backup og meta

ការសិក្សា៖ ថ្នាំពន្យារកំណើតអាចបន្ថយសមត្ថភាពស្រីៗក្នុងការគ្រប់គ្រងស្រ្តេស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 14, 2023

    ការសិក្សា៖ ថ្នាំពន្យារកំណើតអាចបន្ថយសមត្ថភាពស្រីៗក្នុងការគ្រប់គ្រងស្រ្តេស

    អ្នក​ជំនាញ​ជឿ​ថា ស្ត្រី​អាច​គ្រប់គ្រង​ស្រ្តេស​បាន​ប្រសើរ​ជាង​បុរស​ដោយ​សារ​តែ​ស្ត្រី​​មាន​​​កម្រិត​អ័រម៉ូន Oxytocin (អ័រម៉ូន​នៃ​ក្តី​ស្រលាញ់​) ​ខ្ពស់​ជាង​បុរស។ អ័រម៉ូន​មួយ​ប្រភេទ​នេះ អាច​ជួយ​កាត់បន្ថយ​កម្រិត​ស្រ្តេស និងបញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​ល្អ។ ប៉ុន្តែ ការ​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត​ អាច​ប៉ះពាល់​ដល់​សមត្ថភាព​ស្រីៗ​យើង​ក្នុង​ការ​គ្រប់គ្រង​ស្រ្តេស​ទៅ​វិញ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ។

    ជាក់ស្តែង ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ Aarhus និង​សហរដ្ឋ​អាមេរិក​ បាន​សិក្សា​ពី​​ប្រតិកម្ម​ទៅ​លើ​ស្រ្តេស​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​ចំនួន​២​ក្រុម ដែល​មួយ​ក្រុម​កំពុង​ប្រើប្រាស់​ថ្នាំ​ពន្យារ​កំណើត។ នៅ​ពេល​វាស់​កម្រិត​អ័រម៉ូន​ស្រ្តេស ACTH​ នៅ​ក្នុង​ឈាម​​ ពួក​គេ​បាន​រក​​ឃើញ​ថា ACTH​ ប្រែប្រួល​លឿន​ជាង​អ័រម៉ូន​ Cortisol នៅ​ពេល​ស្ថិត​ក្នុង​ស្ថានភាព​ស្រ្តេស ដូច្នេះ​ហើយ ​វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការវិភាគ​ពី​ការ​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ស្រ្តេស។

    ថ្នាំពន្យារកំណើត

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    នៅ​រយៈពេល​១៥​នាទី​ក្រោយ​ពី​ចូលរួម​សកម្មភាព​សង្គម​ដូចជា​លេង​ហ្គេម និង​ច្រៀង​កម្សាន្ត​​ កម្រិត​អ័រម៉ូន​ស្រ្តេស​បាន​ថយ​ចុះ​លើ​ស្ត្រី​ដែល​មិន​ប្រើ​ថ្នាំ​ពន្យារ​កំណើត ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត​វិញ គឺ​មិន​មាន​ការ​ថយ​ចុះ​នោះ​​ទេ។

    តើ​ថ្នាំ​ពន្យារ​កំណើត​ប៉ះពាល់​ដល់​ប្រតិកម្ម​ស្រ្តេស​ដោយ​របៀប​ណា?

    ​​​​​​​​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ដែល​អ្នក​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ មិន​ទទួល​បាន​ការ​ថយ​ចុះ​នៃ​កម្រិត​ ACTH នៅ​ពេល​ចូលរួម​​សកម្មភាព​សង្គម ដូច​ទៅ​នឹង​ស្ត្រី​ដែល​មិន​ប្រើ​ប្រាស់​ថ្នាំ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​មិញ អ្នក​ស្រាវជ្រាវ​បាន​សន្មត​ថា ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ទប់ស្កាត់​ការ​ផលិត​អ័រម៉ូន​ Progesterone ដែល​អាច​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស។ ទោះ​ជា​យ៉ាង​នេះ យើង​ចាំបាច់​ត្រូវ​ការ​ការ​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​ទំនាក់ទំនង​រវាង​កម្រិត​អ័រម៉ូន​ និង​​ប្រតិកម្ម​ទៅ​នឹង​ស្រ្តេស ក៏​ដូចជា​យន្តការ​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 14, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម