brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ម៉េចបានចេះតែហើមលិង្គក្រោយរួមភេទ? គួរជួបគ្រូពេទ្យពេលណា?

ហេតុ​អ្វីបានជាប្រុសចេះតែហើមលិង្គក្រោយរួមភេទ? ​អាការហើម​លិង្គ​បន្ទាប់​​ពី​រួម​ភេទ​រួច ​អាច​ជា​សញ្ញា​ព្រមាន​មួយ​ដែល​ប្រុស​ៗ​យើង​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ។ ជាក់ស្តែង​ ការ​ហើម​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​មូលហេតុ​ជា​ច្រើន​ មាន​ពី​​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​អាច​មាន​រោគសញ្ញា​រួម​ផ្សំ​ ដូចជា​ស្នាម​ក្រហម​ ឈឺចាប់​ ឬ​រមាស់។

ម៉េចបានចេះតែហើមលិង្គក្រោយរួមភេទ? គួរជួបគ្រូពេទ្យពេលណា?

ពិត​ណាស់​ មូលហេតុ​ទូទៅ​ដែល​បណ្តាល​ឲ្យ​កើត​មាន​អាការមួយ​នេះ គឺ​ដោយ​សារ​តែ​ការ​រលាក ឬ​របួស​អំឡុង​ពេល​រួម​ភេទ ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហើម​បណ្តោះអាសន្ន។ យ៉ាង​ណា​មិញ អាការមួយ​នេះ​​ក៏​អាច​បង្ហាញ​ពី​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​សុខភាព​​ណា​មួយ​។ ក្នុង​ករណី​ដែល​គ្នា​យើង​ជួប​បញ្ហា​ហើម​ប្រដាប់​ភេទ​មិន​បាត់​ ព្រម​ទាំង​​ពិបាក​នោម​ថែម​ទៀត​នោះ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ។

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

រោគសញ្ញា

ទាំង​នេះ​ជា​រោគសញ្ញា​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​​ការ​ហើម​លិង្គ​ក្រោយ​រួម​ភេទ​រួច៖

  • ហើម​លិង្គ​ទាំង​មូល ឬ​​ត្រឹម​តែ​ក្បាល​លិង្គ
  • មាន​ស្នាម​ក្រហម
  • មាន​ការឈឺចាប់
  • ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ថ្លា ឬ​ខាប់​ ពណ៌​ស ឬ​មាន​ក្លិន​មិន​ល្អ
  • រមាស់
  • ពង​បែក​ ឬ​ដុំ​ពក ដែល​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដទៃ​ទៀត
  • ធ្លាក់​ឈាម​ដែល​អាច​កើត​ឡើង ប្រសិនបើ​យើង​មាន​ដំបៅ​​ចំហ​ ឬ​ពក​បែក
  • នោម​ឈឺ
  • ឈឺចាប់​នៅ​ពេល​បញ្ចេញ​ទឹកកាម

រមាស់លិង្គ

​មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យ

កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​

  • ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ
  • របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា
  • អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ​ Latex​ នៃ​ស្រោម​អនាម័យ ឬ​ទឹក​រម្អិល​ជា​ដើម។

ពេល​ណា​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ?

ប្រសិនបើ​អាការៈ​ហើម​ប្រដាប់​ភេទ​នេះ​នៅ​តែ​បន្ត ដោយ​មាន​ការ​ឈឺចាប់ ឬ​អម​ជាមួយ​នឹង​រោគសញ្ញា​មួយ​ចំនួន​ដូចជា​ ការ​ធ្លាក់​ទឹក​រម្អិល​មិន​ប្រក្រតី ឬ​គ្រុន​ក្តៅ គ្នា​យើង​គួរ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ភ្លាម​ៗ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ ក៏​ដូចជា​ទទួល​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​ និង​ទាន់​ពេលវេលា។

ចំណុចសំខាន់

មូលហេតុ​ទូទៅ និង​កត្តា​ហានិភ័យដែលបណ្តាលឲ្យប្រុសៗហើមលិង្គ


កត្តា​ជាក់លាក់​មួយ​ចំនួន​ ដែល​​បណ្តាល​ឲ្យ​ប្រុស​ៗ​យើង​ហើម​ប្រដាប់​ភេទ រួម​មាន​៖​
  • ការ​ឆ្លង​មេរោគ និង​ជំងឺ​កាមរោគ
  • របួស​បរិវេណ​បន្ត​ពូជ​ អំឡុង​ពេល​ប្រតិបត្តិការលើ​គ្រែ​ខ្លាំង​ក្លា​ជ្រុល ក៏​អាច​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​លិង្គ​ដូចគ្នា
  • អាលែកហ្ស៊ី​ទៅ​នឹង​ជាតិ ​Latex ​នៃ​ស្រោម​អនាម័យ ឬ​ទឹក​រម្អិល​ជា​ដើម។

អត្ថបទគួរអាន៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 10/03/2025