អាការៈ​ឈឺ​ខ្នង ជា​ពិសេស នៅ​ពេល​ដែល​យើង​មាន​បញ្ហា​ឈឺ​ខ្នង​ស្រាប់។ [embed-health-tool-heart-rate] ៥. ប្រតិកម្ម​អាលែកហ្ស៊ី ទន្ទឹម​នឹង​នេះ​ដែរ គ្នា​យើង​ខ្លះ​​តែង​ជួប​បញ្ហា​អាលែកហ្ស៊ី​ទៅ​នឹង​ស្រោម​អនាម័យ​ដែល​មាន​ជាតិ ​Latex ហេតុនេះ​ហើយ ​យើង​គួរ​ជ្រើសរើស​ស្រោម​អនាម័យ​ណា​ដែល​គ្មាន​ជាតិ​ Latex ទើប​ជា​ការ​ប្រសើរ។ គន្លឹះ​ដោះស្រាយ​ការ​រង​របួស​អំឡុង​ពេល​រួម​ភេទ បញ្ឈប់​សកម្មភាព​លើ​គ្រែ ប្រសិនបើ​យើង​មាន​ការ​ឈឺចាប់​ខ្លាំង ក្នុង​ករណី​ធ្ងន់ធ្ងរ ដូចជា​បាក់​ឆ្អឹង ហូរ​ឈាម​ច្រើន​ ឬ​ឈឺចាប់​មិន​អាច​ទ្រាំ​បាន​ គួរ​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ បើ​មាន​រលាត់​ស្បែក […]


គន្លឹះសុខភាពផ្លូវភេទ

រួមភេទទៀងទាត់ ស្រីៗនឹងទទួលបានគុណប្រយោជន៍សុខភាពទាំង៧នេះ

ការ​រួម​ភេទ​ មិន​ត្រឹម​តែ​អាច​ជួយ​បំបាត់​បញ្ហា​ស្រ្តេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ផ្តល់​គុណប្រយោជន៍​ជា​ច្រើន​ទៀត​ដល់​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​សុខុមាលភាព​ទាំង​មូល​របស់​ស្រី​ៗ​យើង​ផង​ដែរ។ ពិត​ណាស់​ ស្ត្រី​ដែល​រួម​ភេទ​ជា​ទៀងទាត់​ អាច​ទទួល​អារម្មណ៍​កាន់​តែ​ជិតស្និទ្ធ​ជាមួយ​នឹង​ដៃគូ ព្រម​ទាំង​បង្កើន​កម្រិត​នៃ​សុភមង្គល​កាន់​តែ​ប្រសើរ​ជាង​មុន។ ក្រៅ​ពី​នេះ តើ​គ្នា​យើង​អាច​ទទួល​បាន​គុណប្រយោជន៍​សុខភាព​អ្វី​ខ្លះ​ទៀត? ១. បង្កើន​ភាព​ជិតស្និទ្ធ​រវាង​ដៃគូ ពិត​ណាស់​ ការ​រួម​ភេទ​ជា​ទៀងទាត់​ អាច​ជួយ​បង្កើន​ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវ​ចិត្ត​រវាង​ដៃគូ។ អ័រម៉ូន​នៃ​ក្តី​ស្រឡាញ់ នឹង​បញ្ចេញ​អំឡុង​ពេល​រួម​ភេទ និង​នៅ​ពេល​មាន​​ការ​ប៉ះពាល់​​ខាង​រាងកាយ។ អ័រម៉ូន​នេះ ជួយ​ពង្រឹង​ទំនាក់ទំនង​ផ្លូវ​ចិត្ត និង​បង្កើន​ទំនុក​ចិត្ត ក៏​ដូចជា​ក្តី​ស្រលាញ់​រវាង​គូស្នេហ៍។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. សុខភាព​សរសៃ​ឈាម​បេះដូង ​ទន្ទឹម​នឹង​នេះ​ដែរ ការ​រួម​ភេទ​ជា​ទៀងទាត់​ អាច​ជួយ​បង្កើន​លំហាត់​ប្រាណ​សរសៃ​ឈាម​បេះដូង​កម្រិត​មធ្យម។ អំឡុង​ពេល​រួម​ភេទ ចង្វាក់​បេះដូង លំហូរ​ឈាម​ និង​ការ​ប្រើប្រាស់​អុកស៊ីហ្សែន​កើន​ឡើង ដែល​អាច​ជួយ​ឲ្យ​សុខភាព​សរសៃ​ឈាម​បេះដូង​ប្រសើរ​ឡើង។ ​​៣. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​រួម​ភេទ​ទៀងទាត់​ក៏​អាច​​ជះឥទ្ធិពល​វិជ្ជមាន​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ដូច​គ្នា ពីព្រោះ​ថា​ ការ​សម្រើប​ផ្លូវ​ភេទ ជំរុញ​ឲ្យ​មាន​ការ​ផលិត​សារធាតុ​ immunoglobulin A (IgA) ដែល​ជា​អង់ទីករ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។ ៤. កាត់បន្ថយ​ស្រ្តេស ជាង​នេះ​ទៅ​ទៀត ការ​រួម​ភេទ​ទៀងទាត់​ក៏​អាច​ជួយ​កាត់បន្ថយ​ស្រ្តេស​ និង​ជំរុញ​ឲ្យ​ស្រី​ៗ​យើង​មាន​អារម្មណ៍​ល្អ​។ អំឡុង​ពេល​រួម​ភេទ រាងកាយ​បញ្ចេញ​អ័រម៉ូន​អារម្មណ៍​ល្អ ដែល​ជួយ​ប្រឆាំង​នឹង​ស្រ្តេស​ ការ​ថប់​បារម្ភ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល។ ​​ [embed-health-tool-ovulation] ៥. បំបាត់​ការ​ឈឺចាប់ ការ​បញ្ចេញ​អ័រម៉ូន​ Endorphins អំឡុង​ពេល​រួម​ភេទ មិន​ត្រឹម​តែ​ជួយ​កាត់បន្ថយ​ស្រ្តេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​បែប​ធម្មជាតិ​ដែរ។ ស្រីៗ​មួយ​ចំនួន​ […]


ការពន្យារកំណើត

ការសិក្សា៖ ថ្នាំពន្យារកំណើតអាចបន្ថយសមត្ថភាពស្រីៗក្នុងការគ្រប់គ្រងស្រ្តេស

អ្នក​ជំនាញ​ជឿ​ថា ស្ត្រី​អាច​គ្រប់គ្រង​ស្រ្តេស​បាន​ប្រសើរ​ជាង​បុរស​ដោយ​សារ​តែ​ស្ត្រី​​មាន​​​កម្រិត​អ័រម៉ូន Oxytocin (អ័រម៉ូន​នៃ​ក្តី​ស្រលាញ់​) ​ខ្ពស់​ជាង​បុរស។ អ័រម៉ូន​មួយ​ប្រភេទ​នេះ អាច​ជួយ​កាត់បន្ថយ​កម្រិត​ស្រ្តេស និងបញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ។ ប៉ុន្តែ ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ អាច​ប៉ះពាល់​ដល់​សមត្ថភាព​ស្រីៗ​យើង​ក្នុង​ការ​គ្រប់គ្រង​ស្រ្តេស​ទៅ​វិញ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ។ ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Aarhus និង​សហរដ្ឋ​អាមេរិក​ បាន​សិក្សា​ពី​​ប្រតិកម្ម​ទៅ​លើ​ស្រ្តេស​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​ចំនួន​២​ក្រុម ដែល​មួយ​ក្រុម​កំពុង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត។ នៅ​ពេល​វាស់​កម្រិត​អ័រម៉ូន​ស្រ្តេស ACTH​ នៅ​ក្នុង​ឈាម​​ ពួក​គេ​បាន​រក​​ឃើញ​ថា ACTH​ ប្រែប្រួល​លឿន​ជាង​អ័រម៉ូន​ Cortisol នៅ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្រ្តេស ដូច្នេះ​ហើយ ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការវិភាគ​ពី​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ស្រ្តេស។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! នៅ​រយៈពេល​១៥​នាទី​ក្រោយ​ពី​ចូលរួម​សកម្មភាព​សង្គម​ដូចជា​លេង​ហ្គេម និង​ច្រៀង​កម្សាន្ត​​ កម្រិត​អ័រម៉ូន​ស្រ្តេស​បាន​ថយ​ចុះ​លើ​ស្ត្រី​ដែល​មិន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​វិញ គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​​ទេ។ [embed-health-tool-bmi] តើ​ថ្នាំ​ពន្យារ​កំណើត​ប៉ះពាល់​ដល់​ប្រតិកម្ម​ស្រ្តេស​ដោយ​របៀប​ណា? ​​​​​​​​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​អ្នក​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ មិន​ទទួល​បាន​ការ​ថយ​ចុះ​នៃ​កម្រិត​ ACTH នៅ​ពេល​ចូលរួម​​សកម្មភាព​សង្គម ដូច​ទៅ​នឹង​ស្ត្រី​ដែល​មិន​ប្រើ​ប្រាស់​ថ្នាំ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ទប់ស្កាត់​ការ​ផលិត​អ័រម៉ូន​ Progesterone ដែល​អាច​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស។ ទោះ​ជា​យ៉ាង​នេះ យើង​ចាំបាច់​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​ទំនាក់ទំនង​រវាង​កម្រិត​អ័រម៉ូន​ និង​​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស ក៏​ដូចជា​យន្តការ​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន […]


គន្លឹះសុខភាពផ្លូវភេទ

ប្រយ័ត្ន! ខានរួមភេទយូរ ប្រឈមនឹងផលប៉ះពាល់ ៥ យ៉ាងនេះ

ការ​រួម​ភេទ​ ដើរ​តួនាទី​យ៉ាង​សំខាន់​​ក្នុង​ការ​ថែទាំ​សុខុមាលភាព​ទូទៅ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឈប់​រួម​ភេទ ឬ​ខាន​រួម​ភេទ​រយៈពេល​​យូរ នោះ​អាច​ធ្វើ​ឲ្យ​រាងកាយ​ និង​ផ្លូវ​ចិត្ត ជា​ពិសេស​គឺ​សុខភាព​ផ្លូវ​ភេទ​​​តែ​ម្តង និង​ការ​​​ប្រឈម​នឹង​ផល​ប៉ះពាល់​មួយ​ចំនួន។ តើ​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​យើង​ឈប់​រួម​ភេទ? ជាក់ស្តែង មាន​ផល​ប៉ះពាល់​ចំនួន​៥ ដែល​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​មិន​បាន​រួម​ភេទ​រយៈពេល​យូរ។ ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន​៖ ១. ចំណង់​ផ្លូវ​ភេទ​ថយ​ចុះ ការ​រួម​ភេទ​​ជា​ទៀងទាត់ អាច​ជួយ​រក្សា​ចំណង់​ផ្លូវ​ភេទ​របស់​យើង​បាន​ល្អ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​យើង​ខាន​រួម​ភេទ​រយៈពេល​យូរ នោះ​ចំណង់​ផ្លូវ​ភេទ​ក៏​ធ្លាក់​ចុះ ព្រម​ទាំង​​ធ្វើ​ឲ្យ​យើង​ពិបាក​​ដាស់​អារម្មណ៍ ​ឬ​ពិបាក​​ទទួល​អារម្មណ៍​ស្រើបស្រាល។ ២. លិង្គ​មិន​ឡើង​រឹង និង​មាន​អាការៈ​ថប់​បារម្ភ​អំឡុង​ពេល​ប្រតិបត្តិការ​លើ​គ្រែ ចំពោះ​បុរស នៅ​ពេល​ដែល​អសកម្មភាព​ផ្លូវ​ភេទ​រយៈពេល​យូរ គឺ​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​លិង្គ​មិន​ឡើង​រឹង។ កង្វះ​ការ​រំញោច​ផ្លូវ​ភេទ​ជា​ទៀងទាត់ អាច​ប៉ះពាល់​ដល់​លំហូរ​ឈាម​ទៅ​កាន់​លិង្គ​ និង​សមត្ថភាព​ក្នុង​ការ​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​បាន​យូរ។ បន្ថែម​ពី​នេះ ប្រុស​ៗ​ក៏​អាច​មាន​បញ្ហា​ថប់​បារម្ភ​អំឡុង​ពេល​ប្រតិបត្តិការ​ផង​ដែរ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ៣. ស្ងួត​ទ្វារ​មាស និង​ឈឺចាប់​នៅ​ពេល​រួម​ភេទ ចំណែក​ស្រី​ៗ​វិញ អាច​ជួប​ប្រទះ​នូវ​បញ្ហា​ស្ងួត​ទ្វារ​មាស​​នៅ​ពេល​ដែល​ខាន​រួម​ភេទ​យូរ។ ពិត​ណាស់​ ការ​រួម​ភេទ​ជា​ប្រចាំ អាច​ជួយ​បង្កើត​ការ​ផលិត​ជាតិ​រម្អិល​ធម្មជាតិ​ ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កាត់បន្ថយ​អារម្មណ៍​ឈឺចាប់​នៅ​ពេល​ស៊ក​បញ្ចូល និង​ជួយ​ឲ្យ​ស្រីៗ​មាន​អារម្មណ៍​សុខ​ស្រួល។ [embed-health-tool-ovulation] ៤. សាច់ដុំ​អាង​ត្រគាក​ចុះ​ខ្សោយ ទន្ទឹម​នឹង​នេះ​ដែរ ការ​​រួម​ភេទ​ជា​ទៀងទាត់​ ​អាច​ជួយ​ពង្រឹង​សាច់ដុំ​អាង​ត្រគាក​បាន​ល្អ។ សាច់​ដុំ​ទាំង​នេះ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ការ​គ្រប់គ្រង​ប្លោក​នោម​ ទ្រទ្រង់​សរីរាង្គ​អាង​ត្រគាក និង​បង្កើន​អារម្មណ៍​សុខ​ស្រួល​អំឡុង​ពេល​រួម​ភេទ។ ប៉ុន្តែ ប្រសិនបើ​យើង​ខាន​រួម​ភេទ​យូរ​ពេក​ នោះ​សាច់ដុំ​អាង​ត្រគាក​ក៏​ចុះ​ខ្សោយ​ ព្រម​ទាំង​បង្កើន​ហានិភ័យ​នៃ​ការ​លេច​នោម​​ដោយ​មិន​ដឹង​ខ្លួន។ ៥. បញ្ហា​ផ្លូវ​អារម្មណ៍ និង​ទំនាក់ទំនង ភាព​ស្និទ្ធស្នាល​នៃ​​ការ​រួម​ភេទ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ផ្លូវ​អារម្មណ៍ និង​មនោសញ្ចេតនា​រវាង​គូស្នេហ៍។ ផ្ទុយ​ទៅ​វិញ […]


គន្លឹះសុខភាពផ្លូវភេទ

ជំងឺថប់អារម្ភប៉ះពាល់ដល់ជីវិតលើគ្រែយ៉ាងម៉េចខ្លះ? គ្រប់គ្រងដោយវិធីណា?

ជំងឺថប់​បារម្ភ អាច​ជះឥទ្ធិពល​ដល់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​គ្នា​យើង​ រួម​ទាំង​ជីវិត​ផ្លូវ​ភេទ​ផង​ដែរ។ ជាក់ស្តែង ជំងឺនេះ​ អាច​បង្ក​ជា​​អារម្មណ៍​ភិតភ័យ មិន​ស្រណុក​ក្នុង​ខ្លួន និង​តានតឹង ដែល​ចំណុច​នេះ​ ​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​នឹង​​ដៃគូ ក៏​ដូចជា​បង្អាក់​អារម្មណ៍​សុខ​ស្រួល​អំឡុង​ពេល​ប្រតិបត្តិការ​​លើ​គ្រែ។ សញ្ញា​បង្ហាញ​ថា​ការ​ថប់​បារម្ភ​កំពុង​តែ​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ ១. ខ្វះ​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង អ្នក​ដែល​មាន​អាការៈ​ថប់​បារម្ភ អាច​បាត់បង់​ទំនុក​ចិត្ត​​មក​លើ​ខ្លួន​ឯង​ ជា​ពិសេស​ចំពោះ​រូបរាង​កាយ​ និង​សម្រស់​ ដែល​កត្តា​នេះ អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវ​ភេទ​យ៉ាង​ខ្លាំង។ ២. គេច​វេច​ការ​រួម​ភេទ គ្នា​យើង​ណា​ខ្លះ​​ដែល​​មាន​អារម្មណ៍​អន្ទះអន្ទែង​នៅ​ពេល​ដែល​នៅ​ជិត​ដៃគូ? ជាក់ស្តែង ការ​រួម​ភេទ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​អន្ទះអន្ទែង ជា​ពិសេស​ប្រសិនបើ​យើង​ធ្លាប់​ឆ្លងកាត់​​រឿងរ៉ាវ​តក់ស្លុត​នៅ​អតីតកាល។ ដូច្នេះ​ហើយ​ យើង​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អ្នក​ជំនាញ ក្នុង​ករណី​ដែល​យើង​ជួប​បទពិសោធន៍​មិន​ល្អ​ពាក់ព័ន្ធ​នឹង​ការ​រួម​ភេទ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៣. មិន​សូវ​ទំនាក់ទំនង​ជាមួយ​ដៃគូ ការ​ទំនាក់ទំនង​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ជីវិត​គូស្នេហ៍​។ ដូច​នេះ​ យើង​គួរ​ពិភាក្សា​ជាមួយ​ដៃគូ​ប្រសិនបើ​យើង​មាន​អារម្មណ៍​តានតឹង អន្ទះអន្ទែង ឬ​​មិន​មាន​ផាសុកភាព​អំឡុង​ពេល​នៅ​ជាមួយ​គ្នា។ ៤. មិន​អាច​ឈាន​ដល់​ចំណុច​កំពូល ការ​សិក្សា​បាន​បង្ហាញ​ថា ជំងឺ​ថប់​បារម្ភ​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ឈាន​ដល់​ចំណុច​កំពូល ពីព្រោះ​​តែ​បញ្ហា​មួយ​នេះ ​ធ្វើ​ឲ្យ​យើង​គិត​ផ្តេសផ្តាស​ច្រើន​ ព្រម​ទាំង​បង្អាក់​អារម្មណ៍​ស្រើបស្រាល។ [embed-health-tool-bmi] ៥. ប្រើប្រាស់​ថ្នាំ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ថ្នាំ​ជាក់លាក់​ដើម្បី​គ្រប់គ្រង​ជំងឺ​​ថប់បារម្ភ ក៏​អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​ជីវិត​ផ្លូវ​ភេទ​ដូច​គ្នា។ ប្រភេទ​ថ្នាំ​មួយ​ចំនួន​ ដូចជា​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត (Antidepressants) អាច​ធ្វើ​ឲ្យ​ចំណង់​ផ្លូវ​ភេទ​របស់​យើង​ធ្លាក់​ចុះ។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន ស្រីៗគួរដឹង នេះជាមូល​ហេតុនិង​រោគសញ្ញារលាកទ្វារមាសដោយបាក់តេរី​ ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ […]


គន្លឹះសុខភាពផ្លូវភេទ

ស្រាយចង្ងល់! សម្រេចកាមដោយខ្លួនឯង ប៉ះពាល់សុខភាពដែរអត់?

សម្រេចកាមដោយខ្លួនឯងគឺជាសកម្មភាពផ្លូវភេទមួយធម្មតា ដែលអាចអនុវត្ដទាំងបុរស និងស្រ្ដីដោយខ្លួនឯង បានដើម្បីដោះស្រាយចំណង់ផ្លូវភេទមួយគ្រា។ ហើយសកម្មភាពបែបនេះ នៅមិនទាន់មានរបាយការណ៍ណាបង្ហាញពីផលប៉ះពាល់ដល់សុខភាពនោះឡើយ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ការសម្រេចកាមដោយខ្លួនឯងមានច្រើនប្រភេទ អាស្រ័យលើចំណូលចិត្ដមនុស្សយើងម្នាក់ៗ។ តែទោះជាយ៉ាងនេះក្ដី ចំនួនដងនៃការសម្រេចកាមដោយខ្លួនឯង នៅតែជាសំណួរ និងក្ដីបារម្ភរបស់មនុស្សមួយចំនួនដោយសារតែវាអាចទាក់ទងនឹងសុខភាពរាងកាយ ផ្លូវចិត្ត និងទំលាប់ប្រចាំថ្ងៃ។ តើគួរសម្រេចកាមដោយខ្លួនឯងញឹកញាប់ប៉ុណ្ណា? មកទល់ពេលនេះ ក៏មិនទាន់មានចំនួនណាបញ្ជាក់ឲ្យបានច្បាស់លាស់ថាតើត្រូវការសម្រេចកាមដោយខ្លួនឯងគួរមានប៉ុន្មានដងក្នុងមួយថ្ងៃ មួយអាទិត្យ ឬមួយខែ។ ដូចនេះយើងពុំគួរព្រួយបារម្ភពីសកម្មភាព​នេះខ្លាំងពេកដែរ លើកលែងតែវាធ្វើឲ្យអ្នកអស់កម្លាំង ចុះខ្សោយ ឬមានអារម្មណ៍តានតឹង ពេលដែលធ្វើវាមិនដូចរាល់ដង។ ចំណុចគួរកត់សម្គាល់មួយទៀត ប្រសិនបើការសម្រេចកាម បង្កើតជាទម្លាប់ ធ្វើឲ្យយើងតែងតែចង់ធ្វើការសម្រេចកាមដោយខ្លួនឯង ចង់រួមភេទខ្លាំង ចង់រួមភេទជាមួយមិត្តភក្ដិ និងដៃគូខ្លាំង នោះយើងអាចនឹងមានបញ្ហាគួរទៅជួបជាមួយគ្រូពេទ្យហើយ។ [embed-health-tool-bmr] អត្ថប្រយោជន៍នៃការសម្រេចកាមដោយខ្លួនឯង ការសម្រេចកាមដោយខ្លួនឯង ថ្វីដ្បិតគេមិនទាន់បានរកឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្ដែវាក៏អាចផ្ដល់អត្ថប្រយោជន៍ខ្លះមកយើងវិញដែរដូចជា៖ ជួយកាត់បន្ថយស្ដ្រេស មិនបារម្ភរឿងមានផ្ទៃពោះ មិនប្រឈមជំងឺឆ្លង ជួយឲ្យគេងលក់ស្រួល និង ក៏ជំនួយដល់សុខភាពខួរក្បាលផងដែរ។ ចំណុចសំខាន់ សម្រេចកាមដោយខ្លួនឯងគឺជាសកម្មភាពផ្លូវភេទមួយធម្មតា ដែលអាចអនុវត្ដទាំងបុរស និងស្រ្ដីដោយខ្លួនឯង បានដើម្បីដោះស្រាយចំណង់ផ្លូវភេទមួយគ្រា។ ហើយសកម្មភាពបែបនេះ នៅមិនទាន់មានរបាយការណ៍ណាបង្ហាញពីផលប៉ះពាល់ដល់សុខភាពនោះឡើយ។ អត្ថបទគួរអាន៖ អាថ៌កំបាំង​កន្លែង​សម្ងាត់ ស្រីៗ​ខ្លួន​ឯង​​ភាគ​ច្រើន​អត់​ដឹង ស្ត្រីចៀសមិនផុតពីការផ្លាស់ប្ដូរទ្វារមាស ៤ យ៉ាងនេះ ក្រោយសម្រាលកូនរួច ស្រីៗ​សម្អាតកន្លែងសម្ងាត់ជារឿងសំខាន់ តែ​បើសម្អាតដោយវិធីនេះនឹង​គ្រោះធំមិនខាន ស្រីៗគួរដឹង […]


គន្លឹះសុខភាពផ្លូវភេទ

ទឹកឃ្មុំក៏មានចំណែកជំនួយដល់សុខភាពផ្លូវភេទបុរសដែរ

ទឹកឃ្មុំត្រូវបានគេចាត់ទុកជាឱសថធម្មជាតិ ជួយព្យាបាលជំងឺច្រើនមុខ ជំនួយដល់សុខភាពរាងកាយ មិនតែប៉ុណ្ណោះក៏មានចំណែកជួយដល់សុខភាពផ្លូវភេទបុរសផងដែរ។ តាមការសិក្សាបានបង្ហាញថា ទឹកឃ្មុំអាចផ្ដល់អត្ថប្រយោជន៍៤យ៉ាងសំខាន់ៗដល់សុខភាពផ្លូវភេទបុរស ដូចជា៖ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ១.បង្កើនថាមពលផ្លូវភេទ ទឹកឃ្មុំផ្ដល់អត្ថប្រយោជន៍ចំពោះរាងកាយ ជំនួយដល់ប្រព័ន្ធរំលាយអាហារ ជំនួយឆ្អឹង បង្កើនម៉ាសសាច់ដុំ ប្រឆាំងអុកស៊ីតកម្ម ប្រឆាំងមហារីក ការពារពីការគាំងបេះដូង មិនតែប៉ុណ្ណោះក៏ជួយ បង្កើនថាមពលផ្លូវភេទឲ្យខ្លាំងរឹងមាំ។ ព្រោះនៅក្នុងទឹកឃ្មុំសម្បូរសារជាតិចិញ្ចឹមច្រើន មានពពួកវីតាមីនB ជាតិរ៉ែ និង ប្រូតេអ៊ីន។ ដូច្នេះបុរសៗបើចង់បានសុខភាពផ្លូវភេទរឹងមាំ អាចសាកល្បងញ៉ាំទឹកឃ្មុំ យ៉ាងហោចមួយស្លាបព្រារកាហ្វេរាល់ថ្ងៃ ជាមួយទឹកក្ដៅឧណ្ហៗ ឬទឹកតែ ដើម្បីជំនួយថាមពលផ្លូវភេទ។ ២.ជំនួយសរសៃឈាម ទឹកឃ្មុំមានរសជាតិផ្អែមពីធម្មជាតិ ក៏សម្បូរទៅដោយ វីតាមីន B និង Nitric oxide ដែលសារធាតុទាំងនេះមានមុខងារជំនួយដល់ចរន្ដឈាមក្នុងរាងកាយទាំងមូល បូករួមទាំងចរន្ដឈាមក្នុងប្រព័ន្ធ​បន្ដ​ពូជ។ កាលណាចរន្ដឈាមដំណើរការល្អ ក្នុងនោះក៏ជួយធ្វើសុខភាពផ្លូវភេទ ដំណើរការល្អប្រសើរដូចគ្នា។ អត្ថប្រយោជន៍នេះ មិនត្រឹមតែល្អសម្រាប់សុខភាពផ្លូវភេទបុរសនោះទេ តែក៏ល្អសម្រាប់ស្ដ្រីផងដែរ។ ៣.ជំនួយអ័រម៉ូនតេស្ដូស្ដេរ៉ូន ទឹកឃ្មុំក៏មានចំណែកជួយបង្កើនដល់ការផលិតអ័រម៉ូន តេស្ដូស្ដេរ៉ូន ដែលជាអ័រម៉ូនក្នុងប្រព័ន្ធបន្ដពូជរបស់បុរស ហើយក៏ជាអ័រម៉ូនសំខាន់ខ្លាំងផងដែរ។ អ័រម៉ូនតេស្ដូស្ដេរ៉ូន អាចជួយឲ្យបុរស មានចំណង់ផ្លូវភេទ លិង្គរឹងមាំ និង ជួយឲ្យរួមភេទទៅដល់គោលដៅ ដូច្នេះអ័រម៉ូននេះសំខាន់ខ្លាំងណាស់សម្រាប់សុខភាពផ្លូវភេទបុរស។ ការសិក្សាបានបង្ហាញថា គ្រាន់តែបង្កើតទម្លាប់ញ៉ាំទឹកឃ្មុំ ជាមួយទឹកក្ដៅឧណ្ហៗរាល់ពេលព្រឹកមួយកែវ […]


គន្លឹះសុខភាពផ្លូវភេទ

៥សំណួរសំខាន់ៗ អំពីសុខភាពផ្លូវភេទ​ដែលមានអ្នកសួរច្រើន!

១.តើការលេបទឹកកាមអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពដែរទេ? ដោយសារតែទឹកកាម គឺជាល្បាយនៃសារធាតុរាវក្នុងខ្លួនរបស់មនុស្សប្រុស ក្នុងនោះមានផ្ទុកសារធាតុផ្សេងៗជាច្រើន ដែលរាប់ទាំងស្ពែមផងដែរ។ ពេលមនុស្សប្រុសបាញ់ទឹកកាមចេញមកក្រៅ ក្នុងទឹកកាមនោះមានផ្ទុកប្រូតេអ៊ីន និងស្ពែម ដូច្នេះការលេបទឹកកាមមិនបង្កផលប៉ះពាល់សុខភាពនោះទេ។ ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២.តើវិធីពន្យារកំណើតបន្ទាន់ អាចប៉ះពាល់ដល់ការមករដូវដែរទេ? វិធីពន្យារកំណើតបន្ទាន់ (ថ្នាំ៧២ម៉ោង) អាចបង្កការរំខាន និងប៉ះពាល់ដល់ការមករដូវប្រចាំខែបានដែរ។ ថ្នាំពន្យារកំណើតបន្ទាន់ ជាប្រភេទថ្នាំអ័រម៉ូនមានមុខងាររារាំងការផលិតពងអូរ៉ុល(មេជីវិតញី) ដូច្នេះការប្រើប្រាស់វិធីនេះគឺពិតជាអាចប៉ះពាល់ដល់វដ្ដរដូវប្រចាំខែពិត​មែន។ វា​នឹងបណ្ដាលឲ្យការមករដូវអាចយឺតជាង ឬ លឿនជាងធម្មតា មិនតែប៉ុណ្ណោះ ក៏បណ្ដាលឲ្យស្ដ្រីប្រឈមការឈឺចុកចាប់ខ្លាំងក្នុងអំឡុងមករដូវ។ សូម្បីតែ អង្គការសុខភាពពិភពលោក ក៏បានលើកឡើងអំពីផលរំខាននេះផងដែរ។ ៣.តើការរមាស់ប្រដាប់ភេទមិនបាត់អាចជារោគសញ្ញានៃជំងឺកាមរោគដែរទេ? ការរមាស់ត្រង់បរិវេណប្រដាប់ភេទ មិនថាបុរសឬស្ដ្រី អាចជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាដទៃទៀតនៃជំងឺកាមរោគ ដែលទាមទារឲ្យមានប្រុងប្រយ័ត្ន។ ជំងឺកាមរោគដែលលេចចេញពីរោគសញ្ញារមាស់នេះមានដូចជា ជំងឺប្រមេះទឹកថ្លា ជំងឺទ្រីកូម៉ូនីញ៉ាស៊ីស ជំងឺពងបែកលើប្រដាប់ភេទ និង ជំងឺដុះសាច់លើប្រដាប់ភេទជាដើម។ ដូច្នេះប្រសិនបើមានរោគរមាស់គួរឲ្យកត់សម្គាល់ ពិសេសក្រោយពេលរួមភេទ គួរតែទៅជួបជាមួយគ្រូពេទ្យដើម្បីពិនិត្យ និង តាមដានអាការៈ។ [embed-health-tool-heart-rate] ៤.តើការម៉ាស្សាឲ្យដៃគូមុនពេលរួមភេទ អាចជួយបង្កើនអារម្មណ៍ដៃគូដែរទេ? ការម៉ាស្សា ពិសេសម៉ាស្សាបែបស្រើបស្រាលមុនពេលចាប់ផ្ដើមរួម​ភេទ គឺអាចជួយបង្កើនអារម្មណ៍ផ្លូវភេទដៃគូឲ្យកាន់​តែពុះកញ្ជ្រោកខ្លាំងបាន​។ ដៃគូអាចសាកល្បងដោយប្រើដៃ ម៉ាស្សាទៅ​លើ​រាងកាយទាំងមូល កន្លែងសំខាន់ៗដៃគូ ជាមួយនឹងប្រេងម៉ាស្សា ដើម្បីបង្កើនកម្ដៅរាង​កាយលើស​ពីការម៉ាស្សា​បែបធម្មតា។ ការម៉ាស្សាបែបនេះ មិនត្រឹមតែបង្កើនចំណង់ផ្លូវភេទទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់សុខភាពរាងកាយផងដែរ។ ៥.តើការរួមភេទដោយភាពរីករាយ ផ្ដល់គុណប្រយោជន៍អ្វីខ្លះ? ការរួមភេទដោយរីករាយ គឺជាការព្រមព្រៀងគ្នាទាំងសងខាង ទាំងកាយ​ទាំងចិត្ដ គ្មានការបង្ខិតបង្ខំ ពោលគឺការកើតឡើងនូវចំណង់ផ្លូវភេទទាំងពីរដោយក្ដីរីករាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ